កូដកម្ម​បិទផ្លូវ ចូល​ដល់​ថ្ងៃ​ទី​២ នៅ​រោងចក្រ​កាត់ដេរ យ៉ុង​វ៉ា នៅ​តាខ្មៅ ដោយ​គ្មាន​ដំណោះស្រាយ​

ខេត្តកណ្តាល: កម្មករ​កាត់ដេរ​ជាង ៧០០០ នាក់ នៅ​រោងចក្រ​កាត់ដេរ យ៉ុង​វ៉ា​១ និង​យ៉ុង​វ៉ា​២ មកដល់​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ ឆ្នាំ​២០១៣ បាន​បន្ត​កូដកម្មបិទផ្លូវ ចូល​ដល់​ថ្ងៃ​ទី​២​ហើយ​។ កូដកម្ម បិទផ្លូវ ចាប់តាំងពី​ថ្ងៃ​ទី​១២​កុម្ភៈ នៅតែ​មិន​មាន​ការ​អើពើ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​ក៏​ភាគី​រោងចក្រចេញមុខ​សម្របសម្រួល​ដោះស្រាយនៅឡើយ​ទេ រហូតដល់​ម៉ោង ១១ និង ១៥ នាទី ព្រឹក​ថ្ងៃ​ទី​១៣​កុម្ភៈ​នេះ​។ នេះ​បើ​តាម​អ្នកស្រី ចាន់ ដា​នី តំណាង​ស្ត្រី​កម្មករ​។

ថ្ងៃទី 13 កុម្ភៈ 2013
ដោយ: លី សិលា
CEN

​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ យ៉ុង​វ៉ា​១ និង​យ៉ុង​វ៉ា​២ នៅ​ក្រុង​តាខ្មៅ ទី​រួម​ខេត្ត​កណ្តាល បាន​ធ្វើ​កូដកម្មតវ៉ា ដោយ​លើក​បដា ចាក់​មេក្រូ និង​ឈរ​បិទ​ផ្លូវ​ជាតិ​លេខ​២១ ពី​រង្វង់​មូល​តាខ្មៅ ទៅកាន់​ផ្ទះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តាំងក្រសាំង ចាប់​តាំងពី​ព្រឹក​ម៉ោង ៦ និង ៣០ នាទី ព្រឹក​ថ្ងៃ​ទី​១២​កុម្ភៈ ឆ្នាំ​២០១៣​។​

​ក៏ប៉ុន្តែ​ការបិទ​កំណាត់​ផ្លូវ​មុខ​រោងចក្រ យ៉ុង​វ៉ា នោះ គឺ​មិន​បង្ក​ឲ្យ​ចរាចរ​តាម​ផ្លូវជាតិ​លេខ​២១ ត្រូវ​កាត់ផ្តាច់​ទាំងស្រុង​ទេ ដោយសារ​តែ​តំបន់​នោះមាន​ផ្លូវ​វាង​។ ដូច្នេះ​ក្រុម​កម្មករ ដែល​បាន​ជ្រើស​យក​ជម្រើស​បិទផ្លូវ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរចេញមុខ​ដោះស្រាយ​នោះ គឺ​មិន​បាន​ធ្វើឲ្យ​អាជ្ញាធរឈឺ​ក្បាល​ប៉ុន្មាន​ឡើយ​។​

​យ៉ាងណាក៏ដោយ ក្នុងពេល​កូដកម្ម​នោះ គេ​ក៏​ឃើញ​មាន​ប៉ូលិស ប៉េ​អឹម និង​អាជ្ញាធរ​មូលដ្ឋានចុះ​ទៅ​ច្រើន​ផងដែរ​។ តែ​មិន​មាន​វិធានការ​បង្ក្រាប ឬក៏​បំបែកហ្វូង​ក​ម្មករ​ឡើយ​។​

​ក្រុម​កម្មករ​រោងចក្រ យ៉ុង​វ៉ា​១ និង​យ៉ុង​វ៉ា​២ បាន​ធ្វើ​កូដកម្ម ទាមទារ​បើក​ប្រាក់ខែ នៅ​ខែ​មករា និង​ប្រាក់​អត្ថប្រយោជន៍​នានា ដែល​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ យ៉ុង​វ៉ា​១ និង​យ៉ុង​វ៉ា​២ មិន​បាន​បើក​ប្រាក់ខែ​ឲ្យ ហើយ​មាន​ដំណឹង​ថា ថៅកែ​រោងចក្របាន​រត់ចោល តាំងពី​ខែ​ធ្នូ​៕​ S

What Next?

Recent Articles

One Response to "កូដកម្ម​បិទផ្លូវ ចូល​ដល់​ថ្ងៃ​ទី​២ នៅ​រោងចក្រ​កាត់ដេរ យ៉ុង​វ៉ា នៅ​តាខ្មៅ ដោយ​គ្មាន​ដំណោះស្រាយ​"

  1. Srey Khmer says:

    There is nobody responsibility for people worked without pay, because those people lives in the lawless country of unsetting Government. So it is wasting their time to complian about get
    pay with ignorant Goverment who lack ability to find the solution for its own people.