ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ដែលជាព្រះរាជបុត្រីរបស់សម្ដេចឪ បានយល់ព្រមយាងមកគង់ធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយ ដូច្នេះការងារបន្តនៅសល់តែការរៀបចំធ្វើសមាជដើម្បីបោះឆ្នោតតែងតាំងព្រះអង្គម្ចាស់ក្សត្រីតែប៉ុណ្ណោះ។
ដោយ កែវ និមល
2013-02-13
វិទ្យុអាស៊ីសេរី
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍បញ្ជាក់នៅថ្ងៃទី១៣ កុម្ភៈ ថា គណៈនាយករបស់គណបក្សហ៊្វុនស៊ិនប៉ិច បានចុះហត្ថលេខាជាឯកច្ឆន្ទលើលិខិតសុំយាងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី មកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយឥឡូវនេះការស្នើសុំនោះបានទទួលលទ្ធផលហើយ។
លោក ញឹក ប៊ុនឆៃ បានឲ្យដឹងបន្ថែមថា លិខិតស្នើសុំយាងនោះ បានផ្ញើជាផ្លូវការថ្វាយម្ចាស់ក្សត្រីកាលពីថ្ងៃច័ន្ទ ទី១១ កុម្ភៈ កន្លងទៅ ហើយព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ជាព្រះរាជបុត្រីរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ បានឆ្លើយយល់ព្រមយាងមកចូលរួមធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
លោក ញឹក ប៊ុនឆៃ៖ «លិខិតរបស់គណៈកម្មាធិការនាយកអចិន្ត្រៃយ៍ បានចុះហត្ថលេខាទាំងអស់គ្នា ដើម្បីសុំយាងលោកនោះ បានថ្វាយលោក ៣ថ្ងៃហើយ ហើយដែលតាមដឹងមកថា លោកសព្វព្រះទ័យមកហើយ អ៊ីចឹងនៅសល់តែនីតិវិធីក្នុងការធ្វើសមាជ»។
ចំពោះបែបបទដើម្បីយាងព្រះអង្គម្ចាស់ក្សត្រីមកគង់ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នោះ លោក ញឹក ប៊ុនឆៃ បានពន្យល់ថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងរៀបចំសមាជនៅថ្ងៃទី២១ ខែមីនា ខាងមុខ ហើយនៅក្នុងពិធីសមាជនោះ គណៈនាយកនឹងបោះឆ្នោតតែងតាំងព្រះអង្គម្ចាស់ក្សត្រីជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច តែម្តង។
នៅក្នុងការរៀបចំរចនាសម្ព័ន្ធ ក្បាលម៉ាស៊ីនគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញនេះ លោក ញឹក ប៊ុនឆៃ បានឲ្យដឹងថា មានការដោះដូរ និងរៀបឋានានុក្រម ដោយមានអ្នកដឹកនាំខ្ពស់បំផុត គឺប្រធាន បន្ទាប់មកមានអគ្គលេខាធិការគណបក្ស ហើយលោក ញឹក ប៊ុនឆៃ នឹងឈរឈ្មោះជាបេក្ខជនអគ្គលេខាធិការគណបក្ស។
លោក ញឹក ប៊ុនឆៃ៖ «បានជជែកគ្នាហើយ បើតាមទៅអ្វីដែលបានឯកភាពគ្នា ជំហានដំបូងប្រហែលជាមានតែប្រធាន អគ្គលេខា អគ្គរងអីសិន ព្រោះយើងមិនចង់ឲ្យមានអីសំពោងសំពាយអីច្រើនពេក»។
លោក ញឹក ប៊ុនឆៃ ធ្លាប់បាននិយាយឲ្យដឹងថា គោលដៅសំខាន់ក្នុងការរៀបចំគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញនេះ គឺដើម្បីឈានទៅរកជ័យជំនះក្នុងការបោះឆ្នោតរើសសមាជិកសភាអាណត្តិថ្មី ដែលរៀបចំធ្វើនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។
គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់បានទទួលការគាំទ្រជាច្រើនកាលពីឆ្នាំ១៩៩៣ ដោយបានទទួល ៥៨អាសនៈ ក្នុងចំណោមកៅអីសភា ១២០អាសនៈ ដែលកាលនោះមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធាន។ តែក្រោយមក ដោយសារមានទំនាស់ផ្ទៃក្នុងធ្វើឲ្យគណបក្សមានការចុះខ្សោយ រហូតដល់បែកចេញជាច្រើនក្រុម និងជាច្រើនគណបក្ស។ បច្ចុប្បន្នគណបក្សហ៊្វុនស៊ិនប៉ិច មានអាសនៈចំនួន ២ប៉ុណ្ណោះ នៅក្នុងចំណោម ១២៣អាសនៈ ក្នុងរដ្ឋសភា។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ និងជាអ្នកតាមដាននយោបាយកម្ពុជា ធ្លាប់បានហៅការរៀបចំយាងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី មកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញនេះ ថាជាការទាក់ទាញឲ្យមានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋដែលនិយមគណបក្សដែលមានព្រះរាជវង្សានុវង្សជាអ្នកដឹកនាំ និងជាការប្រើឥទ្ធិពលរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ផង។
លោក ឡៅ ម៉ុងហៃ៖ «ខ្ញុំថាហ៊្វុនស៊ិនប៉ិច ត្រូវការមេដឹកនាំមួយដែលគេស្គាល់ច្រើន ហើយមានទំនាក់ទំនងជាមួយព្រះមហាវីរក្សត្រ ហើយនេះជាបុត្រីរបស់លោក ហើយប្រហែលជាដូចកាលជំនាន់ឆ្នាំ១៩៩៣ គឺយកឥទ្ធិពលរបស់ព្រះមហាវីរក្សត្រទៅប្រើប្រាស់ ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ»។
ចលនាតស៊ូហ៊្វុនស៊ិនប៉ិច បានបង្កើតឡើងកាលពីឆ្នាំ១៩៨១ ដោយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ហើយមកដល់ឆ្នាំ១៩៩២ ចលនានេះប្រែក្លាយជាគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងបានចូលរួមបោះឆ្នោតសកលឆ្នាំ១៩៩៣ ទទួលជ័យជំនះ មានអាសនៈចំនួន ៥៨ ក្នុងរដ្ឋសភា។
នៅខែតុលា ឆ្នាំ២០០៦ លោក កែវ ពុទ្ធរស្មី បានក្លាយជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ មកដល់ខែមេសា ឆ្នាំ២០១១ គណបក្សមានការកែសម្រួលលក្ខន្តិកៈ និងតែងតាំងលោក កែវ ពុទ្ធរស្មី ជាមគ្គុទ្ទេសក៍គណបក្ស និងបានជ្រើសរើសលោក ញឹក ប៊ុនឆៃ ជាប្រធានប្រតិបត្តិគណបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ពលរដ្ឋខ្មែរនឹងមានការសោកស្ដាយជាខ្លាំងដោយម្ចាស់ក្សត្រីទទួលយល់ព្រមធ្វើជាប្រធានបក្សហ្ធ៊ុនស៊ិនប៊ិក គឺយល់ព្រមបំរើឲ្យបក្សប្រជាជនក៍ដូចជាយល់ព្រមបំរើយួន ហ៊ុនសែនបារម្មណ៍ជាខ្លាំងព្រោះថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់ ហើយពលរដ្ឋខ្មែរក៍កាន់តែភ្លឺភ្នែកនៅការបោកប្រាស់និងការដឹកនាំរបស់ខ្លួន ម្លោះហើយខំគៀងប្រមូលវង្សត្រកូលស្ដេចឲ្យចូលគាំទ្រខ្លួន ព្រោះហ៊ុនសែនដឹងច្បាស់ណាស់ថាពលេដ្ឋខ្មែរភាគច្រើនគាំទ្រស្ដេច ដូចបានឃើញស្រាប់ហើយចំពោះការចូលទីវង្គត់និងបុណ្យរំលាយសពសម្ដេចស៊ីហនុថ្មីៗនេះ ។
ប៉ុន្តែខ្ញុំជឿថានេះជាការបោកម្ចាស់ក្សត្រីមកប្រើតែមួយរយះប៉ុណ្ណោះ ពេលជួយបានឲ្យឈ្នះឆ្នោត
ហើយ ហ៊ុនសែននឹងទាត់ចោលដូចដែលបានធ្វើជាមួយរ៉ណារិទ្ធអញ្ចឹងរហូតពីរបីដងឯណោះ សមរង្ស៊ីក៍ធ្លាប់ចាញ់បោកហ៊ុនសែនដែរ ព្រោះមនុស្សនេះមានជំនាញខ្ពស់ណាស់អាខាងកុហកបោកប្រាស់គេ ថ្ងៃមួយហ៊ុនសែននឹងចោទ
ទម្លាក់កំហុសមកលើម្ចាស់ក្សត្រីថាបានទទួលស្គាល់នូវការបាត់បង់ទឹកដីនិងកោះខ្មែរមួយចំនួនទៅឲ្យយួន ដូចហ៊ុនសែនបានទម្លាក់កំហុសមកលើសម្ដេចស៊ីហនុអញ្ចឹង កុំយល់ច្រឡំថាហ៊ុនសែនស្រឡាញ់ចូលចិត្តស្ដេចឲ្យសោះ ហ៊ុនសែនធ្លាប់ប្រើសំដីអសុរសប្រមាថមើលងាយដល់សម្ដេចស៊ីហនុជាច្រើនលើកកាលលោកនៅមានព្រះជន្ម ការយកចិត្តទុកដាក់ធ្វើបុណ្យយ៉ាងគគ្រឹកគគ្រេងចំពោះសពសម្ដេចស៊ីហនុដែល
យើងទាំងអស់គ្នាបានឃើញនេះ សុទ្ធសឹងជាឆាកល្ខោនទាំងអស់ស់រហូតសម្រក់ទឹកភ្នែកថែមទៀត ពូកែដើរតួណាស់ហ្ន! តាមពិតសំរាប់ទាញយកសន្លឹកឆ្នោតតែមួយគត់ ព្រោះគេដឹងថាខ្មែរភាគច្រើន
នៅតែចូលចិត្តនិងគាំទ្រស្ដេច ដូច្នេះសូមម្ចាស់ក្សត្រីគិតពិចារណឲ្យមែនទេន ។
ប្រហែលជាសង្ឃឹមថាមានទឹកមាត់លេបទេដឺង។អស់ពីសម្តេចតាទៅត្រូវគេធ្វើ
អាជីវកម្មលើព្រះបរមសពទៀត។រាស្ត្រខ្មែរអើយសូមលោកគិតៗៗៗៗៗៗៗៗៗ
គិតឲ្យមែនទែន!
ម្យ៉ាងផងដែរ។មានរាជវង្សានុវង្ស នៃព្រះមហាក្សត្រខ្មែរកំពុងស្ថិតនៅ
ក្នុងតួនាទីជាអ្នកដឹកនាំ របស់គណបក្សប្រកួតប្រជែងការបោះឆ្នោត។
តើបក្សកាន់អំណាចសព្វថ្ងៃ មានការរសើប ដែរឫទេ រវាងគណបក្ស
សង្គ្រោះជាតិ + គណបក្សសិទ្ធិមនុស្ស គណបក្សសម រង្ស៊ី គណបក្ស
ហ្វុនស៊ិនប៉ិច ? ។ ខ្ញុំមើលឃើញថា ទ្រង់ ឯកឧត្តម លោកអ្នក ជាអ្នក
ដឹកនាំគណបក្ស មិនមែនកុម្មុយនិស្ត សូមប្រឹងប្រែងសំរបសំរួលគ្នា
នឹងនាំមកនូវភាពខ្លាំង ជ័យជំនះ។ គណបក្សនិយមសេរីភាពមិនទាន់
ជ្រុលជំពាក់ប្រាក់បំណុលបរទេសច្រើនវ័ណ្តក និងមិនទាន់យល់ព្រម
កាត់ទឹកដីឲពួកបរទេសឡើយ។
គ្រាន់តែក្នុងបក្សខ្លួនឯងមួយ ប្តូរមេដឹកនាំរាប់ភ្លេច តើអាចខ្លាំងបានប៉ុណ្ណាទៅ?
បើសម្រេចចិត្តដាក់ខ្លួនធ្វើជាអ្នកនយោបាយហើយត្រូវតែចេះបោកប្រាស់រាស្ត្រទើបធ្វើនយោបាយ
កើត។ បើបក្សណាមិនមានជំនាញខាងបោកប្រាស់រាស្ត្រឬមហាក្សត្រទេសូមកុំធ្វើនយោបាយកុំជោរ។
មរតករបស់សម្តេចឪ (ហ្វុនស៊ីនប៉ិច) ត្រូវរលាយដូចអំបិលត្រូវទឹកក្រោមស្នាព្រះសហ្ថរបស់ព្រះ
រាជបុត្រដ៏ឆ្នើមរបស់ព្រះអង្គ។ ឥឡូវនេះ ព្រះរាមរបស់ព្រះមហាក្សត្រត្រូវបង្ខំចិត្តចូលប្រឡូក
នយោបាយជាថ្មីដោយទទួលបានកាកសំណល់ អេតចាយ ដែលបន្សល់ទុកដោយព្រះរាជបុត្រ
ដ៏ឆ្នើមរបស់សម្តេចឪ។ មិនអាចបន្ទោសលើលទ្ធផលបោះឆ្នោតក្រោមការដឹកនាំរបស់ព្រះរាម
អរុណរស្មីបានទេ ព្រោះត្រូវជួសជុលស្នាមប្រេះស្រាំ បាក់បែក ខ្ទេចខ្ទីក្រោមស្នាដៃរបស់ព្រះរាជ
បុត្រដ៏ឆ្នើមរបស់សម្តេចឪ។
.
អនិច្ចារអ្នកតស៊ូហ្វុនស៊ីនប៉ិច ត្រូវលិចដូចឃ្លោក ចំណែកអ្នកមកពីអាមេរិច បារាំងត្រូវអណ្តែត
ដូចអំបែង ដូចដុំថ្ម …។
គ្រាន់សុំ ហ៊ុន សែនម៉ារស់តែប៉ុណ្ណោះ ពួកអ្នករាជវង្សដ៏អភ័ព្វអើយ ។