Wednesday, 13 February 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលប្រមាណជាងមួយឆ្នាំ តារាសម្តែងដែលរួបរឹតទៅដោយស្នេហាត្រីកោណយ៉ាងចម្រូងចម្រាសជាមួយនឹងមន្ត្រីពាក់ផ្កាយលើស្មារហូតត្រូវបានគេវាយតម្លៃថាជាតារាលើកពានរឿងអាស្រូវប្រចាំឆ្នាំ២០១២នោះ នាង លី ម៉ារីណា បានវិលមកកាន់ប្រទេសកម្ពុជាវិញ ដោយចេញមុខបើកចំហតែម្តងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣នេះ។
តាមរយៈជើងហោះហើររបស់ក្រុមហ៊ុន Eva Air កាលពីវេលាម៉ោង១១ និង៤០នាទីព្រឹកថ្ងៃទី១១នោះ តារាសម្តែង និងម៉ូដែលល្បីឈ្មោះកាលពីជាងមួយឆ្នាំមុននាង លី ម៉ារីណា និងលោក សាត ចាន់ថន ដែលគេថាជាប្តីក្លែងក្លាយនោះបានមកដល់ទឹកដីកំណើតវិញហើយបានបណ្តើរគ្នាចេញពីក្នុងព្រលានយន្តហោះធ្វើព្រងើយដោយមានបងប្អូនចាំទទួលយ៉ាងកុះករទៀតផង។
ដំណើរមកដល់ដោយបង្ហាញមុខជាសាធារណៈហាក់ដូចជាមិនខ្លាចនឹងការវាយប្រហារណាមួយពីស្ត្រីម្នាក់ និងបក្ខពួកដែលគេសង្ស័យថាជាប្រពន្ធមន្ត្រីពាក់ផ្កាយហើយតែងតែធ្វើការគំរាមដល់អាយុជីវិតនាងនោះ បានធ្វើឲ្យមនុស្សម្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងនាងសុំការអធិប្បាយបន្ថែមបានទេកាលពីម្សិលមិញ ប៉ុន្តែកាលពីថ្ងៃទី១១ ខែកុម្ភៈ លី ម៉ារីណា បានប្រាប់សារព័ត៌មានមួយចំនួននៅព្រលានយន្តហោះថា ការបាត់ខ្លួនរូបនាងពីសិល្បៈកន្លងមកដោយសារតែនាងត្រូវចាកចេញទៅរស់នៅសហរដ្ឋអាមេរិកតាមប្តី គឺលោក សាត ចាន់ថន ដែលជាអាណិកជនខ្មែរអាមេរិករស់នៅរដ្ឋវ៉ាស៊ីនតោន ស្តេតខណៈដែលពេលនេះនាងក៏ជិតបានចូលសញ្ជាតិអាមេរិក១០០ភាគរយហើយនោះ។
នាងបានឲ្យដឹងថា ថ្វីបើនាងមិនបានរៀបមង្គលការណាមួយនៅក្នុងស្រុកក៏នាងបានរៀបការនៅសហរដ្ឋអាមេរិករួចហើយ តែមិនធំដុំអ្វីនោះទេ ពោលគឺគ្រាន់តែរៀបចំពិធីសែនព្រេនជប់លៀងតាមបែបប្រពៃណីប៉ុណ្ណោះ។
កាលពីប្រមាណជាងមួយឆ្នាំមុន លី ម៉ារីណា ត្រូវបានគេនិយាយថា នាងមានស្នេហាដ៏ចម្រូងចម្រាសជាមួយគ្នានឹងបុរសពាក់ផ្កាយមានអំណាចម្នាក់ ហើយនាងក៏បាត់ខ្លួនតែគេមិនដឹងថា នាងទៅរស់នៅទីណានោះទេ ហើយការវិលត្រឡប់របស់នាងនៅពេលនេះក៏គេមិនដឹងថា នាងពិតជាមកពីអាមេរិកមែន ឬយ៉ាងណានោះដែរ។ ប៉ុន្តែស្ត្រីម្នាក់រស់នៅសហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងនៅពេលនេះថា លី ម៉ារីណា ពិតជាវិលត្រឡប់មកពីអាមេរិកមែន ខណៈនាង លី ម៉ារីណា បានរស់នៅក្រុងវ៉ាស៊ីនតោនអស់រយៈពេលជាងមួយឆ្នាំហើយ។
ស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះរស់នៅទីក្រុង ឡូវែល រដ្ឋម៉ាសាជូហ្សេត សហរដ្ឋអាមេរិកបាននិយាយថា៖ «ពិតណាស់ លី ម៉ារីណា នាងរស់នៅរដ្ឋវ៉ាស៊ីនតោន អស់រយៈពេលជាង១ឆ្នាំមកហើយ ជាមួយនឹងប្តីរបស់នាង[សាត ចាន់ថន]។ ខ្ញុំដឹងរឿងនេះ ព្រោះប្អូនប្រុសរបស់ខ្ញុំជាមិត្តភក្តិប្តីរបស់នាងពួកគេរស់នៅក្បែរគ្នា ហើយរឿងថា ស្នេហាក្លែងក្លាយអីនោះ ខ្ញុំមិនដឹងទេ គ្រាន់តែដឹងថា នាងនៅទីនេះយូរដែរហើយ ប្តីរបស់នាងបម្រើការងារនៅក្នុងកាស៊ីណូ»។
សម្រាប់ការវិលត្រឡប់បង្ហាញមុខគួរឲ្យភ្ញាក់ផ្អើលជាលើកដំបូងក្រោយបាត់ខ្លួនជិត២ឆ្នាំនេះ នាង លី ម៉ារីណា ក៏បានច្រានចោលរាល់ព័ត៌មានទាំងឡាយណាដែលថា នាងមានទំនាក់ទំនងស្នេហាជាមួយមន្ត្រីធំ នាងរស់នៅលាក់ខ្លួនមានអង្សរក្សការពារ និងស្នេហាក្លែងក្លាយជាមួយប្តីបច្ចុប្បន្នជាដើម។ នាងបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ស្នេហារបស់នាង និងលោក សាត ចាន់ថន ប្រាកដណាស់ជាស្នេហាពិតស្របច្បាប់ដោយមានការទទួលស្គាល់ពីភាគីចាស់ទុំទាំងសងខាង។
ជាមួយនឹងការវិលត្រឡប់ដោយបង្កប់នូវគោលបំណងសំខាន់ៗនៅស្រុកខ្មែរនេះ គេបានដឹងថា កាលពីផ្ទុះរឿងរំជើបរំជួលនោះ លី ម៉ារីណា បានទទួលរងការគំរាមប្រមាថអាយុជីវិតយ៉ាងខ្លាំងក្លា ជាច្រើនលើក ហើយការបង្ហាញវត្តមានរបស់នាងនៅពេលនេះ នាងបានបញ្ជាក់ថា នាងមិនខ្លាចនឹងការគំរាមសម្លាប់ពីអ្នកណាដែរ ខណៈដែលនាងអះអាងថា នាងជាមាសសុទ្ធ មិនខ្លាចភ្លើង ហើយនាងមិនបានធ្វើកំហុសអ្វីជាមួយនឹងស្ត្រីម្នាក់នោះឡើយ។
ទោះបីជាមានការអះអាងគួរឲ្យទុកចិត្តពីសំណាក់នាង លី ម៉ារីណា ថា នាងជាមាសសុទ្ធ ហើយមានគម្រោងមកបោះទុនរកស៊ីនៅស្រុកខ្មែរក៏ដោយ តែទស្សនិកជនភាគច្រើននៅតែមន្ទិលចំពោះការវិលត្រឡប់របស់នាង ខណៈកាលពីជិតមួយឆ្នាំមុនព័ត៌មាននៃការលេងល្បិចស្នេហ៍របស់ លី ម៉ារីណា បានជ្រួតជ្រាបនៅក្នុងអារម្មណ៍ពួកគេហើយនោះ។
កាលពីមួយឆ្នាំមុន ស្ត្រីម្នាក់បានផ្ញើសារមកភ្នំពេញ ប៉ុស្តិ៍ ដោយបានធ្វើការលាតត្រដាង និងបញ្ជាក់យ៉ាងច្បាស់ៗថា លោក សាត ចាន់ថន ស្វាមីរបស់ លី ម៉ារីណា គ្រាន់តែជាតួត្លុកតែប៉ុណ្ណោះ តាមពិត លី ម៉ារីណា មានទំនាក់ទំនងស្នេហាយ៉ាងស្អិតល្មួតនឹងមន្ត្រីពាក់ផ្កាយនៅលើស្មា។ ដោយសារបញ្ហានេះ បានធ្វើឲ្យ លី ម៉ារីណា ត្រូវបាត់ខ្លួនគេចពីការគំរាមបាញ់សម្លាប់រហូតមកដល់ថ្ងៃនាងបង្ហាញខ្លួននេះ។ ការលេចមុខឡើងវិញនេះ ត្រូវបានប្រភពមួយបញ្ជាក់ថា លី ម៉ារីណា ចេញមុខបានក្រោយពេលប្តីប្រពន្ធមន្ត្រីធំមានការសម្របសម្រួល។
ប៉ុន្តែយ៉ាងណាមិញ លី ម៉ារីណា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា នាងគ្មានស្នេហាណាផ្សេងក្រៅពីលោក សាត ចាន់ថន នោះឡើយ៕


There are two Washionton’s name in the U.S.A
Washington State is close to Sacramento California.
Washinton D.C is in Viginia’s State, which is the While House of President lives.
It is about 6 hours fly from Washington D,C to Washington Stated.
There is no casino in the washington D.C. Washington Stated is my sweet home.
I had flown from Korean to Cambodia it takes me only 3 hours, to Hong kong only 45 menutes from Phnom Phenn. Both Stated are far from each other in the U.S.
There are three Washington’s names in the U.S.A
Washington State is close to Sacramento, California.
Washinton D.C is in the District of Columbia, which is the While House of the President located.
It is about 6 hours fly from Washington D,C to Washington State.
There is no casino in Washington D.C. Washington State is my fucking home. The third one is Mount Washington. I had flown from Korea to Cambodia and it takes me only 30 minutes, to Hong kong only 45 minutes from Phnom Phenn. Both State are far from each other in the U.S. When I go to see my boyfriend, KHMEROLOGIST, I took a flying baloon and landed right on his home roof……………………and have sex together!
Katoeuy Srey Khmer (USA) got a car accident last night. Pray for Her-Him!
Washington stste is about 1,000 kilometers from
Sacramento. Is that close to Sacramento?
I drive about 8 to 10 hours from Sacramento of California to Tacoma in Washington State.
So I just estimate it by mistake. It next to California, but it is not really closed to Sacramento.
រដ្ឋវ៉ាស៊ិនតាន នៅជាប់រដ្ឋអូរិហ្គេន មិនមែនជាប់រដ្ឋកាលីពួកថ្ងាស់ទេ រដ្ឋវ៉ាស៊ិនតោនជារដ្ឋធម្មជាតិខៀវស្រងាត់ ខុសគ្នា
និងរដ្ឋកាលីនៃពណ៌សំបកគ្រុំនិងផ្ទៃមេឃប្រផេះ ហើយទីសាក់ក្រាម៉ាន់តូឆ្ងាយដាច់ស្រឡះពីទីក្រុងតាខូមា បើមើលតាម
google map ពិតជាដឹងមិនខាន ។
បើមានស្នេហាត្រីកោណមែន ប្រពន្ធដើមគួរតែរួបរួមជាមួយ
លី ម៉ារីណាកាត់ក្ដនាយផ្កាយកំហូចនោះចោល
ទើបប្រុសពុឯទៀតឈប់រញីរញ៉ៃជាមួយប្រពន្ធកូនគេទៅថ្ងៃមុខ……..
ឧ.នាយវីស្គី( kanharith)ដែលល្មោភកាមក៍លែងធ្វើផ្ដេសផ្ដាស់ទៅលើស្រីក្មេងពុទៀត