Wednesday, 13 February 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ តារាចម្រៀងសម្បុរស្រអែមចូលចិត្តសម្ញែងដើមទ្រូងសិចស៊ីនាង ស៊ឹម ថៃណា និងពិធីករពោះម៉ាយក្តៅៗលោក អ៊ឹង រដ្ឋា ហៅទុយ ត្រូវបានគេដឹងថា អ្នកទាំងពីរបានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែមតាំងពីអ្នកទាំងពីរបានឱកាសចេញទៅសម្តែងនៅអាមេរិក។
យ៉ាងណាក៏ដោយរឿងនេះមិនត្រូវបានស្រីស្រស់សម្រស់ដើមទ្រូងមានមន្តស្នេហ៍ ស៊ឹម ថៃណា បកស្រាយថាយ៉ាងណានោះទេ។ ប៉ុន្តែដោយឡែកពិធីករពោះម៉ាយមានសម្ពាយទុក្ខព្រួយនាយ ទុយ វិញ បែរជាបដិសេធយ៉ាងញ័រមាត់ថា៖«ងនោះមិនអាចកើតមានឡើយចំពោះ ខ្ញុំ និងប្អូនស្រីថៃណា ទេ»។
តាមប្រភពជាច្រើនបានលើកឡើងថា គេសង្កេតឃើញតារាចម្រៀងសិចស៊ីស៊ឹម ថៃណានិងពិធីករពោះម៉ាយនាយ ទុយ តាំងពីចេញទៅសម្តែងនៅលើទឹកដី អាមេរិកកាលពីពេលកន្លងទៅជាមួយគ្នាមក ហាក់ដូចជាមានទំនាក់ទំនងជាមួយគ្នាជិតស្និទ្ធខុសប្លែកពីតារាដទៃ ហើយការសម្តែងទៀតសោតក៏មើលទៅស៊ីចង្វាក់ជាមួយគ្នាមិនធម្មតាដែរ។ មិនត្រឹមតែប៉ុណ្ណោះជារឿយៗគេតែងតែសង្កេតឃើញពួកគេទាំងពីរនាក់បញ្ចេញអាការយកចិត្តទុកដាក់មើលការខុសត្រូវគ្នាទៅវិញទៅមកប្រៀបបានដូចជាគូស្នេហ៍ថ្មោងថ្មីអ៊ីចឹង។
ជាមួយការតាមសង្កេតនោះប្រភពទាំងនោះក៏បានលើកឡើងទៀតថា៖
« ភាពសិ្នទ្ធស្នាលរបស់តារាពីរដួងនេះបានរំលេចធ្វើឲ្យទស្សនិកជនមានការសង្ស័យចាប់តាំងពីពួកគេបានរួមដំណើរចេញទៅសម្តែងនៅលើទឹកដីប្រទេសមហាអំណាចលោក បារ៉ាក់ អូប៉ាម៉ាឯណោះមិនត្រឹមតែប៉ុណ្ណឹងទេសូម្បីតែមកដល់ស្រុកខ្មែរវិញគេក៏សង្កេតឃើញកាយវិការក្នុងការរាប់អានគ្នារបស់ ស៊ឹម ថៃណា និងនាយ ទុយ នោះ កាន់តែស្អិតល្មួតជាងមុនខុសប្លែកពីភាពសិ្នទ្ធស្នាលធម្មតា»។
ប៉ុន្តែយ៉ាងណាមិញជុំវិញការដាក់បន្ទុកសង្ស័យយ៉ាងធ្ងន់ពីមហាជននោះមិនត្រូវបានអ្នកចម្រៀងកំពុងអាប់រស្មីក្នុងវិថីសិល្បៈមានដើមទ្រូងធំសិចស៊ី នាង ស៊ឹម ថៃណា ប្រតិកម្មយ៉ាងណានោះទេហើយនាងក៏មិនមានការបកស្រាយយ៉ាងម៉េចនោះដែរពេលដែល ភ្នំពេញ ប៉ុស្តិ៍ ព្យាយាមសុំការបំភ្លឺតាមទូរស័ព្ទកាលពីរសៀលម្សិលមិញនេះ។
ក្រោយពីលើកទូរស័ព្ទហើយ ស៊ឹម ថៃណា បានឆ្លើយថា៖«ម៉ោងហ្នឹងខ្ញុំជាប់ដេកមិនមានពេលនិយាយទេ»។ដោយឡែកតួឯកប្រុសក្នុងភ្នែកមហាជនលោក អ៊ឹង រដ្ឋា ហៅទុយ វិញនៅពេលដែលឮការចោទសួរភ្លាមលោកក៏បានបដិសេធយ៉ាងញ័រមាត់ថា លោកនិងនាង ស៊ឹម ថៃណា មិនមានស្នេហានឹងគ្នាដូចដែលមហាជនមើលឃើញនោះទេ។
ពិធីករទូរទស្សន៍ស៊ីធីអិនកំពុងមានសម្ពាយទុក្ខជាប់ខ្លួនព្រោះម្តាយឈឺធ្ងន់ លោក អ៊ឹង រដ្ឋា ហៅទុយ បានប្រាប់ថា៖«ខ្ញុំពិតជាមិនមានស្នេហាក្រៅឆាកជាមួយនឹងប្អូនស្រី ស៊ឹម ថៃណា មែននេះខ្ញុំនិយាយត្រង់ៗក្នុងនាមខ្ញុំជាកូនប្រុសចេះទទួលខុសត្រូវហ៊ានស៊ីហ៊ានសង»។
លោកអះអាងបន្តថា៖«ដូចដឹងស្រាប់ហើយខ្ញុំជាកូនប្រុសម្នាក់មានការលះបង់ខ្ពស់ណាស់នៅចំពោះបញ្ហាចំពោះមុខខ្ញុំស៊ូបាត់បង់អ្វីៗបានតែកុំឲ្យបាត់បង់កិត្តិយស។ ដូចគ្នាហ្នឹងខ្ញុំក៏ស្រឡាញ់កិត្តិយសដែរ ខ្ញុំបានចាត់ទុកកញ្ញាថៃណា ដូចជាប្អូនស្រីហើយខ្ញុំក៏មិនបង្កបរិយាកាសពីបងប្អូនឲ្យទៅជាស្នេហាបានដែរ»។
ជាមួយការបង្ហាញនូវទស្សនៈកូនប្រុសទទួលខុសត្រូវខ្ពស់នោះពិធីករដែលអារម្មណ៍ពោរពេញដោយវិបត្តិក្នុងចិត្តមិនទាន់ជ្រះស្រឡះ នាយ ទុយ ក៏បានទទួលស្គាល់នូវការលើកឡើងរបស់មហាជនផងដែរដោយលោកបាននិយាយថា៖«មិនខុសទេដែលបងប្អូនតាមដានឃើញខ្ញុំនិងកញ្ញា ស៊ឹម ថៃណា មានភាពស្និទ្ធស្នាលនឹងគ្នាតាំងពីសម្តែងនៅសហរដ្ឋអាមេរិករហូតមកដល់ស្រុកខ្មែរនោះហើយពេលនេះបើទោះជាខ្ញុំបដិសេធថាខ្ញុំមិនមានស្នេហានឹងគ្នាក៏ដោយតែភាពស្និទ្ធស្នាលបែបនោះនៅតែកើតមានដដែលហ្នឹង»។
ពិធីករពោះម៉ាយដែលត្អូញមិនដាច់ពីមាត់ថា ខ្លួនមានវិបត្តិហិរញ្ញវត្ថុក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរព្រោះម្តាយនៅឈឺដេកដួលនៅនឹងកន្ទេលនៅឡើយនោះ បានបញ្ជាក់ថា ផ្ទុយទៅវិញសព្វថ្ងៃលោកត្រូវអរគុណនាង ស៊ឹម ថៃណាទៅវិញទេ ដូចដែលបងប្អូនដឹងស្រាប់ហើយថាដំណើរទៅសម្តែងនៅអាមេរិក លោកចេញទៅរកប្រាក់មកព្យាបាលម្តាយឈឺដេកនៅកន្ទេល ពេលនោះគ្មានវិនាទីណាដែលអារម្មណ៍លោកសប្បាយនោះទេតែលោកក៏សំណាងដែរបាន នាង ស៊ឹម ថៃណាដែលតែងជួយសម្រួលអារម្មណ៍លោក ហើយទោះបីជាមកដល់ស្រុកខ្មែរវិញនាងក៏នៅតែព្យាយាមជួយលោកនៅពេលដែលលោកត្រូវការឲ្យនាងជួយ។
លោក ទុយ បានប្រាប់ត្រង់ថា៖
«សព្វថ្ងៃខ្ញុំមិនមានឡានជិះទេទៅណាមកណារាល់ថ្ងៃបានថៃណា យកឡាននាងមកជូន។ ដោយសារសកម្មភាពដ៏សកម្មរបស់ប្អូនស្រីថៃណានេះហើយទើបបានជាមហាជនមើលឃើញហើយលើកឡើងនូវភាពស្និទ្ធស្នាលនេះ ម៉ៃទៅថា ខ្ញុំនិងនាងមានស្នេហានឹងគ្នានោះ»។
បន្ថែមពីវាចាចេញពីចិត្តពុំមានភាពលាក់លៀមនោះ ពិធីករចាស់វស្សានៅក្នុងទ្រនំស៊ីធីអិន និងជាអតីតកូនប្រសារបស់សេដ្ឋិនីដី យាយផាន នោះ នាយ ទុយ បានឲ្យដឹងបន្តទៀតថា៖«ពេលនេះបើទោះជាកាលៈទេសៈបង្ខំយ៉ាងណាក៏បេះដូងខ្ញុំមិនទាមទាររកស្នេហាកើតនោះដែរ ព្រោះថា ពេលនេះខ្ញុំមិនមានអ្វីសោះក្នុងខ្លួន ក្រៅពីប្រាក់ខែចំណាយលើកការព្យាបាលម្តាយក្នុងមួយខែៗសឹងមិនគ្រាន់នោះ»៕


កុំយល់ច្រឡំច្រើនពេក អូនណាជានារីល្អ ទាំងចឹត្ដនឹងរូបកាយ នាងមិនមានអារម្មណ៍នឹងនាយទុយទេ.
នាងចាប់អារម្មណ៍នឹងបុរសម្នាក់លើដីអាមេរិកក្នុងរដ្ឋតិចសាស់ឯណោះទេ សូមកុំច្រឡំ!!!!!!!!!
អផ្សុកធើគ្នារាប់អានវាមានទៅឆ្អី!!!