ក្រសួង​សុខាភិបាល​ បង្កើត​គណៈកម្មការ ស៊ើប​អង្កេត ករណី​គ្រូទេព្យ​មិន​គោរព វិជ្ជាជីវៈ​

បន្ចាប់​ពី​​ស្ដ្រី​​វ័យ​​២៧​ឆ្នាំ​​ម្នាក់​​បាន​​សម្រាល​កូន​​នៅ​តាម​​ផ្លូវ ​ក្រោយ​ពេល​​នាង​​ជិះ​ម៉ូតូឌុប​ទៅ​មន្ទីរ ពេទ្យ​បង្អែក​​សម្ដេច ​ឪ​គីឡូម៉ែត្រ ​លេខ​៦ ហើយ​​ត្រូវ​​គ្រូពេទ្យ​ប្រាប់​ថា​​អត់​​មាន​​ពេទ្យ ​ប្រចាំ​ការ​​ទេ កាល​​ពី​​ថ្ងៃ​​ទី ១២ កុម្ភៈ។

ដោយ៖ វឍ្ឍតី
Thursday 14 February 2013
The Free Press Magazine

ស្រ្តីដែលបាន សម្រាលកូន នៅលើផ្លូវរទេះភ្លើង កាលពីថ្ងៃ ទី១២ កុម្ភៈ។

ស្រ្តីដែលបាន សម្រាលកូន នៅលើផ្លូវរទេះភ្លើង កាលពីថ្ងៃ ទី១២ កុម្ភៈ។

ក្រសួង​​សុខាភិ​ក៏​​​បាន​បង្កើត​​គណៈកម្មការ​​ចម្រុះ​មួយ​ដើម្បី​​ស្រាវជ្រាវ និង​ស៊ើប​​អង្កេត​ ​នៅ​​មន្ទីរ​ពេទ្យ​​បង្អែក​​សម្ដេច​ឳ ស្ថិត​​ក្នុង​​សង្កាត់​​គីឡូ​​ម៉ែត្រ​លេខ​៦ ខណ្ឌ ​ឫស្សីកែវ ក្នុង​ករណី​​ចោទ​​ប្រកាន់​​ថា ​ពេទ្យ​​ឆ្មប​បដិសេធ​​មិន​​ទទួល​សម្រាល​​កូន​​ឲ្យ​​ស្ត្រី ​អ្នក​​លក់​​លៀស​​ហាល​​ម្នាក់នោះ​។

ការ​​បង្កើត​​គណៈកម្មការ​នេះ​ គឺ​​បន្ទាប់​​ពី​​ស្ត្រី​​ម្នាក់​​ឈ្មោះ ជា ចែត អាយុ ២៧ឆ្នាំ រស់​នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ មាន​មុខរបរ​ជា​អ្នក​​លក់​លៀស​ហាល បាន​ឈឺ​ពោះ​គ្រប់​ខែ​សម្រាល​កូន​ទី៣ ទៅ​មន្ទីរពេទ្យ​បង្អែក​សម្ដេច​ឳ ហើយ​គ្រូពេទ្យ​ប្រចាំ​ការ​បាន​ដេញ​ឲ្យ​នាង​ទៅ​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​ផ្សេង ទើប​នាង​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​សម្រាល​កូន​ស្រី​ម្នាក់​នៅ​លើ​ផ្លូវ​រថភ្លើង កាល​ពីថ្ងៃចន្ចដើមសបា្តហ៏នេះ ។

លោក​ ​សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញថ្លែង ​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៣​នេះ​ថា ការ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​នេះ គឺ​មាន​ការ​ចូល​រួម​ពី​គ្រប់​សមាសភាព​ជំនាញ ដើម្បី​រក​កំហុស​ជាក់ស្ដែង​ចាត់​វិធានការ​ជា​បន្ទាន់ ជៀសវាង​កុំ​ឲ្យ​មាន​គ្រូពេទ្យ​មិន​គោរព​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ។

លោក​​បន្តថា មន្ទីរ​សុខាភិបាល​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដែលមាន​ក្រុមប្រឹក្សាវិន័យ ដែល​ក្នុងនោះ​មាន​ឆ្មប មន្ត្រី​បច្ចេកទេស​រដ្ឋបាល បាន​ចុះទៅ​ស្រាវជ្រាវ​ដល់​មន្ទីរពេទ្យ​បង្អែក​សម្ដេចឪ​គីឡូម៉ែត្រ​លេខ​៦ ដើម្បី​រក​ឲ្យ​ដឹង​មូលហេតុ​និង​បូកសរុប​លទ្ធផល​ចង់ដឹងថា តើ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នានា​នោះ​ពិត​ឬមួយ​យ៉ាងណា​? បន្ទាប់មក​យើង​នឹងមាន​ចំណាត់​ការ​បន្ត​ទៅលើ​បុគ្គលិក​ប្រចាំការ​នោះ​ទៅតាម​ច្បាប់រដ្ឋបាល។

សូមរំលឺកថា ស្ដ្រី​ដែល​សម្រាលកូន​គួរឱ្យ​អាណិតអាសូរ​នេះ​ឈ្មោះ​ជា ចែត អាយុ ២៧​ឆ្នាំ មាន​ប្ដី​ឈ្មោះ​ឌី ប្រកបមុខរបរ​លក់​លៀស​ហាល មាន​ទីលំ នៅ​ផ្លូវ​រទេះភ្លើង ស្ថិតនៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ នៅ​ព្រឹក​ថ្ងៃ ទី​១១​កុម្ភៈ​២០១៣​ គាត់​បាន​ឈឺពោះ​យ៉ាងខ្លាំង​ក៏បាន​ជិះ​ម៉ូតូឌុប​ទៅ​មន្ទីរពេទ្យបង្អែក​សម្ដេច​ឪ នៅ​សង្កាត់​គីឡូម៉ែត្រ លេខ​៦ ដែល​ស្ថិត​នៅក្បែរនោះ ។ ​ពេលទៅដល់​មន្ទីរពេទ្យ​បង្អែក​សម្ដេចឪ​គ្រូពេទ្យ​នៅ​ទីនោះ​ប្រាប់​គាត់​ថា គ្មាន​ពេទ្យឆ្មប​ប្រចាំការ​ទេ​។​ ​ដោយ​គ្មាន​ជម្រើស នាង “​ជា ចែត ” ក៏បាន​ឡើង​ជិះ​ម៉ូតូឌុប​វិលត្រឡប់​ទៅផ្ទះ​វិ​ពា្ញ ដល់​ចំណុច​ផ្លូវ​រទេះភ្លើង ទ្រាំ​មិនបាន​ក៏​ឱ្យ​ម៉ូតូឌុប​ឈប់ គ្រាន់តែ​ចុះ​ពីលើ​ម៉ូតូ​ក៏​សម្រាលកូន​តែម្ដងទៅ​។​ ​ភ្លាមនោះ​ប្រជាពលរដ្ឋ​ចិត្ដធ​ម៌​ចាស់ទុំ​នៅក្បែរនោះ​ក៏​មកជួយ​ជ្រោមជ្រែង កូន​ដែល​នាង​ចែត​សម្រាល​មកជា​កូនស្រី ត្រូវបាន​អ្នកស្រុក​លាង​ទឹក​រៀបចំ​ឱ្យ ហើយក៏​ប្រញាប់​ហៅ​រថយន្ដ​សង្គ្រោះ​ដឹក​យកទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ៕

What Next?

Recent Articles

4 Responses to "ក្រសួង​សុខាភិបាល​ បង្កើត​គណៈកម្មការ ស៊ើប​អង្កេត ករណី​គ្រូទេព្យ​មិន​គោរព វិជ្ជាជីវៈ​"

  1. Srey Khmer says:

    It is very sad to see this happening to my poor people in the Cambodia.
    Doctor had refused to help delivery her baby because she was so poor.
    As known as this cuture deasease has been happening in Cambodia
    without care from nobody to help cure this deasease inside the country.

  2. Poor People says:

    ពេទ្យអត់យកលុយថ្លៃព្យាបាលពីអ្នកជំងឺទេ តែអត់មានTip បង់មុនអត់យកចិត្តទុកដាក់។ មិនដឹងជាគ្រូពេទ្យអស់ហ្នឹង ម៉ែ ឪ វាអត់ចេះងាប់ទេអី?

  3. chourn says:

    មិនចាំបាច់ប្រើពេលយូរក្នុងការសេីុបអង្កេតនោះទេ រឿងការរើសអើងរបស់គ្រូពេទ្យលើអ្នកក្រីក្រ
    នៅសម័យឥឡូវមានរបាយការណ៍ដឹកមួយកុងតន័រឡាន ក៍មិនអស់ផង។

  4. ក្មេងវត្ត says:

    រឿងក្រមសិលធម៌នៅស្រុកខ្មែរគ្មានចាំបាច់សើបអង្កេតទេ វាកើតមានឡើងសឹងគ្រប់ស្ថាប័ណ្ណ
    រដ្ឋនិងក្រសួង ព្រោះក្រមសិលធម៌វិជ្ជាជីវះវាទាក់ទងនិងអំពើពុករលួយ បើអ្នកគ្មានលុយ គឺគ្មានសេវ៉ាព្យាបាល ដ៍រាបណារដ្ឋាភិបាលអសមត្តភាពក្នុងការបង្ក្រាបអំពើពុករលួយ បញ្ហាគឺនៅតែមាន។