ក្រុមប្រឹក្សាវិន័យនៃក្រសួងសុខាភិបាល បានបញ្ឈប់ការងារពេទ្យឆ្មបម្នាក់ នៅមន្ទីរពេទ្យបង្អែកសម្ដេចឳ ដោយសារជាប់ពាក់ព័ន្ធក្នុងរឿងមិនជួយសម្រាលកូនឲ្យស្ត្រីអ្នកលក់លៀសហាលម្នាក់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣។
ដោយ ខែ សុណង
2013-02-19
វិទ្យុអាស៊ីសេរី

គ្រូពេទ្យសាកសួរស្ថានភាពជំងឺរបស់នាង ជា ចែត ដែលសម្រាលកូនលើថ្នល់រថភ្លើង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣។ RFA/Khe Sonorng
ប្រធានមន្ទីរពេទ្យបង្អែកសម្ដេចឪ លោកវេជ្ជបណ្ឌិត ឡុង នី បានឲ្យដឹងនៅថ្ងៃទី១៩ កុម្ភៈ ថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចមួយ កាលពីល្ងាចថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៣
ឲ្យកញ្ញា អឿ ពៅពេជ្រ អាយុ ៣៣ឆ្នាំ ជាគ្រូពេទ្យឯកទេសឆ្មបមធ្យម បម្រើការផ្នែកសម្ភព និងរោគស្ត្រីនៅមន្ទីរពេទ្យបង្អែកសម្ដេចឳ ទៅកាន់ការងាររដ្ឋបាលការិយាល័យស្រុកប្រតិបត្តិវិញ មិនឲ្យពាក់ព័ន្ធជាមួយការងារបច្ចេកទេស ដើម្បីជៀសវាងនូវបញ្ហាដូចគ្នានេះនៅថ្ងៃក្រោយទៀត។
លោកមានប្រសាសន៍ថា អ្នកគ្រូពេទ្យនេះបានបម្រើការនៅមន្ទីរពេទ្យជាង ១០ឆ្នាំហើយ៖ «ឥឡូវបាទគេដកចេញហើយ ព្រោះគាត់មានកំហុសដោយសារមិនបានទទួលអ្នកជំងឺ។ គាត់បានសារភាពថា គាត់ភ័យស្លន់ស្លោពេកដែលឃើញអ្នកជំងឺមកចុកស្រែកអូយៗអ៊ីចឹង គាត់ថា គាត់ភ័យមិនបានគិត។ គាត់បានមក (ជិះ) ម៉ូតូ ឲ្យទៅម៉ូតូវិញ ឲ្យទៅពេទ្យជប៉ុន។ គាត់សុំទោសថា ខុសពីគាត់ ថាគាត់មិនបានហៅឡានសាម៉ុយឲ្យដឹក គាត់អត់បានទៅជម្រាបគ្រូពេទ្យគាត់ទទួលកំហុសខ្លួនគាត់។ ក្រុមប្រឹក្សាវិន័យគេត្រូវតែដាក់ទណ្ឌកម្មឲ្យគាត់លែងធ្វើការងារបច្ចេកទេសឲ្យកាន់រដ្ឋបាលការិយាល័យស្រុកប្រតិបត្តិវិញ»។
ការដកគ្រូពេទ្យនេះ បន្ទាប់ពីស្ត្រីឈ្មោះ ជា ចែត អាយុ ២៧ឆ្នាំ មានមុខរបរជាអ្នកស៊ីឈ្នួលបោកខោអាវ និងលក់លៀសហាល រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឈឺពោះគ្រប់ខែសម្រាលកូនទី៣ ទៅមន្ទីរពេទ្យបង្អែកសម្ដេចឳ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ហើយគ្រូពេទ្យប្រចាំការបានដេញឲ្យនាងទៅសម្រាលកូននៅមន្ទីរពេទ្យផ្សេង ទើបនាងត្រឡប់មកផ្ទះវិញក៏សម្រាលបានកូនស្រីម្នាក់យ៉ាងអាសន្ននៅលើថ្នល់រថភ្លើង កាលពីថ្ងៃទី១២ កុម្ភៈ ដែលជាថ្ងៃចូលឆ្នាំចិន។
ទន្ទឹមនឹងគ្នានោះ ក្រសួងសុខាភិបាលបានបង្កើតគណៈកម្មការចម្រុះស្រាវជ្រាវ និងស៊ើបអង្កេតនៅមន្ទីរពេទ្យបង្អែកសម្ដេចឳ ក្នុងករណីមិនទទួលខុសត្រូវនេះជាបន្ទាន់ រហូតឈានដល់ដកគ្រូពេទ្យឆ្មបនេះពីការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
គ្រាន់តែដកចេញពីតំណែងគឺមិនទាន់គ្រប់គ្រាន់នោះទេ ព្រោះគាត់មិនគោរពវិជ្ជាជីវៈជាគ្រូពេទ្យ
ម៉្យាងទៀត ការដែលមិនព្រមជួយសម្រាលកូនឲ្យស្រ្តីលក់លៀសហាល នោះគឺជាការរើសអើង
មួយក្នុងសង្គម ហើយក៏ជាចេតនាសម្លាប់ជីវិត២នាក់។ គួរតែចាត់ការតាមផ្លូវច្បាប់។
គួរតែបន្ថមទោសជាប់គុកទៀតតើបសាកសម ព្រោះខុសគរមសីលធម៌វិជ្ជាជីវគ្រូពេទ្យ និងជាគំរូដល់ពេទ្យក្រោយទៀត… ជីវិតមនុស្សម្នាក់ៗមានតំលៃណាស់ មិនអាចកាត់ថ្លៃបានទេ,…!
ដកពីពេទ្យនេះ ដាក់ទៅពេទ្យនោះ វាដៀតែក្នូច។វាឃើញជ្រិញអស់ទៅហើយ។
នៅស្រុកគេ បើអ្នកណាមួយប្រព្រឹត្តរបៀបនេះ ប្រហែលជាមិនអាចរកការងារបានទៀតទេ។
សីលធម៏សង្គមត្រូវបានស្រុតចុះយ៉ាងខ្លាំងគួរអោយបារម្មណ៏ក្រោយពីសង្រ្គាមស៊ីវិលជាងពីទស្សវត្ត
ក្រុមអ្នកមានៗ ក្រុមអស់លោកអ្នកធំៗមិនបានចែករំលែកមនុស្សធម៏ទៅដល់ថ្នាក់ក្រោមដែលជាម្ចាស់
ឆ្នោតរបស់ខ្លួនសោះ បើមានក័មានតែសំបកក្រៅសំរាប់ជាការបង្ហាញតាមទូរទស្សដើម្បីអោយប្រពន្ធ
កូនខ្លួនមើលតែប៉ុណ្នោះថាការងារប្តីអាញ់គីទ្បូយអញ្ជឹង ម្នាក់ៗចាំតែតេជោស្រែកទើបធ្វើ,…មិនមានទេ
ក្រមសីលធម៏ពីបុរាណថា៖អ្នកមានរក្សាក្សត្រ័ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាក្លៅដូចសំពៅពឹងសំប៉ាន់
If the midfery who had refused to take care pregnant women, espicially in case of amergency like this in the U.S. She must get fire without an excuse, and she cannot work at any Huspital anymore. However the midwifery who had refused to help delivering baby of poor pregnant women in Cambodia, her manager just transfer her to work for another Huspital without punishment. So the culture deseace of being ignor helping the poor will be continuing in the society of Cambodia without cure it forever.
បងប្អូនណាមានកូនឈឺ រួចយកទៅពេទ្យអង្គឌួង ផ្នែកច្រមុះ សូមយកស្បែកជើងទៅផង លទ្រាំនិងសំដី លោកគ្រូពេទ្យនោះមិនបាន
Because of the Government refused to take care its poor people and lack of the moral.
If you’re are in case of dangerous situation in U.S, you just dial 911. The fire
trucks, and the ambulance service will come with the paramedic to your door in shortly. They don’t care you have money or not. Their job is helping and saving your life.
Why they don’t care about money?
Because their government would take care the poor with pay to those service workers
Why in Cambodia, they have refused to take care the sick poor people?
Because of the government did not pay for the services to take care the poor people , so the Huspitals can’t afford to pay for care to help so many poor people.
Doctor as well as nurse in Cambodia very fucking rudly and bed mouth and no morallity as Mr. blind Hun Sen. this is country under controling by the persion lacking of Knowledge.
That’s why Cambodian people want to emigrate from Cambodia (Kingdom of Wonder) to The United States of America ( the 100 percent of Democracy Country).