រដ្ឋាភិបាលមិនទាន់បញ្ជូនច្បាប់មួយចំនួនទៅឲ្យសភាអនុម័តទេ រួមមានច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់តុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈរបស់ចៅក្រម និងព្រះរាជអាជ្ញា នេះគឺជាដើមចមមួយដែលធ្វើឲ្យប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ និងស្ថិតនៅក្រោមសម្ពាធអ្នកនយោបាយ។
ដោយ ទីន ហ្សាការីយ៉ា
2013-02-19
វិទ្យុអាស៊ីសេរី

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ (RFA/Morm Moniroth)
បញ្ហានេះត្រូវបានក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកវិភាគ បានលើកឡើងថា អ្នកដែលទទួលរងគ្រោះនៅក្នុងសង្គមច្រើនជាងគេដោយសារតុលាការមិនឯករាជ្យនេះ គឺប្រជាពលរដ្ឋសាមញ្ញ និងអ្នកគ្មានអំណាច។
ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានរិះគន់ជារឿយៗថា តុលាការមិនឯករាជ្យ ហើយឥទ្ធិពលនយោបាយបានលុកលុយចូលទៅក្នុងប្រព័ន្ធតុលាការ និងអំពើពុករលួយកើតមានជាប្រចាំ។
ទាក់ទងនឹងបញ្ហានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញកំណត់ត្រាសង្ខេបរបស់ខ្លួននៅថ្ងៃទី១៨ កុម្ភៈ ស្ដីពីកំណែទម្រង់ប្រព័ន្ធតុលាការ។ នៅក្នុងកំណត់ត្រាជាង ១០ទំព័រនេះ បានសរសេរលម្អិតអំពីប្រព័ន្ធយុត្តិធម៌មិនឯករាជ្យមកពីកត្តាមួយចំនួន រួមមានការបែងចែកអំណាចនីតិរដ្ឋ និងឯករាជ្យភាពនៃស្ថាប័នតុលាការ ឧបសគ្គចំពោះស្ថាប័នតុលាការក្នុងការបំពេញមុខងារឲ្យបានត្រឹមត្រូវ កង្វះឯករាជ្យភាពរបស់ចៅក្រម ធនធាន និងការបណ្ដុះបណ្ដាលមិនគ្រប់គ្រាន់ និងករណីផ្សេងៗទៀត។
បន្ថែមពីលើបញ្ហានេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា កញ្ចប់ថវិកាជាតិដែលផ្ដល់ទៅឲ្យប្រព័ន្ធតុលាការនៅមានកម្រិតនៅឡើយនោះ ជាដើមហេតុមួយនាំឲ្យមន្ត្រីតុលាការមួយចំនួនបានប្រើប្រាស់ស្ថាប័នតុលាការស្វែងរកលាភសក្ការៈ និងប្រព្រឹត្តអំពើពុករលួយរបស់ខ្លួន។
មានទឡ្ហីករណ៍ជាច្រើនដែលឆ្លុះបញ្ចាំងអំពីតុលាការមិនឯករាជ្យ គឺរដ្ឋាភិបាលពុំទាន់មានការបែងចែកអំណាចឲ្យពិតប្រាកដនៅឡើយ ឥទ្ធិពលរបស់អង្គនីតិប្រតិបត្តិកំពុងតែបន្តរាលដាលទៅក្នុងស្ថាប័នតុលាការជាដើម។ ប៉ុន្តែ ប្រមុខរដ្ឋាភិបាលវិញ បានប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីឲ្យមានកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ តែជាក់ស្ដែងមានការរីកចម្រើនតិចតួច។
ម្យ៉ាងវិញទៀត មានគម្លាតពីគ្នាកាន់តែខ្លាំងរវាងការធានាស្របតាមរដ្ឋធម្មនុញ្ញ ទាក់ទិននឹងឋានៈនៃស្ថាប័នតុលាការ និងវិធីសាស្ត្រដែលស្ថាប័នតុលាការអនុវត្តមុខងាររបស់ខ្លួនជាក់ស្ដែង។ នៅគ្រាដែលគម្លាតនេះកាន់តែធំទៅៗ ទំហំសម្រាប់ការរិះគន់ និងកិច្ចការពិភាក្សាកំពុងតែរួមតូច និងរឹតត្បិត ដោយសារតែតុលាការត្រូវបានគេប្រើជាឧបករណ៍នយោបាយ ដើម្បីបំបិទសំឡេងប្រឆាំង និងអ្នកមាននិន្នាការជំទាស់។ ទោះបីជារដ្ឋធម្មនុញ្ញកម្ពុជា បានបញ្ញត្តិពីឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ និងកំណត់មុខងាររបស់តុលាការ ដើម្បីធានា និងប្រកាន់ភ្ជាប់នូវភាពមិនលំអៀង ព្រមទាំងការការពារសិទ្ធិ និងសេរីភាពប្រជាពលរដ្ឋក្ដី។
ភ្ជាប់ទៅនឹងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ បានអះអាងថា ប្រព័ន្ធយុត្តិធម៌ដើរតួយ៉ាងសំខាន់ក្នុងសង្គម ដើម្បីធានាឲ្យមានការអភិវឌ្ឍប្រកបដោយយុត្តិធម៌ និងភាពសុខសាន្ដក្នុងសង្គម។ តែកង្វះភាពយុត្តិធម៌នៅក្នុងសង្គមនេះ ជារឿងគួរឲ្យព្រួយបារម្ភសម្រាប់ស្ថានភាពបច្ចុប្បន្ន។
កំណត់ត្រារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកពីឧបសគ្គចម្បងមួយក្នុងចំណោមឧបសគ្គនានាដែលរាំងស្ទះដល់ការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនោះ គេចាត់ទុកថាជាការបរាជ័យរបស់រដ្ឋាភិបាល ក្នុងការអនុម័តច្បាប់សំខាន់ៗ ដែលកំណត់ពីតួនាទី និងលក្ខន្តិកៈជាផ្លូវការរបស់សមាជិកនៃស្ថាប័នតុលាការ។
ផ្ទុយទៅវិញ យុទ្ធសាស្ត្រកំណែទម្រង់ផ្នែកច្បាប់ និងតុលាការ រដ្ឋាភិបាលបានកំណត់ពីគោលបំណងរបស់ខ្លួន ដើម្បីបង្កើតក្របខណ្ឌច្បាប់ និងប្រព័ន្ធតុលាការដែលមានស្ថិរភាពមួយ ដែលប្រជាពលរដ្ឋសាមញ្ញ និងអ្នកវិនិយោគជាតិ អន្តរជាតិ អាចប្រកបមុខជំនួញរបស់ពួកគេដោយមានទំនុកចិត្តថា សិទ្ធិរបស់ពួកគេត្រូវបានការពារគ្រប់ពេល តាមរយៈប្រព័ន្ធយុត្តិធម៌ដែលមានតម្លាភាពអាចជឿទុកចិត្តបាន និងស្ថិរភាព។ យុទ្ធសាស្ត្រនេះ រដ្ឋាភិបាលបានធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈរបស់ចៅក្រម និងព្រះរាជអាជ្ញាអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែមិនទាន់បញ្ជូនទៅឲ្យសភាអនុម័តនៅឡើយ សេចក្ដីព្រាងច្បាប់នេះស្ថិតនៅក្នុងដៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅឡើយ។
ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានចាត់ទុកកំណត់ត្រារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នេះ មានចរិតនយោបាយ។ លោក ផៃ ស៊ីផាន បន្ថែមថា សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈរបស់ចៅក្រម និងព្រះរាជអាជ្ញានេះ ទីស្ដីការគណៈរដ្ឋមន្ត្រីកំពុងសិក្សា និងរៀបចំធ្វើ។ លោក ផៃ ស៊ីផាន សង្កត់ធ្ងន់ថា រដ្ឋាភិបាលមានគោលនយោបាយកំណែទម្រង់ប្រព័ន្ធយុត្តិធម៌តាមរយៈការបង្កើតអង្គភាពអធិការកិច្ច។
ទោះបីជាយ៉ាងនេះក្ដី មជ្ឈមណ្ឌលសិទ្ធិមនុស្សបានលើកឡើងថា ស្ថាប័នតុលាការស្ថិតនៅក្រោមឥទ្ធិពលនៃប្រភពមកពីខាងក្រៅតាមវិធីជាច្រើន។ ចៅក្រម និងព្រះរាជអាជ្ញាបច្ចុប្បន្ននេះ តែងតាំងដោយក្រសួងយុត្តិធម៌។ល។
ឥទ្ធិពលរបស់រដ្ឋាភិបាលទៅលើតុលាការ អាចត្រូវបានគេមើលឃើញនៅក្នុងចំណោមករណីមួយចំនួន ដែលមានចរិតលក្ខណៈនយោបាយនាប៉ុន្មានឆ្នាំចុងក្រោយ រួមមានសមាជិកសភានៃគណបក្ស សម រង្ស៊ី ចំនួនបីរូបត្រូវបានសភាដកអភ័យឯកសិទ្ធិ ដើម្បីបើកឱកាសឲ្យតុលាការចោទប្រកាន់ ក្នុងនោះមានលោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និងលោក ហូ វណ្ណ។ តែអ្នកស្រី មូរ សុខហួរ និងលោក ហូ វណ្ណ ត្រូវបានសភាផ្ដល់អភ័យឯកសិទ្ធិវិញនាពេលកន្លងមក។
ដោយឡែក លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេសនៅឡើយ ដោយតុលាការបានផ្ដន្ទាទោសលោកចំនួន ១០ឆ្នាំ ក្រោមបទចោទការបំផ្លិចបំផ្លាញ ការញុះញង់ ការផ្ដល់ព័ត៌មានមិនពិត និងក្លែងបន្លំផែនទី ដែលបទល្មើសទាំងនេះជាបទល្មើសព្រហ្មទណ្ឌ។
មិនមែនត្រឹមតែអ្នកនយោបាយនោះទេដែលទទួលរងនូវការចោទប្រកាន់ពីបទព្រហ្មទណ្ឌនោះ លោក ម៉ម សូណង់ដូ ជាម្ចាស់ស្ថានីយវិទ្យុសំបុកឃ្មុំ និងជាអ្នកការពារសិទ្ធិមនុស្ស ដែលហ៊ានរិះគន់រដ្ឋាភិបាលឥតសំចៃមាត់នោះ លោកក៏ត្រូវបានតុលាការចាប់ខ្លួន និងផ្ដន្ទាទោសចំនួន ២០ឆ្នាំ ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើស និងការចូលរួមក្នុងចលនាបះបោរជាដើម។
ជុំវិញការលើកឡើងនេះ លោក ផៃ ស៊ីផាន បានឆ្លើយតបថា តុលាការបានអនុវត្តទៅតាមឆន្ទានុសិទ្ធិរបស់តុលាការ ហើយករណីទាំងអស់នេះមិនមែនជារឿងនយោបាយនោះទេ។ លោកបញ្ជាក់ថា ប្រសិនបើក្រុមសិទ្ធិមនុស្សយល់ថាជារឿងនយោបាយ ជនជាប់ចោទមានសិទ្ធិប្ដឹងទៅតុលាការវិញ ដែលថាករណីលោក ម៉ម សូណង់ដូ ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះ។
ផ្ទុយទៅវិញ ក្រុមអ្នកវិភាគបានលើកឡើងថា មូលហេតុសំខាន់ដែលតុលាការមិនឯករាជ្យ ហើយស្ថិតនៅក្រោមសម្ពាធអ្នកនយោបាយនោះ នៅត្រង់ថាស្ថាប័នឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលព្រះមហាក្សត្រជាព្រះប្រធាន ហើយជាស្ថាប័នឯករាជ្យ និងទទួលខុសត្រូវចំពោះការដាក់ពិន័យលើចៅក្រម និងមានអំណាចតែងតាំង ឬបណ្ដេញចៅក្រមចេញពីតួនាទីនោះ មិនសូវដំណើរការ។ រីឯសមាជិកនៃក្រុមប្រឹក្សានេះជាមន្ត្រីរដ្ឋាភិបាល។
មួយវិញទៀត រដ្ឋាភិបាលមានភាពចាស់ទុំខាងនយោបាយ ដោយគេប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាត់ការលើរឿងនយោបាយ ជំនួសការប្រើកម្លាំងបាយក្នុងការចាត់ការលើរឿងនយោបាយ ដោយគេបានលើកឧទាហរណ៍ថា កម្ពុជា មានបទពិសោធន៍ធ្វើរដ្ឋប្រហារជាច្រើន ដែលប្រើកម្លាំងបាយ នោះធ្វើឲ្យប្រទេសខាតបង់ វឹកវរ និងអសន្តិសុខ។
ទោះបីជាយ៉ាងនេះក្ដី អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា ប្រសិនបើតុលាការនៅតែមិនឯករាជ្យបែបនេះ អ្នកដែលរងគ្រោះខ្លាំងបំផុតនៅក្នុងសង្គម គឺប្រជាពលរដ្ឋសាមញ្ញ និងអ្នកដែលគ្មានអំណាច។
លើសពីនេះទៀត មជ្ឈមណ្ឌលសិទ្ធិមនុស្សបានផ្ដល់អនុសាសន៍ និងជំរុញឲ្យរដ្ឋាភិបាលអនុម័តសេចក្ដីព្រាងច្បាប់មួយចំនួនជាបន្ទាន់ ដើម្បីកំណែទម្រង់ប្រព័ន្ធតុលាការបាននោះ រួមមានសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់តុលាការ សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈរបស់ចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីយុត្តិធម៌អនីតិជន ហើយរដ្ឋាភិបាលត្រូវឈប់យាយីដល់ប្រព័ន្ធតុលាការ និងត្រូវផ្ដល់គម្រោងថវិកាជាតិដល់ប្រព័ន្ធយុត្តិធម៌ច្រើនជាងបច្ចុប្បន្ន។
អ្នកវិភាគបន្ថែមថា ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការឯករាជ្យនោះ គឺទាមទារឲ្យអង្គការសង្គមស៊ីវិល ដែលជាកញ្ចក់ឆ្លុះបញ្ចាំងរដ្ឋាភិបាលនោះ ត្រូវតាមដាន និងឃ្លាំមើលនូវរាល់សកម្មភាពរបស់រដ្ឋាភិបាល។ ម្ចាស់ជំនួយត្រូវដាក់លក្ខខណ្ឌនានាដល់រដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងឆន្ទៈរបស់រដ្ឋាភិបាលផ្ទាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អ្វីដែលសង្គមមានការរីកចំរើននោះ មានតើយើងទាំងអស់គ្នានោះទេ ដែលអាចធ្វើបាន យើងទាំងអស់គ្នា បានដឹងហើយថា ប្រពន្ធ័តុលាកា វាជាអាយ៉ងរបស់រដ្ឋាភិបាលតែប៉ុន្នោះ។
ពីមុនខ្ញុំតែងតែយល់ថា មានតែតុលាកាទេ គឺគឺយុទ្ឋិធម៌ តែឥឡូវដូចជាកង្កែបនៅក្នុងអណ្តូងតែ ប៉ុណ្ណោះ!!!!!!!!
មានសមាជិកក្នុងក្រសួងមួយចំនួន ក៏មិនពេញចិត្តទង្វើបែបនេះដែ ប៉ុន្តែពួកគេខ្លាចបាត់អំណច និងបាត់ខ្លួន ដូចនេះពួកគាត់ត្រូវព្យាយាមធ្វើតាម !!!!
(ខ្ញុំធ្វើការងារនៅក្នុងក្រសួមមួយ)
បើចង់ធ្វើប្រព័ន្ឋកំណែទំរង់តុលាការទៅរួច លុះត្រាតែមានអ្នកដឹកនាំថ្មីជំនួសអាខ្វាក់សីុជោរ
ហៅអាក្បត់ជាតិហ៊ុន-សែន, ព្រោះប្រព័ន្ឋតុលាការខ្មែរសព្វថ្ងៃ ស្ថិតនៅក្រោមពងអាហ៊ុន-សែន,…!
អន្ទិតវីរៈ កែទំម្រង់ស្អីហែង?? អានេះ មិចឥឡូវគេឲ្យហែងស៊ីអាចម៏ហែងស៊ីអត់???
កម្ពុជាសិទ្ធិមនុស្សគឺមាន កែទម្រង់ហ្នឹងគេមិនមែនចេះតែពីព្រុសឲ្យពួកអាផ្កាប់មុខឆ្កែស៊ីអាចម៏នោះទេ
អាភ្លើ !
អាJML ពុលទឹកនោមសំផឹងយួន ហៅអាឆ្កួតជ្រូក !
បើពួកលោកឯងទាំងអស់ កំពុងឈរនៅខាង របប គុំមនុស្ស ( កុម្មុយនិស្ត ) នោះ
តើ វាយ៉ាងម៉េចទៅវិញដែរ ? នៅខំជំទាលស្រែកថា គេអាភ្លើទៀត ណ៎ ! ។
In recent decades, the issue of human rights and the unfair justice in Cambodia has captured
world attention. According to human rights and unfair justice groups, despite democratic advance since the 1980s, government-controll the court still imprison the opposit side
and abuse people for speaking their mind, such as Mom Sonando, the human right violation
of Government and injustice in its system need to be revise before getting worse, and more
foreigners getting involve in the issue of lawless country in a future.
ពិបាកនិងកែរទម្រង់បន្តិចស្រុកខ្មែរ ព្រោះប្រព័ន្វច្បាប់ដែលពួកគេបង្កើតឡើងគឺសំរាប់តែចាប់
ចងអ្នកប្រឆាំងគេនិងអ្នកដែលមិនគាំទ្រគេ អ្នកដឹកនាំមិនត្រឹមតែគ្មានចំណេះវិជ្ជាទេថែមទាំងគ្មានមន
សិការជាតិក្នុងខួរសូម្បីបន្តិចសោះ សុទ្ធសឹងជាអតីតអ្នកគ្វាលគោ ក្រោយមកជាអតីតខ្មែរក្រហមដែលមានដៃប្រឡាក់ឈាមដែលបញ្ជាដោយចៅហ្វាយយួន
ឲ្យសម្លាប់ខ្មែរគ្នាឯង ហើយពេលចូលមកទីក្រុងភ្នំពេញថ្ងៃ៧មករា១៩៧៩ម្នាក់ៗមានតែ
ខោអាវខ្មៅមួយកំភ្លេតែប៉ុណ្ណោះ ដល់មកឥឡូវបានឡើងទ្រនំ ភ្លេចដើមកំណើតខ្លួនជាសត្វទាដែលធ្លាប់ដើរដី។
អាឆែ្ក jml!
អឹស! ខ្ញុំសុំអធ្យាស្រ័យ…សុំជេរវាមួយដែរ! អាឆ្កែឆ្កួត JML!
អឹស! ខ្ញុំសុំអធ្យាស្រ័យ…សុំជេរវាមួយដែរ! អាឆ្កែឆ្កួត The Man With No Name.
ផ្តេសផ្តាស…!
ខ្ញុំថាគ្រាន់តែកែទម្រង់វាមិនទាន់គ្រប់គ្រាន់ទេបើយល់ល្អរុះរើទាំងនាយករដ្ឋមន្ត្រីទៀតទើបល្អ