កម្ពុជា​នឹង​ដេញ​ថ្លៃ​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

ភ្នំពេញ: រាជ​រដ្ឋាភិបាល​កម្ពុជា បាន​យល់​ព្រម​ជា​ផ្លូវ​ការ​ចំពោះ​សំណើ​របស់​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​មួយ​របស់​កម្ពុជា​រស់​ឡើង​វិញ ក្រោយ​ពី​បាត់​បង់​ក្នុង​ឆ្នាំ​១៩៦៣​។

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​ដេញ​ថ្លៃ​ដើម្បី​ឈ្នះ​សិទ្ធិ​រៀប​ចំ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​​។ រូប ស្រេង ម៉េង​ស្រ៊ុន

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​ដេញ​ថ្លៃ​ដើម្បី​ឈ្នះ​សិទ្ធិ​រៀប​ចំ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​​។ រូប ស្រេង ម៉េង​ស្រ៊ុន

ការ​យល់​ព្រម​ឲ្យ​ធ្វើ​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​កីឡា​ដ៏​ធំ​បំផុត​របស់​ប្រទេស​នេះ បាន​កើត​ឡើង​រយៈ​ពេល​៤​ថ្ងៃ​កន្លង​ទៅ​រួម​នឹង​ការ​ជូន​ពរ​ផ្សេងៗ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៀត​ផង​។

រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លិខិត​យល់​ព្រម​ជា​ផ្លូវ​ការ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​កណ្តាល​របស់ NOCC នៅ​ក្នុង​រាជធានី​ភ្នំពេញ ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​តាម​គេហទំព័រ​សង្គម​ជា​ច្រើន​ដែល​ក្នុង​នោះ​ក៏​រាប់​បញ្ចូល​ទាំង​គេហ​ទំព័រ Facebook ផង​ដែរ​។ NOCC នឹង​ដាក់​សំណើ​ដេញ​ថ្លៃ​ជា​ផ្លូវ​ការ​របស់​ខ្លួន​សម្រាប់​ព្រឹត្តិ​ការណ៍​រយៈ​ពេល​ពីរ​ឆ្នាំ​ម្តង​ទៀត​មួយ​នេះ ដែល​ជា​យុទ្ធនាការ​ធំ​បំផុត​ទី​២​ក្នុង​ទ្វីប​អាស៊ី​បន្ទាប់​ពី​អាស៊ី​ហ្គេម នៅ​មុន​ពេល​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០១៥​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​។

លោក​វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា៖ «វា​ជា​បញ្ហា​មួយ​នៃ​នីតិវិធី ហើយ​ការ​យល់​ព្រម​របស់​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​គឺជា​បញ្ហា​សំខាន់​តែ​មួយ​គត់​។ យើង​កំពុង​តែ​ស្ថិត​នៅ​ពាក់​កណ្តាល​ផ្លូវ​រួច​ជា​ស្រេច​តាម​រយៈ​ផែន​ការ​មេ​ដែល​ត្រូវ​បាន​រួម​សហ​ប្រតិបត្តិ​ការ​ដោយ​ក្រសួង​ជា​ច្រើន​ដោយ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ក្រសួង​អប់រំ សាធារណ​ការ និង​ដឹក​ជញ្ជូន ទេសចរណ៍ សុខាភិបាល សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ធនធាន​មនុស្ស​»។

លោក​បាន​បន្ត​ថា៖ «ខណៈ​ដែល​កំណត់​ទៅ​លើ​អតិផរណា និង​ការ​ចំណាយ​នូវ​ទឹក​ប្រាក់​ដ៏​ច្រើន​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត យើង​នឹង​ធ្វើ​ការ​សន្និដ្ឋាន​ទៅ​លើ​ការ​ចំណាយ​ទៅ​លើ​ការ​រៀប​ចំ​ដែល​មាន​ចំនួន​ប្រមាណ​ជា​បី ទៅ​បួន​លាន​ដុល្លារ​។ ប៉ុន្តែ​ការ​សាង​សង់​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នឹង​ធ្វើ​ឲ្យ​យើង​ចំណាយ​កាន់​តែ​ច្រើន »។

ស្រប​ពេល​ដែល​បន្ថែម​ថា ការ​គ្រប់​គ្រង​ទៅ​លើ​ការ​ដឹក​ជញ្ជូន និង​ធនធាន​មនុស្ស​ជា​នឹង​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់ អគ្គ​លេខា​ធិការ​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា៖ «រយៈ​ពេល​១០​ឆ្នាំ​អាច​ហាក់​ដូច​ជា​ការ​គិត​ដ៏​យូរ​អង្វែង​មួយ ប៉ុន្តែ​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ពេល​វេលា​នោះ​ដើម្បី​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ពេញ​លេញ​សម្រាប់​អ្វី​ដែល​នៅ​ចំពោះ​មុខ ហើយ​ការ​ងារ​នេះ​បាន​ចាប់​ផ្តើម​រួច​ជា​ស្រេច​»។

នៅ​ក្រោម​ផែន​ការ​មេ​នេះ NOCC នឹង​បង្កើត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​ដែល​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​កីឡ​ដ្ឋាន​រៀប​ចំ​ការ​ប្រកួត ក្នុង​ពេល​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ទៅ​លើ​ការ​ផ្តល់​លក្ខណៈ​ងាយ​ស្រួល​ផ្សេងៗ​ទៀត​សម្រាប់​ព្រឹត្តិ​ការណ៍​រយៈ​ពេល​ពីរ​សប្តាហ៍​នេះ ដែល​ស្រូប​ទាញ​អត្តពលិក និង​មន្ត្រី​រាប់​ពាន់​នាក់​មក​ពី​ជាតិ​សាសន៍​អាស៊ាន​ទាំង​១១​ប្រទេស​»។

លោក​ថោង ខុន ប្រធាន NOCC និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​មាន​ការ​រីក​រាយ​ណាស់​ដែល​ភាព​ស្រពេច​ស្រពិល​អំពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​រាជ​រដ្ឋាភិបាល និង​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​ការ​បោះ​ជំហាន​ដ៏​ធំ​នេះ​»។

ក្នុង​នាម​ជា​សមាជិក​ទាំង​៥​ដែល​បង្កើត​កីឡា​ស៊ី​ហ្គេម​នេះ​កម្ពុជា ជា​ប្រទេស​តែ​មួយ​គត់​ដែល​បោះ​បង់​សិទ្ធិ​របស់​ខ្លួន​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​មួយ​៕ IS

What Next?

Recent Articles

6 Responses to "កម្ពុជា​នឹង​ដេញ​ថ្លៃ​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣"

  1. រកកល្បក្អូត។

  2. ចងចាំ says:

    លោកនាគរាជជួយលើកតម្កើងជាតិយើងផង
    កុំក្អួតអី គួរតែមានមោទនភាពដែលសម្ដេច
    ខំជម្រុញប្រទេសកម្ពុជាអោយមានមុខមាត់
    ក្នុងឆាកអន្តរជាតិ។

  3. ចងចាំ says:

    សង្ឈឹមថាដល់ឆ្នាំ២០២៥ ប្រទេសយើង
    មានច្បាប់ចរាចរណ៍ប្រសើរជាងសព្វថ្ងៃ
    នេះ ឫក៍បង្ហាត់បង្រៀនអ្នកបើកបរ អោយ
    ចេះបើកបរជាងនេះ ។ បើមិនដូច្នេះទេ
    មុខតែមកចោលឆ្អឹងនៅស្រុកខ្មែរដោយ
    សារសីុហ្គេមមិនខាន។
    ព្រោះសព្វថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍
    កើតមានមនុស្សស្លាប់រាល់ថ្ងៃ។
    ជីវិតហាក់ដូចជាផុយស្រួយស្លាប់ដូច
    សត្វធាតុនៅតាមផ្លូវ។

  4. ក្មេងស្រករក្រោយ says:

    វាត្រឹមត្រូវហើយ ព្រោះមានលេសសង់ផ្ទះល្វែងលក់ និងអគារពាណិជកម្មឲ្យឈ្មួញ ព្រោះស្តាតអូឡាំពិកសព្វ្ងថ្ងៃនេះតូចចង្អៀតណាស់ ហាហា…..ឡូយមែន ខំបំបាត់ស្នាដៃអ្នកដទៃ រួចបង្កើតថ្មី យកស្នាដៃខ្លួន ព្រួញ១បាញ់បានសត្វ២

    លឺថា គ្រោងនឹងបង្កើតពហុកីឡាដ្ឋានថ្មី នៅព្រែកភ្នៅ ឲ្យគ្នាគេអភិវឌ្ឍន៍ជាការដោះដូរគ្នាវិញ។

  5. the beggar country want to joint the bidding !!

  6. Anonymous says:

    តើគួរធើ្វយា់ងណាហ្ម់?​​​