គ្រោះថ្នាក់ចរាចរណ៏ ស្លាប់១៤ នាក់ និងរងរបួសធ្ងន់ស្រាល២៦ នាក់ នៅថ្ងៃទី ០៨ ខែ មីនា

គ្រោះ​ថ្នាក់​ចរាចរណ៏​នៅ​ទូទាំង​ប្រទេស​កម្ពុជា នា​ថ្ងៃទី​​០៨ ខែមីនា ឆ្នាំ​២០១៣ បាន​ឆក់​ស្រូប​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​១៤នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល២៦នាក់ទៀត។ ​នេះ​បើ​តាម​តួលេខ​ដែល​ស្រង់​បាន​ដោយ​នាយកដ្ឋាន សណ្ដាប់់​ធ្នាប់​ចរាចរណ៏ នៃ អគ្គស្នង​ការនគរបាល​ជាតិ ។

សណ្តាប់
Saturday 09 March 2013
The Free Press Magazine

របាយការណ៏​ដែល​គេ​រក​ឃើញ​នៅ​លើ​គេហទំព័រ ស្នង​ការ​នគរបាល​ជាតិ​​​​បាន​ឲ្យ​ដឹងថាគ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស កើត​ឡើង​ដល់​ទៅ ១២លើក (យប់​ ០៩លើក), បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១៤នាក់ (ស្រី ២នាក់), របួស​ធ្ងន់ ១២នាក់ (ស្រី​២នាក់​​) និង​របួសស្រាស ១៤ នាក់ (ស្រី ៥នាក់)

ក្នុងនោះ បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ២៥​គ្រឿង ក្នុង​នោះ​ម៉ូតូ ១១គ្រឿង, ​រថយន្ត​ធុនតូច ១១គ្រឿង, រថយន្ត​ធុនធំ ០៣គ្រឿង និង ថ្មើរជើង ម្នាក់ ។

របាយការណ៏ដដែល​បន្តថា មូ​លហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​និង​រង​របួស​នេះ​ គឺ​បណ្តាល​មក​ពី​​អ្នក​បើក​បរ​ល្មើស​ល្បឿន​កំណត់ ៤លើក,មិនប្រកាន់ស្តាំ ១លើក, មិនគោរពសិទ្ធិ ១លើក,ប្រជែងគ្រោះថ្នាក់ ២លើក, បត់គ្រោះថ្នាក់ ១លើក, ស្រវឹង ០១លើក បាត់ការប្រុង​ប្រយ័ត្ន ១លើក ក្នុង​នោះ​គ្រោះ​ថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព ០៧ នាក់ (យប់ ៥​នាក់)​និង កត្តាផ្សេងៗ ១លើក។

ចំពោះ​រថយន្ត​ដែល​ទទួល​រង​ការ​ផាក​ពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃ​ទី០៨ ខែមីនា ឆ្នាំ​២០១៣​នេះ មាន​ចំនួន​ ៣៣គ្រឿង គឺ​ រថយន្ត​ទេសចរណ៍ ០៥គ្រឿង, រថយន្តដឹក​អ្នក​ដំណើរ​ធុន​តូច ២៥​គ្រឿង,​និងរថយន្ត​ដឹក​ទំនិញ​ធុន​ធំ ០៣គ្រឿង ។

រថយន្ត​ទាំងអស់​ខាង​លើ​បាន​បង់​ប្រាក់​ពិន័យ​រួច​រាល់ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ ស្រុក​/​ខណ្ឌ ០១គ្រឿង, ​នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ រាជធានី​/​ខេត្ត ៣២គ្រឿង៕

What Next?

Recent Articles

2 Responses to "គ្រោះថ្នាក់ចរាចរណ៏ ស្លាប់១៤ នាក់ និងរងរបួសធ្ងន់ស្រាល២៦ នាក់ នៅថ្ងៃទី ០៨ ខែ មីនា"

  1. PNR says:

    Should raising price of beer & all kind of drink (those case to die but not only them , others on the same road &time) also traffic law most be practicing …alcoholic check…permanantly…not only check weapon and drugs…

  2. ក្មេងវត្ត says:

    ការបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍របៀបនេះ, ភាគច្រើនបង្ករឡើងដោយសារតែការសេពគ្រឿងស្រវឹងនិងគ្រឿងញៀនដែលអាជ្ញាធរគ្មានសមត្តិភាពទប់ស្កាត់ឲ្យបានដឹតដល់គឺជាបញ្ហាមួយដែលគួរឲ្យព្រួយបារម្មណ៍ក្នុងសង្គមខ្មែរបច្ចុប្បន្ន។