ព្រះសង្ឃ១០០អង្គ និមន្តទៅសូត្រមន្តរំដោះគ្រោះ នៅកន្លែងកើតហេតុគ្រោះថ្នាក់ កំពង់សោម

សណ្តាប់
Sunday 10 March 2013
The Free Press Magazine

សាច់​ញត្តិ​របស់​អ្នករបួស និង​ស្លាប់ ក្នុង​ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរណ៍ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ដោយ​រថយន្ត​ឆេះ​ស្លាប់​មនុស្ស​៧​នាក់ និង​របួស ៧ នាក់ ដែល​មាន​អ្នកចម្រៀង លោក ខេមរៈ សិរី​មន្ត រងរបួស​ផង​នោះ បាន​និមន្តព្រះសង្ឃ​​នៅភ្នំពេញ និង​​ព្រះ​សង្ឃ​នៅ​​ខេត្ត​​ព្រះ​សីហនុចំនួន១០០​អង្គ​ ទៅសូត្រ​មន្តស្រោច​ទឹក​រំដោះ​នៅតាម​ផ្លូវជាតិ​លេខ​៤ ​នា​រសៀល​ថ្ងៃទី​​១០ ខែមីនា ឆ្នាំ២០១៣ ។

ប្រភព​ព័ត៌​មានពីមន្ត្រី​នគរបាល​ចរាចរ​ខេត្ត​ព្រះ​សីហ​នុ​ ​​​បាន​ឱ្យ​ដឹងថា ​ពិធីសូត្រមន្ត​ដែល​ប្រព្រឹត្ត​ឡើង​ខាងលើ​នេះ​ធ្វើ​ក្នុង​រយៈពេល​ប្រមាណ​១​ ម៉ោង​ហើយ​ក៏​មាន​ក្រុម​គ្រួសារ​របស់​សាច់​ញត្តិ​ ​អ្នករបួស និង​ស្លាប់ព្រមទាំងក្រុមគ្រួសារនាយ​កុយ​ចូលរួម​ផង​ដែរ ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ទៅ​ឲ្យ​កូន​របស់​លោក​ ឈ្មោះ​ ជី​ វី​រៈ​ ដែល​បាន​ទទួលមរណភាព​គ្រា​ដែល​ធ្វើ​ដំណើរ​ជាមួយនឹង​ក្រុម​សិល្បៈ​របស់​លោក​តារាចម្រៀង​ ខេមរៈ​ សេរី​មន្ត​៕​

What Next?

Recent Articles

8 Responses to "ព្រះសង្ឃ១០០អង្គ និមន្តទៅសូត្រមន្តរំដោះគ្រោះ នៅកន្លែងកើតហេតុគ្រោះថ្នាក់ កំពង់សោម"

  1. Srey Khmer says:

    It doesn’t the matter for how many mongs have bluss it.
    The accident happening in Cambodia, because of people don’t know the rule how to drives on the roads.
    Also Govenment should not allow everyone to drive without license driver,or knowing the rule how to drive.
    Government should have the reading books of rules for drivers on the roads for people to learn about it.
    Government should have the policement to give the examination to the drivers befor allowed them to operate their verhicles on the roads.
    To prevent too much an accident, Government should responsible for the rules to protect people from being death on verhicle’s accident happening everydays.

  2. ????? says:

    ខ្ញុំ យល់ស្របតាម គំនិត Srey Khmer ។ សំរាប់យោបល់ខ្ញុំ ពេលយើង ផ្លាស់ប្តូរ រដ្ឋាភិបាលដឹកនាំ បច្ចុប្បន្ន ចេញ នោះ យើង លែងភ័យ ពីសុវត្ថភាព ការធ្វើដំណើរ ទៀតហើយ ។ សព្វថ្ងៃនេះ ជីវិតយើង ដូចជា ផុយស្រួយ ណាស់ ក្រោមការដឹកនាំរបស់ សំអាចម៏ មហាស៊ីជោ ។

  3. chourn says:

    ត្រឹមតែនិមន្តព្រះសង្ឃទៅសូត្រធម៌ក្រោយគ្រោះថ្នាក់ហើយនោះមិនទាន់គ្រប់គ្រាន់នោះទេ។ បើអ្នក បើកបរនៅតែមិនទាន់ដឹងពីការប្រើប្រាស់ច្បាប់ចរាចរណ៍ទោះកុំថាឡើយព្រះសង្ឃត្រឹមរាប់រយអង្គ ទោះជា រាប់លានអង្គក៍មិនអាចកាត់បន្ថយគ្រោះថ្នាក់នោះបានដែរ។ ដូចពាក្សស្លោកលើកថា ការបើរបររបស់អ្នកបញ្ជាក់ពីភាពចេះដឹងរបស់អ្នក ខ្ញុំយល់ថាក្រាន់តែពាក្សស្លោកគេសរសេរាប់ភ្លេច ក៍មនុស្សមាយាទអាក្រក់គេនៅតែអានមិនយល់។ គន្លឹះសំខាន់គឺមានច្បាប់ចរាចរណ៍ហើយអនុវត្ត ច្បាប់នោះឲ្យមានប្រសិទ្ធិភាពទៅវាអាចកាត់បន្ថយគ្រោះថ្នាក់បានហើយ។ ជាពិសេសត្រូវតែនិមន្ត រថយន្តចាស់ៗមកត្រួតពិនិត្យ និង និមន្តអ្នកដែលមានចរិកពាលនៅពេលបើបបរមកដាក់ទោសឲ្យ វាធ្ងន់ធ្ងរតាមច្បាប់ទៅនោះមនុស្សលែងបាត់បង់ជីវិតទៀតហើយ។​ កត្តាចំបងគឺត្រូវតែនិមន្តមនុស្ស អ្នកបើកបរមកត្រួតពិនិត្យ ដូចជាបណ្ឌ័បើកបរ អាយុ…ទីពីគឺនិមន្តរថយន្តមកឆែកឆេរ។

  4. Vy says:

    ហាហាលោកខ្មែរ!តែយ៉ាងណាក៍សូមចូលរួមសោកស្ដាយដល់ជនរងគ្រោះផង៕

  5. ខ្សុច says:

    គ្មានប្រយោជន៏ គ្មានបានការ

  6. Kmeng Peal says:

    អោយតែលុយទៅ គ្រាន់តែចេះបញ្ឆេះនិងកាន់ចង្កូតឡានបានបណ៍្ណបើកបរស្រេច កម្ពុជាអច្ឆរីយះងាយសឹងងាប់។

  7. គ្មានអ្វីដែលមិនអាចធ្វើទប់ស្កាត់បានទេ ! បើសិនអំពើពុករលួយដ៏អាក្រក់បំផុតនៅក្នុងប្រទេសនេះត្រូវដោះស្រាយបាន ។

  8. True Khmer says:

    ថីវាមិនងាប់អ្នស្លូតត្រង់រាល់ថ្ងៃបើអ្នកចេញបណ្ណ៍បើកបរពុករលួយ។ ពេលខ្លះមិនទាំងឃើញអ្នកនោះ ឯងមករៀនបើកបរនៅសាលាផងក្រាន់តែឲ្យលុយទៅគេចេញបណ្ណ័បើកបរឲ្យបានយ៉ាងស្រួល ហើយអ្នកបើបបរទាំងនោះគ្រាន់តែរៀនបើកចេះបន្តិចបន្តួចពីបង​ប្អូនគឺជាការស្រេច។ ចំនុនេះហើយ គឺជាកត្តាសំខាន់ធ្វើឲ្យមានបាត់បង់ជីវិតអ្នកស្លូតត្រង់នៅលើទ្រូងផ្លូវជារៀងរាល់ថ្ងៃនោះ ព្រោះបើអ្នក បើកបរមិនបានរៀនពីទ្រឹស្តីនៃការបើកបរពីសាលាផងនោះតើឲ្យពួគេយល់ពីច្បាប់បើកបរពីណាមក។ ដោយខ្លីការបាត់បង់ជីវិតមិនស្រាកស្រាននេះគឺផ្តើមចេញមកពីអំពើពុករលួយរបស់មន្ត្រីចេញបណ្ណ័ បើកបរ។