ក្នុងពិធីជួបជុំជាមួយកម្មករកាត់ដេរ នៅព្រឹកថ្ងៃអាទិត្យនេះ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងជាអនុប្រធានគណបក្សសង្គ្រោះជាតិដែលបានរួបរួមជាមួយលោកសមរង្ស៊ី បានប្រកាសសន្យាតម្លើងប្រាក់ខែកម្មកររហូតដល់ ១៥០ ដុល្លារ ប្រាក់ខែមន្ត្រីរាជការ ១ លានរៀល ដែលស្មើនឹង ២៥០ ដុល្លារ ហើយនិងផ្តល់ប្រាក់ខែដល់មនុស្សចាស់ៗ ចាប់ពីអាយុ ៦៥ ឆ្នាំឡើង ចំនួន ៤ ម៉ឺនរៀល ក្នុងមួយខែ។ សេចក្តីប្រកាសរបស់លោក កឹម សុខាដូច្នេះបានធ្វើឡើង ខណៈដែលកិច្ចប្រជុំចរចាតម្លើងប្រាក់ខែកម្មករកាត់ដេរនឹងធ្វើឡើងជាថ្មីម្តងទៀត នៅរសៀលថ្ងៃចន្ទ ទី១១មីនាស្អែក។
ថ្ងៃ អាទិត្យ 10 មីនា 2013
ដោយ លី ម៉េងហួរ
RFI
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស (© សុវណ្ណារ៉ា)
នៅថ្ងៃទី២៨ កក្កដាខាងមុខ ជាថ្ងៃបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី។ ដើម្បីទទួលបានសន្លឹកឆ្នោតពីកម្មករ នៅព្រឹកថ្ងៃអាទិត្យនេះ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងជាអនុប្រធានគណបក្សសង្គ្រោះជាតិដែលជាសម្ព័ន្ធមិត្តនឹងលោកសមរង្ស៊ី បានប្រកាសថា បើសិនជាគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោត ហើយដឹកនាំរដ្ឋាភិបាលនោះ កម្មករកាត់ដេរនឹងទទួលបានប្រាក់ខែ ១៥០ ដុល្លារ ខណៈដែលកម្មករកាត់ដេរសព្វថ្ងៃទទួលបានត្រឹមតែ ៦១ ដុល្លារ។ រីឯប្រាក់ខែមន្ត្រីរាជការ គ្រូបង្រៀន និងប៉ូលិសទាហានជាដើមនឹងទទួលបាន ១ លានរៀល ឬ ២៥០ ដុល្លារ។ រដ្ឋាភិបាលរបស់គណបក្សសង្គ្រោះជាតិក៏នឹងផ្តល់ប្រាក់ខែដល់មនុស្សចាស់ ៤ម៉ឺនរៀលផងដែរ។
ក្នុងកិច្ចប្រជុំជាមួយក្រុមកម្មករកាត់ដេរដឹកនាំដោយលោក រ៉ុង ឈុន នៅព្រឹកថ្ងៃអាទិត្យនេះ នៅជាយទីក្រុងភ្នំពេញ ក្រៅពីលោក កឹម សុខា ក៏មានការចូលរួមពីលោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី។ លោក កឹម សុខា បានលើកសរសើរយ៉ាងច្រើនពីវីរភាពរបស់លោក សម រង្ស៊ី ព្រមទាំងប្រកាសថា បើសិនជាគណបក្សសង្គ្រោះជាតិឈ្នះបោះឆ្នោតនៅខែកក្កដា នោះលោកសមរង្ស៊ីដែលកំពុងនិរទេស រស់នៅក្រៅប្រទេស ដើម្បីគេចពីការផ្តន្ទាទោស នឹងឡើងធ្វើជានាយករដ្ឋមន្ត្រី ហើយខ្លួនលោកផ្ទាល់នឹងធ្វើជាប្រធានរដ្ឋសភាដើម្បីត្រួតពិនិត្យការងាររបស់រដ្ឋាភិបាលឲ្យមានតុល្យភាពអំណាច។
ការសន្យារបស់គណបក្សប្រឆាំងលើការតម្លើងប្រាក់ខែមន្ត្រីរាជការ គ្រូបង្រៀន ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែចំអកឲ្យ ដោយថា ជាការសន្យាខ្យល់ មិនអាចធ្វើបានទេ។ តាមលោកនាយករដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជាមានលទ្ធភាពត្រឹមតែតម្លើងប្រាក់ខែមន្ត្រីរាជការ ២០% ក្នុងមួយឆ្នាំប៉ុណ្ណោះ បើសិនជាតម្លើងប្រាក់ខែច្រើនពីនេះ នោះរដ្ឋាភិបាលនឹងជួបវិបត្តិថវិកា ដូចបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបជាមិនខាន។
និយាយពីប្រាក់ខែកម្មករកាត់ដេរវិញ កិច្ចប្រជុំត្រីភាគី រវាងរាជរដ្ឋាភិបាល សហជីពកម្មករ និងថៅកែរោងចក្រ នឹងជួបចរចាជាថ្មីម្តងទៀត នៅរសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៣។ កិច្ចប្រជុំចរចាតម្លើងប្រាក់ខែកម្មករនៅថ្ងៃចន្ទ នៅក្រសួងសង្គមកិច្ចនឹងធ្វើឡើង បន្ទាប់ពីកិច្ចចរចាជាបន្តបន្ទាប់បានជាប់គាំង កាលពីចុងខែកុម្ភៈ។ ចុងក្រោយនេះ ភាគីថៅកែរោងចក្រកាត់ដេរបានព្រមព្រៀងតម្លើងប្រាក់ខែកម្មករ ពី ៦១ ដុល្លារ ទៅត្រឹមតែ ៧៥ ដុល្លារប៉ុណ្ណោះ។ រីឯភាគីសហជីពកម្មករកាត់ដេរបានបញ្ចុះការទាមទារតម្លើងប្រាក់ខែកម្មករជាង ៦ សែននាក់ ពី ១២០ ដុល្លារ មកនៅត្រឹម ៩១ ដុល្លារ៕
————————————–

ខ្ញុំចង់ដឹងថា ចំពោះការសន្យានេះ តើអ្នកកាន់កាប់អំណាចសព្វថ្ងៃ មានមតិសេរី
ប្រតិកម្មយ៉ាងណាដែរ ?។ នេះគឺជាចំណុចយ៉ាងសកញ៉ក របស់គណបក្សCPP។
ចំពោះខ្ញុំជារាស្ត្រសាមញ្ញឮថាកម្មករនិងមន្ត្រីរាជការគ្រូបបង្រៀនបានឡើងប្រាក់ខែគិតចង់សាកមួយ អាណតិមើលតើវាយ៉ាងមេចទៅ ធ្វើបានតាមកាសន្យាដែរឬអត់!! បើបក្សសង្គ្រោះជាតិធ្វើមិនបានតាម ការសន្យាទេទើបបោះឆ្នោតឲ្យបក្សប្រជាជនវិញក៍មិនទាន់ហួសពេលដែរគឺចង់សាកតែមួយអាណតិ សាកមើល។
អាចទៅរូច។
ខ្ញុំជឿជាក់ថា បក្សសង្គ្រោះជាតិពិតជាមានឆន្ទះពិតប្រាកដដូចដែលខ្លួនបានសន្យា នៅពេលខ្លួនបានកាន់អំណាច គឺពិតជាអាចធ្វើទៅបាន ឧទាហរណ៍គ្រាន់តែទប់ស្កាត់អំពើពុករលួយ,ទប់ស្កាត់ថវិការជាតិដែលបាត់ក្នុង១ឆ្នាំៗប្រហែលជា៥រយលាន,កែសំរួលក្នុងការប្រមូលពន្វដារឲ្យមានតម្លាភាព,ដូចជាអង្គវត្ត ភ្ញៀវបរទេសម្នាក់២០ដុល្លាចុះពីរទៅបីលាននាក់ក្នុងមួយឆ្នាំ មានអីពិបាកគិត រីឯលុយបានចូលក្នុងថវិការជាតិបានសឹងថាមិនបាន១០លានផង ចុះលុយដែលនៅសល់វាទៅណា? នេះគ្រាន់តែលើកត្រួសៗផង នៅច្រើនករណីទៀតដែលលើកមិនអស់ ។
ហ៊ានតែសាកលមើលបើមិនឣាចម៍ក្តៀនហ៊ានភ្នាល់!!!!!!!
អី បើនិយាយថាដំឡើងភ្លាមបានភ្នាមនោះគណបក្សកាន់អំណាចគេធ្វើបានយូរហើយមិនបាច់អោយលោកឯងមកស្រែកយកសន្លឹកឆ្នោតនោះទេ លោកមានហែកភ្នែកមើលស្រុកថៃទេ គោលនយោបាយដំឡើងប្រាក់ខែជូនកម្មករ ឥលូវឡើងហើយ តែពួកអ្នកវិនិយោគទន់បរទេសកំពុងតែរើរោងចក្រចេញពីប្រទេសថៃទៅភូមាវិញហើយព្រោះថ្លៃពលកម្មវាថោក ។ហើយនៅយើងបើលោកឯងជាប់ឆ្នោតដំឡើងអោយកម្មករបានតែបើវិនិយោគទន់រត់ចេញដូចប្រទេសថៃតើលោកឯងគឹតយ៉ាងណាចំពោះឆ្នាំងបាយកម្មករ សូមបងប្អូនកម្មករគឹតឡើងវិញ ណា ពួកអាអស់នេះបានតែស្រែកទេ បើវាជាប់នោះអ្វីត្រូវចប់ បងប្អូនមានចាំកាលពីគណបក្សហ៊ុនស៊ិប៉ិចជាប់ឆ្នោតទេ តើនរណាលក់ស្តាត អ្នកណាអោយឈ្មួញកាប់ឈើ ហើយមន្ត្រីណាមានលុយសូកបានទៅកន្លែងល្អ តែនាយករដ្ឋមន្រ្តី ដែលគេហៅថាអាប្លោកនោះនៅតែខារ៉ាអូខេអោបស្រីចាំតែគេយកលុយមកអោយ នោះ សែរាជ្យវង្ស ត្រូវវាបំផ្លាញជំនាន់នោះហើយ ។ ហើយចំណែកពួកបានតែស្រែកនេះជាប់វិញ តើទៅជាយ៉ាងណា និយាយអោយពិបាកស្តាប់ទៅចុះ ដួចខ្ញុំបានលឺតុកាហ្វេគេនិយាយ គណបក្ស កាន់អំណាចកាន់យូរហើយគេស៊ីឆ្អែតហើយ គេចាប់ផ្តើមធ្វើការវិញម្តងហើយ បើបោះអោយពួកអាបានតែស្រែកហើយពួកវាមិនដែលឃើញលុយនោះពឹតជាយ៉ាប់ហើយ ឡើងទៅមិនមែនស៊ីទេគឺបូមដូចអាប្លោកឧទាហរណ៏ស្រាប់ បើសិនជាមនុស្សយើងម្នាក់ៗមិនដែលធ្វើធំ មិនដែលមានលុយ បានដល់កន្លែធ្វើធំហើយ បានដល់កន្លែង កើបលុយហើយមិនធ្វើធំមិនកើបយកលុយនោះពឹតជាត្រាស់ដឹងហើយ សាមាសាមពុទ្ធ ហេេហេហេេហ ចាំពាក្យតារាភាពយន្ត ឈិនឡុងនិយាយជាចំហរទេ ពួកអាប្រទេសដែលពូកែស្រែកអោយគេថាពុករលួយគឺពួកវានិងហើយដែលជាមេពុករលួយ ហេហេហេហេហេហេហេហេហេ ចាំបងប្អូនគួរពិចារណាឡើងវិញកើតជាមនុស្ស បើដល់កន្លែងហើយមិនស៊ី មានតែមួយគត់គឺព្រះពុទ្ធ ចាំ កឹម សុខា សម រង្សី ក្លាយជាព្រះពុទ្ធ សិនណា ចាំជឿ ដូម្តេចដែលហើយថាសត្វមនុស្ស
អាចធ្ចើបាន បើសិនជាយើងមានឆន្ទះ ពឹត ។
ឆន្ទ: ការតាំងចិត្ត គឺពិតជាអាចអោយយើងសំរេចបាននូវអ្វីដែលយើងចង់ធ្វើ។
លោកក្តាំងពួកប្រឆរ បែបមិនចង់អោយប្រជាពលករ មន្ត្រីរាជការមានជីវភាពធូរធារទេមើលទៅ។
លោក Choun និយាយត្រូវបើគណបក្សសង្គ្រោះជាតិធ្វើមិនបានដូចការសន្យាទេ អាណត្តិក្រោយ ឈប់បោះឆ្នោតអោយទៅវាចប់រឿងបាត់ហើយ។ យើងជាប្រជាពលរដ្ឋយើងមានសិទ្ធិក្នុងការសំរេច។
លោកប្រធាន សម រង្ស៊ី ជាអ្នកដឹកនាំ និងគ្រប់គ្រង មានសមត្ថភាព
សម្រេចជូន បាន។
១. សូមអបអរសាទរសម្តេចក្រុមព្រះជាប្រធានកិត្តិយសគណៈបក្សសង្រ្គោះជាតិ!!! ការដាក់ព្រះកាយណាមួយរបស់ទ្រង់ គឺជាកិត្តយសពិតប្រាកដ ដែលនាំអោយទទួលជ័យជំនះ!! ទ្រង់និងសហសេវិករបស់ទ្រង់ត្រូវបានថ្នាក់ដឹកនាំគណៈបក្សប្រជាជនប្រើប្រាស់ និងជាន់ឈ្លី ទាំងនោះគឺជាបទពិសោធន៍ ដែលអាចអោយទ្រង់យល់អំពីតម្លៃនៃកិត្តិយស ក្នុងជីវិតចុងក្រោយរបស់ទ្រង់!!
២. នៅពេលគេនិយាយថា៖ គណៈបក្សប្រជាជនរឹងមាំណាស់មិនអាចផ្តួលបាន!! ដោយមានរចនាសម្ព័ន្ធដល់មូលដ្ឋាន និងចាក់ឬសគល់ជាប់មើង!!! ខ្ញុំបាទមិនយល់ដូច្នេះទេ! គណៈបក្សប្រជាជនទន់ខ្សោយ ងាយនឹងផ្តួលរលំ!! ប៉ុន្តែយើងត្រូវយល់អំពីចំណុចខ្សោយរបស់គណៈបក្សនេះ ។ ម្យ៉ាងយើងត្រូវយល់អំពីកិតិ្តយសពិតរបស់ខ្លួនយើងជាមុន!!
៣. គណៈបក្សប្រជាជនដឹកនាំជាប់រហូតមកដល់សព្វថ្ងៃ មិនមែនបណ្តាលមកពីគណៈបក្សនេះដឹកនាំល្អនោះទេ! គឺគណៈបក្សនេះខូច ចេះបំភ័ន្តសភាពការណ៍ និងចេះប្រើប្រាស់សភាពការណ៍មួយ គ្រប់លើសភាពការណ៍មួយទៀត!!!! ខ្ញុំសូមលើកឧទាហរណ៍ ដែលគណៈប្រជាជនកំពុងប្រើប្រាស់សភាពការណ៍ពីរដើម្បីគ្របសភាពការណ៍នៃឆ្នាំបោះឆ្នោត២០១៣នេះ ទី គឺប្រើប្រាស់សភាពការណ៍នៃការសោយទីវង្គតរបស់សម្តេចឪ ដើម្បីបង្ហាញពីសមានចិត្តរបស់គណៈបក្សប្រជាជននិងបង្ហាញថា គណៈបក្សប្រជាជនស្ថិតនៅជាមួយប្រជារាស្រ្តក្នុងទុក្ខបាត់បង់សម្តេចឪ!! ទី២ គឺគណៈបក្សប្រជាជននឹងប្រើប្រាស់សភាពការណ៍នៃសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេស្តីពីការបកស្រាយបញ្ហាប្រាសាទព្រះវិហារ!!! ដើម្បីគ្របលើការឃោសនាបោះឆ្នោតនៅពេលខាងមុខ!!
៤. គួរអោយស្តាយ គណៈបក្សសមរង្សីនិងសិទ្ធមនុស្ស មិនចេះប្រើប្រាស់ព្រឹត្តិការណ៍ទាំងនោះគួរអោយកត់សម្កាល់ទេ!! ដូចេ្នះគណៈបក្សសង្រ្គោះជាតិគួរវៃឆ្លាតបន្តិច លើការប្រើប្រាស់ព្រឹត្តិការណ៍ ជាពិសេសត្រូវត្រៀមរៀបចំព្រឹតិ្តការណ៍ណាមួយ ដើម្បីគ្របលើព្រតឹ្តការណ៍នៃការអបអរសាទរនៃការបកស្រាយរបស់តុលាការឡាអេ!! ខ្ញុំយល់ថា លោកសមរង្សីអាចធ្វើការងារនេះបាន!!
៤. ចំណុចស្នូលរបស់គណៈបក្សប្រជាជនគឺ បូលីស យោធា និងមន្រ្តីរាជការ ប្រមាណ១៣ម៉ឺននាក់ និងគ្រួសាររបស់ពួកគេ!! ដូច្នេះ គណៈបក្សសង្រ្គោះជាតិត្រូវវៃបំបាក់ចំណុចស្នូលនេះជាមុនសិន។ ការឃោសនាអំពីប្រាក់បៀវត្សទាប់បំផុត១លានរលៀល និង គ្រួសារនិយម!! គឺជាការឃោសនាចាក់ចំបេះដូង!! ទោះបីជាមេដឹកនាំគណៈបក្សប្រជាជនខំបកស្រាយបំភ័ន្តក៍ដោយ !! ប៉ុន្តែការឃោសនាចំណុចនេះ គណៈបក្សសង្រ្គោះជាតិត្រូវទូងស្គងអោយលឺខ្លាំងៗនិងខ្ទរខ្ទារសព្វទិសទី!!!
៥. យោបល់ខ្ញុំ៖ ដើម្បីអូសទាញប្រជារាស្រ្តនៅទីប្រជុំជន គឺគួរប្រកាសមិនយកពន្ធលំនៅដ្ចាន ក្នុងស្ថានភាពប្រជាជនស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច ម្យ៉ាងពន្ធនេះតិចតួច និងរំខានដល់ការរស់នៅរបស់ប្រជារាស្រ្ត!!
៦. ចំពោះសម្តេចក្រុមព្រះ គួរនិយាយតិចបំផុតនិងញញឹមអោយច្រើនបំផុតនេះជាចំណុចប្រសើរសម្រាប់ទ្រង់និងគណៈបក្ស!!! ទី១ ទ្រង់គួនិយាយតែពាក្យពីរម៉ាតគត់និងខ្លីៗ គឺការចូលនយោបាយរបស់ទ្រង់គឺដើម្បីផលប្រយោជន៍ប្រជារាស្រ្តតាមជនបទ និងប្រមូលផ្តុំប្រជារាស្រ្តការពាររាជានិយម ទី២ គឺដើម្បីចូលរួមកសាងប្រទេសទៅអនាគត!! ។ ចំណុចមួយទៀត គឺទ្រង់គួរដើរឃោសនាដោយស្ងប់ស្ងៀមតាមជនបទដាច់ស្រយាល គឺគ្រាន់តែចុះពីរថយន្ត ចាប់ដៃរាស្រ្តគឺគ្រប់គ្រាន់ហើយ ជាពិសេសតំបន់រំលោភបំពានដីធ្លី !! តំបន់ទីប្រជុំជនគួរទុកអោយលោកសមរង្សីនិងលោកកឹមសុខា!!! ការស្ងប់ស្ងៀមរបស់ទ្រង់គឺមានន័យថា មានកិតិ្តយសនិងនៅពីលើគេ!! និងទំនុងចិត្តដល់ប្រជារាស្រ្ត ម្យ៉ាងទ្រង់មិនសូវប្រសប់ក្នុងការនិយាយបរិយាយនយោបាយ និងអាចប៉ះទង្គិចរយៈពេលវែងដល់រាជវង្ស!!!
៧. ចង់វាយប្រហារគណៈបក្សប្រជាជនគឺវាយប្រហារគ្រួសារលោកហ៊ុន សែន ជាគ្រួសារបក្សនិយម គ្រួសារនិយម សូម្បីសមាជិកគណៈបក្សប្រជាជនក៍មិនចូលចិត្តគ្រួសារនិយមរបស់លោកហ៊ុន សែនដែរ!! គ្រួសារលោកហ៊ុន សែនគឺជាគ្រួសារលោក កាដាហ្វី យកប្រទេសជាតិជារបស់គ្រួសារខ្លួន!!! គួរកុំវាយប្រហារសមាជិកគណៈបក្សប្រជាជនផ្សេងទៀត ពីព្រោះពួកគេក៍មនុស្សរងគ្រោះពីលោកហ៊ុនសែនដែរ!!
៨. គណៈបក្សសង្រ្គោះជាតិគឺបង្កើតព្រឹត្តិការណ៍ធំៗហើយ មិនអាចរងចាំទៀតទេ!! ដើម្បីបង្ហាញកំលាំងអោយប្រជាជនឃើញនិងជឿជាក់ និងខិខំកសាងទីតាំងអោយបានច្រើន!!!
ខ្ញុំត្រូវតែសាកមើលបោះអោយគាត់ដែរ បើមិនសាកក៏មិនដឹងដែរ បើមិនអញ្ចឹងអ្នកថ្មីធ្វើម៉េចមានឱកាសបញ្ចេញស្នាដៃទៅ។
រាល់ថ្ងៃលំបាកហើយ គួរតែសាកមើលអ្នកថ្មីម្តង!
ក្តាំងពួកអាប្រឆ ហៅអាក្បត់ជាតិ
អាក្តាំងពួកអាប្រឆ និង អាញញួរ ជាប្រភេទមនុស្សអាត្មានិយម ជាមនុស្សល្ងង់ខ្លៅ វិភាគដូចមិនដែលចូលសាលា
តើពួកលោកមានដែលស្តាប់សំលេងសង្គ្រោះជាតិដែលទេ គេបានបរិយាយច្បាស់លាស់ណាស់ទៅហើយអំពីរបៀប
រក្សាវិនិយោគទុនបរទេសនិងការដំឡើងប្រាក់ខែគោលអោយកម្មករនោះ បើសួរខ្ញុំថាគាត់ធ្វើបានរឺមិនបាន ខ្ញុំសូមឆ្លើយ
ថាទាល់តែសាកល្បងទើបដឹងថាពិតរឺមិនពិត។
KS promises $150. I also promise that all the workers in Cambodia will have $1000 per month or $12,000 per year. Only the promise, NOT real!!! Hahahahah……
ញញួរ. ក្តាំងពួកអាប្រឆ , យើងអាចធ្វើបានណា បើយើងកាត់បន្ថយអំពើរពុករលួយ, កាត់បន្ថយជើងកាងនៅតាមក្រុមហ៊ុន តាមរោងចក្រ ដែលតាមតែទារលុយគេថៅកែអស់ទាំងនឹង….បាត់ចំណូល1ឆ្នាំៗរាប់រយលានដុល្លា ចំណូលធនធានធម្មជាតិអត់ចូលជាតិ….ចំណូលពន្ធ ចំណួលមិនមែនសាពើរពន្ធ, ជំនួយ ប្រាក់កម្ជី នៅមានច្រើនណាស់…….ខ្ញុំមិនកាន់ជើងខាងបក្សណាទេ ខ្ញុំជានិស្សិតដ៏ស្លូតត្រង់ ប៉ុន្តែខ្ញុំមើលឃើញការគ្រប់គ្រងរាល់ថ្ងៃនេះ អន់ណាស់ ដូចកូនក្មេងលេងបាយឡប់បាយឡចឹង
ឯពាក្យដែល អាក្តាំងពួកអាប្រឆថាហ៑ានសាកគឺអាចម៏ក្តៀននោះ ជាកាពិត ព្រោះខ្មែរបោះឆ្នោតគាំទ្រសំដាច់ដែកជោរ
២-៣អាណត្តិហើយ នៅតែអាចម៏ដដែល ព្រៃក៏អស់ ត្រីក៏អស់ កម្មករនៅតែរស់យ៉ាងេវេទនាសុីមិនគ្រប់ ហើយកាត់ដី
កាត់កោះអោយយួនទៀត នេះពិត សមនិងរមងា សំអាចម៍អគ្គមហាសេនាលក់ដីហ៊ុនសែន មែន !
វាមានវិបត្តិច្រើនណាស់ដែលបក្សនេះត្រូវដោះស្រាយបញ្ហាជាតិគឺ យួនខុសច្បាស់ដែលកំពុងបំផ្លាញសេដ្ឋកិច្ច ត្រូវរំលាយ
សមាគមយួននៅកម្ពុជាឲ្យអស់ និងរលាយអំពើពុករលួយជាមុនសិន ។ បើមិនដូច្នោះទេ លោកគឹមសុខា គេនិង
ប្រៀបប្រដូចលោកនិងសុនខទាញព្រ័ទ្ធនារដូវរងារមិនខាន ៕
ញញួរ អើយ ញញួរ ! បើសិនយើងស្អប់គេ ត្រូវព្យាយាមសិក្សាស្វែងយល់ពីសំដីគេអោយច្បាស់
កុំចេះតែនេះនិយាយចោតប្រកាន់គេទាំងទទឹងទិសបែបនេះទៀត នាំតែត្រូវខ្ញុំនិងអ្នកដទៃ ឌៀល
ថាលោកជាជនល្ញង់ខ្លៅ ជាជនគំនិតខ្លី ជនអាត្មានិយម និងជនដ៏កំសោយរបស់សំដាច់ ដូចថ្ងៃនេះ
ទៀតអី !
Increasing the salary for civil servants depend on tax collection and corruption deduction as much as we can.
I strongly support and I want to try with SP.
He can do it if he has real commitment. Today Gov’t can not do it because of corruption and nepotism.
អ្នកដែលប្រាប់គេថាកាសន្យានោះវាធ្វើមិនកើតគឺអ្នកនោះហើយដែលជាប្រភេទមនុស្សអាក្រក់ ព្រោះកំពុងតែបានពែសីុពីហ៊ុនសែនបន្តិចបន្តួចទោះបីជាប្រជាជនភាគច្រើនកំពុងតែតោកយាក យ៉ាងណាក៍ពួកអស់នេះមិនឈឺក្បាលវាដែរ។ បើគេមិនទាន់បានកាន់កាប់តំណែងនាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រទេសផងម្តេចថាគេធ្វើមិនកើត? ធ្វើកើតអីតែឯងហ្នុង ជិត៣០ឆ្នាំហើយមានបានតែ ពួកមួយក្រុមតួចដែលស្និទ្ធនិងហ៊ុនសែន ហើយមិនរវីរវល់ប្រជាជនភាគច្រើនកំពុងតែវេទនា។ សុទ្ធតែដើរបំផុសបំផុលថាបើបក្សសង្គ្រោះជាតិឈ្នះឆ្នោតប្រទេនិងកើតសង្គ្រាម។ ប្រាកដណាស់ថា សង្គ្រាមនិងកើតមែនប្រសិនបើហ៊ុនសែននៅតែក្រាញអំណាចមិនប្រគល់ឲ្យអ្នកឈ្នះឆ្នោតទេនោះ។ បើហ៊ុនសែនមិនបង្កើតសង្គ្រាមទេនោះសង្គ្រាមវាមិនកើតទេព្រោះប្រទេសចាច្រើននៅលើពិភពលោក សុទ្ធតែមានអន្តរជាតិគេឃ្លាំមើលគ្រប់ពេលវេលាមិនដូចសម័យមុននោះទេពួកអាខួរក្បាលទា ដឹកនាំ ប្រទេសមិនខ្មះទៅទំលាក់កំហុសដាក់គេថាគេធ្វើមិនកើត។
ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ ក្រុមប្រឆាំងមានអាតិរិច្ឆានកឹមសុខា អាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជនកម្ពុជាយ៉ាងពេញទី។
ពិតណាស់អាតិរិច្ឆានកឹមសុខាក្តី អាតិរិច្ឆានសមរង្សីក្តី ពិសេសអាតិរិច្ឆានកឹមសុខាភូតកុហកថា បើកពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
លើភាពជាក់ស្ដែង ចំពោះការសន្យារបស់អាតិរិច្ឆានអស់នេះវា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយអាតិរិច្ឆានកឹមសុខា អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ ៣៤ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់។ បើធ្វើការប្រៀបធៀបគឺយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនកាត់ក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរ តើយើងលោតទៅតោងធុងកំបែកមាត់មួយ ដែលអណ្ដាតប៉ែលប៉ោលនៅក្នុងមហាសាគរទៅវិញឬ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកលោកមានការយល់ដឹងច្បាស់លាស់ណាស់។ លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកគាត់ភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជន៕
Vote for me, I’ll give you each a car!!!
តើនរណាជា ហ៊ុន សែន ហើយ នរណាជា សម រង្ស៊ី
ឯកឧត្តមសមរង្ស៊ី និងសម្តេចតេជោហ៊ុនសែន ទាំងពីរនាក់ជាវិរជនខ្មែរ មានដើមកំណើតជាខ្មែរ ហើយស្រឡាញ់ជាតិសាសន៍ខ្លួនដូចគ្នា។ ទោះជាមានកំណើតពីម្តាយទីទៃ លោកទាំងពីរគឺជាបងប្អូននឹងគ្នា ក្នុងនាមជាឈាមជ័រនៃពូជអំបូរខ្មែរអង្គរ ដែលមានអរិយធម៌ខ្ពង់ខ្ពស់រុងរឿងក្នុងអតីតកាល។ ចាប់ពីដើមទសវត្សរ៍ទី៧០ ខ្ញុំមិនដឹងជាឯកឧត្តមសមរង្ស៊ី ស្ថិតនៅឯណា ហើយបានធ្វើការបម្រើជាតិក្នុងស្ថាប័នណាខ្លះនោះទេ។ ប៉ុន្តែតាមសារព័ត៌មាននានា គេបរិយាយថា សម្តេចហ៊ុនសែន ក្នុងជំនាន់នោះជាអតីតៈសមមិត្តទាហានព្រៃ ធ្វើការរួមដៃយ៉ាងស្និតស្នាលជាមួយខ្មែរក្រហមតាមជាយដែន ក្រោមការដឹកនាំលោកប៉ុលពត ដែលទាហានព្រៃទាំងនោះ បានសម្លាប់ប្រជាជនខ្មែរអស់ជាងមួយលាន៧សែននាក់ ក្រោយពេលដែលពួកគេបានវាយប្រហារ ខ្មែរសាធារណរដ្ឋរបបលុនណុលដែលជាខ្មែរដូចគ្នា ឲ្យដួលរលំក្នុងថ្ងៃ១៧មេសា១៩៧៥។
ក្រោយពីខ្មែរក្រហមបានរំលាយប្រទេសនិងសម្លាប់រាស្ត្រខ្មែរ ដ៏ច្រើនរួចហើយ សាមគ្គីភាពគេត្រូវរលំបែកបាក់ហើយបក្ខខ្មែរក្រហមម្ខាង ដែលមានសម្តេចហ៊ុនសែន សម្តេចជាស៊ឹម សម្តេចហេងសំរិនជាអ្នកដឹកនាំ បានរត់ទៅពឹងយួនឲ្យចូលទៅវាយប្រហារ បាញ់សម្លាប់ខ្មែរក្រហមប៉ុលពត ដែលមុននេះបន្តិច ពួកគេគឺជាបងប្អូនរួមឈាម រួមអាវុធ រួមចានឆ្នាំងបាយទឹកជាមួយគ្នាសោះ។ ដូច្នេះខ្មែរស្លាប់កាន់តែច្រើន។ ៣ឆ្នាំ៨ខ្មែម្ភៃថ្ងៃនៃរបបប៉ុលពត គ្រប់គ្រងប្រទេសខ្មែរ ក៏ដួលគ្រេងទៅក្នុងកណ្តាប់ដៃ នៃកងប្រដាប់អាវុធវៀតណាម។ ជាយថាហេតុរាស្ត្រខ្មែរទាំងផ្ទៃប្រទេស ក៏បានឆ្លងផុតទុក្ខទោសមហាវេទនាមួយគ្រា។ ខ្មែរចាប់ផ្តើមរៀបចំស្រុកទេស ក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម។ ក្នុងថេរៈវេលាប៉ុន្មានឆ្នាំដំបូង នៃការរៀបចំស្រុកទេសឲ្យមានសន្តិភាពវិរជនខ្មែរបានប្រើទាហានខ្មែរឲ្យទៅស្លាប់… មិនមែនស្លាប់ដើម្បីការពារផលប្រយោជន៍ប្រទេសជាតិឯណា តែគេចូលទៅស្លាប់ ក្នុងការវាយប្រហារដណ្តើមអំណាចគ្នា រវាងមេដឹកនាំខ្មែរ ហើយសម្តេចហ៊ុនសែន បានទទួលជោគជ័យសុខសប្បាយរីករាយ និងបានទទួលតំណែងជានាយករដ្ឋមន្ត្រី នៃរដ្ឋកម្ពុជា។ ទាហានដែលស្លាប់ គឺស្លាប់ដោយគ្មានបានទទួលកិត្តិយសអ្វីសោះ តែគេស្លាប់បាត់បង់ជីវិត ក្នុងន័យការពារផលប្រយោជន៍ឯកជន។
រីឯលោកសមរង្ស៊ីបានក្លាយជាមេបក្សប្រឆាំង ក្នុងប្រទេស។ ជាការសន្និដ្ឋានរបស់ខ្ញុំគឺថា លោកសមរង្ស៊ីគ្មានដៃប្រឡាក់ឈាមខ្មែរសោះទេ។ តែតាមព្រឹត្តិការណ៍ខ្លះៗ ខ្ញុំយល់ថាឯកឧត្តមសមរង្ស៊ី គឺជាវិរជនខ្មែរ ស្នេហាទឹកដីនិងប្រជារាស្ត្រខ្មែរ ដ៏ល្អមួយរូបគួរឲ្យគោរពសរសើរ។ ខ្ញុំយល់ទៀតថា ខ្មែរគួរតែលើកតម្កើងជាតិសាសន៍របស់ផង់ខ្លួន ក្នុងសាមគ្គីភាពនិងមេត្រីភាពរវាងគ្នានិងគ្នា ក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់នេះ។ តែអត់ទេ… ខ្មែរនៅតែបែកបាក់ហើយស្អប់គ្នាដូចខ្មាំងសត្រូវរាប់រយឆ្នាំមកហើយ។ ជនបរទេសគេជួយឈឺឆ្អាលខ្មែរ ក្នុងភាពទុរន់ទុរានេះ ព្រោះគេសង្កេតឃើញថា មេដឹកនាំខ្មែរគឺមានភាពទន់ខ្សោយផ្នែកខាងសតិបញ្ញា ខ្វះការសាមគ្គីរវាងគ្នានិងគ្នា ចំពោះមុខនៃមហាគ្រោះថ្នាក់ដល់ជាតិសាសន៍។ ហើយក្រៅពីហ្នឹង រាស្ត្រខ្មែរមួយចំនួនធំក៏បាននិងកំពុងតែ
ទទួលរងទុក្ខវេទនា ដោយសារភាពសោះរង្គើយនិងអយុត្តិធម៌ ពីរដ្ឋាភិបាលរបស់ខ្លួន។ បរទេសគេចូលមកជួយនិយាយផ្សះផ្សារខ្មែរ តែអ្នកធំខ្មែរឥតទទួលទេ ក្រៅតែពីជំនួយលុយកាក់របស់របរ និងចំណេះចេះដឹងផ្សេងៗ។
យើងរាល់គ្នាជារាស្ត្រ បានដឹងហើយថា ក្នុងបច្ចុប្បន្នកាលសម្តេចតេជោហ៊ុនសែន លោកបាននិងកំពុងតែរៀបចំកសាងប្រទេស ឲ្យកាន់តែរីកចម្រើនឡើង ហើយនេះជាមោទនភាពល្អក្នុងដួងចិត្តយើង។ គឺលោកមានគុណបំណាច់យ៉ាងច្រើន ចំពោះប្រទេសជាតិនាដំណាក់កាលថ្មី ក្រោយពីលោកចាកចេញពីភាពជាសមមិត្ត នៃកងខ្មែរក្រហមវង្វេងសាសន៍។ តែទោះយ៉ាងណា តាមខ្សែប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនៃកម្ពុជា បូករួមទាំងព្រឹត្តិការណ៍នានាក្នុងបច្ចុប្បន្ន គឺខ្មែរនៅតែស្ថិតក្នុងគ្រោះថ្នាក់ ហើយរងភាពអាម៉ាស់អាប់ឱនជាដដែល ដោយការប្រេះឆារបែកបាក់គ្នាក្នុងគ្រួសារជាតិ ស្របពេលដែលខ្មែរកំពុងតែមានវិបត្តទឹកដី នៅតាមបណ្តោយខ្សែព្រំដែនខាងកើតនិងខាងលិច។ ប៉ុន្មានខែឆ្នាំចុងក្រោយនេះឯកឧត្តមសមរង្ស៊ី ពុំបានធ្វើកិច្ចការអ្វីជាធំដុំក្នុងការជួយកសាងប្រទេសសោះទេ ព្រោះលោកកំពុងនិរទេសខ្លួនឲ្យផុតពីការចោទប្រកាន់ យ៉ាងលីលានិងអយុត្តិធម៌របស់រដ្ឋាភិបាលខ្មែរ
ដោយសារតែទឹកចិត្តអង់អាចនិងស្នេហាជាតិរបស់គាត់ ក្នុងរឿងវៀតណាមឈ្លានពានដីខ្មែរ ក្នុងខេត្តស្វាយរៀង។
នេះជាកំហុសធ្ងន់ធ្ងរនៃរដ្ឋាភិបាលខ្មែរបច្ចុប្បន្ន និងជាករណីវិកលចារិត ដែលកម្រមានក្នុងប្រវត្តិសាស្ត្រមនុស្សព្រោះថានៅលើពិភពលោក ជាតិសាសន៍ណាក៏ដូចជាតិសាសន៍ណាដែរ គឺគេតែងតែកាន់ជើងនិងជួយជ្រោមជ្រែងជនជាតិគេក្នុងគ្រប់ករណីនិងគ្រប់កាលៈទេសៈ កាលបើគេមានទំនាស់នឹងជនបរទេសដែលឈ្លានពាន។ រដ្ឋាភិបាលសម្តេចហ៊ុនសែន គឺមានកំហុសគួរអៀនខ្មាស់ខ្លាំងណាស់ ក្នុងករណីនៃការចោទប្រកាន់ឥស្សរជនខ្មែររូបនេះ ក្នុងករណីនេះ ដែលតាមសច្ចៈយុត្តិធម៌នៃច្បាប់ធម្មជាតិ ពួកគេជាខ្មែរទាំងអស់ គួរតែកាន់ជើងនិងជួយជ្រោមជ្រែងគ្នា ទើបសមហេតុសមផល។ តែរដ្ឋាភិបាលនេះ ធ្វើសកម្មភាពទាំងកម្រោលទទឹងទិស ពន្លិចកិត្តិយសនិងបំបាក់ទឹកចិត្តស្នេហាជាតិ នៃឥស្សរជនជាតិឯង ឲ្យបរទេសរិតតែមានកម្លាំងចិត្ត ក្នុងការប្រមាថមើលងាយរបស់គេចំពោះជាតិខ្មែរទៅវិញ។ ឃើញទេ? ព្រោះតែឥចឹងហើយ បានជាទាំងខ្មែរទាំងបរទេសនានា គេយល់ថាវាមិនមែនជារឿងខុសឆ្គង របស់លោកសមរង្ស៊ី ក្នុងការដែលលោកកំពុងបំពេញកាតព្វកិច្ច ជាតំណាងរាស្ត្រ ជួយឈឺឆ្អាល ចំពោះផលប្រយោជន៍នៃជាតិរបស់លោកនោះឯណា តែវាជារឿងនយោបាយលីលា កម្ចាត់កម្ចាយអ្នកប្រឆាំង ដើម្បីបំបាត់សម្លេងវិរជនស្នេហាជាតិរូបនេះតែប៉ុណ្ណោះ។ នេះជាការខូចខាតបាត់បង់ផលប្រយោជន៍ខ្មែរ។
សម្តេចតេជោពិតជាយល់ច្បាស់ ក្នុងករណីនេះ ថាលោកសមរង្ស៊ី ពិតជាគ្មានកំហុសទាល់តែសោះ។ បើសម្តេចយល់ថា ទឹកចិត្តក្លាហាននិងសកម្មភាពការពារទឹកដីនៃវិរជនខ្មែររូបនេះ ជាឧក្រឹដ្ឋកម្មដែលត្រូវមានទោស គឺសម្តេចបានបង្ហាញឲ្យយើងរាល់គ្នាដឹងថា គឺលោកមិនមែនជាមេដឹកនាំដ៏ល្អ ឬជាជនដែលមានបេះដូងស្នេហាជាតិខ្មែរ មួយរយភាគរយនោះទេ។ តែលោកស្រឡាញ់ និងគិតគូរ ផលប្រយោជន៍គ្រួសារផ្ទាល់ខ្លួនរបស់លោក ច្រើនជាងស្រឡាញ់រាស្ត្រខ្មែរនិងប្រទេសជាតិរបស់លោក។ អាស្រ័យហេតុនេះ សូមខ្មែរទូទៅបូកសងលក្ខណៈនៃរឿងរ៉ាវទាំងអស់ ដែលជាប់ទាក់ទងដល់វិរជនខ្មែរទាំងពីរនេះ ដោយគតិសច្ចៈយុត្តិធម៌ដោយខ្លួនឯង និងធ្វើការវិនិច្ឆ័យផងចុះ ថាតើនរណាជាហ៊ុនសែន ហើយនរណាជាសមរង្ស៊ី?
យោបល់របស់ខ្ញុំផ្ទាល់ គឺថា សម្តេចតេជោនិងឯកឧត្តមសមរង្ស៊ី គឺជាបងប្អូននឹងគ្នាក្នុងនាមជាខ្មែរ ពូជពង្សអ្នកកសាងអង្គរវត្តក្នុងចក្រភពខ្មែរ ដែលអតីតកាលរបស់យើងមានគេកោតសរសើ នៅអាស៊ីអាគ្នេយ៍នេះ។ ខ្មែរគួរតែរួបរួមគ្នា ហើយលោកសមរង្ស៊ីគួរតែធ្វើមាតុភូមិនិវត្តន៍ ដោយសុខសន្តិភាព និងចាប់ផ្តើមធ្វើការងារ ជាមួយគណៈបក្សប្រជាជន រួមកម្លាំងគ្នាដោះស្រាយបញ្ហាព្រំដែន… បំបាត់ឫសគល់តូចធំនៃអំពើពុករលួយ… បំបាត់សកម្មភាពបក្សពួកនិយម និងវប្បធម៌អន្តរាគមន៍ សុំការងារធំដុំធ្វើ និងផ្តល់យុត្តិធម៌គ្រប់បែបយ៉ាង ជូនរាស្ត្រខ្មែរ ដែលជាម្ចាស់ឆ្នោត និងជាម្ចាស់ទឹកដីនៃកម្ពុជា។ ពេលនោះ យើងនឹងប្រកាសប្រាប់ពិភពលោកថា មុខរបួសក្នុងដួងចិត្តខ្មែរ គឺចាប់ផ្តើមសះជាហើយ។ ជយោ! ខេមរជាតិ៕៚
ខ្ញុំ, ជូលាងហាក់, នៅសហរដ្ឋអាមេរិក អ៊ីមែល hakchou@hotmail.com
ពួកមេរោគ រង្សី-សុខា
មេរោគចង្រៃនៅស្រុកខ្មែរ – ស្មើអេដស៏ពួកវាបក្សប្រឆាំង
ចង្រៃផុតគេមិនដែលមាន – ក្នុងលោកគឺគ្មានទេដូចវា ។
ជាតិជាមេរោគមិនដែលល្អ – ប្រាប់ពិតមិនភរបក្សរង្សី
អាកឹមសុខាមេរោគពីរ – រោគផ្តាច់ជិវីជនជាតិខ្មែរ ។
មេរោគអារង្សីរោគបំផ្លាញ – សង្គមផូរផង់អោយក្រឡាប់
អោយពុករលួយបំផ្លាញច្បាប់ – មានសក្ខីស្រាប់ខ្ញុំប្រាប់ជូន ។
ក្រោយ៧៩ទោះខ្មែរទុក្ខ – ត្រូវប្រឈមមុខនិងបច្ចារ
ពួកខ្មែរក្រហមប៉ងពារធារ- កាន់កាប់រដ្ឋាសម្លាប់ផ្តាច់ ។
ទោះបីខ្វះស៊ីប្រឹងតស៊ូ – អាវុធយុទ្ធោកាន់គ្រប់គ្នា
វាយខ្មែរក្រហមអោយទុរា- ការពារបានសុខគ្រប់ញាតិមិត្ត ។
កាលណោះគ្មានចោរជនអន្ធពាល – ទោះទ្រព្យដាក់វាលមិនភ័យភិត
ខ្លាចបាត់បង់ទ្រព្យរង្គាសចិត្ត – ជាតិខ្មែរសុខពិតជាអលជ្ជី ។
ដល់ខែតុលាថ្ងៃ២៣ – ប្រជាអធិបតីប្រមូលជុំ
ពីសាយធូ-ប៊ីមករួមផ្តុំ – សង្គមប្រែប្រួលកើតវិបល្លាស ។
កើតចោរហារយចាប់ជំរិត- ឯកុង្សីពិតអារង្សី
នាំរោគរលួយមកសាយទី- ប្រាប់ពិតឥតគ្នេរតាមជាក់ស្តែង ។
អាស៊ីកាប់ឈើលក់លានគូប – ដុល្លាធ្លាក់ព្រាតចូលហោប៉ៅ
វាក្តាប់កាន់ទុកហើយវេរទៅ -ដាក់នៅធនាគារចាយម្នាក់ឯង ។
មានលុយប៉ុណ្ណេះមិនស្កប់ស្កល់- អាស៊ីរចល់ចាប់រើសគយ
បានរាប់ពាន់នាក់ទារប្រាក់សោយ – ម្នាក់ៗមិនរយ-ម៉ឺនដុល្លា ។
មិនស្កប់អាស៊ីបោះប៉ាស្ព័រ – ម៉ឺនច្បាប់មិនភរមានឯកសារ
ប្រវ័ញ្ចប្រាក់រដ្ឋសែនដុល្លា – ដាក់ហោប៉ៅវាប្រាក់លួចជាតិ ។
ជាតិខ្មែរកាលណោះនៅតបច្បាំង- ពួកខ្មែរក្រហមឧទ្ទាមកម្ម
គ្រាន់ដកវាចេញមិនប្រកាន់- ទុកផ្សំកម្លាំងកែជួយជាតិ ។
រឿងពុករលួយចេះកាលណោះ- ពីអារង្សីមនុស្សចោលម្សៀត
រាលដល់សព្វថ្ងៃតិចច្រើនឆ្លៀត- ឥឡូវហ៊ានទៀតច្បាស់ជាប់គុក ។
មេរោគអាខាមេរោគបោក – ភូតភរកុហកបកប្រាស់ស៊ី
ចិញ្ចឹមប្រពន្ធចុងមានដល់បី- ស្រីផ្សេងដ៏ទៃអត់ខ្ចីរាប់ ។
ចង់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
មើលងាយប្រជាថាល្ងិតល្ងង់- បោកគាត់ត្រង់ៗតាមវាថា ។
អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
ទុកវាបេះផ្កាកុំទោរម្នេញ- សម្រាប់លក់ចេញអោយអាមេរិក ។
ចំណែកយាយតាច្បាស់ចាំយក- បួនម៉ឺនម្នាក់មកបើករាល់់ខែ
ទុកស៊ីស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃអី ។
មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនកុំភ័យអី
អោយប្រាក់ខែលានសម្រាប់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- អោយមិនសំចៃលុយខ្ចីរៀន
រៀនចប់ពេលជាប់បានធ្វើស្មៀន- កុំវៀងសងវិញចំណេញរដ្ឋ ។
រីឯកម្មករកុំស្លោរភ្នែក – ការងារមានចែកគ្រប់គ្នីរគ្នា
ធ្វើខ្ចៅយន្តហោះទើបធូរធារ – លុយសល់ចាក់ហៀរអ្នកមានធំ ។
ឯស្រីមានកូនឆ្លងទន្លេ – កុំភ័យកើតង៉ាបានចំណេញ
៥០ម៉ឺនម្នាក់អោយនាងពេញ – ទុកទិញទឹកដោះអោយកូនបៅ។
គិតដោយឡាក់ឡាំង -ពួកអាប្រឆាំង-មានសណ្ថានវា
អាមេប្រពន្ធចុង- ជាប់កែងជើងវា- មីប្រពន្ធអត់គ្នា
រកប្រុសដោះកូយ ។
ឯអាបន្ទាប់- អានេះក៏គ្រប់- អត់ខុសតិចអី
គឺដូចមេវា -ខុសត្រឹមតែស្រី- ដែលវាបានចុយ
គឺប្រពន្ធគេ ។
ឯប្រពន្ធវា- មិនចាញ់ពុះពារ- ក៏ស្រវាដែរ
អាប្រុសកូនចៅ -ដែលនៅជិតក្បែរ -តាមខេត្តនានា
យកចុយស្អំទ្រូង ។
ឯអាកូនចៅជាបន្ទាប់- ខ្ញុំប្រាប់មិនស្អប់ច្បាស់ទើបថា
អាខ្លះងប់បៀរភ្លេចគ្រួសារ -ទោះកូនក៏វាបញ្ចាំដែរ ។
អាខ្លះប៉ិនផឹកប្រមឹកខួប- បានផឹកអុងអាត់ស្រែកឡូឡា
ខ្លាំងគឺរូបវាជើងប៉ាវផ្សារ- ចុងចប់អាត្មាត្រូវគេវ៉ៃ ។
រីអាតូចតាចចក់អាចែម- មិនល្មមសុទ្ធតែមនុស្សបាតផ្សារ
មិនខំរកស៊ីសុទ្ធពារលា- ស្កាត់រកជួបគ្នាក្នុងបក្សពាល ។
លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
សង្គ្រោះអ្នកណាអាប្រកាច់- សម័យសម្តេចសុទ្ធផ្ទះធំ ។
ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
អាចធ្វើអ្នកមាន ? ។
អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
តែអួតហួសឃ្លាន ។
គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
ជេរ ព្រោះអត់ស៊ី ។
អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
ញឹងប្រពន្ធចូល ។
កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
ត្រូវក្បាលវែកឆា ។
ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
ចង់សង្គ្រោះស្អី ? ។
ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
តួយ៉ាងអាឆ្នុកវាភ្លឹកសំកុកសម្លឹងមើលឆ្ងាយ
រសៀលទាបហើយតែវាមិនណាយ
គឹតឆ្ងាយនោះឆ្ងាយៗតាមវាគឹត ។
ឃើញវាបែបនេះខ្ញុំដើរទៅ- ឈរជាប់និត្យនៅជិតក្បែរវា
ចាប់ផ្តើមសាកសួរមិនរួញរា-ថានៃអាវ៉ាអ្ហែងគឹតអី ។
អាឆ្នុកឭុខ្ញុំសួរដូច្នេះ- វាសើចហេះ! ហេះហើយប្រាប់ថា
អាជាតិអើយអញឈឺកេសា- ព្រោះអាសុខាវាបង្ខំ ។
ខ្ញុំតបវាវិញថាអាឆ្នុក- ម៉េចក៏អ្ហែងស្មុគ្រធ្វើញ៉េមញុំ
អាខារឿងវាម៉េចអ្ហែងក្រំ- តើវាបង្ខំអ្ហែងរឿងស្អី ។
អាឆ្នុកឆ្លើយថាអាខាវា – ស្អែកនេះវាមកដល់ផ្ទះអញ
វាសុំបាយស៊ីហើយថាជ្រេញ- កុម្មង់អោយអញស្ងោរមាន់ទា ។
ឡុកឡាក់សាច់គោឫុឆាគ្រឿង- ធ្វើអោយសឿងបឿងអោយពួកវា
ស៊ីអោយបានឆ្ងាញ់កុំរេរា- ហ៊ានអត់ដឹងគ្នាវាផ្តាំទុក ។
អ្ហែងដឹងស្រាប់ហើយគ្រួសារអញ- ស្រែសុទ្ធដីខ្លាញ់អញលក់អស់
អ្ហែងអ្នកទិញស្រាប់លែងបានលោះ- រាល់ថ្ងៃរងគ្រោះបុលស្រូវស៊ី ។
មានលុយឯណាទិញអោយស៊ី- អញរស់វេទនាបានប្រពន្ធ
នាងរែកនំលក់ជួយដោះកុន- ក្រព្រោះអញស៊ុនល្ងង់ចាញ់បោក ។
វាថាអាខាគំរាមអញ-ពេលអញទារវិញលុយពីវា
ដែលអញអោយមុនបីពាន់ណា-ឥឡូវវាថាអត់អោយទេ ។
វាថាបើឈប់វាអត់អោយ- សក្តិដែលអញសោយពេលសុំវា
អោយលុយបីពាន់យ៉ាងវេទនា- ហ៊ានឈប់ចប់គ្នាគ្មានអីសង ។
វាថាថែមទៀតអោយរូបអញ- ធ្វើម៉េចចម្រាញ់ចេញមួយពាន់
ដុល្លាអោយវាកុំធុញទ្រាន់- ឈប់យកដូចមុនចុះពីរពាន់ ។
អញស្តាយលុយណាស់អាជាតិអើយ- ចប់ហើយមិនបានយកវាវិញ
បើអញនៅទៀតរឹតទោម្នេញ-មួយពាន់តើចេញពីណាមក ។
ស្តាប់វាដូច្នេះខ្ញុំក៏តប- ថាអាគេកាប់ចោលវាទៅ
នេះមកពីអ្ហែងវាល្ងង់ខ្លៅ- អោយអាកំឡៅសុខាបោក ។
ចាត់ទុកអ្ហែងស៊យធ្វើជ្រុះបាត់- នៅពិតអ្ហែងស៊យតជាប់ទៀត
វាអង្គៀមស៊ីតាមគ្រប់ស្នៀត- អោយតែវាឆ្លៀតជ្រៀកអ្ហែងបាន ។
ស្តាប់ខ្ញុំអាឆ្នុកស្របឆ្លើយវឹង- ថាអាត្រង់ហ្នឹងអ្ហែងថាត្រូវ
ស្អែកអាអស់នេះអញបង្អៅ- បណ្តេញអោយទៅលែងអោយមក ។
អោយវាច្រាស់ច្រំអត់បានការ- ច្រាស់ហើយនិន្ទារម្ហូបអញទៀត
លុយមិនដែលអោយតែមកឆ្លៀត- អោនក្បាលជ្រកជ្រៀតទារច្រាស់ច្រំ ។
នេះជារឿងពិត – មេរោគគឺពិត – ពួកបក្សប្រឆាំង
រង្សី-សុខា – ជាមេរោគខ្លាំង- ជឿច្បាស់មរណំ
អស់ជាតិប្រជា ៕
Vote for me, I will give to each of you a virgin girl.
ពីឆ្នាំ២០០៨មកដល់ដើមឆ្នាំ២០១៣ប្រជាជនកម្ពុជាបានមើលឃើញច្បាស់នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សង្គម ហើយនេះជាមោទនភាពដ៏វិសេសវិសាលណាស់ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៤នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្វើឲ្យសម្រេចបាន។ បច្ចុប្បន្ននេះយើងទាំងអស់គ្នាកំពុងតែខិតខំពួតដៃអនុវត្តន៍ឲ្យបានផែនការសំខាន់ៗសម្រាប់ឆ្នាំ២០១៣ នោះគឺមានន័យថា យើងនឹងដណ្ដើមឲ្យបានជ័យជំនះធំៗថែមទៀតដើម្បីសម្រេចឲ្យបានជោគជ័យកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលរយៈពេល៥ឆ្នាំគឺពីឆ្នាំ២០០៨និង២០១៣ ហើយដើម្បីត្រៀមបោះជំហានចូលទៅបន្តអនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៥នៃនីតិកាលរដ្ឋសភា។
ពិនិត្យពីសមិទ្ធផលយ៉ាងច្រើនឥតគណនា ហើយមានចំណុចដែលគួរឲ្យកត់សម្គាល់ធំៗជាច្រើន ដែលជាការលើកទឹកចិត្តដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជានោះគឺរាជរដ្ឋាភិបាលយើងបានធ្វើឲ្យការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចដំណើរការទៅបានល្អប្រសើរ ការអភិវឌ្ឍន៍ទីផ្សារមូលបត្របានចាប់ផ្ដើម ការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុត្រូវបានពង្រឹង ការកែលំអការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកើនឡើងវិនិយោគទន់ផ្ទាល់ពីបរទេស សមត្ថភាពនៃការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងវិស័យឯកជនត្រូវបានកែលំអ សមត្ថភាពផលិតទំនិញផ្សេងក្រៅពីសំលៀកបំពាក់ សម្រាប់នាំចេញទៅទីផ្សារពិភពលោក ការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញមានការកើនឡើងដោយសារវិនិយោគទន់ផ្ទាល់ពីបរទេស បណ្ដាញគមនាគមន៍មានការរីកចម្រើនគួរឲ្យកត់សម្គាល់ វិស័យកសិកម្មមានការរីកចម្រើន ដោយសារកំណែទម្រង់គោលនយោបាយរបស់រាជរដ្ឋាភិបាល វិស័យទេសចរណ៍បានក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ និងការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សជាច្រើនវិស័យ ដូចជាវិស័យអប់រំ សុខាភិបាល និងអនាម័យ រួមទាំងវិស័យសុខាភិបាលសាធារណៈ និងការផ្គត់ផ្គង់ទឹកស្អាត។ ជាមួយគ្នានេះក៏មានការធ្វើការកែទម្រង់លើវិស័យសំខាន់ៗជាច្រើនក្នុងនោះគឺកំណែទម្រង់នេសាទដែលមានលក្ខណៈស៊ីជម្រៅជាប្រវត្តិសាស្ត្រ និងកំណែទម្រង់ដីធ្លីក្នុងការអនុវត្តន៍គោលនយោបាយចាស់ សកម្មភាពថ្មីក៏កំពុងទទួលបានការគាំទ្រ និងចូលរួមយ៉ាងសកម្មបំផុតពីប្រជាជនទូទាំងប្រទេសហើយកំណែទម្រង់នេះជាការរួមចំណែកយ៉ាងធំធេងបំផុតទៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ការពង្រឹងការអនុវត្តន៍ច្បាប់ ការពង្រឹងលទ្ធិប្រជាធិបតេយ្យក៏បានត្រូវអនុវត្តន៍យ៉ាងសកម្មបំផុតតាមរយៈការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ អង្គការក្រៅរដ្ឋាភិបាលរាប់ពាន់ បណ្ដាញសារព័ត៌មានរាប់ទាំង កាសែត វិទ្យុ ទូរទស្សន៍ កំពុងធ្វើសកម្មភាពដោយសេរីនៅទូទាំងប្រទេសរាប់ទាំងបណ្ដាញព័ត៌មានប្រឆាំងរាជរដ្ឋាភិបាលដែលបញ្ចេញទស្សនៈរបស់ខ្លួនរហូតទៅដល់សរសេរប្រមាថរាជរដ្ឋាភិបាលតាមតែអំពើចិត្ត និងគ្មានការទទួលខុសត្រូវនោះទៀតផង។
ទាក់ទិនទៅនឹងបញ្ហាសេដ្ឋកិច្ចអាស្រ័យដោយការអនុវត្តន៍នូវគោលដៅនយោបាយសេដ្ឋកិច្ចដែលមានភាពច្បាស់លាស់ រាជរដ្ឋាភិបាលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលពីឆ្នាំ២០០៨-២០១២ សម្រេចបាន៥,៦ភាគរយ ក្នុងមួយឆ្នាំ។ រីឯកំណើនសេដ្ឋកិច្ចឆ្នាំ២០១២កន្លងទៅនេះត្រូវបានពិនិត្យឡើងវិញនិងមានអត្រាខ្ពស់ជាងមុនគឺពីអត្រា៧ភាគរយ ទៅដល់៧,៧ភាគរយ។ ទស្សនវិស័យនៅពេលអនាគតសម្រាប់កម្ពុជាមានភាពវិជ្ជមាន សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងមានកំណើនច្រើនជាង៧ភាគរយក្នុងមួយឆ្នាំសម្រាប់រយៈពេលមធ្យម។ កំណើនផលិតផលសរុបក្នុងស្រុកសម្រាប់មនុស្សម្នាក់បានកើនឡើងពី៧៦០ដុល្លារអាមេរិកនៅឆ្នាំ២០០៨ ឡើងដល់ប្រមាណជិត១០០០ដុល្លារអាមេរិកចុងឆ្នាំ២០១២ ហើយរំពឹងថាអាចឡើងដល់១០៨០ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៣។ អត្រានៃភាពក្រីក្រធ្លាក់ចុះត្រឹម២០ភាគរយនៅក្នុងឆ្នាំ២០១២ ហើយរំពឹងថាអាចនឹងចុះមកត្រឹម១៩ភាគរយនៅឆ្នាំ២០១៣។ អតិផរណាមធ្យមបានធ្លាក់ចុះពី១៩,៧ភាគរយនៅឆ្នាំ២០០៨ នៅពេលដែលកម្ពុជាទទួលរងនូវវិបត្តិកំណើនថ្លៃប្រេង និងម្ហូបអាហារមកនៅទាបជាង១ភាគរយក្នុងឆ្នាំ២០០៩ និងកើនឡើងបន្តិចដល់២,៥ភាគរយក្នុងឆ្នាំ២០១២ ដែលជាកម្រិតមួយអាចគ្រប់គ្រងបាន ចំណូលថវិកាជាតិចាប់ឆ្នាំ២០០៨-២០១២ បានកើនឡើងជាមធ្យម១៣,៦ភាគរយក្នុងមួយឆ្នាំ។
ជោគជ័យទាំងឡាយដែលដណ្ដើមបានខាងលើនេះបានផ្ដល់នូវសមិទ្ធផលយ៉ាងធំធេងដល់ប្រជាជនកម្ពុជាធ្វើឲ្យប្រជាជនកាន់តែមានជំនឿទុកចិត្តទៅលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុន សែន ដែលជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ និយាយត្រង់ទៅចុះដោយគ្មានគំនិតប្រមាថ សមិទ្ធផលដែលសម្រេចបាននេះ ក្រុមប្រឆាំងបែរជាធ្វើមិនឃើញនូវសមិទ្ធផលទាំងនេះ ហើយនៅតែបន្តនិយាយឃោសនាភូតកុហកប្រជាជនទាំងងងឹតងងុលដោយពួកគេគិតថា ប្រជាជនកម្ពុជាសុទ្ធតែជាអ្នកដែលពួកគេអាចភូតកុហកបោកប្រាស់បាន។ ប៉ុន្តែការគិតគូររបស់ពួកប្រឆាំងនាពេលនេះគឺគ្រាន់តែមានន័យត្រឹមតែជាការមើលស្រាល និងប្រមាថប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ អនាគតរបស់ពួកប្រឆាំងគឺមិនមានជោគជ័យទេ។ អនាគតរបស់មាតុភូមិកម្ពុជាគឺស្ថិតក្នុងដៃប្រជាជនកម្ពុជា គឺមិនស្ថិតនៅក្នុងដៃពួកប្រឆាំងអាវ៉ាសែមួយក្រុមតូចនោះទេ។ ព្រះរាជាណាចក្រកម្ពុជានៅតែមានពន្លឺចិញ្ចាចចិញ្ចែង នឹងទទួលបានការអភិវឌ្ឍន៍បន្តទៀតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទាំងអាណត្តិទី៥ និងតទៅអាណត្តិខាងមុខៗទៀត៕
កំចាត់មេក្រមីពួកអាបោកប្រាស់អាតិរិច្ឆាន សមរង្សី អាតិរិច្ឆានកឹមសុខា
***************************************************************
១- មេក្រមីនៃពួកអាបោកប្រាស់–កើតមកពីណា អាកឹមសុខា អាសមរង្សី
វាបានកើតមកពីពួកអាចង្រៃពីរក្បាលនេះ–សម្រាប់សម្លាប់សេចក្តីសុខសាន្តប្រជាជនខ្មែរ ។
២- មេក្រមីនៃពួកអាបោកប្រាស់អាសមរង្សី អាកឹមសុខា–កើតពេញជំហរ ព្រួសឈាមបាចសាច
ក្នុងជំហរជាជនបីសាច –វាសាងក្តីខ្លាចសម្លាប់ក្តីសុខ។
៣- ពួកមេក្រមីនៃអាតិរិច្ឆានសមរង្សី អាកឹមសុខា–អួតភរលើកខ្លួនវាឱ្យថ្កើង តែខ្វះក្តីល្អ
ហ្នឹងឯង! មេរោគ តិរិច្ឆានដ៏ធ្ងន់ធ្ងរ–ចង់អោយនគរ ធ្លាក់ឱនភាព ។
៤- មេក្រមីនៃពួកអាបោកប្រាស់អាសមរង្សី អាកឹម សុខា–វាចង់អោយខ្មែរវឹកវរ គំនិតវាថោកទាប
ស្រេកឃ្លានអំណាចតែអន់មារយាទ–ដើរបោកប្រាស់ភរភូតញុះញង់អោយឡប់សង្គមខ្មែរ ។
៥- ឃើញមេក្រមីនៃអាតិរិច្ឆានកឹមសុខា អាសមរង្សី–ដាច់ខាតក្រោកឈរ កំចាត់ពួកវា
កំចាត់វាចោល មិនហួសពេលទេ–កុំអោយអាតិរិច្ឆានទាំងទ្វេរបំផ្លាញជាតិខ្មែរ ។
៦- មេក្រមីនៃអាតិរិច្ឆានសមរង្សីអាតិរិច្ឆានកឹមសុខា–ប៉ិនណាស់ភូតភរ បោកគ្រប់ស្នៀត
ការពិតពួកវាសុទ្ធតែអាចោលម្សៀត–វាបោកគ្រប់ស្នៀតព្រោះឃ្លានអំណាច ។
៧- ក្រោកឡើងមូលមិត្រ កំចាត់មេរោគ–ខ្មែរក្នុងទ្វីបលោក ច្បាស់ហ៊ុនសែនល្អ
ខ្មែររាប់លាននាក់ នៅក្នុងនគរ–សំដែងស្មោះស គាំទ្រហ៊ុនសែនអមតះរៀងអើយ។
រឿងពិតរបស់អាឆ្នុក (លាយបូរណ៏ តាកែវ )
យប់ម៉ិញអាឆ្នុក វានៅសំកុក ប្រមឹកតៀមស្រា
ឃើញខ្ញុំដើរទៅ វាស្រែកឡូឡា អាជាតិទៅណា
មកជិតខាងអញ ។
វាស្រែកទៀតថា នែអាហឺហារ ពួកម៉ាកសម្លាញ់
កុំប្រកាន់គ្នា ថ្វីត្បិតអញចាញ់ តែអញស្តារវិញ
នៅពេលអញឈ្នះ ។
ខ្ញុំឆ្លើយតបថា អ្ហែងស្តារស្អីអា អ្ហែងគួរប្រាប់អញ
អ្ហែងចង់ស្តារស្រះ ដែលអញទើបទិញ អ្ហែងចង់យកវិញ
អញមិនអោយទេ ។
ឫុស្តារដីស្រែ ដែលអ្ហែងដាក់ខែ ចង់អោយអញទិញ
យកផ្តាច់តែម្តង អញក៏មិនជ្រេញ ចង់លក់ម្តេចវិញ
ថែមលុយយកផ្តាច់ ។
អាឆ្នុកថាទេ អារឿងដីស្រែ និងស្រះត្រពាំង
អញលក់ផ្តាច់អោយ ខ្ជិលនៅតតាំង អត់អង្ករច្រកឆ្នាំង
ទុកវាធ្វើអី ។
អញលក់ផ្តាច់អោយ អ្ហែងកុំលែបខាយ វើយអាសម្លាញ់
ថែមបីពាន់មក កុំថាអញជ្រេញ អស់ហើយសម្លាញ់
យកលុយជូនមេ ។
គាត់អោយអញធំ ដំណែងឧត្តម ចៅហ្វាយស្រុកដែរ
មុនអោយបីពាន់ គាត់ថាកុំញ៉ែ ត្រូវអោយដូចគេ
គឺប្រាំមួយពាន់ ។
ឥឡូវតម្រូវបង់បង្គ្រប់ អញត្រូវសង្គ្រប់ លក់អោយលុយគេ
ទាន់កើតបក្សថ្មី មិនប្រហែសទេ ឈ្នះឆ្នោតគង់តែ
ស្តារដើមវិញបាន ។
ខ្ញុំឮដូច្នេក៏កេះវាប្រាប់ ថាអាគេកាប់អ្ហែងអីល្ងើម្លេះ
អាបក្សស្អីហ្នឹងវាពិតជាផេះ ស្លាកវាយ៉ាងនេះរលាយបាត់ហើយ ។
ខ្ញុំថាស្លាកនេះរូបពងទា វាមិនធានាទេអាអើយ
ពងទាងាយបែកអ្ហែងដឹងហើយ កុំឈ្លើយជឿវាថាព្រះចន្ទ ។
មើលសញ្ញាបក្សធ្លាក់ថ្លើមក្តុក នេះពាក្យអាឆ្នុកដែលវាថា
ថាអារង្សីភ្លើម្លេះណា អាកឹមសុខាក៏ឆ្កួតដែរ ។
វាថាស្លាកអញ្ចឹងត្រូវទំនាយ ដូចអាជាតិទាយថាពងទា
គេស៊ីសាច់អស់ហើយផ្កាប់វា ដុតភ្លើងបូជាជួយបរិស្ថាន ។
គ្រាន់ដុតបន្តិចគ្រេចបែកប្រេះ សំបករលេះលែងឈរទ្រង់
រលាយបន្តិចម្តងសូន្យបាត់អង្គ ប្រាណក្រាបរលួយទៅជាផេះ ។
ថាហើយមិនទ្រឹងវាប្រឹងងើប ស្រែកថាលែងស្រើបភ្លើទៀតហើយ
ចាញ់បោកវាម្តងផ្តាំដូនវើយ ឈប់ហើយបីពាន់អញលែងយក ៕
តើអាកឹម សុខា បោកឫុ មិនបោក ?
ហាស!ហាសៗ- គួរអោយសើចណាស់-ពួកអាប្រឆាំង
គំនិតរៀវស្តួច – អួតទាំងមុខស្លាំង – ងាកក្រោយមើលឆ្នាំង
ឆ្នាំងផ្កាប់គ្រហ៊ីត ។
លក់ដីលក់ធ្លី- ផ្ទះវិញសែនភ្លឺ- ដំបូលប្រក់មេឃ
តែឫុកសេដ្ឋី – ចាញ់ដាច់ដោយឡែក – អួតហារយកមេឃ
ទ្រាប់ក្តិតអង្គុយ ។
ចង់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
មើលងាយប្រជាថាល្ងិតល្ងង់- បោកគាត់ត្រង់ៗតាមវាថា ។
អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
ទុកវាបេះផ្កាកុំទោរម្នេញ- សម្រាប់លក់ចេញអោយអាមេរិក ។
ចំណែកយាយតាច្បាស់ចាំយក- បួនម៉ឺនម្នាក់មកបើករាល់់ខែ
ទុកស៊ីស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃអី ។
មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនកុំភ័យអី
អោយប្រាក់ខែលានសម្រាប់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- អោយមិនសំចៃលុយខ្ចីរៀន
រៀនចប់ពេលជាប់បានធ្វើស្មៀន- កុំវៀងសងវិញចំណេញរដ្ឋ ។
រីឯកម្មករកុំស្លោរភ្នែក – ការងារមានចែកគ្រប់គ្នីរគ្នា
ធ្វើខ្ចៅយន្តហោះទើបធូរធារ – លុយសល់ចាក់ហៀរអ្នកមានធំ ។
ឯស្រីមានកូនឆ្លងទន្លេ – កុំភ័យកើតង៉ាបានចំណេញ
៥០ម៉ឺនម្នាក់អោយនាងពេញ – ទុកទិញទឹកដោះអោយកូនបៅ។
ស្តាប់ទៅមួយព្រឹកថ្ងៃក្តៅស្ទេញ- តាមួយគាត់ជ្រេញលើកដៃដៅ
ថាគាត់សុំម្តងរឿងចែចូវ – អ្នកភូមិឥឡូវអត់ទឹកប្រើ ។
ដងទឹកឆ្ងាយណាស់លោកម្ចាស់អើយ – មកហើយមេត្តាដាក់ទានផង
សុំអណ្តូងទឹកមួយជាដំបូង – សុំលោកខៃខួងអោយបានប្រើ ។
ស្តាប់ចប់អាខាវាស្រែកវ៉ាស – ថារឿងទាំងនេះមិនមែនខ្ញុំ
ទៅសុំមេស្រុកឫុមេឃុំ – នេះវាបានចំរឿងផស់គេ ។
ខ្ញុំអោយអ្នកបានទាល់ខ្ញុំឈ្នះ- ឆ្នោតសិនទើបច្បាស់បានខ្ញុំអោយ
មកសុំឥឡុវខុសរឿងហើយ – កុំភ្លើមកឆ្លើយសុំខុសរឿង ។
ស្តាប់ភ្លាមតាឆ្ងៀមចិត្តក្តៅស្ទេញ- គាត់ថាកុំជ្រេញលោកសុខា
តើលោកចង់បោកដល់ពេលណា- ទើបថាហើយដើរចោលចេញទៅ ។
ខ្ញុំសុំច្រើនណាស់បក្សប្រជា- មានទាំងសាលា ទាំងផ្លូវលំ
តែខ្ញុំចង់សាកលោកអ្នកហំ- មកស្រែករណ្តំសន្យាគ្រប់ ។
ឫុមកគ្រាន់អួតបញ្ឆោតចិត្ត- បោកយកគំនិតសុំតែឆ្នោត
បក្សលោកបក្សពិតឫុបញ្ឆោត- ទើបមកច្រឡោតដាក់ខ្ញុំច្នេះ ។
អណ្តូងទឹកមួយមិនមែនច្រើន- ម្តេចលោកព្រហើនពោលពាលា
ថាខ្ញុំសុំខុសមិនត្រូវគ្រា – តើលោកឯងជាតំណាងអ្វី ? ។
ស្តាប់តាឆ្លើយតបអាខាខឹង- ស្ទុះក្រោកក្រញឹងប្រឹងគំហក
ថាតាឯងនេះគេប្រើមក- អោយមកជ្រៀតជ្រកផ្ចាញ់រូបខ្ញុំ ។
ថាហើយអាខាដើរចេញស្លៅ- ជន្លៀសខ្លួនទៅលែងប្រជុំ
ស្រែកជេរកោកៗថាមេឃុំ- អោយមនុស្សបន្លំរំខានសិទ្ធ ? ….
ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខា គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យមានការរីកចំរើននោះទេ។
គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
ចំពោះការឃោសនានយោបាយរបស់អាមនុស្សចោលម្សៀតទាំងនេះតែងតែយកស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហមដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួល
រំលំរបបសាធារណះរដ្ឋខ្មែររបស់លន់ ណុល ហើយដែល អាពួកបក្សប្រឆាំង ដ៏មហាល្ងង់ខ្លៅលើកយកមកប្រើប្រាស់នាពេលនេះ គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិសើចពេបជ្រាយ ។
ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី អាមោគ សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អី
ប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។ពួកវាតែងតែងស្រែកបំប៉ោងជា មួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដក្នុងពេលដែល កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។
ពិតណាស់នៅកម្ពុជា មានសង្គមស៊ីវិលជាច្រើន កំពុងតែដំណើការការងារយ៉ាងសកម្ម
និងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា ប្រទេសកម្ពុជាជាស្ថានសួគ៍
លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាពរបស់ខ្លួនពេញ
ដោយភាពអាណាធិបតេយ្យអត់គោរពច្បាប់ទម្លាប់ពិសេសគឺពួកសង្គមស៊ីវិលដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទាំងនេះ។
ទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះមានច្រើន ណាស់ច្រើនគឺច្រើនរាប់មិនអស់។ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ សម្តេចហ៊ុន សែន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូតដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសយួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះ បើធ្វើឡើងនៅ ប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះតាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ។
ពិតណាស់វាពិតជាមិនមែនរឿងចម្លែកនោះទេ ចំពោះរឿងរ៉ាវដែលទាក់ទង
និងរឿងរ៉ាវដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តន៏សព្វថ្ងៃ ព្រោះ
ថាបណ្តាប្រទេសដ៏ទៃក្នុងសកលលោកយើងនេះ ក៏គេធ្វើការអភិវឌ្ឍន៏ប្រទេសតាមរយះ
ការទាក់ទាញវិនិយោគិនបរទេសមកធ្វើការវិនិយោគលើដីសម្បទានសេដ្ឋកិច្ចរៀងៗ
ប្រទេសដូច្នេះដែរ ។ ឧទាហរណ៏ទីក្រុងហុង កុង ប្រទេសចិនបានជួលឲ្យប្រទេសអង់-
គ្លេសរយះពេលជិត១០០ឆ្នាំ ដូចកម្ពុជាសម្បទានដីសេដ្ឋកិច្ចរយះពេល៩៩ឆ្នាំដូចគ្នាដូច្នេះ
ដែរ ហើយដែលបច្ចុប្បន្ននេះ ទីក្រុង ហុង កុង ត្រូវបានអង់គ្លេសប្រគល់ទៅឲ្យប្រទេស
ចិនរួចរាល់វិញហើយដែរ ។ដូច្នេះការលើកឡើងរបស់ក្រុមប្រតិកិរិយា
ទាក់ទងនិងរឿងដីសម្បទានសេដ្ឋកិច្ចដែលប្រជាជាតិទូទាំងពិភពលោកគេបានធ្វើ
និងកំពុងបន្តធ្វើនោះតើវានឹងមានន័យអ្វីទៅបើដូចជាពាក្យសម្តីពួកអាល្ងង់ខ្លៅអស់នេះថានោះ?តើនេះវាមិនមែនជាការញុះញង់បង្កើតគំនុំបង្កអរិភាពជាតិសាសន៏និងរាំងខ្ទប់ កិច្ចអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិទេឫុ ?
ក្រុមអ្នកវិភាគស្ថានការណ៍ ក្នុងប្រទេសកម្ពុជា បានទទួលស្គាល់ថា ដោយសារសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រ កម្ពុជា មានប្រជា ប្រិយភាព ក្នុងការដឹកនាំប្រទេស ឱ្យមានការរីកចំរើន លើគ្រប់វិស័យ ទើបមានការគាំទ្រពី ប្រជាពលរដ្ឋ ទូទាំងប្រទេស ។ ជាក់ស្ដែងនៅ ក្នុងរបាយ ការណ៍ស្ទង់មតិ របស់ជនបរទេស បានឱ្យដឹងថា ប្រជាប្រិយភាពរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងការដឹកនាំប្រទេស ជាតិមានការគាំទ្រពីប្រជាពលរដ្ឋ កើន ឡើងរហូតដល់៨៧ភាគរយ ។ ការរកឃើញបែបនេះ បានស្តែងចេញជាភស្ដុតាងបង្ហាញច្បាស់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១២ដោយផ្តល់ជោគជ័យធំធេង និងជាសក្ខីកម្មបន្តសម្រាប់ការបោះឆ្នោតជាតិ អាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជា និងបានទទួល នូវការគាំទ្រ កាន់តែច្រើនថែមទៀត ។ ដូច្នេះគណបក្ស សង្គ្រោះជាតិ ដែលត្រៀមបង្កើតដោយ សមរង្សីនិងកឹមសុខា សំរាប់ជាគូរ ប្រជែងមិនអាចឈានទៅគ្រប់គ្រងអំណាច តាមមហិច្ឆតារបស់ខ្លួនបានឡើយ ស្របពេល ដែលផ្ទៃក្នុងគណបក្សសមរង្សីនិងបក្សសិទ្ធិមនុស្សកឹមសុខាកំពុង បន្ដបែកបាក់ឥតឈប់ឈរ ។គួររម្លឹកថា
ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានផ្លូវ និងស្ពាននៅខេត្ដស្ទឹងត្រែង កាលពីថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១២ សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា “ចម្លើយក្នុង ចំណោម អ្នក ផ្ដល់ សម្ភាសន៍ ៨១ភាគរយ នៃមនុស្ស ចំនួន២០០០នាក់ បានឆ្លើយថា រដ្ឋាភិបាល របស់សម្ដេច តេជោ សព្វថ្ងៃ ដើរលើផ្លូវត្រូវ ក្នុងនោះអ្នកដែល ត្រូវ បានសម្ភាសន៍ ហើយឆ្លើយថា បោះ ឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា មានចំនួន ៦៧ភាគរយ អ្នកដែលជឿលើសម្ដេចហ៊ុន សែន មាន ៨៧ភាគរយ អ្នកមិនជឿ មាន១៣ភាគរយ ។ ចំណែកអ្នកដែលអួតខ្លាំងណាស់ ការ ស្ទាបស្ទង់បានបញ្ជាក់ថា សម្លេងគាំទ្រ បានធ្លាក់ពី២១ ភាគរយ មកនៅត្រឹម១៣ភាគរយ” ។ តាមរយៈ លទ្ធផល នៃការស្ទង់មតិនោះ បានបង្ហាញថា ប្រជាប្រិយភាពរបស់គណបក្សប្រឆាំង កំពុងមានការថយចុះយ៉ាងខ្លាំង ព្រោះគណបក្សនេះ មិនបានធ្វើអ្វី ដើម្បីបម្រើ ផល ប្រយោជន៍ប្រជា ពលរដ្ឋ និងកសាងប្រទេសជាតិ ឱ្យមានការរីកចំរើន ។
សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ទៀតថា អ្នកធ្វើរបាយការណ៍ស្ទាបស្ទង់ មតិនេះ មិនមែនខ្មែរទេ ប៉ុន្ដែគឺបរទេសជាអ្នកធ្វើ ដូច្នេះសូមកុំឡាំប៉ា ជាមួយបរទេសទៀត។ សម្ដេចតេជោ ក៏បានអះអាងផងដែរថា ប្រសិនបើអ្នកគាំទ្រសម្ដេច ស្ថិតនៅក្រោម ៦០ភាគ រយ នោះសម្ដេចនឹងលាឈប់ពីនាយករដ្ឋមន្ដ្រី ព្រោះសម្ដេចបានដាក់គោលដៅថា បើប្រជា ពលរដ្ឋ លែងជឿ ស្ថិតនៅក្រោម៦០ភាគរយនោះ សម្ដេចនឹងចាកចេញ មិនតំណាងឱ្យគណ បក្ស ក្នុងតំណែង ជានាយករដ្ឋមន្ដ្រីទៀតទេ ។ ការប្ដេជ្ញាចិត្ដឱ្យច្បាស់លាស់ របស់សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បែបនេះហើយ គឺជាមូលហេតុ ដែលធ្វើឱ្យគណបក្សប្រជាជន កម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ទទួលបាននូវការគាំទ្រ កាន់តែខ្លាំងពីមួយអាណត្ដិទៅមួយ អាណត្ដិ ។ បើទោះបីជាក្រុមអ្នកនយោបាយប្រឆាំងបើកការវាយប្រហារ លើគណបក្ស ប្រជាជន និងរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋបានដឹងនូវការពិត រួចជាស្រេច ទៅហើយ រយៈពេលជិត ៤អាណត្ដិកន្លងទៅនេះ ។
អ្នកសង្កេតការណ៍ឯករាជ្យមួយចំនួន បានវាយតម្លៃថា តាមការស្ទង់មតិដូចខាងលើ កំពុងតែធ្វើឱ្យក្រុមអ្នកនយោបាយប្រឆាំង អស់សង្ឃឹម ក្នុងការប្រកួតប្រជែង ឈានទៅ គ្រប់គ្រង និងដឹកនាំរដ្ឋាភិបាល តាមរយៈការបោះឆ្នោតជាតិអាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ខាង មុខ។ ទោះបីក្រុមអ្នកនយោបាយនៃគណបក្សប្រឆាំង មិនទទួលស្គាល់ថា ប្រជាពលរដ្ឋ ៨៧ ភាគរយ គាំទ្រការដឹកនាំត្រឹមត្រូវ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏ដោយ ក៏ការស្ទង់មតិរបស់ជនបរទេស បានបង្ហាញ នូវការពិតរួចជាស្រេច ។ ពិតណាស់ លទ្ធផលនេះត្រូវបានបង្ហាញតាមរយះជោគជ័យយ៉ាងត្រជះត្រចង់នូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៣ ថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០១២ និងសម្រាប់ជាជំហានយ៉ាង សំខាន់មួយទៀតសំរាប់ជោគជ័យ ឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៣ ដែល
ប្រជាពលរដ្ឋកម្ពុជា បានឃើញ ការពិតនូវការរីកចំរើន ដែលជាស្នាដៃរបស់ រាជរដ្ឋាភិបាល ដឹកនាំដោយនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលពួកគាត់ ហើយប្រើប្រាស់ សន្លឹកឆ្នោតកាត់ក្ដី យ៉ាងយុត្ដិធម៌ជាទីបំផុត ។
សូមបញ្ជាក់ដែរថា មួយរយៈពេលចុងក្រោយនេះ ក្រុមអ្នកនយោបាយដ៏មហាចោលម្សៀត នៃគណបក្ស ប្រឆាំង បានបើកការវាយប្រហារយ៉ាងខ្លាំងមកលើ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ ។ ក៏ប៉ុន្ដែតាមពិនិត្យ ជាក់ស្ដែង កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកនយោបាយ នៃគណបក្សប្រឆាំង ពុំបាន ទទួលលទ្ធផលឡើយ តែបានថ្លាក់ខ្លួន យ៉ាងដុនដាបទៅ ៗ។ព្រោះថាតាមការស្ទង់មតិរបស់IRI បានរកឃើញថា អ្នកជឿជាក់លើការដឹកនាំ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មាន ៨៧ភាគរយ ហើយអ្នកមិនជឿ មានត្រឹមតែ ១៣ភាគរយប៉ុណ្ណោះ ។ តួលេខ ៨៧ភាគរយ និង១៣ភាគរយ គឺខុសគ្នាឆ្ងាយណាស់ ហេតុ នេះ គណបក្សប្រឆាំង គ្មានឱកាសទទួលបានការគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ការដឹកនាំ រាជ រដ្ឋាភិបាល នាពេលខាងមុខនោះទេ ។ ម្យ៉ាងទៀត ផ្ទៃក្នុងការគណបក្សសមរង្ស៊ី ក្តី បក្សសិទ្ធិមនុស្សកឹមសុខាក្តីកំពុងមាន ភាពចម្រូងចម្រាស ហើយមន្ដ្រីនិងសកម្មជន ថ្នាក់មូលដ្ឋានជាច្រើនបានសម្រេចចិត្ដផ្ដាច់ខ្លួនចេញច្រើនឡើងជាបន្ដបន្ទាប់ស្ទើររៀង រាល់ថ្ងៃ មករួមរស់នៅជាមួយគណះបក្សប្រជាជនកម្ពុជា៕
*****************************************************************************
បើទោះបីជាបក្សប្រឆាំងបានដឹងយ៉ាងច្បាស់ថា នៅកម្ពុជាមានការបើកទូលាយនូវសិទ្ធិនយោបាយ ជាពិសេសសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយទូលាយយ៉ាងនេះក្តី ក៏គណបក្សប្រឆាំងនៅតែបន្តធ្វើគ.ថ្លង់ ហើយថែមទាំងបដិសេធមិនទទួលយកការពិត មិនត្រឹមតែប៉ុណ្ណោះ បែរជារិះគន់មកលើរដ្ឋាភិបាលរបស់ប្រទេសខ្លួនថា បានដើរផ្ទុយពីហេតុការណ៍នៅក្នុងប្រទេសភូមាទៅវិញ។
ការពិតរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់យកការដឹកនាំរបស់ខ្លួនតាមបែបប្រជាធិបតេយ្យអាស្រ័យ រដ្ឋធម្មនុញ្ញ និងបានធ្វើការបោះឆ្នោតយ៉ាងទៀតទាត់ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយជាច្រើន ក្នុងនោះគណបក្សប្រឆាំងក៏បានប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន ក្នុងការដណ្តើមប្រជាប្រិយភាពលើគណបក្សជាដៃគូរ ដោយសេរី និងគ្រប់រូបភាពតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងសកម្មភាពឃោសនានានា វាយប្រហារមកលើរាជរដ្ឋាភិបាលគ្រប់ពេលវេលា។
ជានិច្ចកាល បក្សប្រឆាំង តែងតែប៉ុនប៉ងម្តងហើយម្តងទៀត ដើម្បីសំរេចគោលដៅរបស់ខ្លួនក្នុងការដណ្តើមចង់កាន់កាប់អំណាច ក្នុងរដ្ឋាភិបាល ដែលជាទូទៅសាធារណជនធ្លាប់បានដឹងឮជាញឹកញាប់ជុំវិញការអំពាវនាវ ដល់សហគមន៍អន្តរជាតិឱ្យធ្វើការដាក់គំនាប ក៏ដូចជាជម្រុញឱ្យមានការផ្តាច់ជំនួយការកសាងនិងអភិវឌ្ឍប្រទេស តើសកម្មភាពទាំងនេះ ជាភាពឆ្លាតវៃ ឬក៏ជាភាពល្ងង់ខ្លៅរបស់បក្សប្រឆាំង?
បើនិយាយអំពីការប្រឆាំងនៅក្នុងប្រទេស ភូមា គេបានដឹងថា លោក ស្រី អង់សាន ស៊ូជី តែងតែអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេស ប្រទេសមហាអំណាចធំៗជួយជាថវិកា ក៏ដូចជាសម្ភារៈ បច្ចេកទេស និងធនធានមនុស្ស ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិរបស់គេ គឺមិនដែលក្បត់នឹងផលប្រយោជន៍ជាតិ និងប្រជាជនរបស់គេនោះទេ ចុះបក្សប្រឆាំងនៅស្រុកខ្មែរវិញ ហេតុអ្វីបានជាដើរបញ្ច្រាសទិសពីប្រទេសភូមា ហើយបែរជាងាកក្បាលមកជេររដ្ឋាភិបាលខ្លួនឯង ថាបានគំរាមកំហែងដល់សិទ្ធិបញ្ចេញមតិ និងចោទថា តួនាទីរបស់គណបក្សប្រឆាំងត្រូវបានកៀបសង្កត់យ៉ាងធ្ងន់ធ្ងរទៅវិញ? នេះ បើយោងតាមការផ្តល់កិច្ចសម្ភាសន៍របស់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែ មីនា ឆ្នាំ ២០១២។
ការពិតនៅកម្ពុជា មានការលើកកម្ពស់គ្រប់បែបយ៉ាងនូវសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិបង្កើតអង្គការសមាគម សិទ្ធិបង្កើតគណបក្សនយោបាយ និងសិទ្ធិឃោសនាបោះឆ្នោតស្របតាមកាលបរិច្ឆេទ ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ប៉ុន្តែ ផ្ទុយទៅវិញ គណបក្សប្រឆាំង មិនត្រឹមតែត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សិទ្ធិដូចមានចែងក្នុង ច្បាប់រដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ថែមទាំងបានរំលោភលើដែនអធិបតេយ្យនៃអំណាចរបស់រដ្ឋាភិបាលទៅទៀត មានជាអាទិដូចជា ទង្វើដកបំផ្លាញតម្រុយបង្គោលព្រំដែនដោយមេបក្សសម រង្ស៊ី ការបរិហារកេរ្តិ៍ប្រមុខរាជរដ្ឋាភិបាលដោយលោកស្រី មូរ សុខហួរ ការប៉ុនប៉ងបង្គាប់បញ្ជាព្រះមហាក្សត្រតាមរយៈលិខិតរបស់លោក សុន ឆ័យ ដែលបានចោទប្រកាន់ទៅលើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថា មិនឯករាជ្យ យុត្តិធម៌ជាដើម។ល។ នេះ ឬជាការបំបិទសិទ្ធិទៅលើក្រុមប្រឆាំង?
ក្រៅពីសកម្មភាពដូចបានរៀបរាប់ខាងលើ នៅមានករណីបំពានច្បាប់របស់ក្រុមបក្សប្រឆាំងនៅកម្ពុជាជាច្រើនទៀត ដែលយើងខ្ញុំមិនចាំបាច់រៀបរាប់ ដូចដែលប្រជាពលរដ្ឋធ្លាប់បានដឹងរួចមកហើយស្រាប់។
គណបក្សប្រឆាំង គឺមានតួនាទីដ៏សំខាន់ខ្លាំងណាស់ក្នុងការចូលរួមតម្រង់ទិស ផ្តល់ជាគំនិតយោបល់ ជាការរួមចំណែកផ្លូវច្បាប់ ដើម្បីការពង្រឹងនីតិរដ្ឋនៅកម្ពុជា ក៏ដូចជាចូលរួមអភិវឌ្ឍប្រទេសជាតិ មិនមែនប្រឆាំងទាំងទទឹងទិស បង្អាក់ ឬក៏រារាំងប្រទេសម្ចាស់ជំនួយមិនឱ្យជួយមកកម្ពុជា ហើយថែមទាំងនិយាយមួលបង្កាច់ បង្ខូចកិត្យានុភាពរបស់រាជរដ្ឋាភិបាលទៅមជ្ឈដ្ឋានខាងក្រៅ គឺពុំសក្តិសមជាអ្នកតំណាងរាស្ត្ររបស់ខ្មែរនោះទេ។ ពួកគេ គប្បីមានកាតព្វកិច្ចជួយស្វែងរកជំនួយដើម្បីកសាងប្រទេស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទើបជាការប្រសើរជាង បង្កើតវេទិការិះគន់ និងបំភ្លៃការពិត។
ប៉ុន្តែ បើទោះបីជាបក្សប្រឆាំងខិតខំផ្សព្វផ្សាយព័ត៌មានមិនពិតយ៉ាងណាក៏ ដោយ ក៏មិនមានឥទ្ធិពលណាមួយអាចបញ្ចុះបញ្ចូលឱ្យសហគមន៍អន្តរជាតិជឿខ្លួន បាននោះទេ ជាក់ស្តែង វិទ្យាស្ថានសារណរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ IRI ធ្លាប់បានស្ទង់មតិថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដើរលើផ្លូវត្រូវ ៧៦ភាគរយ ។ នេះ គឺជាសារនយោបាយមួយ ប្រៀបបាននឹងដំបងដែកដ៏ធ្ងន់វាយបំបាក់យ៉ាងតំណំទៅលើគណបក្ស ប្រឆាំង ថា គួរបញ្ចប់នូវការរិះគន់មិនពិតនោះទៀតទៅ ដែលវានឹងមិនផ្តល់ផលល្អសំរាប់គណបក្សខ្លួននោះទេ។ ហើយម៉្យាងទៀត វារិតតែអាក្រក់ខ្លាំងណាស់ នៅពេលដែលពលរដ្ឋខ្មែរបានដឹងច្បាស់អំពីការរីកចំរើនរបស់ ប្រទេសជាតិ ស្ទើរគ្រប់វិស័យ រួមទាំងបើកនូវសិទ្ធិសេរីភាពយ៉ាងទូលាយរបស់គណបក្សនយោបាយនានានៅ កម្ពុជា ប៉ុន្តែ បែរជាត្រូវបានមើលរំលងដោយបក្សប្រឆាំងដ៏មហាចោលម្សៀតយ៉ាងនេះ គឺបានបង្ហាញយ៉ាងច្បាស់នូវភាពល្ងង់ខ្លៅ របស់គណបក្សប្រឆាំងនៅស្រុកខ្មែរ ដែលចង់ឱ្យតម្លៃខ្លួនខ្ពស់ហួសហេតុ។ ការពិតខ្លួនអន់ជាងគណបក្សប្រឆាំងរបស់លោក ស្រី អង់ សានស៊ូជី ឆ្ងាយសែនឆ្ងាយ និងពុំមានសមត្ថភាពរឹងមាំក្នុងភាពជាដៃគូរជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបំរើប្រជាពលរដ្ឋខ្លួនដោយស្មោះត្រង់នោះទេ គឺពួកគេនាំគ្នាប្រឆាំងដើម្បីតែបំពុលបរិយាកាស និងបង្អើល ធ្វើឱ្យមានភាពជ្រួលច្របល់តែប៉ុណ្ណោះ៕
យី!ក្មេងវត្តត្រឡែងកែង(លង្វែកឬចង្វែក)ជេរឣាក្តាំងពួកឣាប្រឆហៅឣាក្បត់ជាតិពិតជាត្រឹមត្រូវឥត
ខ្ចោះហើយឣាឣូន!ពិតជាមិនបំបង់បាយវត្តមែន!ទោះបីយ៉ាងណាកុំឲ្យធ្វើដូចឆ្កែវត្តវាស៊ីបាយវត្ត
ហើយជុះនោមស្ឣុយដាក់វត្តទៀតនុ៎ះ!មានមនុស្សខ្លះធ្លាប់មានប្រវត្តិនៅវត្តបម្រើលោកសង្ឃឆ្លៀតរៀន
ធម៌ឣាថ៌សាត្រាបាលីឣាចមានបារមីគាំពាររហូតបានងារជាមន្រ្តីឯខ្លះពេលចេញពីវត្តមិនសមប្រកប
ក្លាយជាពាលឣាវ៉ាសែត្រប៉ែវ៉ែៗតាមតៀមស្រាមិនដឹងថាឣាក្មេងវត្តត្រឡែងកែង(លង្វែក)ឣាចក្លាយ
ជាឣាវ៉ូសៗនៅជុះឣាចម៍ដាក់សម្ឣុយវត្តឬមួយយ៉ាងណាហ្ន៎?ឮថានៅវត្តត្រឡែងកែងសម្បូរឆ្កែកំបែក
ក្បាលនិងឣង្គែស៊ីផងមិនដឹងជាចំឣាមួយហ្នឹងឬឣត់?
ជូនលោក«ខ្មែរ»
លោកពិតជាយល់ច្រឡំធំចំពោះខ្ញុំហើយខ្ញុំក៏ជាខ្មែរម្នាក់ដែលធ្លាប់ឆ្លងកាត់របប៤ទៅ៥ដែរតើលោក
ខ្ញុំនេះគឺជាឣ្នកធ្លាប់ក្រលំបាកវេទនាស្ទើរមិនចង់ហ៊ាននឹកដល់!ហើយក៏ធ្លាប់បានស្គាល់ប្រភេទមនុស្ស
រាប់មិនឣស់តែទីបំផុតមនុស្សដែលល្ឣឥតខ្ចោះនិងសច្ចៈខ្ញុំមិនសូវឃើញមានច្រើនប៉ុន្មានទេបច្ចុប្បន្ន!
បើចំពោះចិត្តរបស់ខ្ញុំវិញខ្ញុំមិនសន្យាដូចលោកកឹមសុខាចាំជាប់ឆ្នោតទើបឲ្យប្រាក់បន្ថែម!ឣញ្ចឹងវាគ្រាន់
តែជាថ្នូរនិងឋានៈរបស់គាត់តែមិនដឹងជាដូចសន្យាឬឣត់ផងហ្នឹង!បើខ្ញុំវិញមិនចង់បានឋានៈឣីទេបើខ្ញុំ
មានលុយហូរចូលមិនចេះឣស់វិញខ្ញុំដើរចែកឲ្យខ្មែរគ្រប់គ្នាមិនចង់ឃើញខ្មែរណាម្នាក់ក្រលំបាកវេទនា
ទេហើយក៏មិនចង់បានឣ្វីបន្តិចពីខ្មែរវិញដែរ!ស្តាប់បានដែរទេលោក«ខ្មែរ»នេះទើបហៅថាស្រឡាញ់
ចេញពីចិត្ត!ស្គាល់ថាឣ្វីជាការលំបាក!ស្គាល់ការឈឺចាប់របស់មនុស្សដែលត្រូវមនុស្សដូចគ្នាបោកប្រាស់។
មកដល់លោក ជូ លាងហាក់ ជាទីរាប់អាន
ខ្ញុំបានអានសំណេរ ជាទស្សន:របស់លោក បានចប់ចុងចប់ដើម ។
ទស្សន: របស់លោកមានបំណងចង់ឲ មេដឹកនាំខ្មែរដែលនិយម
មនោគមន៏វិជ្ជាមហាអំណាចនៅលើពិភពលោកមាននិស្ស័យផ្ទុយគ្នា
ចេះយោគយល់ អធ្យាស្រ័យ រួបរួមស្រឡាញ់គ្នា។ ចំពោះបញ្ហានេះ
ខ្ញុំបានសាកល្បង ឲទាំងសងខាងបន្ទន់ចិត្តទាំងអស់គ្នាហើយ ប៉ុន្តែ
មេដឹកនាំធំៗទាំងពីរ នៅតែមានចិត្តមាន: ដោយមានហេតុផលជឿ
ជាក់ទៅលើសមត្ថភាពរបស់ពួកគេរៀងៗខ្លួន។ត្រង់ចំណុចនេះយើង
គួរតែទុកឧិកាសសំរាប់ពួកគាត់ប្រកួតប្រជែងគ្នា តាមរយ:ការបោះ-
ឆ្នោតសម្លេងប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ជាមុនសិន។ការដែល
មេដឹកនាំធំៗទាំងពីរ បែកបាក់ឃ្លាតឆ្ងាយពីគ្នា គឺជាល្បិច ចិត្តសាស្ត្រ
នយោបាយ របស់អ្នកកំពុងកាន់អំណាច នៃប្រទេសខ្មែរយើងសព្វថ្ងៃ
ដែលពួកគេចង់ឈ្នះឆ្នោត។ ខ្ញុំមើលឃើញថា មេដឹកនាំខ្មែរធំៗទាំង
សងខាងពិតជាមានសមត្ថភាពដូចគ្នា។ប៉ុន្តែសូមលោកសង្កេតមើល
អំពីចរន្តមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោក ខ្ញុំគិតថាខាងបក្ស
ប្រឆាំងក្នុងប្រទេសខ្មែរ កំពុងមានប្រៀបខ្លាំងជាងបន្តិច ដែលរួមផ្សំ
នឹងការដែលមិនបានសាងតែអំពើអាក្រក់។ ម្យ៉ាងទៀត បើចិននៅតែ
បន្តផ្តល់ប្រាក់កម្ចីឲប្រទេសខ្មែរតទៅទៀត គឺចិនកាន់តែ លង់ទៅៗ
ពីព្រោះ ចិន នៅមិនទាន់មានសមត្ថភាព ចេះធ្វើឲប្រទេសខ្មែរយើង
មានភាពម្ចាស់ការក្នុងការរកប្រាក់ដោះសងបំណុលរបស់ចិន វិញនៅ
ឡើយ។ យើងឃើញថា ខាងបក្សប្រឆាំងរបស់ប្រទេសខ្មែរ កំពុងមាន
ការជួយឈឺឆ្អាលពីសំណាក់មតិអន្តរជាតិ និងអាណិកជនខ្មែរនៅក្រៅ
ប្រទេសយ៉ាងកុះករ។ មួយវិញទៀត ខ្ញុំសូមទាញអារម្មណ៏ លោកថា
ខាងបក្សប្រឆាំងរបស់ប្រទេសខ្មែរជាភាគីមានសមត្ថភាពដ៏អាថ៌កំបាំង
ទាំងខាងស្មារតីនិងសម្ភារ:ក្នុងការពង្រឹងនិងពង្រីកលទ្ធិប្រជាធិបតេយ្យ
ដ៏បរិសុទ្ធនៅក្នុងប្រទេសខ្មែរ មិនមែនក្លែងក្លាយ ដោយមិនចាំបាច់ទៅ
ពឹងពាក់សុំជំនួយសម្ភារ:ពីសម្ព័ន្ធមិត្តណាមួយ ផងដែរ។ ដូច្នេះ ចំពោះ
មុខនេះ អ្វីដែលចាំបាច់ គឺជាលទ្ធផល នៃការបោះឆ្នោត ប្រកបដោយ
សេរី និងយុត្តិធម៌ ដែលមានការចូលរួមសង្កេតការ ដ៏កុះករពីសំណាក់
ជាសកល អន្តរជាតិ។
support to គណៈបក្សសង្រ្គោះជាតិ
ធ្វើអ្វីសុទ្ធតែមានហេតុនិងផល។មិនមែនរៀបតាមតែចរន្ត(flow) កាងារដើរទាំងអស់ឯណា។។។។
ខ្ញុំជាគ្រូបង្រៀនម្នាក់ ។ តើគួរបោះឆ្នោតឲ្យអ្នកណា?
1-បើបោះជូនសម្តេចតេជោ គឺ ក្លាយជាគ្រូប្រពន្ឋល្អ.
2-បើបោះឆ្នោតជូន លោក សម រង្សី គឺស្ថិតក្នុងក្តីសង្ឃឹមមួយ.
ព្រោះកន្លងមកជាង២០ឆ្នាំហើយ ខ្ញុំគឺជាគ្រូប្រពន្ឋល្អ ។ ធ្វើមេចទេឲ្យតែក្រពះក្រៀមហើយ គឺមនុស្សហ៊ានផ្សងព្រេងគ្រប់បែបយ៉ាងទាំងអស់ ។ ដូចនេះសូមកុំបន្ទោសគ្រូអី ។ គ្រូបង្រៀនសព្វថ្ងៃប្រៀបបានអ្នកសុំទានគេទៅហើយ គឺ ទី១ គ្មានកិត្តិយស ទី២ ជួបទុរភិក្ស ទី៣ គ្មាន
មនសិការ ទី៤ បាត់បង់ក្តីសង្ឃឹម ទី៥ ត្រូវសង្គមមើលងាយ ។ល។
សូមអស់លោកជួយសាកល្បងទាយមើល តើខ្ញុំបោះឆ្នោតឲ្យអ្នកណា ?
ត្រូវហើយ សំលាញ់ ខ្ញុំក៏មិនចង់ឭឈ្មោះគ្រូប្រពន្ធស គ្ុរូប្រពន្ធល្អដែរ។
សាកអ្នកថ្មីម្តងទៅមិនទៅទាស់ខុសអី។ ប្រទេសខ្លះទោះជាមេដឹកនាំគេដឹកនាំល្អក្នុងអាណត្តិនេះយ៉ាង
ណាក៏គេនៅតែប្តូររកអ្នកថ្មីដែរ កេមិនមេនងប់ងល់មិនដឹងតិសតំបន់នោះទេ។ នេះជាឪកាសផ្តល់ឲ្យ
ពលរដ្ឋខ្មែរឯទៀតកកាងស្នាដៃជូនជាតិដែរ។ បោះឲ្យតែមួយៗអ៊ីចឹង នាំឲ្យអ្នកហ្នឹងបានចិត្តលែងខ្វល់ ។
សំលាញ់បោះឲ្យអ្នកថ្មីជាមួយខ្ញុំ ។