ការអនុវត្តសាលក្រមបណ្តោះអាសន្ន របស់ សាលាដំបូង ខេត្តព្រះសីហនុ បានប្រើបា្រស់កម្លាំងសមត្ថកិច្ចចម្រុះ ឈួសឆាយកំទេចផ្ទះប្រជាពលរដ្ឋ៤៩ គ្រួសារ នៅភូមិកែវ ផុស ឃុំកែវផុស ស្រុកស្ទឹងហាវខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ ចាប់ពីម៉ោង៦ ព្រឹក រហូតដល់ម៉ោងជាង១១ ថ្ងៃត្រង់ ដោយបានសម្រេចបំផ្លាញផ្ទះអ្នកភូមិចំនួន១៩ ខ្នង រួមនឹងឈួសឆាយកំទេចជា ស្ថាពរនូវផល ដំណាំ របស់អ្នកភូមិកែវផុស។
Monday 11 March 2013
The Free Press Magazine
ជុំវិញរឿងនេះ មជ្ឈដ្ឋានអ្នកច្បាប់បានសម្តែងការ ចាប់អារម្មណ៍ចំពោះការ វិវឌ្ឍន៍ថយក្រោយ នៃប្រព័ន្ធ យុត្តិធម៌ ក៏ព្រោះតែចៅក្រមថ្នាក់ទាប បានប្រើឆន្ទានុសិទ្ធិរបស់ខ្លួន មិនគោរពសេចក្តី ណែនាំរបស់ តុលាការ ជាន់ខ្ពស់ ដោយមានៈអនុវត្តសាលក្រមបណ្តោះអាសន្ន រឹបអូសដីស្រែ ដីចំការ រួមនឹង ការឈួស ឆាយផលដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋ៤៩ គ្រួសារនៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ យកទៅឲ្យម្ចាស់ក្រុមហ៊ុនស្រាបៀរលីអូ គឺលោក ឩកញ៉ា ជៀម ផែន ដោយមិនអាណិត អាសូ ប្រជាពលរដ្ឋស្លូតត្រង់ ធ្វើឲ្យពួកគាត់ស្រែកទ្រហោយំ និងបៀមការឈឺ ចាប់មើលគ្រឿងចក្រជាច្រើន គ្រឿងកំទេចផ្ទះសម្បែងរបស់គាត់។








March 12, 2013 at 1:32 pm មន្ត្រីអង្គការសហប្រជាជាតិទាមទារឲ្យធនាគារពិភពលោកភ្ជាប់ការគោរពសិទ្ធិមនុស្សទៅនឹងគម្រោងជំនួយ ឬការអភិវឌ្ឍនៅកម្ពុជា
មន្ត្រីអង្គការសហប្រជាជាតិទាមទារឲ្យធនាគារពិភពលោកភ្ជាប់ការគោរពសិទ្ធិមនុស្សទៅនឹងគម្រោងជំនួយ ឬការអភិវឌ្ឍនៅកម្ពុជាក្នុងរបាយការណ៍ដ៏សំខាន់មួយដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិប្រចាំក្រុងហ្សឺណែវ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ នេះ លោកស្រី រ៉ាហ្គែល រ៉ូលនិច ជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិផ្នែកលំនៅដ្ឋាន បានស្តីបន្ទោស ត្រង់ៗទៅលើកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិរបស់ធនាគារពិភពលោកដែលបានអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា ថាជាការងារប្រកបដោយភាពបរាជ័យ ហើយមន្ត្រីអង្គការសហប្រជាជាតិ បានដាក់ចេញជាអនុសាសន៍ជំរុញឲ្យធនាគារពិភពលោក យកកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី យកទៅបញ្ចូលក្នុងបញ្ហាសិទ្ធិមនុស្ស ដោយចាត់ទុកថា វាជាចំណុចអាទិភាព នៅក្នុងកម្មវិធីដីធ្លី ហើយបញ្ហានេះកំពុងក្លាយជាទណ្ឌកម្មថ្មីមួយទៀត ទៅលើការដឹកនាំដោយខ្វះភាពទទួលខុសត្រូវ និងខ្វះឆន្ទៈដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រី រ៉ាហ្គែល រ៉ូនិច បានបញ្ជាក់ក្នុងរបាយការណ៍ថា ធនាគារពិភពលោក ដែលមិនអាចដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់អ្នកភូមិបឹងកក់គួរតែមានការជំរុញថែមទៀត សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានល្អប្រសើរឡើងហើយក្នុងរបាយការណ៍ស៊ើបអង្កេតផ្ទៃក្នុងដែលទើប តែបញ្ចប់កាលពីឆ្នាំ២០១០ បានបញ្ជាក់ថា គម្រោងផ្តល់ប័ណ្ណកម្ម សិទ្ធិដីធ្លីរបស់ធនាគារពិភពលោក ដែលមានទំហំទឹកប្រាក់ប្រមាណ ២៤,៣លានដុល្លារអាមេរិក នៅក្នុងប្រទេសកម្ពុជា បានទទួលបរាជ័យ ដោយសារតែពលរដ្ឋជាង៣ពាន់គ្រួសារនៅតំបន់បឹងកក់ ត្រូវបានរដ្ឋាភិបាលបណ្តេញចេញដោយខុសច្បាប់ គ្មានសំណងត្រឹមត្រូវបន្ទាប់ពីពួកគេ ត្រូវបានបដិសេធមិនផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីពីសំណាក់អាជ្ញា ធរអ្នកកាន់អំណាច បើទោះបីជាគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ត្រូវបានអនុវត្តន៍ដោយធនាគារពិភពលោក ដែលចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ក៏ដោយ។ បញ្ហាជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា កាន់តែរីករាលដាលខ្លាំងឡើង ហើយមានស្ថានភាពអាក្រក់ជាងមុន ដោយសារតែក្រុមអ្នកកាន់អំណាចនៅស្រុកខ្មែរ មិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ឲ្យបានល្អប្រសើរនោះទេ ដែលភាគច្រើន បញ្ហាជម្លោះដីធ្លីកើតឡើងដោយសារពលរដ្ឋក្រីក្រមិនមានប្រាក់សម្រាប់ធ្វើប័ណ្ណកម្មសិទ្ធិ ហើយក្រោយមកធនាគារពិភពលោក បានធានារ៉ាប់រងចំពោះការចំណាយលើគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋទូទៅ ប៉ុន្តែការអនុវត្តគម្រោងនេះមានភាពចម្រូងចម្រាសនិងស្មុគស្មាញ ដោយសារតែអ្នកកាន់អំណាចនៅស្រុកខ្មែរ មិនមានឆន្ទៈពិតប្រាកដក្នុងកិច្ចសហការជាមួយធនាគារពិភពលោក។
ការលើកឡើងរបស់លោកស្រី រ៉ាហ្គែល រ៉ូនិច ក្នុងរបាយការណ៍ពិសេសដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបង្ហាញយ៉ាងច្បាស់ថា បញ្ហាជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា ផ្តើមចេញពីកង្វះការទទួលខុសត្រូវ និងគ្មានឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយបញ្ហាជម្លោះពីសំណាក់អាជ្ញាធរកាន់អំណាច ដែលធ្វើឲ្យបញ្ហាជម្លោះដីធ្លីកាន់តែរីករាលដាលខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងប្រជាពលរដ្ឋនៅតំបន់បឹងកក់ ត្រូវបានអាជ្ញាធរឯកភាពឲ្យអនុវត្តន៍គម្រោងវាស់វែងដីធ្លី ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិចែកជូនប្រជាពលរដ្ឋក្រីក្រ ប៉ុន្តែទីបំផុត ប័ណ្ណកម្មសិទ្ធិដែលធ្វើរួចហើយនោះ មិនបានយកទៅបែងចែកជូនពលរដ្ឋនោះទេបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា មានគម្រោងផ្តល់ដីតំបន់បឹងកក់ ឲ្យទៅក្រុមហ៊ុន ស៊ូកា គូអីុន ធ្វើការអភិវឌ្ឍន៍ បើទោះបីជាគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិនៅតំបន់បឹងកក់នេះ ធ្វើឡើងដោយប្រាក់ជំ នួយរបស់ធនាគារពិភពលោកក៏ដោយ។ រដ្ឋាភិបាលកម្ពុជា បានបង្ហាញឲ្យឃើញពីភាពក្រអឺតក្រទមនៅពេលមានសម្ពាធ ឬលក្ខខណ្ឌតឹងតែងពីធនាគារពិភពលោកគឺ លោក ហ៊ុន សែន បានប្រកាសជាឯកតោភាគី ក្នុងការបញ្ចប់កិច្ចសហការឬឈប់អនុវត្តន៍គម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជាមួយធនាគារពិភពលោក ដែលបញ្ហានេះកាន់តែធ្វើ ឲ្យពលរដ្ឋក្រីក្រគ្មានឱកាសទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ងាយបង្កឲ្យមានបញ្ហាជម្លោះក៏ដូចជាការបណ្តេញចេញដោយបង្ខំ។
បញ្ហាប្រជាពលរដ្ឋនៅតំបន់បឹងកក់នេះផងដែរ ធនាគារពិភពលោកធ្លាប់បានដាក់លិខិតផ្លូវការទៅកាន់រដ្ឋាភិបាលកម្ពុជា ចំនួន៣លើករួចមកហើយ ក្នុងការជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះជាមួយអ្នកភូមិបឹងកក់ ហើយពេលមួយនោះលោក ហ៊ុន សែន បានបន្ទន់ឥរិយាបថ ដោយបានកាត់ដីប្រមាណ១២ហិកតា ពីគម្រោងអភិវឌ្ឍន៍សម្រាប់ចែកជូនអ្នកភូមិបឹងកក់ ដែលសេសសល់ពីការបណ្តេញចេញ ហើយក្រោយមកអ្នកភូមិបឹងកក់នៅតែមិនអាចទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដដែល បើទោះបីជាលោក ហ៊ុន សែន បានចេញសេចក្តីប្រកាសផ្លូវការនិងបានដាក់ពង្រាយក្រុមនិស្សិតស្ម័គ្រចិត្តឲ្យចុះវាស់វែងដីធ្លី ចែកជូនពលរដ្ឋនិងធ្វើប័ណ្ណកម្មសិទ្ធិតាមនយោបាយ ប្រជាភិថុតិក៏ដោយ ក៏អ្នកភូមិបឹងកក់នៅតែគ្មានឱកាសទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដដែល។ ធនាគារពិភពលោកដែលជាម្ចាស់ជំនួយ និង ជាម្ចាស់កម្ចីដ៏សំខាន់សម្រាប់រដ្ឋាភិ បាលកម្ពុជាបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីគោលជំហររបស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយកែទម្រង់ដីធ្លី ប៉ុន្តែវាមានសភាពយឺតយ៉ាវដោយសារតែភាគីរដ្ឋាភិបាលមិនសូវមានកិច្ចសហប្រតិបត្តិ ការល្អ ឬធ្វើមិនដឹងមិនឮចំពោះលក្ខ ខណ្ឌរបស់ធនាគារពិភពលោក។
ដើម្បីជាការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ធនាគារពិភពលោកក៏បានប្រកាសព្យួរគម្រោងប្រាក់ជំនួយរាប់រយលានដុល្លារអាមេរិក ជាលក្ខខណ្ឌទាមទារឲ្យអ្នកកាន់អំណាចនៅស្រុកខ្មែរយកចិត្តទុកដាក់ឡើងវិញ អំពីការកែទម្រង់បញ្ហាដីធ្លី ដែលក្នុងនោះបានសំដៅទៅលើការដោះស្រាយជម្លោះដីធ្លី ឲ្យមានយុត្តិធម៌សំដៅការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋក្រីក្រទន់ខ្សោយតាមរយៈការបញ្ឈប់អំពើរំលោភដីធ្លីការបណ្តេញចេញដោយបង្ខំក្រោមលេស អភិវឌ្ឍន៍ ឬការផ្តល់ដីសម្បទានឲ្យ ទៅក្រុមហ៊ុនឯកជន។ លោក ហ៊ុន សែន មិនបានយកចិត្តទុកដាក់ចំ ពោះលក្ខខណ្ឌរបស់ធនាគារពិភពលោកនោះទេ គឺសុខចិត្តខាតបង់ប្រាក់រាប់រយលានដុល្លារអាមេរិក ដែលជាគម្រោងអភិវឌ្ឍន៍បានមកពីធនាគារពិភពលោក ធ្វើឲ្យខាតបង់ផលប្រយោជន៍ជាតិធំសម្បើម ហើយបើពិនិត្យលើការទាមទាររបស់ លោកស្រី រ៉ាហ្គែល រ៉ូលនិច គឺធនាគារពិភពលោក ត្រូវភ្ជាប់គម្រោង ឬប្រាក់ជំនួយរបស់ខ្លួនទៅនឹងបញ្ហា សិទ្ធិមនុស្សជាអាទិភាព ដើម្បីកុំឲ្យគម្រោងដទៃទៀតត្រូវបរាជ័យយ៉ាងអាម៉ាស់មុខដូចគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដែលរងការរិះគន់។
.
ប្រសិនរឿងនេះកើតឡើងចំពោះក្រុមគ្រួសារ របស់លោកតុលាការ លោកប៉ូលីស លោកពេអឹម
លោកអស់លោកមានអារម្មបែបណាដែរ?
ប្រជាពលរដ្ធគ្រប់ៗនៅលើផែនដីដ៏រុងរឿងមួយនេះ មិនមានរឿងបែបនេះកើតឡើងឡើយ សូម
ប្រមុរាជរដ្ឋាភិលមេតាលោកពិនិត្យការប្រព្រឹត្តិ និង ការអុវត្តន៍ច្បាប់នៅថ្នាក់ក្រោមផង ហើយពិចា
រណាដោយប្រើគតិបណ្ឌិតដែលជាងារ រស់អស់លោកយកមកគិតថ្លឹងថ្លែងពីសុខទុក្ខរបស់
ជានុរាស្រ្តខ្មែរសព្វថ្ងៃកំពុងជូបនូវបញ្ហារអ្វីខ្លះ ហើយត្រូវរកដំណោះស្រាយបែបណាដើម្បីឲ្យ
ជនរងគ្រោះទាំងនោះទទួលបាននូវភាពយុត្តិធម៍ និងអាចទទួលយកបាន។ ម៉ែនស្ថិតនៅក្នុងស្ថាន
ភាពបែបនេះទេ! គឺវាអយុត្តិធម៍ និង សាហាវប្រៃផ្សៃពេកហើយ ។
នេះឬ? កម្ពុជាព្រះរាជាណចក្រអឆ្ឆរិយ!