នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១១ មីនា បាន​ស្នើ​សុំ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​អាជ្ញាធរ​ធ្វើ​ការងារ​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍ កុំ​ចាំ​តែ​បញ្ជា​របស់​នាយករដ្ឋមន្ត្រី។

ដោយ វោហារ ជាតិ
2013-03-11
RFA


ស្តាប់សំឡេង ថតសំឡេង

គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​មួយ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១០

គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​មួយ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១០ (RFA/Uy Sophea)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ទាំង​អស់​រួម​គ្នា​ទប់​ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​កើត​ឡើង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រៀងរាល់​ថ្ងៃ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ក្រុង​ភ្នំពេញ ថ្ងៃ​ទី​១១ មីនា លោក​នាយក​រដ្ឋមន្ត្រី​បាន​ផ្ដល់​ពាក្យ​ស្លោក​មួយ​ឃ្លា​ដល់​ប្រជាពលរដ្ឋ និង​អ្នក​បើកបរ​ទាំង​អស់​ឲ្យ​ចងចាំ​ជានិច្ច និង​យក​ទៅ​អនុវត្ត​ឲ្យ​បាន​គ្រប់​គ្នាៗ ដែល​លោក​រំពឹង​ថា ការ​ក្រើន​រំលឹក​នេះ​នឹង​អាច​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ពេល​អនាគត។

លោក ហ៊ុន សែន៖ «ឥឡូវ​ទាល់តែ​យើង​ប្រឹង​ទាំង​អស់​គ្នា ហើយ​ពិធីករ ពិធីការិនី ក៏​បាន​ប្រឹង​ប្រែង សិល្បករ សិល្បការិនី​របស់​យើង​ក៏បាន​ធ្វើ​ការងារ​ហ្នឹង​ច្រើន​ដែរ កុំ​សេព​គ្រឿង​ញៀន ស្រវឹង​កុំ​បើកបរ បើកបរ​កុំ​ស្រវឹង។ ប៉ុន្តែ​វា​អត់​ចំណុះ​អ្នក​ដែល​និយាយ​ទេ វា​ចំណុះ​ប្រព្រឹត្ត។ មើល! ឥឡូវ​យើង​ខិតខំ ថ្ងៃ​ហ្នឹង​និង​ថ្ងៃ​ស្អែក​កុំ​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍។ អនុវត្ត​នូវ​ពាក្យ​ស្លោក​ហ្នឹង​​ទាំង​អស់​គ្នា​មើល ថ្ងៃ​ហ្នឹង និង​ថ្ងៃ​ស្អែក​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។ ទន្ទិញ​ឲ្យ​រត់​មាត់​ទាំង​អស់​គ្នា…»

ទន្ទឹម​ពេល​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ក្រើន​រំលឹក​ដល់​មន្ត្រី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ព្យាយាម​អនុវត្ត​ភារកិច្ច​របស់​ខ្លួន និង​ទទួល​ខុសត្រូវ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន កុំ​ចាំ​តែ​បទ​បញ្ជា​របស់​នាយករដ្ឋមន្ត្រី។

គ្រោះថ្នាក់​ចរាចរណ៍​គឺ​ជា​បញ្ហា​មួយ​យ៉ាង​ធំ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ប្រឈម​សព្វថ្ងៃ​រហូត​ដល់​ទៅ​មាន​ប្រជាពលរដ្ឋ​ខ្លះ​មិន​ហ៊ាន​ធ្វើ​ដំណើរ​ឆ្ងាយ​នៅ​ពេល​បុណ្យ​ទាន​ធំ​ៗ​ម្ដងៗ ព្រោះ​ខ្លាច​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍។

លោក សែន បញ្ញាវុឌ្ឍ មន្ត្រី​អង្គការ​ជន​ពិការ​អន្តជាតិ​បែលហ្ស៊ិក នៅ​ថ្ងៃ​ទី​១១ មីនា បាន​ហៅ​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី​ថា ជា​ការ​ដាស់​អារម្មណ៍​មួយ​យ៉ាង​សម្បើម។ ក៏​ប៉ុន្តែ​លោក​ក៏បាន​ទាញ​អារម្មណ៍​ដែរ​ថា រដ្ឋាភិបាល​ក៏​គួរ​ចុះ​ពិនិត្យ​គុណភាព​សិក្សា​នៃ​សាលា​បង្រៀន​បើកបរ​ផង​ដែរ ព្រោះ​ថា សាលា​បើកបរ​ថ្នាល​ផលិត​អ្នក​បើកបរ។

របាយការណ៍​ក្រសួង​មហាផ្ទៃ ប្រកាស​នៅ​ថ្ងៃ​ទី​១១ មីនា នេះ​ដែរ បង្ហាញ​ថា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាង ៦៥០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រហែល ២១០​នាក់ របួស​​​ប្រហែល ១.០២០​នាក់។

រី​ឯ​របាយការណ៍​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្ស៊ិក បង្ហាញ​ថា ការ​ខូចខាត​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១១ បណ្ដាល​ឲ្យ​ខាត​បង់​ប្រាក់​សរុប​ប្រហែល ៣១០​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍"

  1. តថ says:

    ពួកអ្នកខាងក្រោមៗ កំពុងធ្វើអី បានជាឲ្យនាយករដ្ឋមន្រ្តីរវល់អី រវល់អីយ៉ាងនេះ​ ឲ្យគេធ្វើខ្លះទៅ។

  2. Srey Khmer says:

    First for all, Hun Sen’s government must have to reinforce the traffic law to avoid an accident.
    – Government must provide the reading books for people to learn about rule how to drive.
    – Government must have the police department for giving an examination the reading and driving test.
    – The readers and the divers must have an examination which is a formal test they take to show their knowledge or ability in a particular subject, or to obtain a qualification at the police department.
    – After they pass the reading test, the police just give them the learning permit.
    – When they got the learning permit, they can drives on the road with a teacher ad, or someone who had license drive for a year. There is no allow for them to learn how to drive by
    themselves without teachers.
    – After they had known how to drives, they have to have the driving test with the policemant
    on the road.
    According to me, I had fall the driving test 3 times in U.S, before I got the license
    driver. I got a ticket of speed limit one time it took away 3 point from my license. If I still not watch my speed, the U.S. law said that after 12 point, the police will take my license away.
    If I still persist to drive and get cough by the police on the road, I will go tojail right away.
    So the government of Cambodia must reinforcemant the law in order to protect people
    from the sirous accident inside the country.

  3. Srey Khmer says:

    In addition, government must not allow the motor-cycle to drive on the roads without license driver.