គណបក្សហ៊្វុនស៊ិនប៉ិច ចេញផ្សាយសេចក្ដីប្រកាសព័ត៌មានជាផ្លូវការមួយនៅថ្ងៃទី១០ ខែមីនា និងផ្សាយជាសាធារណៈនៅថ្ងៃទី១១ មីនា ដោយបញ្ជាក់ថា គណបក្សនេះដាក់ពាក្យប្ដឹងសម្តេចក្រុមព្រះពីបទពុករលួយ និងបទលួចឧទ្ធម្ភាគចក្រដែលជាកម្មសិទ្ធិរបស់គណបក្សហ៊្វុនស៊ិនប៉ិច យកទៅលក់។
ដោយ វណ្ណ វិចារ
2013-03-11
RFA
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង លោក ញ៉ឹក ប៊ុនឆៃ ក្នុងពិធីចុះហត្ថលេខារួមគ្នា កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី វិមានសន្តិភាព។ RFA/Den Ayuthea
មន្ត្រីអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ទុំ សម្បុរ ឲ្យដឹងថា គម្រោងការប្តឹងសម្តេចក្រុមព្រះនេះ កើតឡើងតាំងពីច្រើនខែមុនមកហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ថា មូលហេតុអ្វីទើបបានសម្រេចប្ដឹងនៅពេលនេះទេ។ លោកបន្តថា មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច នឹងពិភាក្សាគ្នាជាមុនសិន ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ត្រូវប្ដឹងសម្ដេចក្រុមព្រះបែបណា និងត្រូវប្ដឹងទៅស្ថាប័នណាខ្លះនោះ។
លោក ទុំ សម្បុរ បញ្ជាក់ថា គម្រោងការប្ដឹងសម្ដេចក្រុមព្រះនេះ មិនទាក់ទងនឹងជីវភាពនយោបាយរបស់ព្រះអង្គទេ៖ «មិនទាន់ដឹងថា មានការប្ដឹងផ្ដល់ជាផ្លូវការអីទេ នេះគ្រាន់តែជាការគិតរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច តែប៉ុណ្ណឹងបាទ! រឿងចូលជាមួយ សម រង្ស៉ី អីហ្នឹង ខ្ញុំមិនដឹងផង គ្រាន់តែថា គម្រោងហ្នឹងបានគិតជាច្រើនខែមកហើយ ត្រង់ថា ទាក់ទងអ្នកណាចូលនៅឯណានោះ ដូចជាមិនទាក់ទងទេ»។
ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីខុទ្ទកាល័យសម្ដេចក្រុមព្រះ លោក ប៉ែន សង្ហា បដិសេធថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនបានប្រព្រឹត្តអំពើពុករលួយ និងលួចយកឧទ្ធម្ភាគចក្រដូចការចោទប្ដឹងពីសំណាក់គណបក្សហ៊ុនស៊ិនប៉ិច ទេ។ លោកបន្តថា តាមរយៈបណ្ដឹងនេះ បង្ហាញថា គណបក្សហ៊្វុនស៊ិនប៉ិច មានបំណងជាក់លាក់មួយដើម្បីបំផ្លាញការវិលត្រឡប់របស់សម្ដេចក្រុមព្រះចូលឆាកនយោបាយវិញប៉ុណ្ណោះ។
លោក ប៉ែន សង្ហា បញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនមានបំណងចូលឆាកនយោបាយវិញទេ ហើយព្រះអង្គក៏មិនបានចូលរួមជាមួយគណបក្សប្រឆាំងនោះដែរ៖ «ជាហេតុការណ៍មួយ ជាចេតនាមួយ ដែលកើតឡើងក្រោយចចាមអារ៉ាម ហើយពាក្យចចាមអារ៉ាមនោះមិនមែនជាការពិតទេ សម្រាប់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គមិនធ្លាប់បានយកទ្រព្យសម្បត្តិណាមួយក្នុងគណបក្សហ៊្វុស៊ិនប៉ិច យកទៅលក់ដូរទេ»។
ទន្ទឹមនឹងនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ថា សម្ដេចក្រុមព្រះមិនបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិដូចកាសែតក្នុងស្រុកផ្សាយទេ។ចំណែកឯមន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា ទោះបីជាសម្ដេចក្រុមព្រះមិនបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិពិតប្រាកដ តែគណបក្សមួយនេះនៅបើកផ្លូវទទួលមហាជនគ្រប់រូបមិនប្រកាន់ឡើយ។
លោកយល់ថា ការប្ដឹងប្រឆាំងនឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អាចជារឿងនយោបាយ ហើយករណីនេះ ទំនងក្លាយជាឧបសគ្គឃាត់ឃាំងព្រះអង្គក្រុមព្រះ មិនឲ្យធ្វើនយោបាយទៀតផង៖ «ប្រជាពលរដ្ឋខ្មែរម្នាក់ចង់ចូលគណបក្សនយោបាយណាជាសិទ្ធិរបស់លោក លោកអាចចូលគណបក្សណាដែលមានគោលនយោបាយត្រឹមត្រូវ។ ខ្ញុំយល់ថា វាមិនសមស្របទេពេលដែលគណបក្សណាមួយព្យាយាមទប់មិនឲ្យគេចូលគណបក្សមួយផ្សេងទៀតហ្នឹង វាមិនសមទេសម្រាប់សង្គមប្រជាធិបតេយ្យ»។
អ្នកតាមដានបញ្ហាសង្គមយល់ថា រឿងរ៉ាវដែលសម្ដេចក្រុមព្រះចូលប្រឡូកក្នុងឆាកនយោបាយនេះ ត្រូវបានក្លាយជាចំណុចរសើបរបស់មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច។ កាលពីឆ្នាំ២០០៨ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានគង់និរទេសអស់រយៈពេលជាច្រើនខែម្ដងរួចហើយ បន្ទាប់ពីតុលាការក្រុងភ្នំពេញ បានកាត់ឱ្យជាប់ទោសក្នុងក្តីមួយជាមួយនឹងអតីតសហសេវិករបស់ព្រះអង្គ គឺលោក ញឹក ប៊ុនឆៃ ដែលបច្ចុប្បន្នមានតួនាទីជានាយកប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងរឿងលក់ដីធ្លីគណបក្ស។ កាលណោះព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកនៅពីក្រាយឆាកដើម្បីចង់សម្លាប់ជីវិតនយោបាយរបស់ព្រះអង្គ។ ប៉ុន្តែជារឿយៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបញ្ជាក់ថា វិបត្តិនោះគឺជារឿងផ្ទាល់របស់ព្រះអង្គ។ លុះដល់ខែឧសភា ឆ្នាំ២០១២ មុនការបោះឆ្នោតឃុំ សង្កាត់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្រាប់តែចេញមុខផ្សះផ្សាឲ្យព្រះអង្គបានត្រូវរ៉ូវគ្នាជាមួយគូសត្រូវចាស់ គឺលោក ញឹក ប៊ុនឆៃ។
ការរួបរួមរវាងគណបក្សរាជានិយមទាំងពីរមិនដល់ ៣ខែផង ស្រាប់តែបែកបាក់គ្នាបន្តទៀត ដោយមិនអាចផ្សះផ្សាបានរហូតដល់អគ្គលេខាធិការគណបក្ស នរោត្តម រណឫទ្ធិ លោក សៅ រ៉ានី ប្តឹងសម្ដេចក្រុមព្រះទៅតុលាការ ធ្វើឲ្យព្រះអង្គប្រកាសចុះចេញពីតំណែងប្រធានគណបក្ស ហើយប្រកាសឈប់ធ្វើនយោបាយថែមទៀត។
នៅខែកុម្ភៈ ឆ្នាំ២០១៣ នេះ សម្ដេចក្រុមព្រះក៏បានប្រកាសអំពាវនាវតាមសារព័ត៌មានឲ្យសែរាជវង្សឈប់ធ្វើនយោបាយ ស្របពេលដែលគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រៀមជ្រើសរើសព្រះអនុជរបស់ព្រះអង្គ គឺអ្នកអង្គម្ចាស់ នរោត្ដម អរុណរស្មី ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។
ជុំវិញរឿងរ៉ាវនេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកឃ្លាំមើលបញ្ហានយោបាយ លោក អ៊ូ វីរៈ មានប្រសាសន៍ថា ទង្វើរបស់គណបក្សហ៊្វុនស៊ិនប៉ិច គ្រាន់ជាការព្រមានបង្អើលកុំឲ្យសម្ដេចក្រុមព្រះចូលរួមជាមួយគណបក្សប្រឆាំងប៉ុណ្ណោះ បើព្រះអង្គមិនចូលបក្សប្រឆាំងនោះ ហ៊្វុនស៊ិនប៉ិច ក៏មិនប្ដឹងដែរ។ លោកបន្តថា ការប្ដឹងនេះក៏អាចជាគំនិតរបស់គណបក្សកាន់អំណាច ព្រោះថា គណបក្សប្រជាជនកម្ពុជា មានឥទ្ធិពលលើសលប់លើគណបក្សហ៊្វុនស៊ិនប៉ិច។
លោក អ៊ូ វីរៈ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងមិនអនុញ្ញាតឲ្យសម្ដេចក្រុមព្រះចូលនយោបាយវិញជាដាច់ខាត៖ «ការដែលចង់ប្ដឹង និងមិនចង់ប្ដឹង ហ្នឹងជាការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា នឹងឆ្លើយតបជាមួយនឹងការគំរាមកំហែងនានា ដូចជាការបកកកាយព័ត៌មានជាច្រើនទាក់ទងនឹងសម្ដេចក្រុមព្រះ។ យើងខ្ញុំមើលទៅបើព្រះអង្គចូលនឹងបក្សប្រឆាំង បក្សកាន់អំណាចនឹងប្រតិកម្មហើយ»។
លោក អ៊ូ វីរៈ បញ្ជាក់ថា គណបក្សប្រឆាំងនឹងកើនសំឡេងគាំទ្រ បើសិនជាសម្ដេចក្រុមព្រះចូលរួមជាមួយក្នុងការបោះឆ្នោតខាងមុខ ប៉ុន្តែមិនមានផលប្រយោជន៍យូរអង្វែងនោះឡើយ។
ចំណែកមន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ ថ្លែងប្រាប់កាសែតក្នុងស្រុកថា សម្តេចក្រុមព្រះធ្វើនយោបាយជាសិទ្ធិរបស់ទ្រង់ ប៉ុន្តែអ្នកដែលឈឺក្បាល គឺបក្សដែលព្រះអង្គចូលរួមជាមួយប៉ុណ្ណោះ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានតំណែងជាប្រធានក្រុមឧត្ដមទីប្រឹក្សាព្រះមហាក្សត្រឋានៈស្មើនាយករដ្ឋមន្ត្រី ដែលតំណែងនេះព្រះអង្គបានទទួលក្រោយភ្លាមតាមការសន្យាជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថា ព្រះអង្គសម្រេចយាងចាកចេញពីឆាកនយោបាយនៅក្នុងឆ្នាំ២០០៨។អ្នកតាមដានបញ្ហានយោបាយយល់ថា សម្ដេចក្រុមព្រះ នរត្តម រណឫទ្ធិ នៅមានឥទ្ធិពលទាក់ទាញសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតសភាខែកក្កដា ខាងមុខ ដូចនេះចង់ ឬមិនចង់ ក៏បក្សកាន់អំណាចនឹងមិនអនុញ្ញាតឲ្យព្រះអង្គយាងចូលនយោបាយវិញដោយស្រួលនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Funcinpec ជារោងល្ខោនដែលសំដែងអោយអ្នកទស្សនាមើលកំសាន្តដោយមិនយកលុយ ប៉ុន្តែ សូម្បីតែអ្នកមើលម្នាក់ក៏គ្មានផង។ ថែមទាំងអ្នកដែលរុញវាំងនន បិទបើកក៏រត់ចោលដែរ។
គួរតែចុះក្នុងសៀវភៅ Guiness ហើយ។
IF THE PRINCE RANARITH SALE HIS BRAIN TO HUN SEN NOW…POURK AH CHHKAI ORSS NOUSS…WEAR LAING PROUSS NING KHAMM LAUK TIETH HEUY!!!!
THE PRINCE RANA RITH WILL SALE HIS CONSCIENCE TO HUN SEN…SOON…..FUNCINPEC OF TIGER NO TEETH CHHAYY….WILL BE QUIET.
N B CHHAY WAS KILLS A LOT KHMER CIVILIANS IN HIS CAMP [SECRET KILLING with Pourk rortt Pounn Prak]?????!!!!!????
=+++The secret killing khmer civilians people APPEAR in KING SIHANOUK CAMP UNDER HIS SET UP TO KILLS [1979-82].???!!!!?????. ONLY HIM KNOW….,TRUTH or NOT???.
POURK ROOT POURNN PRAK CHAUL CHOUM ROUMM SAM DACH OVV are DEAD[1979-82]….NHIEK BUN CHHAY, KNEW WHO KILLED THEM????.
Now all the big parties in Cambodian government try to joint together to fight agaist CPP. It means 3 against 1. I don’t know that CPP is strong enough to oppose against 3 partied bonded together.
ឪស្លាប់ហើយ! ម៉េចមិនចេះរួបរួមគ្នា!
នៅខាំហែកគ្នាដល់កាលទៀ???
ពិតជាអត់កំនើតមែន!!!
ឃើញទ្រង់ឬណរិទ្ធកំព្រាឪពុកគេបបួលគ្នាធ្វើបាប។ មេត្តាអត់អោនឪទ្រង់ខ្លះទៅមិនមែនមកពីទ្រង់ តែមួយអង់ឯងនោះទេដែលធ្វើឲ្យបក្សហ្វុនសីនបិុចចុះខ្សោយនោះគឺសមាជិកទាំងអស់ហ្នឹងដែល ធ្វើឲ្យបក្សចុះខ្សោយ។
ចំណុចខ្សោយរបស់អន្ទិតមា្នក់នេះគឺ ចិត្ត សូញសាញ ឃ្លីងឃ្លោង និងត្រចៀកស្រាល ។
នយោបាយរបស់ព្រះអង្គ ល្មមដល់អវសាន្តហើយ។ ទ្រង់នឹងក្អួតឈាមសោយទីវង្គត់ នៅពេលអ្នកម្នាងដែលព្រះអង្គអាប់ជាប់នឹងដើមទ្រូង
រាល់ថ្ងៃ ប្តឹងទ្រង់ទៅតុលាការ ម្នាក់ទៀត ដូចសហជីវិនរបស់ទ្រង់បច្ចុប្បន្ន បានប្រព្រឹត្តចំពោះទ្រង់។ ហើយក៏សង្ឃឹមថា ព្រះអង្គនឹងបានទត
នូវសំណេររបស់ លោក “អ្នកលេង” ខាងលើមិនខានឡើយ។
សួរស្តី និង អរគុណ លោក “ចុច” តើលោកសុខសប្បាយជាទេ? ដូចជាបាត់មុខលោកយូរ ។