សម្តេច​​ក្រុមព្រះ​​នរោត្តម​​​រណឫទ្ធិ​​​ ត្រូវ​គណបក្ស​​ហ៊្វុនស៊ិនប៉ិច​​ប្រកាស​ប្តឹង​​ពី​បទ​​ពុករលួយ​​ និង​​លួច​​លក់​​យន្តហោះ​​

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ខ្លី​មួយ កាលពី​យប់​ថ្ងៃ​ទី​១០ ខែ​មីនា​ម្សិល​មិញថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដាក់​ពាក្យបណ្តឹង​ប្តឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​បទ​​ពុករលួយ​និង​លួច​ឧទ្ធម្ភាគចក្រ ម៉ាក MI17 ( អ៊ឹមអាយ ១៧ ) របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច យក​ទៅ​​លក់ ក្នុងពេល​ព្រះអង្គ​នៅជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ក៏​ប៉ុន្តែ​មក​ដល់​រសៀល​ថ្ងៃ​ចន្ទ​នេះ ពាក្យបណ្តឹង​ប្រឆាំង​សម្តេច​ក្រុមព្រះ​មិនទាន់​ដាក់​ទៅ​កាន់​តុលាការ​នៅ​ឡើយ​ទេ។ រីឯ​អ្នកស្និទ្ធ​នឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បាន​បដិសេធ​ហើយ​ចាត់​​​ទុក​ថា បណ្តឹង​លើ​សម្តេច​ក្រុមព្រះ​ ជារឿង​អយុត្តិធម៌។ អ្នក​នាំពាក្យ​សម្តេច​ក្រុមព្រះ​ក៏បាន​បដិសេធ​ថា ព្រះអង្គ មិន​យាង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះជាតិ ​ដែលជា​គណបក្ស​ប្រឆាំង ​ដូច​ដំណឹង​ចុះផ្សាយ​ឡើយ។

ថ្ងៃ ចន្ទ 11 មីនា 2013
ដោយ លី ម៉េងហួរ
RFI

សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ (©សុវណ្ណារ៉ា)

សេចក្តីរាយការណ៍របស់​​ លី​ ម៉េងហួរ

(02:44)

សេចក្តី​ប្រកាស​ខ្លី​របស់​អ្នកនាំពាក្យ​គណបក្សហ៊្វុន​ស៊ិនប៉ិច បាន​បង្ហាញ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដាក់​ពាក្យបណ្តឹង​ប្តឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​បទ​​ពុករលួយ​និង​លួច​ឧទ្ធម្ភាគ​ចក្រ ម៉ាក MI17 ( អ៊ឹមអាយ ១៧ ) របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​យក​ទៅ​​លក់។

ក៏​ប៉ុន្តែ​មកដល់​រសៀល​ថ្ងៃចន្ទ​នេះ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ទុំ សម្បុរ បាន​ប្រាប់​​​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មិនទាន់​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅ​កាន់​តុលាការ​នៅ​ឡើយ​ទេ។
 
លោក ទុំ សម្បុរ បាន​បញ្ជាក់​ថា "ឥឡូវ​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មិនទាន់​បាន​ដាក់​ពាក្យបណ្តឹង​​អ្វី​មួយ​ជា​ផ្លូវការ​អី​ទេ។ ប៉ុន្តែ​គ្រាន់តែ​ថា យើង​កំពុងតែ​គិតថា​តើ​ត្រូវធ្វើ​យ៉ាងម៉េច​ទៅ​តាម​​នីតិវិធី ពី​រឿង​បញ្ហា​ដូច​សេចក្តីប្រកាស​ព័ត៌មាន​ពី​យប់មិញ​អីចឹង គឺ​ទី​១ ពី​បញ្ហា​លក់​ឧទ្ធម្ភាគច្រក និង​ទី​២-​ពី​បញ្ហា​ពុករលួយ"។​
 
លោក ទុំ សម្បុរ បាន​បន្ថែម​ថា បញ្ហា​ពុករលួយ​និង​ការលួច​យក​យន្តហោះ​ទៅលក់ ដែល​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច​ប្រកាស​ប្តឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺ​បាន​កើត​ឡើង​ក្នុង​អំឡុង​​ពេល​ព្រះអង្គ​នៅ​គង់​ជា​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​។​
សម្តេច​ក្រុមព្រះ​ត្រូវបាន​គេ​ទម្លាក់ចេញ​ពី​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច តាមរយៈ​សមាជ ថ្ងៃ​១៨ តុលា ឆ្នាំ​២០០៦។
 
ការ​ពន្យារ​ពេល​ដាក់​ពាក្យបណ្តឹង ​ទៅកាន់​តុលាការ​ប្រឆាំង​នឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពេល​នេះ ត្រូវ​បាន​អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ទុំ សម្បុរ លើកឡើង​ថា មិនមែន​មកពី​ការ​សម្របសម្រួល​ណា​មួយ​រវាង​​សម្តេច​ក្រុមព្រះ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ឡើយ។ ​មូលហេតុ​មានតែ​មួយ​គត់ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មិន​ទាន់​រៀបចំ​ឯកសារ​រួចរាល់។​
 
លោក ទុំ សម្បុរ ក៏​បាន​បដិសេធ​ផងដែរ​ថា សេចក្តីប្រកាស​ប្តឹង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពេល​នេះ ក៏​មិនមែន​ជា​ការ​គាបសង្កត់ នៅពេល​មាន​ដំណឹង​ថា​សម្តេច​ក្រុមព្រះ យាង​​​ទៅ​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ ឬ​ក៏​សងសឹក​ព្យាបាទ​អ្វី​ទេ។
 
យ៉ាងណា​ក៏ដោយ លោក ប៉ែន សង្ហា ​ជា​អ្នកស្និទ្ធ​នឹង​សម្តេច​ក្រុមព្រះ បាន​ចាត់ទុក​ការ​ប្រកាស​ប្តឹង​សម្តេច​ក្រុមព្រះ ថា​ជា​រឿង​អយុត្តិធម៌​និង​ជា​រឿង​កំសាក និង​អគុណធម៌​នៃ​មេដឹកនាំ​បច្ចុប្បន្ន របស់​គណបក្ស​ហ៊្វុនស៊ិចប៉ិច។ ជាមួយ​គ្នា​នោះ លោក ប៉ែន សង្ហា ក៏​បាន​បដិសេធ​នូវ​ព័ត៌មាន​ដែល​មាន​លេចឮ​ថា សម្តេច​ក្រុម​ព្រះ នរោត្តម រណប្ញទ្ធិ ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ហើយ​ទទួល​បាន​តួនាទី​​ជា​ប្រធាន​គណបក្ស​កិត្តិយស។​
 
សូម​រម្លឹកថា នៅ​ក្រោយ​ពេល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បែកបាក់​ជា​ពីរ តាមរយៈ​សមាជ​កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០០៦ សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​ត្រូវ​បាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ បាន​ប្តឹង ចោទ​ប្រកាន់​ព្រះអង្គ​ក្នុង​រឿង​លក់​ដី​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ហើយ​ព្រះអង្គ​ក៏ត្រូវ​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ នាំ​ឲ្យ​ព្រះអង្គ​ភៀស​ព្រះកាយ​គង់​នៅ​ក្រៅ​ប្រទេស​​មួយ​រយៈ។ កាលណោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏​បាន​ជាប់​បណ្តឹង​នៅ​តុលាការ​ក្នុង​សំណុំរឿង​ឯក​ពន្ធភាព ដែល​ព្រះអង្គ​មានមហេសី​ពីរ​ផង​ដែរ៕

———————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Related Articles

8 Responses to "សម្តេច​​ក្រុមព្រះ​​នរោត្តម​​​រណឫទ្ធិ​​​ ត្រូវ​គណបក្ស​​ហ៊្វុនស៊ិនប៉ិច​​ប្រកាស​ប្តឹង​​ពី​បទ​​ពុករលួយ​​ និង​​លួច​​លក់​​យន្តហោះ​​"

  1. ????? says:

    ហេតុអ្វី យូ មកហើយ មិនប្តឹង នឹង ព្រះអង្គ ។ គ្រាន់តែ ឭថា ព្រះអង្គ ចង់ចូល បក្ស សង្គ្រោះ ជាតិ ក៏​មានរឿង ចង់ប្តឹង ភ្លាមម៉ង ណ៏ ! ព្រះអង្គ អើយ ព្រះអង្គ ជួយមិនបានទេ នេះហើយ កម្មពារ របស់ទ្រង់ ទៅ រាប់អាន មិត្ត ជាមួយ ចោរ !

  2. ស្តេចចោរម្សៀត ស្តេចក្រឡិចក្រឡុច ស្តេចអត់បានការ សមមុខហើយ នេះជាផ្លូវដែលទ្រង់សំរេចដើរខ្លួនឯងទេ !

  3. ដល់ពេលហែកហួរគ្នាទៀតហើយ នេះ បាន ចំជាយ៉ាប់មែន ។

  4. ទ្រង់អត់សេរីភាពហ្មង​អាណីតណាស់តែជួយយ៉ាងណាបានទៅ???​បើមានគេចាំតែដាក់ទោសចឹងនោះយ់ាប់ហើព្រះអង្គអើយ!!!

  5. visal says:

    ទទង្វើនេះគឺ ញឹក ប៌ុនឆាយ ធ្វើដើម្បីសម្តេច ភ្នែកមួយតែប៉ុណ្ណោះ ហើយអនាគត់គឺ ញឹក ប៌ុនឆាយនៅតែ បានកាន់ដំណែងជាឧប្បនាយករដ្ឋមន្ត្រីដដែល អោយតែហ៌ុន សែន នៅមានអំណាច។
    សម្តេចក្រុមព្រះ បើលោកគ្រាន់បើ ត្រូវតែហ៌ានជំនះអោយបាន ទើបទ្រង់អាចមានឪកាសបានធ្វើ អ្នកនយោបាយបន្តទៀត បើំពុំដូចទេ ទ្រង់នឹងចប់ហើយមួយជីវិតនេះក្នុងការចាប់យកឪកាសនេះ៕

  6. , says:

    គួរឲ្យអស់សំណើចណាស់!!! នេះជាចរឹកកូនខ្មែរ???? ពូកែរខាងសន្សំរឿង អត់ប្រយោជន៍!!!

    តើពេលណាទើបប្រទេស ខ្មែររីកចំរើនដូចគេ???? តើខាងណា ឈ្នះ ហើយខាងណាចាញ់???

    តើសាក់សមជាអ្នកដឹកនាំប្រទេសបានទេ បើតែយ៉ាងនេះ???? ប្រជាជនអត់អីច្រកឆ្នាំងមិនគិត ៗ

    គិតតែនាំគ្នាចាក់រុកពី អ្នកនេះ អីចេះ អ្នកនោះ អីចុះ!!! ពេលណាទើបអស់លោកភ្ញាក់គំនិត

    អភវឌ្ឍន៍??? ។ តើអស់់លោកសព្វថ្ងៃនេះ អត់មានការងារធ្វើទេឫ?????

    អាណិតប្រជាពលរដ្ឋនៅតាមចុងកាត់មាត់ញកផង ។ ហេតុអី គ្រាន់តែរឿង ផ្ទៃក្នុងសោះ ខ្មែរ

    និងខ្មែរសោះ ។ បើស្តាប់សាច់រឿងទៅ វាកើតយួរហើយ ហេតុអីកាលនោះមិនពីភាក្សាគ្នាឲ្យហើយ?

    មើលទៅ មិនចោលក្បួនលុតក្រាប ហ្នឹងទេ ។ ព្រោះតែលុតក្រាប ហើយ ទោះលោកធ្វើខុស

    ក៏ថាត្រូវដែរ ព្រោះតែខ្លាចបុណ្យសក្តិ ពូជពង្ស ខ្ពស់ជាងឫ???? គុមចាំដល់អស់បុណ្យទើបហ៊ានថា!

    គួរឲ្យអស់សំណើចណាស៉!!!! ល្មមបស់បង់គំនិតមិនរីកចំរើនកើនប្រយោជន៍នេះចេញទៅ!!!!

    សុំទុកនាទីហ្នឹទៅជួយ អ្នកក្រីក្រ សាងសង់ហេដ្ឋារចនាសម្ពន័វិញប្រសើរជាង!!!!​ អត់ចេះខ្មាស់គេ

    សោះ!!!! តើមានបុគ្គលពូកែខាងជិះជាន់ខ្មែរ​គ្នាឯង ប៉ុន្មានទៅដែលកំពុងសម្ងំស្រូបជញ្ជក់ញើស

    ឈាមប្រជា រាស្ត្រក្នុងជួររដ្ឋាភិបាល???

    ក្នងនាមកូនខ្មែរមួយរូប សុំឲ្យសម្តេចហុនសែន ឈរលើមនសិការ ទសពិតរាជធម៌ ចាត់ភ្នាក់ងារ

    សម្ងាត់ចុះគ្រប់ស្ថាបន្ត ធ្វើការអង្កេតសឹក្សាយ៉ាងសម្ងាត់ ស្រាវជ្រាវរាវរកអ្នកពូកែខាងសន្សំរឿង

    ឆ្កើះឆ្កៀលគេឯង យកទៅអប់រំ ឲ្យអស់ ។

    ចូរយើងគិតពីថ្ងៃនេះទៅមុខ ថាតើគួរធ្វើយ៉ាងណាឲ្យប្រទេសយើង ប្រជាជនយើងមានភាព រុងរឿង

    ថ្កុំ ថ្កើង សំបូសប្បាយ ដូចប្រទេសជិតខាងយើងឡើង!!!!

  7. គំនិត says:

    សម្តេចក្រុមព្រះគួរចាកចេញឲ្យឆ្ងាយពីនយោបាយ ទៅធ្វើជាគ្រូបង្រៀននៅស្រុកបារាំងទៅ ព្រោះព្រះអង្គចេះតែក្នុងក្រដាស់ ត្រង់ៗដូច២ពីរដងបួនអញ្ចឹង ពុំឆ្លាត ពុំមានល្បិចថោកទាបដូចពួកក្មេងវត្តឡើយ សូម្បីតែកូនចៅជំនិតៗរបស់ខ្លួនតាំងពីនៅក្នុងព្រៃក៏ត្រូវសម្តេចហ៊ុនសែនទិញក្បាលបានយកមកធ្វើជាឆ្កែឲ្យបែខាំម្ចាស់វិញបានដែរ បើនិយាយមិនខុសទេព្រឹត្តិ៥និង៦កក្កដាគឺជាគំនិតដ៏វាងវៃមួយដើម្បីកំទេចសម្តេចក្រុមព្រះនិងគណះបក្សហ្វុនស៊ីប៉ិចពិតប្រាកដឲ្យវិនាសតែប៉ុណ្ណោះ ដោយសារសម្តេចក្រុមព្រះជឿលើការបោកប្រាស់របស់ញឹកប៊ុនឆៃដែលត្រូវគេទិញក្បាលបានរួចជាស្រេចទៅហើយ។ ព្រះអង្គមិនអាចងើបមុខរួចក្នុងឆាកនយោបាយទេ ព្រោះព្រះអង្គជាមុខសញ្ញាមួយដែលគេខ្លាចនិងបារម្មណ៍ពិតប្រាកដ. មិនមែនលោកកឹមសុខាឬសមរង្សីនោះទេ ព្រោះបើបក្សព្រះអង្គជាប់ឆ្នោតគឺព្រះអង្គអាចធ្វើជានាយករដ្ឋមន្រ្តីបាន. នោះហើយជាហេតុផលដែលគេព្យាយាមគ្រប់វិនាទីដើម្បីកំទេចនយោបាយព្រះអង្គ។

  8. Let him breathe! I have a pity on him!