ក្រុមមន្រ្តីអង្គការសង្គមស៊ីវិលបានថ្លែងកាលពីព្រឹកមិញ អំឡុងការតវ៉ារបស់អ្នកភូមិបឹងកក់ ខាងមុខអគារក្រសួងការបរទេសថា អាជ្ញាធរក្រុងភ្នំពេញមានចេតនាធ្វើឲ្យកម្ពុជាខ្មាសគេលើឆាកអន្តរជាតិ ចំពោះសំណុំរឿងដ៏អូសបន្លាយ របស់អ្នកភូមិបឹងកក់ ។
Monday 11 March 2013
The Free Press Magazine
លោក សៀ ភិរម្យ នាយកលេខាធិការដ្ឋាន នៃ ក្រុមការងារពិសេសសិទ្ធិលនៅដ្ឋាន ដែលជាអង្គការសង្គមស៊ីវិលក្នុងស្រុក បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា អាជ្ញាធរមូលដ្ឋាន មិនបានអនុវត្តន៏តាមអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសជាតិបាក់មុខ លើឆាកអន្តរជាតិ ។
ក្នុងគោលដៅបញ្ចប់វិបត្តិដីធ្លី ដ៏ចម្រូងចម្រាស រវាងអ្នកបឹងកក់ និង ក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់លោកឧញ៉ា ឡាវ ម៉េងឃីន កាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១១ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យមួយ ដោយសម្រេចកាត់ដីទំហំ ១២,៤៤ ហិកតា នៃផ្ទៃដីបឹងកក់ ទៅឲ្យប្រជាពលរដ្ឋជិត១ពាន់គ្រួសារ ប៉ុន្តែអាជ្ញាធរក្រុងភ្នំពេញ ត្រូវបានអ្នកភូមិនិយាយថា បានបង្កើតលេសដើម្បី កាត់ពួកគាត់ ៦១ គ្រួសារចេញ ពីសិទ្ធិដែលនឹងទទួលបានចំណែកដីនោះ។
គួរបញ្ជាក់ថា ការលើកគ្នាមកពីព្រឹកមិញ របស់ក្រុមអ្នកភូមិបឹងកក់ គឺដើម្បីធ្វើការតវ៉ាប្រឆាំង នឹង សេចក្ដីថ្លែងរបស់មន្ត្រីនាំពាក្យរបស់ក្រសួងការបរទេសដែលថា ក្រុមអ្នកភូមិបឹងកក់ដែល មានជម្លោះពួកគេ ពុំមានឯកសារបញ្ជាក់ដីធ្លី ត្រឹមត្រូវ ៕

ពិតណាស់ ដោយសារតែផលប្រយោជន៏របស់ក្រុមគ្រួសារត្រកូលហ៊ុន និង បក្សពួកដែលជាយួន បានយកកិត្តយសខ្មែរទាំងមូលទៅជន់ឈ្លី។ ពិតជាបាបកម្មមែន។
សង្គមស៊ីវិល idea is completely wrong and opposite from the true. Phnom Penh is the capital and the tourist center in Cambodia. Every surounding countries are well developping, we don’t want the to show the world that our capital is covert by dirty garbage in the tourist city. This is a big embaressing to the world if we keep the Boeung Kok resident righ in the midle of the tourist faces. If we care the interest of the resident of Boeung Kok and Borey Keyla, the whole country of 15 million people must be embarassed with the world.
Some people don’t like to see Cambodia having a development.
Some doctrine said: “We will to put dawn fews people in order to put up the whole country to go a head”.