​ទូត​​សហរដ្ឋ​អាមេរិក ​រៀប​ចំ​​សន្និសីទ​​ស្តីពី​​បច្ចេកវិជ្ជា ​​លើក​ដំបូង​​នៅ​​កម្ពុជា​

ស្ថាន​ទូតអាមេរិកនៅ​កម្ពុជា​បាន​ឲ្យដឹងតាម​រយៈ សេចក្ដីប្រកាសព័ត៌មាន​មួយ​នៅ​ថ្ងៃទី​១២​មីនានេះ​ថា ​លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក នឹង​បើក​សន្និសីទ​ស្តី​ពី​បច្ចេកវិជ្ជា (TechCamp) ជា​លើកដំបូង​នៅ​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី ១៣ ខែ​មិនា ឆ្នាំ ២០១៣ វេលា​ម៉ោង ៩ ព្រឹក នៅ​សាកលវិទ្យាល័យ Norton (​ផ្លូវ​កែវ ចិន្ដា សង្កាត់​ជ្រោយ​ចង្ងា ខ័ណ្ឌឬ​ស្សី​កែវ​)​។

ក..សំណាង
Tuesday 12 March 2013 – 3:42 pm
The Free Press Magazine

លោក William E.Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា

លោក William E.Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា

TechCamp ដែល ប្រារព្ធ​ធ្វើ​នៅ​ភ្នំពេញ គឺជា​សន្និសីទ មាន​រយៈពេល ២ ថ្ងៃ​ស្តីពី​បច្ចេកវិជ្ជា ដែល​នឹង​នាំ​អ្នកឯកទេស បច្ចេកវិជ្ជា​អន្តរជាតិ​មក​បង្រៀន​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មាន​ការចាប់អារម្មណ៍ ដើម្បីអោយ គេ​ចេះ​ទាញយក​ប្រយោជន៍​ពី​បច្ចេកទេស​ថ្មីៗ​បំផុត​ផ្នែក​ព័ត៌មាន និង​សារគមនាគមន៍​ដើម្បី​ដោះស្រាយ បញ្ហា​ប្រឈម​បន្ទាន់​បំផុត​ខ្លះៗ នៅ​កម្ពុជា​។ អ្នកសារព័ត៌មាន​ត្រូវបាន​លើកទឹកចិត្ត​អោយ​ចូលរួម​។​

ខ្លឹមសារ​សំខាន់​របស់​សន្និសីទ​នេះ គឺ​ការកសាង​សមត្ថភាព​តាម​រយៈ​ការផ្តល់​អំណាច​ដល់​យុវជន ដែល​ជា​ដំណើរការ​មួយ​ដែល​ធ្វើអោយ​យុវជន​អាច​ទទួលបាន​ជំនាញ​ចាំបាច់​សំរាប់ធ្វើ​ការសំរេចចិត្ត និង​សំរេចបាន​លទ្ធផល​ដែល​ចង់បាន​។ សន្និសីទ​នេះ​នឹង​ពិនិត្យ​ទៅលើ​សេចក្តីត្រូវការ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើការ​ក្នុង​វិស័យ​អប់រំ ភាព​ជា​សហគ្រិន បញ្ហា​ស្ត្រី ប្រព័ន្ធ​ផ្សព្វផ្សាយ ការចូលរួម​របស់​ព​ល​រដ្ឋ និង​ការកសាង​លទ្ធិប្រជាធិបតេយ្យ​ជា​ដើម​។​

​ដោយសារ​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ចំនួន​យុវជន ដែល​ចូល​ទៅក្នុង​កំលាំង​ពលកម្ម នៅពេលនេះ ប្រទេស​កម្ពុជា​កំពុងតែ​ទទួល “​ផលចំណេញ​ផ្នែក​ប្រជាសាស្ត្រ​”​ជា​ប្រវត្តិ​សា​ស្ត្រ​​ ដែល​ផ្តល់​ឱកាស​យ៉ាងច្រើន​សំរាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​លទ្ធិប្រជាធិបតេយ្យ ដែល​ស្ថានទូត​សហរដ្ឋ​អាមេរិក​គាំទ្រ​។​

​វិទ្យាស្ថាន​បើកទូលាយ សាកលវិទ្យាល័យ Norton ក្រុមហ៊ុន EZECOM និង​ក្រុមប្រឹក្សា​យុវជន​របស់​ឯកអគ្គ​រដ្ឋទូត​អាមេរិក​គឺជា​សហ​អ្នក​ឧបត្ថម្ភ និង​សហ​អ្នក​សហការ​នៃ​សន្និ​សីទ​​បច្ចេកវិជ្ជា​នេះ នៅ ភ្នំពេញ​ ៕​

What Next?

Recent Articles

3 Responses to "​ទូត​​សហរដ្ឋ​អាមេរិក ​រៀប​ចំ​​សន្និសីទ​​ស្តីពី​​បច្ចេកវិជ្ជា ​​លើក​ដំបូង​​នៅ​​កម្ពុជា​"

  1. BaBaBoo says:

    វាហាក់ដូចជាយឺតពេលបន្តិចហើយ នៅពេលដែលសរដ្ឋអាមេរិកសម្លឹងនៅតំបន់នេះក្នុងភូមិសាស្រ្តក្តៅ ។ ក្រោយពេល

    ដែលមហាសេដ្ឋកិច្ចចិនកំពុងរាតល្បាត ហើយចំពេលដែលមហាមិត្តកម្ពុជា (វៀតណាម) ងាកទៅវៃអែបស៊ីបអបជា

    មួយអតិតចៅហ្វាយរបស់ខ្លួននៅមូស្កូ ។ គេគួតែធ្វើបែបនេះតាំងពី ២០ ឆ្នាំមុនមកម្លេះ ៕

  2. មិន​យឺត​ពេល​ទេ​បើ​យើង​ចាប់​ផ្ដើម​ ធ្វើ​រឿយៗពីពេល​នេះ សូម​ឲ្យ​អាមេរិក​ផ្ដល់​ការ​អប់រំ​ឲ្យ​ទៅ​យុវជន​ឲ្យ​បាន​ច្រើន

  3. He is a good Ambassador but is NOT a handsome man! Haha…