សង្គមស៊ីវិលរកឃើញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែមានភាពផុយស្រួយ និងដើរថយក្រោយ។ គណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) នៅខែមីនា នេះ ចេញរបាយការណ៍លំអិតមួយមានចំណងជើងថា “កំណែទម្រង់ប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា ឆ្នាំ២០១២”។
ដោយ វណ្ណ វិចារ
2013-03-13
RFA

នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា លោក គល់ បញ្ញា នៅក្នុងកិច្ចពិភាក្សាលើអនុសាសន៍ចំនួន ១៦ចំណុច កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣។ RFA/Sok Serey
របាយការណ៍នេះបង្ហាញថា គណបក្សកាន់អំណាចព្យាយាមប្រើប្រាស់មធ្យោបាយជាច្រើន ដើម្បីក្តោបក្តាប់អំណាចផ្តាច់មុខ ដែលរារាំងដល់ដំណើរការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងរបាយការណ៍កម្រាស់ជាង ៥០ទំព័រ ស្ដីពីការធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា ឆ្នាំ២០១២ ចេញផ្សាយដោយអង្គការខុមហ្វ្រែល នៅខែមីនា បញ្ជាក់ថា កម្ពុជា សព្វថ្ងៃមិនមែនជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ។ ខុមហ្វ្រែល លើកយកករណីសិក្សាលើចំណុចមួយចំនួន ដូចជា ឃ្លាំមើលអភិបាលកិច្ច ឃ្លាំមើលរដ្ឋសភា ឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយ ឃ្លាំមើលការបោះឆ្នោត និងឃ្លាំមើលសមភាពយេនឌ័រ។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា របាយការណ៍ប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងឲ្យរាជរដ្ឋាភិបាលពិចារណាក្នុងការធ្វើកំណែទម្រង់ចាំបាច់នានា ដើម្បីធានាឲ្យមានការគោរពច្បាប់ ដោយបែងចែកអំណាចរបស់ស្ថាប័នកំពូលទាំងបី មានរដ្ឋសភា តុលាការ និងរដ្ឋាភិបាល ឲ្យឯករាជ្យពីគ្នា។ លោកបន្តថា រាជរដ្ឋាភិបាលក៏បានចាត់ការរឹតបន្តឹងសេរីភាពបញ្ចេញមតិ តាមរយៈប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចាត់ការចំពោះមេបក្សប្រឆាំង លោក សម រង្ស៉ី និងប្រធានវិទ្យុសំបុកឃុំ លោក ម៉ម សូណង់ដូ ជាដើម។
លោកបញ្ជាក់ថា បើសិនជាមិនមានការកែលំអចំណុចខ្វះខាតទាំងនោះទេ វានឹងបង្កឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៣ ទៀតផង៖ «យើងព្រួយបារម្ភថា ដំណើរការហ្នឹង ជាប្រជាធិបតេយ្យផុយស្រួយ។ កម្ពុជា អាចត្រឡប់ទៅនឹងប្រទេសមួយមានបក្សតែមួយ បានន័យថា អព្យាក្រឹតភាពកងកម្លាំងខេមរភូមិន្ទ នគរបាលមន្ត្រីតុលាការ ដែលមានពាក់ព័ន្ធក្នុងការបោះឆ្នោតហ្នឹង ធ្វើម៉េចឲ្យអព្យាក្រឹត្យ ត្រូវរៀបចំធ្វើម៉េចឲ្យការបោះឆ្នោតប្រកបដោយតម្លាភាព»។
លោក គល់ បញ្ញា បន្តថា សង្គមស៊ីវិលនៅតែមានការព្រួយបារម្ភថា គណបក្សកាន់អំណាចអាចនឹងនាំកម្ពុជា ឲ្យក្លាយជាប្រទេសដែលមានការគ្រប់គ្រងដោយគណបក្សតែមួយ ប្រសិនណាមិនមានការកែទម្រង់ណាមួយនោះ។
ខុមហ្វ្រែល ក៏បានបង្ហាញថា រាជរដ្ឋាភិបាលអនុវត្តន៍ការងារមិនទាន់មានតម្លាភាព និងអភិបាលកិច្ចល្អនោះទេ ដោយគម្រោងការទាំងឡាយរបស់រាជការ ភាគច្រើនស្ថិតនៅជាអាថ៌កំបាំង ហើយទំនងជាជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ រីឯប្រព័ន្ធការប្រកួតប្រជែងក្នុងការឃោសនាបោះឆ្នោតវិញ គណបក្សកាន់អំណាចបានចាយប្រាក់លើសលប់ ដើម្បីឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១២។ ក្នុងនោះគេរកឃើញថា គណបក្សប្រជាជនចំណាយប្រាក់ឃោសនាក្នុងមួយឃុំជិត ១ម៉ឺនដុល្លារ បើធៀបនឹងបក្សប្រឆាំងដែលចាយប្រាក់ជាង ១ពាន់ដុល្លារ ហើយគណបក្សផ្សេងទៀតចំណាយប្រាក់ឃោសនាអស់ក្រោម ១ពាន់ដុល្លារ។
របាយការណ៍ក៏បានគូសបញ្ជាក់ថា គណបក្សប្រជាជនកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយកាសែត វិទ្យុ ទូរទស្សន៍ ច្រើនលើសលប់ និងមានកម្លាំងផ្សាយខ្លាំងក្លាបើធៀបនឹងសារព័ត៌មានឯករាជ្យ និងសារព័ត៌មានដែលមាននិន្នាការគាំទ្រគណបក្សជំទាស់។ ហើយគណបក្សកាន់អំណាច ក៏បំភិតបំភ័យសារព័ត៌មានឯករាជ្យមួយចំនួន តាមរយៈមធ្យោបាយព្រមាន ឬហាមឃាត់មិនឲ្យវិទ្យុក្នុងស្រុកផ្សាយបន្តទៀតផង។ ចំណែកឯស្ថាប័នរដ្ឋសភាវិញ ក៏ត្រូវបានគេរកឃើញថា ស្ថិតក្រោមឥទ្ធិពលរបស់ប្រមុខរដ្ឋាភិបាល គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ ហើយតំណាងរាស្ត្រគណបក្សជំទាស់ ក៏ត្រូវគណបក្សកាន់អំណាចទាត់ចោលរាល់សំណូមពរ ដើម្បីអភិវឌ្ឍន៍ជាតិដែរ។
ទន្ទឹមនឹងនេះ មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា ពលរដ្ឋកម្ពុជា កំពុងរងនូវការគំរាមកំហែងគ្រប់បែបយ៉ាង ទាំងផ្នែកបញ្ចេញមតិ ការរំលោភបំពានដីធ្លី និងការរំលោភសិទ្ធិមនុស្សជាដើម។ លោកបន្តថា រាជរដ្ឋាភិបាលមិនបានទទួលយកអនុសាសន៍របស់មន្ត្រីសហគមន៍អន្តរជាតិ ដូចជា សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងតំណាងអង្គការសហប្រជាជាតិ ដើម្បីយកទៅអនុវត្តឈានទៅរកភាពរីកចម្រើនទេ តែក្រុមមន្ត្រីទាំងនោះធ្វើការងារបម្រើតែបក្ខពួកខ្លួនប៉ុណ្ណោះ។
លោក យឹម សុវណ្ណ៖ «យើងប្រឈមមុខនឹងការបាត់បង់ជំនួយ បាត់បង់វិនិយោគទុន។ ទីបំផុត កម្ពុជា ត្រូវធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច គឺជាការលំបាករបស់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សកាន់អំណាច ត្រូវតែពិចារណារឿងហ្នឹង សុំឲ្យមានសេចក្តីក្លាហាន ឲ្យមានការរៀបចំការបោះឆ្នោតដោយសេរី និងប្រជាធិបតេយ្យ ដោយមាន សម រង្ស៉ី មានវត្តមានក្នុងការបោះឆ្នោត ហើយគោរពអនុសាសន៍របស់អង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិធំៗ នាំឲ្យការបោះឆ្នោតបង្ហាញឆន្ទៈរាស្ត្រពិតប្រាកដ»។
ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោក ផៃ ស៊ីផាន ប្រកាសច្រានចោលការលើកឡើងរបស់ខុមហ្វ្រែល និងមន្ត្រីបក្សប្រឆាំង។ លោកបន្តថា របាយការណ៍នេះជាការធ្វើការងារបម្រើផលប្រយោជន៍ម្ចាស់ជំនួយក្នុងគោលបំណងចិញ្ចឹមក្រពះប៉ុណ្ណោះ។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែដើរផ្លូវត្រូវ ដោយមានប្រជាពលរដ្ឋម្ចាស់ឆ្នោតភាគច្រើនគាំទ្រ ផ្ទុយពីបក្សប្រឆាំង និងសង្គមស៊ីវិល ដែលចាំតែរិះគន់។
លោក ផៃ ស៊ីផាន៖ «ជារបាយការណ៍មួយមាននិន្នាការដាក់សម្ពាធទៅលើរដ្ឋាភិបាល ដែលអង្គការសង្គមស៊ីវិលមិនត្រូវធ្វើអ៊ីចឹងជាដាច់ខាត ហើយវាយតម្លៃខ្ពស់ទៅលើរាជរដ្ឋាភិបាល និយាយពីមតិភាគតិចគណបក្សប្រឆាំងហ្នឹង ជាអ្នកនាំមុខ ដែលមិនមែនជាអ្នកទទួលខុសត្រូវចំពោះអ្នកបោះឆ្នោត។ ជាអង្គការរដ្ឋាភិបាលមួយដែលស៊ីឈ្នួលជំនួយគេមកចិញ្ចឹម។ រាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតរបស់មហាជន និងសភា»។
លោក ផៃ ស៊ីផាន បញ្ជាក់ថា រាជរដ្ឋាភិបាលក៏នៅតែទទួលយកមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីអភិវឌ្ឍន៍ជាតិដែរ។
ទោះយ៉ាងណាក្តី អ្នកតាមដានបញ្ហាសង្គមយល់ថា របាយការណ៍ដែលមានភស្តុតាងភ្ជាប់នឹងវិភាគនេះ ជាកញ្ចក់មួយដើម្បីឆ្លុះបញ្ចាំងពីសង្គមកម្ពុជា ព្រោះថា កម្ពុជា មិនអាចដើរផ្លូវណាក្រៅពីលទ្ធិប្រជាធិបតេយ្យបាននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
.
អា Cheath ពីមុន ហ្អែងអួតសូម្បីខុមហ្រែ្វល ក៏សរសើរ បក្ស អំណាចផ្តាច់មុខរបស់ ហ៊ុន សែន ដែរ ។ ចុះ ហ្អែង មិនខ្វេះភ្នែកមើល អត្ថបទខាងលើនេះទៅ អាល្ងង់ ។ ហាស ហាស ហាស
Thai or Singapor ?
ប្រវត្តិរូបសង្ខេប
អញឈ្មោះ Cheath ឬ JML ឈ្មោះធ្លាប់ប្រើ (ក្មេងវត្ត)
ពីកើតមកដល់ឆ្នាំ១៩៩៣ រើសអេបចាយ, ពីឆ្នាំ១៩៩៣ ដល់ ១៩៩៨ ត្រូវបានអ្នកធំពេញចិត្ត តែងតាំងជាអ្នកជូតស្បែកជើងប្រចាំត្រកូល។ ពីឆ្នាំ១៩៩៨រហូតបច្ចុប្បន្ន ជូតស្បែកជើង និងស៊ីឈ្នួលជេរបញ្ចោរ។
កំរិតវប្បធម៌ ៖ បរិញ្ញាប័ត្រក្រៅសាលា និងក្រៅប្រព័ន្ធអប់រំ , សាសនា៖ គ្នាន ,
ក្តីប៉ងប្រាថ្នាក្នុងជិវិតៈ នាយករដ្ឋមន្ត្រី
កីឡាដែលចូលចិត្តៈ លោតពីលើអាគារខ្ពស់ៗ
ជំនាញពិសេសៈ ជេរបញ្ចោររយៈពេល៣០នាទី មិនអោយជាន់ពាក្យ
ឳពុកឈ្មោះ៖ មិនស្គាល់ឈ្មោះ មិនដែលស្គាល់មុខ មុខរបរ៖ មិនដឹង
ម្តាយឈ្មោះ៖ មិនស្គាល់ឈ្មោះ. មុខរបរ៖ សូមលាក់
គុណសម្បត្តិ៖ ធ្វើអីក៏បានអាស្រ័យលើអ្នកជួល,អាចថាតាមគេបានគ្រប់ម៉ាត់ ទោះពាក្យខ្លះខ្ញុំមិនយល់ន័យក៏ដោយ។
រៀងថា ប្រទេស កម្ពុជា លិទ្ធិប្រជាធិបតេយ្យ ផុយស្រួយនោះ គឺ ថារហូត ចាប់តាំង ពី ឆ្នាំ ១៩៩៣ តែមិនឃើញ បាក់សោះ អោយ តែ ជិត ដល់ បោះឆ្នោត លិទ្ធិប្រជាធិបតេយ្យ ផុយស្រួយ បោះឆ្នោត រួច បាត់ឈឹង យ៉ាប់ណាស់ ស្រែក បាតែ ប្រទេស ដែល មានលិទ្ធិប្រជាធិបតេយ្យ ចំពោះ ប្រទេស ថៃ បាញ់គ្នា សំលាប់គ្នា ប្រទេស មួយចំនួន សំលាប់គ្នា បោកគ្រាប់បែក អត់ដែលស្រែក ។
ទំលាប់តែអញ្ចឹង មើលតែ មួយជ្រុង រាប់សិបទៀត អត់មើល ។
អ្នកគ្រប់គ្រងប្រទេស គេដឹង គេចេះផ្លឹងផ្លែង បញ្ហាណាដែល កើតឡើង ធ្វើអោយ ប្រទេសជាតិ រើកចំរើន ប្រជាជន សុខ ស្រួល គេ ធ្វើ បញ្ហាណា កើតឡើង នាំអោយ គ្រោះថ្នាក់ ដល់ជាតិ គេ បង្រ្កាប ដូច្នេះ គ្រប់ ការ កសាង ជាតិ រមេង តែង តែជួបនូវបញ្ហា ដូច្នេះ ជៀសមិរួច ។
ដរាបណាខ្មែរយើងនៅមានសម្ដេចតេជោធ្វើជានាយករដ្ឋមន្ត្រី
ដរាបនោះដូចជាមានសង្ឃឹមតិចតួចណាស់ ទោះខ្មែរមានស្ថាប័នកំពូល៣
បែងចែកអំណាចដាច់ដោយឡែកពីគ្នាក៏ដោយ អំណាចទាំងនោះនៅក្នុង
កណ្ដាប់ដៃរបស់សម្ដេចតេជោតែម្នាក់គត់ ទើបខ្រុកខ្មែរឈានទៅមុខមិនរួច។
រាជរដ្ឋាភិបាលកម្ពុជា បានទទួលរងគ្រោះម្តងហើយម្តងទៀត មិនចេះចប់ មិនចេះហើយ ដោយការចោទប្រកាន់ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ថា ជាអ្នកបានគំរាមកំហែងទៅលើក្រុមអ្នករិះគន់ នៅពីក្រោយការអនុវត្តវិធានការរបស់ស្ថាប័នតុលាការ ទៅលើជន ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬក៏ជនសង្ស័យមួយចំនួន ក្នុងអំពើបំពានច្បាប់អាចនៅក្រៅច្បាប់បាន?
ព្រឹត្តិការណ៍ថ្មីៗ និងចុងក្រោយនេះ ហាក់បីដូចជា មិនខុសប្លែកពីអ្វីដែលធ្លាប់ត្រូវបានចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដូចការចុះផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០១២កន្លងទៅនេះនោះទេ គឺក្រុមអង្គការសង្គមស៊ីវិលមួយចំនួននោះ បាននិយាយភាសាដដែលៗ ថា “ចំណាត់វិធានការលើសង្គមស៊ីវិល ធ្វើឱ្យមានការភ័យខ្លាច និងប៉ះពាល់ដល់កិច្ចការរបស់ពួកគេ…” ឬក្នុងពាក្យចោទជាថ្មីទៀតមកលើរាជរដ្ឋាភិបាល ថា ជាអ្នកបានគំរាមកំហែងធ្ងន់ធ្ងរដល់ការងាររបស់ក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិល”។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះ ដែលរួមមាន ថ្នាក់ដឹកនាំ ឬជាមន្ត្រីធ្វើការផ្នែកសិទ្ធិមនុស្ស អ្នកវិភាគឯករាជ្យ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលមានទំនោរគាំទ្របក្សប្រឆាំង គឺពួកគេហាក់ដូចជាជ្រួលច្របល់ អន្ទះអន្ទែងក្នុងចិត្តជាខ្លាំង ខណៈពេលដែលមានសកម្មជនធ្លាប់សហការការងារជាមួយពួកគេ ត្រូវបានចាប់ឃុំខ្លួន និងមួយចំនួនខ្លះទៀតមានដីកាបង្គាប់ពីតុលាការឱ្យចូលខ្លួន ពាក់ព័ន្ធក្នុងរឿងព្រហ្មទណ្ឌ។
ជាមួយនឹងឥរិយាបទ “យកច្បាប់ទ្រាប់អង្គុយ” ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ កន្លងមកបានធ្វើសេចក្តីសន្និដ្ឋានមុនការសម្រេចក្តីរបស់តុលាការទៅទៀត ដោយពួកគេបានទទូចស្នើសុំឱ្យតុលាការកាត់សេចក្តី ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក ដោយឯករាជ្យ មុនពេលដែលជនសង្ស័យនៅមិនទាន់ទាំងបានចូលខ្លួនទៅបំភ្លឺនៅក្នុងតុលាការនៅឡើយ។ តើទង្វើបង្ខិតបង្ខំទៅលើតុលាការបែបនេះ គួរត្រូវបានចាត់ទុកថា ជាការគាបសង្កត់ទៅលើស្ថាប័នតុលាការបានដែរទេ? តើមន្ត្រីអង្គការសង្គមស៊ីវិលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការជួយសម្រួលបញ្ហាគ្រប់បែបយ៉ាងដល់ជនល្មើស ដើម្បីការរត់គេចខ្លួនឬយ៉ាងណា? ប្រសិនបើសកម្មភាពរបស់ ចាន់ សុវ៉េត ត្រូវបានតុលាការបង្ហាញភស្តុតាងរឹងមាំមែននោះ។
ដូចគ្នានេះដែរ ករណីចំណាត់ការទៅលើប្រធានសមាគមអ្នកប្រជាធិបតេយ្យ ម៉ម សូណង់ដូ ដែលត្រូវបានចាប់ឃុំខ្លួន គឺសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌចំនួន៤ករណីធំៗ គឺក្នុងរឿងបង្កើតតំបន់អបគមន៍ ប៉ុនប៉ងបំបែករដ្ឋក្នុងរដ្ឋ ធ្វើឱ្យមានការបះបោរប្រឆាំងនឹងអំណាចរដ្ឋបាលមូលដ្ឋាន ក៏ត្រូវបានអង្គការសង្គមស៊ីវិលមួយចំនួន កន្លងមកលើកឡើងដោយខុសឆ្គងផងដែរ ដោយហៅការចោទប្រកាន់នោះ ថា ជាហេតុផលនយោបាយ និងបានទាមទារឱ្យរាជរដ្ឋាភិបាលដោះលែងជនជាប់ចោទដោយគ្មានលក្ខខណ្ឌ។
ការពិតជាក់ស្តែង ករណី ចាន់ សុវ៉េត និង ម៉ម សូណង់ដូ វាមិនមែនជាការគាបសង្កត់ទៅលើក្រុមអង្គការសង្គមស៊ីវិលនោះទេ គឺជាការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលជាជនសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌ ហើយវាក៏មិនមែនជារឿងនយោបាយ ការបំបិទសិទ្ធិសេរីភាព គាបសង្កត់ ឬក៏គំរាមកំហែងទៅលើក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលនោះដែរ។
គេនៅចាំបានថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ កន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា មានមន្ត្រីអង្គការសង្គមស៊ីវិលម្នាក់បានផ្តល់មធ្យោបាយឱ្យជនសង្ស័យក្នុងការចូលកាន់កាប់ដីរដ្ឋខុសច្បាប់ និងបានរត់គេចខ្លួន គឺ ប៊ុន រដ្ឋា។
បើគេក្រលេកមើលពីរដ្ឋធម្មនុញ្ញ ការថ្លែងរបស់សម្តេចតេជោ គឺពុំគួរត្រូវបានចាត់ទុកថាជាការគំរាមកំហែងនោះទេ ពីព្រោះថា រាជរដ្ឋាភិបាលមានតួនាទី និងភារកិច្ចពេញលេញដើម្បីរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដូច្នេះ អង្គការសង្គមស៊ីវិលទាំងនោះ មិនគួរនឹងចង់ពង្រីកអំណាចរបស់ខ្លួន ឬក៏ទាមទារចង់បាន “ អភ័យឯកសិទ្ធិរបៀបផ្តាច់ការ” ដោយចង់ចោទ ឬក៏ចង់ដកហូតដំណែងនាយករដ្ឋមន្ត្រីមិនឱ្យបំពេញភារកិច្ចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញស្រេចតែនឹងអំពើចិត្តនោះទេ។
យ៉ាងណាមិញ ក្នុងរឿងបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ សួរថា តើនៅលើពិភពលោកនេះ មានប្រទេសណាខ្លះ ដែលត្រូវបានគេអនុញ្ញាតឱ្យបុគ្គលណាមួយ ឬក្រុមណាមួយនៅពីលើច្បាប់ដែរឬទេ ? ។
ការលើកឡើងបែបនេះ ដោយពិនិត្យឃើញថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន គឺដៃម្ខាងស្រែកទាមទារចង់ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រោមស្លាក (NGOs ) និងដៃម្ខាងទៀតប្រើអំណាចគាបសង្កត់មកលើស្ថាប័នតុលាការ ឬរាជរដ្ឋាភិបាល។
នេះឬជាសារជាតិពិតរបស់អង្គការសង្គមស៊ីវិល ដែលជាស្ថាប័នឯករាជ្យ ដែលគួរតែមានតួនាទីក្នុងការចូលរួមពង្រឹងសន្តិសុខសង្គម និងការអភិវឌ្ឍ ប៉ុន្តែ ផ្ទុយទៅវិញ សកម្មភាពរបស់អង្គការសង្គមស៊ីវិលមួយចំនួន ពួកគេរាល់ថ្ងៃបែរជាខិតខំនាំគ្នាស្រែកប្រឆាំង ដើម្បីតែប្រាក់ជំនួយ និងការបំផ្លាញជាតិទៅវិញ?។
បញ្ហាពាក់ព័ន្ធនឹងមន្ត្រីស៊ើបអង្កេតមួយរូបរបស់សមាគមអាដហុក គឺត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួនបំភ្លឺក្នុងតុលាការពីបទ ផ្តល់ជំនួយដល់ចារីយ៍ជាអាទិ៍ ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីខែ ឧសភា ឆ្នាំ ២០១២ តាមបញ្ញត្តិមាត្រា ៥៤៤ នៃក្រមព្រហ្មទណ្ឌ ជាមួយនឹងការបញ្ជាក់ថា ករណីមិនចូលខ្លួនតាមកាលកំណត់ទេនោះ តុលាការនឹងចេញដីកាបង្គាប់ឱ្យនាំខ្លួន។
ដូច្នេះ ប្រសាសន៍របស់សម្តេចតេជោ មិនគួរត្រូវបានអង្គការសង្គមស៊ីវិលទាំងនោះ ធ្វើការបកស្រាយបំភ្លើស ឬក៏បំពុលសាធារណមតិនោះទេ។ ការអំអាងបែបនេះ ក្នុងន័យថា មិនមែនប្រធានសមាគម ឬក៏មន្ត្រីអង្គការសង្គមស៊ីវិលគ្រប់រូបសុទ្ធតែជាបុគ្គល គោរពច្បាប់នោះទេ ។ជាឧហរណ៍ ការចុះផ្សាយរបស់កាសែត Los Angeless Times កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១២កន្លងទៅនេះ គឺមេដឹកនាំសហជីពមួយរូបដ៏ល្បីល្បាញនៅរដ្ឋកាលីហ្វ័ញ៉ា ត្រូវបានប្រឈមនឹងការចោទប្រកាន់ពីបទលួចប្រាក់ និងគេចពន្ធ ជាពិសេស កិបកេងលុយកាក់ពីក្រុមកម្មករ និងសមាជិកសហជីព ដើម្បីធ្វើមានបានខ្លួនឯង ឥឡូវគេយកទៅកាត់ទោស។ ក្នុងបញ្ហានេះ សួរថា ៖ តើការចាប់មេដឹកនាំសហជីពនោះ នៅសហរដ្ឋអាមេរិកគេមានដើរប្រមូលស្នាមមេដៃដើម្បីគាបសង្កត់ទៅលើតុលាការឱ្យដោះលែងដូចនៅកម្ពុជាដែរទេ? តើការចាប់ខ្លួននោះ ត្រូវបានគេចាត់ទុកថា ជារឿងនយោបាយដែរឬទេ?
ម្យ៉ាងវិញទៀត បើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកថ្មីបំផុតនេះ បានបង្ហាញថា ពួកឧក្រិដ្ឋជន ក្រុមភេរវករ ពួកលាងលុយ តែងតែប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួនធ្វើជាឡប់ឡែ ដើម្បីផ្តល់ហិរញ្ញប្បទានជួយទ្រទ្រង់សកម្មភាពរបស់ពួកភេរវករ ជាពិសេស ពួកភេរវករអន្តរជាតិ។
បច្ចុប្បន្ន ទាំងសំណុំរឿង ម៉ម សូណង់ដូ ក៏ដូចជាករណី ចាន់ សុវ៉េត ក្តីគឺមិនស្ថិតនៅក្នុងដៃរបស់រដ្ឋាភិបាលនោះទេ គឺស្ថិតនៅក្នុងការអនុវត្តនីតិវិធីរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យនៃអំណាចទាំងបី។
ដូច្នេះ បញ្ហារបស់ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងមន្ត្រីស៊ើបអង្កេតរូបនេះ វិធីល្អបំផុតនោះ គឺត្រូវខិតខំរកមេធាវីដែលពូកែៗ ដើម្បីជួយការពារដោះបន្ទុក ជាជាងបើកវេទិកាប្រឆាំងជាមួយច្បាប់ ឬក៏ចោទប្រកាន់មកលើរាជរដ្ឋាភិបាល ក្នុងការទាញយកផលប្រយោជន៍បក្ខពួក និងបុគ្គល។
ម្យ៉ាងវិញទៀត ទាំងរាជរដ្ឋាភិបាល និងទាំងអង្គការសង្គមស៊ីវិល គឺសុទ្ធតែទាមទារចង់បាននូវការពង្រឹងនីតិរដ្ឋ តាមរយៈការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ចុះសួរថា ហេតុអ្វីក៏ពួកគេចាត់ទុកវិធានការតាមផ្លូវច្បាប់ ថា ជារឿងគាបសង្កត់បុគ្គលទៅវិញ ? ឬមួយក៏អង្គការទាំងនោះ ចង់នៅក្រៅច្បាប់៕
ឱព្រះជាម្ចាស់អើយសូមព្រះអង្គបើកព្រះនេត្រមើលនិងជួយស្រោចស្រង់ប្រជាពលរដ្ឋដែលកំពង់រងទុក្ខវេទនា ឈឺចាប់ ខ្លោចផ្សារ ក្រោមការជិះជាន់ ធ្វើទុក្ខបុកម្និញរបស់ពួកអ្នកមានអំណាចចរឹកតិរិច្ឆានព្រៃផ្សៃបច្ចុប្បន្ននេះផង ហើយសូមព្រះអង្គផ្តល់យុត្តិធម៌និងដាក់ទោសពួកអាជនឈាមខ្មៅទាំងឲ្យវាវិនាសរលាយហិនហោយទាំងពូជដោយក្រឡាប់ឡាន លិចទូក រន្ទះបាញ់ ក្នុងពេលឆាប់ៗនេះផងដើម្បីឲ្យសង្គមមានភាពសុខសាន្ត។. ប៉ុន្តែចំពោះអ្នកដែលគេបានសាងល្អដោយសុច្ចរឹតជាមួយប្រជាពលរដ្ឋ មិនហុតទឹកសម្លឹងកាក សូមឲ្យពួកគាត់រស់ដោយសេចក្តីសុខសាន្តនិងរុងរឿងចុះ។. ខ្ញុំចង់ឃើញពួកអាមនុស្សតិរិច្ឆានទាំងនោះទទួលយកកម្មពាវាក្នុងពេលឆាប់ៗនេះខ្លាំងណាស់។
ខុមហ្វ្រែល are talking to a cow’s ears.
យល់ស្របជាមួយអង្គការខមហ្វ្រែល១០០%…..។
ពួកអាបក្សប្រឆាំង អន់ជាងឆ្កែ
**************************
ពួកអាប្រឆាំងពូជថោកទាប- ពួជកណ្តុរល្មេះពួនក្នុងលូ
ពូជឈាមអាក្រក់មិនថ្លៃថ្នូរ- ពូជអត់អម្បូរពូជតិរិច្ឆាន ។
អួតណាស់ខ្លាំងណាស់ពាក្យសម្តី- តែចរិតព្រៃពូជបាតផ្សារ
ហ៊ានខ្ជាក់សម្តីស្រែកមុសារ- តែក្បាលវិញណាត្បុលគូថអាចម៏ ។
លាក់មុខលាក់ឈ្មោះពូជត្រកូល-កញ្ជ្រោលយកឈ្មោះអ្នកដ៏ទៃ
ពាក់ស្រោបមុខខ្លួនស្រែកជេរស្តី-ខ្លាចក្រៃគេវ៉ៃជេរតបវិញ ។
អួតស្រែកខ្លួនខ្លាំងតែកំសាក- ក្បាលអោនអាចម៏រាគតក់ស្លុតក្រៃ
ពេលគេជេរតបបាត់ទ្រឹស្តី -បោកប្រាស់រាល់ថ្ងៃក្បាលជាប់គូថ ។
តបដែរតែតបបែបចោលម្សៀត- តបទាំងអស់ស្នៀតយកឈ្មោះគេ
មកជេរតបតអត់ខ្មាស់ឆ្កែ- សត្វតិរិច្ឆានដែរខាំចេញមុខ ៕
អេអាប្អូន Cheath តុយ ដូចជាបានមាត់បានក៏បស់គេតើ!!! អូអ្នកដែលប្អូនជួលគេសរសេរកំនាព្យគេផ្តាំថាអោយប្អូនយកលុយទៅអោយគេផង
ពីព្រោះជំពាក់គេច្រើនអត្ថបទហើយណា!
Cambodia is really a democracy country. ខុមហ្វ្រែល is not a Cambodian, he know nothing about Cambodia. He alway brings the Western case like USA and Europe to apply in Cambodia.
ខុមហ្វ្រែល should study more about Cambodian culture before he gives out the idea.
សួរស្តីមិត្តទាំងអស់គ្នា! ខ្ញុំគិតថា លោក Cheath ជាមនុស្សមានវោហា នឹងដឹងរឿងសង្គមជាតិច្រើន គួរឲកោតសរសើរ តែលោកមិនមានមនសិកាជិតសោះ គឺគាំទ្រផ្កាប់មុខតែលើរដ្ឋាភិបាលអយុត្តិធម៌។ ករណីសង្គមស៊ីវិលទាំទារឲដោះលែងលោក ម៉ម សូណង់ដូ ឲនៅក្រៅឃុំគឺជាការដាក់សំពាធលើ តុលាការ ចុះពេលនេះតុលាការដំបូងចោទប្រកាន់ខុស តើអ្នកណាទទួលខុសត្រូវ? គេដឹងថា តុលាការបែបនេះហើយទើបគេស្នើសុំឲដោះលែង។ ហេតុនេះ សូមលោកគិតផងមុននឹងបន្ទោសគេ។ ដូចជា ករណីលោក ឈូក បណ្ឌិត ជាដើម។ សារភាពដោយខ្លួនឯងផង និងមានការអះអាងពីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃផង នៅតែតុលាការលើកលែងការចោទប្រកាន់ ចុះមិនឲគេថាយ៉ាងមេចបើបែបនេះ។
អ៊ើយ!ចង់ក្អួត អាខុមហ្រែល ! បើប្រទេសកម្ពុជាគ្មានប្រជាធិប្បតេយ្យ រួចអាអែងស្រែកជេរជួយបក្សប្រឆាំងហ្នឹងយ៉ាងម៉េចដែរ? ហើយអាបាតុកម្មរាល់ថ្ងៃយ៉ាងម៉េច? អង្គការ សង្គមស៊ីវិលរាល់ថ្ងៃមានប៉ុន្មាន? គណបក្សនយោបាយរាល់ថ្ងៃមានប៉ុន្មាន? កាសែត ទស្សនាវដ្តី និងវិទ្យុដែលស្រែកជេររដ្ឋាភិបាលមានប៉ុន្មាន? តើមានរដ្ឋាភិបាលដែលចាប់អ្នកចូលបំរើគណបក្សនេះឬគណបក្សនោះដាក់គុកដែរឬទេ ? អានេះយូរៗឡប់មែន!
អេអាប្អូនCheat! ចាំមើលពេលគណបក្សកុម្មុយនីសរាល់ថ្ងៃចាញ់ឆ្នោត ចាំមើលប្អូនឯងធ្វើមុខយ៉ាងម៉េច?
If Cambodia don’t have democracy, ខុមហ្វ្រែល is already in jail; because he talk bad against the government. He still has freedom to go around and talk bad about the government or who ever he doesn’t like, because Cambodia is democracy. “Khmer Family” is right.
ហាស! ហាស ពួកអ្ហែងកុំភ្លេច ជាប់គុកមួយថ្ងៃក៏មានឈ្មោះថាជាប់គុកដែរ
ចុះទម្រាំ ៨ខែ អូ! ហូ កន្តូតអូងខ្ចីគឹតអាម៉េចទៅអេះ ?
ហាស! ហាស មិនទាន់រួចខ្លួនទេ នៅជាប់ទោសព្យួរប៉ុន្មានឆ្នាំទៀត ?
គេអាណិតវា ! វាចាស់ហើយ អោយវាបានសោយសុខកន្តូតអូងខ្ចី ក្នុងវ័យចំណាស់
ស៊ីស្មៅខ្ចី អោយវារាគអាចម៏ សម្រាប់ជិវិតចុងក្រោយទៅចុះ
ហាស! ហាស កុំខំញ៉ាំសងពេក ប្រយ័ត្នរាគអាចម៏សូន្យសង្ខារវើយ អាក្តូ !
ហាស ! ហាស កុំចោទគេថាយកយ៉ៅហេ មកធ្វើឃាតណា !
មតិធុនពពួកមនុស្សបែបខ្ញុំយួនវានិយាយ យ៉ាងមិចក៏សមដែរ ព្រោះវាជាអ្នកគាបសង្កត់គេ
វាបានផលប្រយោជន៏ដោយសារពុករលួយ វាមិនដែលជួបអំពើអយុត្តិធម៌សំរាប់ក្រុមគ្រួសារវាទេ
ចឹងហើយទើបបានជាវាខំប្រឹងស្រែកជេរបិទបាំងការពិត ទាំងខ្លួនឯងកំពុងតែស្រាតននោគោក ម្យ៉ាង
មនុស្សធុននេះជាពពួកឆ្អិនក្បាលសុីក្បាលឆ្អិនកន្ទុយសុីកន្ទុយ ជាមនុស្សអាត្មានិយម ស៊ូថ្វើគរថ្លង់
អោយតែបានដុល្លារ សូម្បីអាត្មាខ្លួនឯងក៏លក់អោយទៅគេដែរ ពិតជាចោរម្សៀត! ពួករោគសង្គមអស់នេះ !
Khmer Family និយាយខុសហើយ គឺ ប្រជាធិប្បតេយ្យ ២០ភាគរយ ផ្តាច់ការ និងក្បត់ជាតិ ៨០ភាគរយ
អេ! អាពូជឆ្កែយួនបង្កាត់Cheath, ថ្ងៃណាមួយហ្អែងនឹងមានវាសនាដូចមេឃ្មុំនេះមិនខាន។ ឬក៏អាចនឹងត្រៀមខ្លួន
ទៅតាម អៀង សារី ក៏បាន។ អៀង សារី មានអាយុ ៨៧ឆ្នាំ
អាCheath+អាJML=៨៧ឆ្នាំ
តើអាCheathអាយុប៉ុន្មាន? ឯអាសិស្សប្អូនJMLអាយុប៉ុន្មាន?