គ្រោះថ្នាក់ចរាចរណ៏នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ បានឆក់ស្រូបជីវិតមនុស្សយ៉ាងហោចណាស់៣នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល១០នាក់ទៀត។ នេះបើតាមតួលេខដែលស្រង់បានដោយនាយកដ្ឋាន សណ្ដាប់់ធ្នាប់ចរាចរណ៏ នៃ អគ្គស្នងការនគរបាលជាតិ ។
សណ្តាប់
Wednesday 13 March 2013
The Free Press Magazine
របាយការណ៏ដែលគេរកឃើញនៅលើគេហទំព័រ ស្នងការនគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងដល់ទៅ ៦លើក (យប់ ៥លើក) បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ (ប្រុស) របួសធ្ងន់៥នាក់ (ស្រី៣នាក់) និងរបួសស្រាល៥ នាក់ (ប្រុស) ក្នុងនោះ បានបង្កឲ្យខូចខាតយានយន្តសរុប ១០គ្រឿង ក្នុងនោះម៉ូតូ៨គ្រឿង រថយន្តធុនតូច១គ្រឿង រថយន្តធុនធំ ១គ្រឿង។
របាយការណ៏ដដែលបន្តថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់និងរងរបួសនេះ គឺបណ្តាលមកពីអ្នកបើកបរល្មើសល្បឿនកំណត់ ២លើក,មិនគោរពសិទ្ធិ ១លើក ស្រវឹង២លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព៧នាក់ (យប់ ៦នាក់)និង កត្តាផ្សេងៗ ១លើក។
រថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣នេះ មានចំនួន ២០៣គ្រឿង គឺ រថយន្តទេសចរណ៍ ៤៣គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ៦៤គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំ ១៦គ្រឿង រថយន្តដឹកទំនិញធុនតូច៩គ្រឿងនិង រថយន្តដឹកទំនិញធុនធំ ៧១គ្រឿង។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ១១៣គ្រឿង នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៥៥គ្រឿង និងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ៣៥គ្រឿង៕

គ្រោះថ្នាក់ចរាចរណ៍កើតឡើងអាស្រ័យដោយសារការគោរពច្បាបចរាចរណ៍។
មានន័យថាចរាចណ៍កំណត់យ៉ាងដូចម្តេច គឺអ្នកបើកបរត្រូវអនុវត្តយ៉ាងដូច្នោះ ទើបការបើកបរ
ប្រកបដោយសុវត្តិភាពពិតៗ។
បច្ចុប្បន្នអ្នកបើកបរភាគច្រើនអាងខ្លួនមានឡានទំនើប សេរីខ្ពស់ បើកបរបំពានមិនគោរពច្បាប់
នគរបាលចរាចរណ៍ផ្លូវគោក មិនយកចិត្តទុកដាក់ និងចាត់វិធានការឲ្យបានតឹងរឹងសម្រាប់ការ
គោរពច្បាប់ចរាចរណ៍នេះហើយ ដែលតែងធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍កើនឡើងពីមួយ
ថ្ងៃទៅមួយថ្ងៃ ដែលតាមការពិនិត្យមើលទៅហាក់ដូចជាមានមនុស្សស្លាប់មួយថ្ងៃៗមិនតិចជាង
សម័យប៉ុលពតប៉ុន្មាននោះឡើយ។
ដំណោះស្រាយគឺមិនអាចនិមន្តព្រះសង្ឃប្រោស់ទឹមមន្តដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់នេះបាន
ឡើយ តែធ្វីដែលយើងអាចកាត់បន្យយគ្រោះថ្នាក់ចរាចរណ៍បានគឺ
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកត្រូវតែអនុវត្តច្បាច់នេះមុនគេ
គឺពិន័យជាដាច់ខាតចំពោះបុគ្គលណាដែលមិនគោរពច្បាប់ចរាចរណ៍ ដូចជាបើកហួសល្បឿន
កំណត់ មានជាតិស្រវឹងក្នុងខ្លួនខណៈពេលកំពុងបើកបរ កន្លែងដែលមិនត្រូវជេងតែអ្នកើកបរ
បង្ខំប្រជេង ហើយមិនត្រូវខ្លាចចំពោះជនណាដែលមានបុណ្យស័ក្គ ធំដំតែមិនគោរពច្បា់ចរាចរណ៍
ជាដើម។ល។
គ្រប់រាស្រ្ត និងនាម៊ឺនមន្ត្រីត្រូវយកច្បាប់មកអនុវត្ត តែមិនត្រូវយកអនុសាសន៍មកប្រកាស
ក្តែងៗបានតែមួយភ្លេតក៏រលត់ចប់បាត់ទៅនោះឡើយ។