ភ្នំពេញៈ ដ្បិតសកម្មភាពសិល្បៈសម្តែងរបស់តារាដើមទ្រូងធំសិចស៊ីនាង សាន សុម៉ាលី ស្ងប់ស្ងាត់តែរឿងស្នេហាតែងលេចឮមិនដាច់សូរឡើយកាលពីពេលកន្លងមកហើយមុននេះក៏ល្បីថា នាងរកបានបុរសអាណិកជនខ្មែរអូស្ត្រាលីម្នាក់មានទ្រព្យស្តុកហើយនៅសម្ងំសាងស្នេហ៍យ៉ាងផ្អែមត្រជាក់ជាមួយនឹងគ្នាមិនខ្វល់ពីការងារសិល្បៈមួយរៀលឡើយ។
Wednesday, 13 March 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ប៉ុន្តែពេលរំឭកដល់រឿងស្នេហានោះតារាសម្តែងដែលស្ទូចបានភាពល្បីមួយប្រាវដោយសារហ៊ានសម្តែងក្នុងភាពសិចស៊ីរឿង កាកី នាង សាន សុម៉ាលី បែរជាថ្ងូរដូចព្រាបថា៖«មកដល់ពេលនេះវ័យជិត៣០ឆ្នាំហើយនៅរកបុរសណាម្នាក់ដែលមានចិត្តស្មោះមិនទាន់បាននៅឡើយ»។
នាង សាន សុម៉ាលី ចាប់អាជីពសិល្បៈជាតារាសម្តែងនៅឆ្នាំ២០០៣និងបានលេចមុខក្នុងសិល្បៈជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០០៤ ទើបនាងល្បីខ្លាំង តាមរយៈការសម្ដែងក្នុងរឿង «កាកី» ដែលនាងដើរតួជាតារាសិចស៊ីបំផុត។ ប៉ុន្តែបន្ទាប់ពីនោះ ខណៈដែលកេរ្តិ៍ឈ្មោះសិល្បៈកំពុងតែស្ទុះឡើង នៅអំឡុងឆ្នាំ២០១០ នាង សុម៉ាលី ក៏ធ្លាក់ថយប្រជាប្រិយភាពយ៉ាងគំហុកក្រោយពីនាងរងការចោទប្រកាន់ពី ពេជ្រ សេរីរ័ត្ន ថានាងជាអ្នកដឹកញីបន្ស៊ីឈ្មោល(ម៉ែយ៉ែម) ដែលជាភាពអាម៉ាស់បំផុតក្នុងដំណើរសិល្បៈរបស់នាង ហើយនាងក៏ដកខ្លួនពីសង្វៀនសិល្បៈទៅសម្ងំលាក់មុខលាងរឿងអាស្រូវនោះអស់មួយរយៈធំ។
តែយ៉ាងណារឿងដ៏អាម៉ាស់នោះ ក៏មិនបានបង្ខំឲ្យនាងដើរដល់ផ្លូវទាល់ច្រកណាមួយនោះដែរ ហើយក៏មិនបានច្រានស្រីស្រស់ សាន សុម៉ាលីលាក់មុខដូចសត្វពង្រូលរហូតដែរ។ ខណៈរឿងអាម៉ាស់នោះស្ងប់រលត់នោះស្រីស្រស់ សាន សុម៉ាលីក៏ចូលមកប្រឡូកក្នុងមាគ៌ាសិល្បៈសាជាថ្មី ប៉ុន្តែការវិលមកបង្អួតសម្រស់ក្នុងថ្នាលសិល្បៈវិញនេះ នាង សុម៉ាលី មិនមានឱកាសកាច់រាងក្នុងខ្សែភាពយន្តមួយរឿងណាឡើយ ខណៈនាងត្រឹមសម្តែងកាយវិការដ៏តិចតួចបំផុតនោះ។
ការវិលចូលប្រឡូកក្នុងសង្វៀនសិល្បៈសម្តែងរបស់ សាន សុម៉ាលី ក្រោយពីលាក់មុខព្រោះរឿងអាស្រូវដឹកញីបន្ស៊ីឈ្មោលនោះ នាងក៏ល្បីថា លួចបង្កាត់ភ្លើងស្នេហ៍ជាថ្មីជាមួយអតីតសង្សារចាស់ជាមួយតារាសម្តែង រតនៈ ពិសិដ្ឋ ហើយបន្តពីនោះក៏ល្បីថា នាងកំពុងកាក់កបស្នេហ៍ជាមួយបុរសៗអ្នកមានក្រៅស្រុក។លុះចុងក្រោយនេះក៏ល្បីថានាង សាន សុម៉ាលី កំពុងរស់នៅជាមួយបុរសអាណិកជនខ្មែរអូស្រ្តាលីមានទ្រព្យម្នាក់យ៉ាងកំបាំងមុខ និងមិនខ្វល់ពីការវិលមកសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈនោះទៀតដែរ ។
យ៉ាងណាក៏ដោយ ជុំវិញព័ត៌មានដ៏រសើបចុងក្រោយនេះ មិនត្រូវបានស្រីស្រស់សម្បូរសាច់ដើមទ្រូងនាង សាន សុម៉ាលី ទទួលស្គាល់ថាជាការពិតនោះឡើយ។ នាងបដិសេធយ៉ាងញ័រមាត់ថា៖«មួយរយៈចុងក្រោយនេះខ្ញុំមិនសូវមានវត្តមានក្នុងសកម្មភាពសម្តែងនេះ ខ្ញុំគ្មានបាននៅសម្ងំបង្កាត់ភ្លើងស្នេហ៍ជាមួយតារាសម្តែងណា ហើយក៏មិនបាននៅសម្ងំសាងសេ្នហ៍ស្នេហាជាមួយបុរសអូស្ត្រាលីណាម្នាក់ឡើយ»។ ស្រីស្អាត សុម៉ាលី បានបន្តទៀតថា៖«ខ្ញុំមិនស្គាល់បុរសអូស្ត្រាលីណាទេ គេចេះតែចោទខ្ញុំផ្តេសផ្តាស ហើយខ្ញុំក៏មិនទាន់មានស្នេហាដែរពេលនេះបេះដូងខ្ញុំនៅទំនេរនៅឡើយ គ្មានជាប់ចំណងចិត្តបុរសណាម្នាក់នោះទេ»។
បើទោះជាសុម៉ាលី អះអាងថា នាងមិនទាន់មានស្នេហាយ៉ាងណាក៏ដោយ តែនាងហាក់ធ្លាប់ភ្លក្សរសជាតិស្នេហាជាមួយបុរសៗខ្មែរនៅក្រៅស្រុក និងធ្លាប់រងគ្រោះបេះដូងដោយសារបុរសៗទាំងនោះទើបនាងពោលថា៖«បុរសៗខ្មែរនៅក្រៅស្រុក ពិបាកទុកចិត្តណាស់ ហើយក៏ពិបាកជឿ និងយកប្រាណទៅប្តូរដែរ សម្បូរអ្នកញ៉ែចោលៗហ្នឹងអត់បានការនោះទេ»៕

កុំពិបាកធ្វើអ្វី អ្នកមានរបស់ប៉ុណ្ណឹងៗដែរ ខ្លាចអ្វីលះបង់ ដើម្បីចំណេញ ស្រួលហើយបានប្រាក់រកណាទៅបាន។ល។
បុរសក្រៅស្រុកនាងមិន ហ៊ាន ចុះ បុរសក្បាលទំពែក ធោមៗនៅក្នុងស្រុក ចាំជួយនាង ហើយតើ ពិបាក ស្អីទៀត ទៅនាង អើយ ។ បើហាតែមួយម៉ាត់ អាខៀវ កាញ់រិទ្ធ វាចាត់ អោយ អា CheathអាJML មក នាំនាង ទៅភ្លាមហ្នឺង ។
You should pick a man who is be there for you and do not think about the long distand men.
However, there is not easy to find a man who love, care, and thinking about you. Also, the good men as the long distand , he may not free from being a single.
Good luck in your future lover.
បើស្នេរស្ងាត់ដូចោរលួចសេះនោះសូមមកនេះមកហង់អើយគ្រាន់មានគ្នាកំដរ។ ធានាថាមិនស្ងាត់នោះ ទេគឺទ្រហឹងអើងកងតែម្តង។ សូមទូរសព្ទ័មកលេខ ០១០……
កំសត់ណាស់ ! នាង