អ្នក​បឹង​កក់​៦​​នាក់របួស​ធ្ងន់​​​​ពេល​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច

អ្នក​ភូមិ​បឹង​កក់​មួយ​ចំនួន​រង​របួស​ធ្ងន់ ខណៈ​មាន​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ក្នុង​ពេល​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះលោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មីនា។

ដោយ ទេព សុរ៉ាវី
2013-03-13
RFA


ស្តាប់សំឡេង ថតសំឡេង

អ្នក​បឹងកក់​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​សមត្ថកិច្ច​ចម្រុះ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ​២០១៣។ RFA/Mom Sophon

អាជ្ញាធរ​មាន​សមត្ថកិច្ច និង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ បាន​រារាំង​អ្នក​ភូមិ​បឹងកក់ មិន​ឲ្យ​ទៅ​ជិត​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្ដាល​ឲ្យ​មាន​ការ​វាយ​តប់​រុញ​ច្រាន​គ្នា ធ្វើ​ឲ្យ​អ្នក​ភូមិ ៦​នាក់​រង​របួស​ធ្ងន់ និង​សន្តិសុខ ២​នាក់​ផ្សេង​ទៀត​រង​របួស​ស្រាល។

អ្នក​ភូមិ​បឹងកក់​ដែល​រង​របួស​នោះ រួម​មាន អ្នកស្រី ង៉ែត ឃុន របួស​គ្រាំ​ក្នុង និង​ដៃ​ស្តាំ របួស​ជាំ​ជិត ១០​កន្លែង អ្នកស្រី សែម ទូច ហើម​ជើង​ម្ខាង​ដើរ​មិន​រួច លោក លួស សាខន ប្តី​អ្នកស្រី យ៉ោម បុប្ឆា បាក់​ធ្មេញ​មុខ​ចំនួន ៣ ជង្គង់​និង​មេជើង​ទាំង​សង​ខាង​បែក​ដើរ​មិន​រួច អ្នកស្រី ញ៉ក់ សុផាត បាក់​ឆ្អឹង​កែងដៃ​ស្ដាំ និង​ត្រូវ​វះ​កាត់​ត​ឆ្អឹង អ្នកស្រី ខែក ចាន់រស្មី របួស​និង​រន្ធត់​រហូត​សន្លប់ និង​លោក ឡេង ចិន គ្រេច​ក​កម្រើក​មិន​រួច។ អ្នក​ភូមិ​រង​គ្រោះ​ទាំង​នោះ កំពុង​ឲ្យ​គ្រូពេទ្យ​អង្គការ​លីកាដូ ជួយ​ព្យាបាល រី​ឯ​អ្នកស្រី ញ៉ក់ សុផាត ត្រូវ​បញ្ជូន​ទៅ​វះកាត់​នៅ​មន្ទីរពេទ្យ។

ប្រភព​ពី​អ្នក​ភូមិ​ឲ្យ​ដឹង​ថា រូបភាព​ថ្មី​នៃ​ការ​ប្រើ​អំពើ​ហិង្សា​បង្ក្រាប គឺ​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​ខែល និង​ដំបង មិន​បាន​វាយ​ទៅ​លើ​អ្នក​ភូមិ​ទេ។ ប៉ុន្តែ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ បាន​វាយ​អ្នក​ភូមិ​នឹង​ដៃ ដោយ​ប្រើ​វិធី​វាយ​បំបាក់​ដៃ និង​ធាក់​បំបាក់​ជើង​អ្នក​ភូមិ។

លោក លួស សាខន ប្តី​អ្នកស្រី យ៉ោម បុប្ឆា ដែល​រង​គ្រោះ​បាក់​ធ្មេញ និង​របួស​ជើង​ទាំង​សង​ខាង រៀប​រាប់​ពី​ព្រឹត្តិការណ៍​នៃ​ការ​បង្ក្រាប​របស់​សន្តិសុខ​ថា៖ «ពេល​ដែល​គេ​ប្រទាញប្រទង់​គ្នា​ខ្ញុំ​ក៏​បាន​ទៅ​ជួយ សុង ស្រីលា ហើយ​ខ្ញុំ​ក៏​កាន់​ស្លឹក​ត្នោត​គ្រវីគ្រវាត់​ថា កុំ​ឲ្យ​ចូល​មក ចូល​មក​ជាន់​មនុស្ស​ស្រី​ហើយ ដល់​ពេល​ហ្នឹង​ទៅ​អា​មេ​ពួក​អ្នក​យាម​សួន​បញ្ជា​ថា អ្ហែង​ចាប់​អា​ហ្នឹង វាយ​អា​ហ្នឹង​ឲ្យ​អញ អ៊ីចឹង​ទៅ​ខ្ញុំ​រត់​ថយ​ក្រោយ ហើយ​គ្នា​វា ១០​នាក់ រត់​តាម​ចាប់​ខ្ញុំ វាយ​ខ្ញុំ​បាក់​ធ្មេញ​អស់ ៣ គំហុក»

លោក លួស សាខន យល់​ឃើញ​ថា ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​អ្នក​ភូមិ​ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​លោក​នឹង​ជជែក​ជាមួយ​អ្នក​របួស​ផ្សេង​ទៀត ដើម្បី​ត្រៀម​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​នោះ។

តំណាង​អ្នក​ភូមិ​បឹងកក់ លោកស្រី ទេព វន្នី បញ្ជាក់​ថា ដំបូង​ឡើយ​អ្នក​ភូមិ​បឹងកក់ ប្រមាណ ១០០​នាក់ ទៅ​តវ៉ា​មុខ​ក្រសួង​យុត្តិធម៌​ដើម្បី​សួរ​នាំ​រឿង​លិខិត​ដែល​អ្នក​ភូមិ​កាល​ពី​លើក​មុន ស្នើ​សុំ​ជំរុញ​ឲ្យ​តុលាការ​ឧទ្ធរណ៍​ឲ្យ​ជួយ​ពន្លឿន​បើក​សវនាការ​លើ​ករណី​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​បាន​ឆាប់។ ប៉ុន្តែ​ដោយ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មន្ត្រី​ក្រសួង​យុត្តិធម៌ ទើប​អ្នក​ភូមិ​បឹងកក់ បង្វែរ​ទៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក្នុង​គោលបំណង​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ជួយ​អន្តរាគមន៍​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​សូម​ឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​អ្នក​ភូមិ ៦១​គ្រួសារ​ទៀត ឲ្យ​មាន​សិទ្ធិ​រស់​នៅ​លើ​ដី​ទំហំ ១២,៤៤​ហិកតារ។ ស្នើ​សុំ​ឲ្យ​ជួយ​បោះ​ព្រំ​ប្រទល់​ដី​ទំហំ ១២,៤៤​ហិកតារ​ឲ្យ​បាន​ច្បាស់លាស់ និង​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា តំណាង​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។

លោកស្រី ទេព វន្នី បញ្ជាក់​ថា អ្នក​ភូមិ​បឹងកក់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​រួម​នឹង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ប្រមាណ ៣០០​នាក់ រារាំង​នៅ​ក្បែរ​សួន​ច្បារ​នាគ​បាញ់​ទឹក ជិត​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ភ្លាមៗ​សមត្ថកិច្ច​បាន​ចាប់​អ្នក​ភូមិ ៣​នាក់​ដាក់​ក្នុង​រថយន្ត ដើម្បី​គំរាម​អ្នក​ភូមិ ប៉ុន្តែ​ដោះលែង​វិញ​នៅ​ពេល​ឃើញ​អ្នក​ភូមិ​រង​របួស​ច្រើន៖ «ករណី​នេះ​ថ្មី​មួយ​ទៀត រន្ធត់​ហ្នឹង គឺ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​អត់​មាន​ការ​កាត់​បន្ថយ កាន់​តែ​កើន​ឡើង ហើយ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន»

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​ក្រុម​សមត្ថកិច្ច និង​ថា ទង្វើ​ហិង្សា​នោះ ជា​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ជះ​ឥទ្ធិពល​ប៉ះពាល់​ដល់​មុខ​មាត់​របស់​រាជ​រដ្ឋាភិបាល៖ «ការ​ប្រើប្រាស់​អំពើ​ហិង្សា​ដើម្បី​ដោះស្រាយ គឺ​ជា​រឿង​មួយ​ដែល​យើង​មិន​អាច​ទទួល​យក​បាន​ទេ ព្យាយាម​ដោះស្រាយ​តាម​សន្តិវិធី​ទៅ​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល»

ជុំវិញ​ការ​ប្រើ​ហិង្សា​លើ​អ្នក​ភូមិ​បឹងកក់​នេះ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ដោយ​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។

អ្នក​ភូមិ​បឹងកក់ ព្យាយាម​ជា​ច្រើន​លើក​ច្រើន​សា យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាប័ន​ពាក់ព័ន្ធ និង​នៅ​ផ្ទះ​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​រឿង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាង ៦​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ។ ប៉ុន្តែ​លទ្ធផល​ភាគ​ច្រើន​ដែល​អ្នក​បឹងកក់ ទទួល​បាន គឺ​ការ​បង្ក្រាប​ដោយ​ហិង្សា​ឲ្យ​រង​របួស និង​មាន​ការ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "អ្នក​បឹង​កក់​៦​​នាក់របួស​ធ្ងន់​​​​ពេល​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច"

  1. Lorn Kuyle says:

    យើងរួមគ្នាដើម្បីសេរីភាព ការរស់នៅដោយភាពសុខុដម្យ​​ ក្នុងនាមមនុស្សជាតិដូចគ្នា

  2. គំនិត says:

    សូមលើកហត្ថាចុចចារសេចក្តី ឃ្លាឃ្លោងខ្លឹមខ្លីមានន័យពិតៗ
    ជូនអ្នកស្នេហ៍ជាតិផៅញាតិជាមិត្ត ពិសាលពិសិដ្ឋគួរស្និតស្នេហា។
    ឃើញរាស្រ្តទុក្ខធំខ្ញុំឈឺកកឈាម ដេកដើរមិនស្ងៀមលើកម្រាមហត្ថា
    ចុចតែងកំណាព្យជាកាព្យអក្ខរា ប្រដៅពួកស្វាពួកអាក្បត់ជាតិ។
    សុំសួរឯងថាស្វាឬមនុស្ស ចចកឬឈ្លុសចេះព្រូសចោម្សៀត
    កើតជាកូនខ្មែរជាឆ្កែយួនវៀត ថោកគ្មានមាយាទលក់ជាតិទឹកដី។
    អភិវឌ្ឍន៍ជាតិសោះកោះបណ្តេញរាស្រ្ត គ្មានចិត្តរអៀសខ្មាស់រាស្រ្តទេអី
    អួតខ្លួនបណ្ឌិតគំនិតចោរព្រៃ សាងបាបរាល់ថ្ងៃអាចៃអាឈ្លើង។
    សូមសរសើរម្រាក់អ្នកស្នេហាជាតិ ខំប្រឹងខ្មីខ្មៀតជ្រោមជាតិខ្មែរយើង
    ដោយពាក្យវាចារប្រហាររំលើង សាមគ្គីគ្នាឡើងបំប៉ើងពួកទមិឡ។
    កុំចាញ់បោកវាគ្នាពួកលក់ជាតិ ល្បិចរយពាន់ស្នៀតឲ្យជាតិរិចរិល
    ពូកែបន្លប់ប្រសព្វបង្វិល លុយបានដោយសីល៍ខិលហួសប្រមាណ។
    លក់ដីលក់ជាតិឆ្លៀតលួចទន្លេ ពុំដែលខ្វល់ទេរាស្រ្តជេរតិរិច្ឆាន
    ភូតភរបោកប្រាស់់សច្បាស់សណ្តាន វីឡាថ្កើងថ្កានតើបានពីណា។
    និយាយបូបាច់អាច៍អាហ្អែងអញ មុខដូចលាបខ្លាញ់ក្រញា៉ញ់វាចា
    អួតខ្លួនរំដោះអួតខ្លួនស្ថាបនា ប្លន់ស្រែចំការភរថាអភិវឌ្ឍន៍។
    ខ្ចីបុលវាល់លានសង់ស្ពាននិងផ្លូវ បើធ្វើត្រឹមត្រូវរាស្រ្តមិនទៅមាត់
    តែពួកអានេះរិះគិតយ៉ាងស្ទាត់ សើយលាត់ៗគាត់ថាអស់លុយ។
    បងប្អូនខ្មែរអើយនេះហើយជនក្បត់ ល្បិចកៀបសង្កត់បែនបត់ដាក់នុយ
    ធ្វើល្អមុខរាស្រ្តវាត់វាសកន្ទុយ រាស្រ្តស្លាប់រពុយព្រោះកន្ទុយវា។

    លោក១៤ឆ្នាំរៀបរាប់និទានបានក្បោះក្បាយល្អខ្លាំងណាស់ក្នុងគំនិតដ៏លាមករបស់លោក។ លោកចេះនិយាយពីហេតុផលដាក់កំហុសលើពលរដ្ឋ តែលោកមិននិយាយរៀបរាប់ពីកំហុសមន្រ្តីថោកទាបក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ននោះសូម្បីមួយឃ្លា។ នៅតំបន់ខ្លះក្រោយការមករស់នៅរបស់ប្រជាពលរដ្ឋពីឆ្នាំ១៩៧៩ ដល់១៩៩០រដ្ឋបានបែងចែកដីឲ្យពលរដ្ឋតាមគ្រួសារនីមួយៗធ្វើជាកម្មសិទ្ធនិងបង្ករបង្កើនផល ព្រមទាំងបានចេញបង្កាន់ដៃកាន់ដីធ្លីឲ្យពួកពលរដ្ឋទៀតផង ចុះហេតុអីមកដល់ពេលនេះហើយ ជាង៣០ឆ្នាំហើយ នៅតែមិនឃើញមានគោលការណ៍ធ្វើកម្មសិទ្ធឲ្យត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋទាំងនោះទៀត មិនតែប៉ុណ្ណោះតំបន់ខ្លះត្រូវបានចេញសជណបណ្តេញចេញក្រោមលេសអភិវឌ្ឍន៍និងការដោះស្រាយក្នុងកំរិតដ៏ទាបបំផុតទៀតផង។ ម្យ៉ាងក្នុងនានរដ្ឋាភិបាលប្រៀបដូចជាឪពុកម្តាយរបស់ប្រជាពលរដ្ឋ ត្រូវស្រឡាញ់ប្រពលរដ្ឋនិងបំរើពលរដ្ឋឲ្យមានតម្លាភាពស្មើៗគ្នា មិនត្រូវព្រោះតែលុយនិងអំណាចគ្រួសារបក្សពួកខ្លួនបែរជាមកឆ្កួតវង្វេងធ្វើបាបប្រជាដោយគ្មានត្រាប្រណីនោះទេ។. មែនត្រង់ចំណុចខ្លះគួរឲ្យកោតសរសើរផងដែរដែលចេះដើរចែកដីជូនពលរដ្ឋតាមទីជនបទនិងពលរដ្ឋដែលពុំទាន់មានដីរស់នៅហើយទៅកាន់ទន្រ្ទានដីរដ្ឋរស់នៅប្រកបរបរចិញ្ចឹមជីវិត ដែលទង្វើនោះបានបង្ហាញពីជំហ៊ទទួលខុសត្រូវពិតៗរបស់រដ្ឋាភិបាល។ ប៉ុន្តក្នុងពេលតែមួយ នយោបាយតែមួយហេតុអ្វីបែរជាប្លន់ដីប្រជាពលរដ្ឋដែលបានកំពង់រស់និងកាន់កាប់ជាយូឆ្នាំមកហើយនោះទៅវិញ? តើនេះរឺយុទ្ធចតុកោណ ដែលអួតថាលប់បំបាត់ភាពក្រីក្រនោះ? ទេវើតាមទិដ្ឋភាពសព្វថ្ងៃគឺកំពង់លប់បំបាត់ប្រជាក្រីក្រទៅវិញទេដោយការបណ្តេញចេញនិងសម្លាប់ដោយប្រយោលតែប៉ុណ្ណោះ។. គ្មាននរណាឈឺចាប់ជាងអ្នកដែលកំពង់តែឈឺនោះទេ ហើយអ្នកធ្លាប់ឈឺចាប់បែបនោះទើបដឹងថាវាខ្លោចផ្សាប៉ុណ្ណា។ សូមគិតដល់សេចក្តីសុខរបស់ជាតិខ្លួន ប្រជាពលរដ្ឋរបស់ខ្លួនផង កុំចាត់ទុកគ្នាជាសត្រូវ គ្នាមានបានបន្តិចបន្តួចក៏មិនស្មើបង្គន់ជុះអាច៍របស់ពួកអ្នកឯងមួយផង។

  3. ~ says:

    We can see perficly that Hun Sen’s policemant for defeat the women who has no weapon to protect their property only. But they are not protection people from ganster of CPP’s robbing their property to the tycoon of Hun Sen’s corperation.
    Who is the leader of gangster in Cambodia?
    Is Hun Sen the leader of Gangster and corruption that hurting our innocent people in Cambod?

  4. leavpor says:

    ហ៊ីស!!! យាយផានទើបតែអោយលុយថ្មីៗ ម្នាក់៤០០០០ រៀល គ្រប់បូលីសទាំងអស់បានជប់លៀងស៊ីពែ ថ្ងៃចូលឆ្នាំចិនទៀត។ រឿងអីដែលមានអ្នកចង់លេងសើចជាមួយយាយផានបាន។
    បងៗប៉ូលីស បើទោះបីយាយផានអោយបង្ក្រាបបងប្អូនបង្កើត និង ឪពុកម្តាយរបស់ខ្លួនក៏មិនញញើតដៃដែរ។
    ពីព្រោះពួកគាត់ត្រូវថ្នាំសន្តំរបស់យាយផានជ្រាបចូលដល់ឆ្អឹងអស់ហើយ។

  5. ក្មេងវត្ត says:

    ពួកអាអស់នេះមានប្រភពធ្លាប់នៅព្រៃ,ចេញមកពីព្រៃទោះជាបានមកនៅក្នុងក្រុងក៍ពួកវាមិនចោល
    អាចារឹកព្រៃរបស់ពួកវាឡើយ,វាមិនខុសគ្នានិងប៉ុលពតទេ ហ៊ានតែមេវាបញ្ជាឲ្យទាត់ធាក់ឫសម្លាប់
    ម៉ែឪពួកវា ក៍ពួកវាហ៊ានធ្វើដែរ,នេះហើយពពួកអាមនុស្សព្រៃគឺនៅតែព្រៃ។

  6. ក្មេងវត្ត says:

    កំពូជពួកអាមាន់សម្លដូចមេកំពូលពួកវាអញ្ចឹង ពូកែតែអាខាងជាន់ញីនិងដេញចឹកដេញច្រាសដេញ
    ជល់តែគ្នាឯងនិងកូនចៅឯងប៉ុណ្ណោះ,បើជាមួយយួននិងសៀមវិញលិបក្បាលនៅក្នុងស្នូកដូច
    អណ្ដើកអញ្ចឹង,បើហ៊ានជាមួយគេដូចជាមួយខ្មែរគ្នាឯង ម្លេះពួកចោរប្លន់ទឹកដីក៍ញញើតខ្លះដែរ។