ភ្នំពេញៈ បន្ទាប់ពីអាជ្ញាធរ និងក្រុមហ៊ុនផានអ៊ីម៉ិច នៅតែបន្តអូសបន្លាយ ក្នុងការផ្ដល់ដំណោះស្រាយ បញ្ចប់វិវាទអស់រយៈពេលជាងមួយឆ្នាំមកនេះ អ្នកភូមិបុរីកីឡាចំនួនបួនគ្រួសារដែលផ្ទះសម្បែងត្រូវបានឈូស បំផ្លាញនិងបណ្ដេញចេញ កាលពីឆ្នាំមុនបានសម្រេចនាំគ្នា ចូលទៅសាងសង់រោងប្រក់តង់កៅស៊ូស្នាក់នៅកន្លែងអតីតទីតាំងដី ផ្ទះរបស់ពួកគាត់វិញកាលពីម្សិលមិញ។
Wednesday, 13 March 2013
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

ក្មេងៗកូនអ្នកភូមិ នៅក្រោមកៅស៊ូតង់ដែលទើបបោះលើអតីតដីផ្ទះរបស់ពួកគេ។ រូបថត វីរៈ
អ្នកស្រី ស ស៊ន ដែលបានចូលទៅបោះតង់រស់នៅ លើដីចាស់របស់អ្នកស្រីវិញនោះ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ក្រោយពីអ្នកស្រី បានស្នាក់នៅជាបណ្ដោះអាសន្ន នៅផ្ទះក្មួយជាងមួយឆ្នាំ ដោយគ្មានដំណោះស្រាយពីអាជ្ញាធរ និងក្រុមហ៊ុន អ្នកស្រីបានសម្រេចចិត្តចូលទៅបោះតង់រស់នៅលើទីតាំងដីផ្ទះរបស់ អ្នកស្រីវិញ។
អ្នកស្រីថ្លែងថា៖«កាលពីថ្ងៃអាទិត្យ ខ្ញុំបានចូលមករស់នៅក្នុងអគារចាស់មួយដែលបច្ចុប្បន្នគ្រប់គ្រង ដោយក្រុមហ៊ុនផានអ៊ីម៉ិច ប៉ុន្តែត្រូវសន្តិសុខក្រុមហ៊ុនរារាំង និងចាប់រឹបអូសយកអង្ករ និងសម្ភារប្រើប្រាស់មួយចំនួនព្រមទាំងលុយមួយលានរៀល»។
អ្នក ស្រីបានបន្ថែមថា៖«មកទល់ពេលនេះ[ព្រឹកថ្ងៃអង្គារ]ពួកគេនៅមិនទាន់ ប្រគល់របស់របរលុយកាក់ឲ្យខ្ញុំវិញទេ ដូច្នេះទើបខ្ញុំសម្រេចចិត្ត មកបោះតង់លើដីចាស់របស់ខ្ញុំវិញ ដែលក្រុមហ៊ុន បានឈូសឆាយកាលពីដើមឆ្នាំ២០១២ ដោយគ្មានសំណង»។
លោក ឌី សុខឌឿន មន្ត្រីសន្តិសុខសង្កាត់វាលវង់ ដែលប្រចាំការរក្សាសន្តិសុខនៅក្នុងទីតាំងដីចន្លោះក្បែរអគារ ចាស់ហ៊ុមព័ទ្ធដោយរបងស័ង្កសី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ខណៈការដោះស្រាយមិនទាន់មាននៅឡើយនោះ ក្រុមអ្នកភូមិ មិនគួររំលោភចូលមកបោះតង់លើដីនេះទេ ពួកគាត់អាចប្រឈមនឹងការបង្ក្រាបពីកម្លាំងអាជ្ញាធរ និងក្រុមហ៊ុនសាជាថ្មី ។
លោកបានថ្លែងថា៖«ពួកគាត់គួរតែអត់ធ្មត់ និងរង់ចាំការដោះស្រាយពីអាជ្ញាធរ និងក្រុមហ៊ុនសិន ដើម្បីកុំឲ្យមានការចោទប្រកាន់ថា ពួកគាត់ជាអ្នករំលោភទន្ទ្រានចូលកាន់កាប់ដីក្រុមហ៊ុនដោយខុស ច្បាប់»។
អ្នកស្រី ស៊ូ អ៊ីម អាយុ ៥៧ ឆ្នាំ ដែលបានចូលមកបោះតង់ស្នាក់នៅលើដីដែលហ៊ុមព័ទ្ធដោយរបងស័ង្កសី ដែរនោះ បាននិយាយថា អ្នកស្រីក៏មានក្ដីព្រួយកង្វល់ដែរ អំពីការវាយបង្ក្រាបសាជាថ្មី ពីកម្លាំងមានសមត្ថកិច្ច និង ក្រុមហ៊ុន។
អ្នកស្រីថ្លែងថា៖«នៅពេលនេះ យើងខ្ញុំគ្មានជម្រើសអ្វីផ្សេងទៀតឡើយ ហើយក៏គ្មានលទ្ធភាពឯណាទៅជួលផ្ទះគេនៅដើម្បីរង់ចាំដំណោះស្រាយ តទៅទៀតបាននោះទេ»។
កាលពីព្រឹកម្សិលមិញក្រុមមន្ត្រីអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ មួយចំនួន បានចុះទៅពិនិត្យមើលការបោះតង់របស់អតីតអ្នកបុរីកីឡាទាំងនេះ ផងដែរ ប៉ុន្តែពុំបានហាមឃាត់ពួកគាត់ទេ ហើយក្រុមមន្ត្រីទាំងនេះ បានបដិសេធ មិនផ្ដល់ការអធិប្បាយជុំវិញបញ្ហានេះទេ។
អ្នកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច បានចោទប្រកាន់ប្រជាពលរដ្ឋទាំងនោះថា «រំលោភបំពានលើដីក្រុមហ៊ុន»របស់អ្នកស្រី។ អ្នកស្រីបានថ្លែងថា ៖«ខ្ញុំនឹងហៅពួកគាត់មកណែនាំ ដើម្បីឲ្យពួកគាត់រើចេញពីទីនោះ ក្នុងករណីពួកគាត់មិនស្ដាប់តាមទេ យើងមានតែប្រើចំណាត់ការតាមផ្លូវតុលាការ ប្រឆាំងនឹងពួកគាត់វិញប៉ុណ្ណោះ»។
លោកសៀ ភារម្យ ប្រធានលេខាធិការដ្ឋាន នៃក្រុមបេសកកម្មពិសេស សិទ្ធិលំនៅដ្ឋានបានថ្លែងថា ជាទូទៅ នៅពេលប្រជាពលរដ្ឋចូលទៅសាងសង់លំនៅដ្ឋានបណ្ដោះអាសន្ន លើអតីតដីរបស់ខ្លួនវិញ ដើម្បីរង់ចាំដំណោះស្រាយ ពួកគេតែងទទួលរងការគំរាមកំហែងចាប់ចង និងដាក់ពន្ធនាគារ។ លោកបានថ្លែងថា៖«អាជ្ញាធរ បានប្រាប់ឲ្យពួកគេឲ្យរង់ចាំ ដំណោះស្រាយ ប៉ុន្តែតើឲ្យពួកគេរង់ចាំដល់ពេលណា រង់ចាំនៅកន្លែងណា បើពួកគាត់គ្មានទីជម្រកផងនោះ»៕
This picture show the beauty of the Khmer Capital where is the tourist city. The opposite party like to see Khmer capital is like that.
This picture shows that Cambodia is the develope country.
Government should responsibility for the people who are the victims of development.
Government must not have allowed the rich to destroy their house to take over their private
property for sale to the rich.
Why government sole people property to the rich?
Why government used the polices as the gangster to steal from your own people?
Can the government live without people, or people without government?
អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហមលោក អៀង សារី អាយុ៨៧ឆ្នាំ
ទទួលអនិច្ចកម្មនៅម៉ោង៨និង៤៥នាទីព្រឹកមិញនេះ នៅមន្ទីរពេទ្យរុស្ស៊ី។ សមិត្ត ឯងទៅមុនចុះ នេះពិត
ជាសោកស្តាយដែលឯងបានស្លាប់ទាំងការសប្បាយនិងទុក្ខព្រួយ កាលនោះបើគ្មានឯងជួយគ្នាក៏មិនបានដល់សព្វថ្ងៃដែល សូមអរគុណ សូមចូលរួមរំលែកទុក្ខពីក្រុមគ្រួសារផង ៕
I want to ask to Mr. Former Hia lola 1 questiong :
If you see this picture I want to ask u who make Cambodia capital become to like this?
បញ្ហាដីធ្លី គឺជារឿងមួយដ៏សំខាន់ ប៉ុន្តែដើម្បី រកដំណោះស្រាយ មួយ ស្របច្បាប់ យុតិធម៌ និង បានឆាប់ សូម អ្នក នយោបាយទាំងឡាយ លូកដៃ លាយឡំ ម្យ៉ាងទៀត កុំបំប៉ោង បញ្ហា ធ្វើតាម លំដាប់លំដោយ ។ បើអ្នកនយោបាយ លូកដៃ នឹង យក បញ្ហារបស់ប្រជាជន ជាឈ្នាន់ គឺ ដោះស្រាយ មិនចេញទេ សុខ ចិត្ត នៅ អោយ ឆ្ងាយ នឹង ជួយជាយោបល់ មិនយក ផលចំណេញ នយោបាយ ខ្លួន ។
គួណាស់ ដោះស្រាយ អោយ គាត់ អោយបានឆាប់ និង សូម បង ប្អូនប្រជាជន សូមកុំរឹង រូស សូមទទួលយក ដំដោះស្រាយ មួយសមស្រប អាចទទួលយកបាន និង កុំ ចង់បានហួស ហេតុ តាម ចិត្ត និង តាម អ្នក ដែល មិនមានបញ្ហា ។
ខ្ញុំសូមសួរទៅលោកដែលមានឈ្មោះ ខ្ញុំសូមមិនបញ្ចេញឈ្មោះ។ខ្ញុំធ្វើការនៅសហគមន៍និងអង្គការ
ក្រៅរដ្ឋាភិបាលជាង១៤ឆ្នាំមួយសំនួរ ឧទាហរណ័លោកឬក៏ខ្ញុំកំពុងរស់នៅលើដីមួយកន្លែងនៅទីប្រជុំ
ជនដែលមានទំហំ៤០ម៉ែត្របួនជ្រុងយ៉ាងសុខសាន្តអស់រាប់សិបឆ្នាំមកមិនដែលលឺថាវាជាដីរបស់រដ្ឋ
ឬក៏រដ្ឋត្រូវការដើម្បីអភិវឌ្ឍន៏អ្វីឡើយដោយដីដែលយើងរស់នៅមានឈ្មោះភូមិ ឃុំ ស្រុកត្រឹមត្រូវ មាន
សាលារៀន មន្ទីពេទ្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វែងខ្វាត់ ស្រាប់តែថ្ងៃមួយបែរជាមានក្រុមហ៊ុនឯកជន
មួយមកឈូសឆាយផ្ទះសំបែងរបស់លោកឬខ្ញុំដោយដេញចេញពីកន្លែងរស់នៅនោះដោយអោយ
ទៅរស់នៅកន្លែងផ្សេងដែលគ្មានសាលារៀន មន្ទីពេទ្យ ហេដ្ឋារចនាសម្ព័ន្ធអ្វីសោះ គ្មានទឹក គ្មានភ្លើង
ប្រៀបដូចវាលរហោដ្ឋានហើយដីធ្លីមានទំហំដូចមិនស្មើនិងដីពីមុន តើលោកនិងនៅតវ៉ាដើម្បីរកយុត្តិ
ធម៌ឬក៏លោកព្រមចេញទៅរស់នៅកន្លែងដែលគេចែកអោយដែលប្រៀបបាននិងវាលរហោដ្ឋាននោះ?
ចំពោះខ្ញុំចំលើយគឺខ្ញុំនិងនៅតវ៉ារហូតទទួលបានសំណងសមរម្យមួយ។បើសិនជាលោកមើល
ឧទាហរណ៍របស់ខ្ញុំរួចហើយឆ្លើយសំណួររបស់ខ្ញុំបាន នោះលោកនិងដឹងពីអារម្មណ៍របស់មនុស្ស
ដែលបាត៉បង់ផ្ទះសំបែងដីធ្លីដែលធ្លាប់រស់នៅយ៉ាងសុខសាន្ត បែរជាត្រូវទៅរស់កន្លែងដូចជាវាល
រហោដ្ឋាន ដូចប្រជាជន តំបន់បឹងកក់ បុរីកីឡា សំបុកចាប នោះហើយ។
ស្រុកខ្មែរអញ្ចឹងអ្នកមានអំណាចគឺដេកស្រួលចំនែកអ្នកក្រមានែប៉ុនហ្នឹង.អាណិតណាស់.