រៀបចំអ្វីខ្លះសំរាប់ឡើងគ្រែ

Written by ភ្នំពេញដេលីញូវ
Friday, 22 March 2013

១-មាត់ : ចាត់ទុកថាជាអាវុធមួយ យ៉ាងសំខាន់ក្នុងល្បែងស្នេហា ព្រោះប្រសិនបើមាត់របស់ អ្នកមានសុខភាពល្អ គ្មានក្លិន ជឿថានរណាក៏ចង់ថើបមាត់ អ្នកមិនចង់ដកដែរ ។ ប្រសិន បើអ្នកមិន ចង់ឮពាក្យបដិសេធ ក្នុងការថើប ទេនោះ គួរឧស្សាហ៍រក្សា សុខភាពអនាម័យ មាត់ របស់ ខ្លួនឯង ដោយដុសធ្មេញឱ្យបានផ្ចិតផ្ចង់ ព្រមទាំងកោសសម្អាតអណ្តាតផង ។ រាល់ វិធីខាងលើនេះ គួរធ្វើឱ្យ បានក្នុងមួយថ្ងៃយ៉ាងហោចណាស់ ២ ដង ។ ប្រសិនបើចង់ឱ្យកាន់តែប្រសើរទៀត គួរប្រើ ទឹកខ្ពុរមាត់ជាជំនួយ ។

២-ដៃ : ជាចំណែកមួយសំខាន់ដូចគ្នាសម្រាប់ការ ប្រលោមលួងលោមបបោសអង្អែលដោយសារតែភាព ទន់ល្មឿយនៃស្បែកដៃកម្តៅឧណ្ហៗ និង ទេពកោសល្យ នៃការបបោស អង្អែល ។ ជាការពិតណាស់គ្មានសុភាពស្ត្រីណា ម្នាក់ចង់ឱ្យដៃ បុរសដែលមាន ភាពគគ្រាត គគ្រើម មក ប៉ះរាងកាយដ៏រលោងស្រិលរបស់នាងនោះឡើយ ។ ជាងនោះទៅ ទៀត ខណៈពេលនាងកំពុង មានអារម្មណ៍ ស្រៀវស្រើបត្រូវការរសជាតិនៃ សេចក្តីសុខពីថ្វីដៃបបោសអង្អែល ។

ដូច្នេះការណែនាំឱ្យអ្នកឧស្សាហ៍កាត់ក្រចក ហើយប្រើបន្ទះរូសឱ្យឡើងស្អាតដើម្បីត្រៀម សម្រាប់ការងារលើ គ្រែរាល់លើក ។

៣-អវយវភេទគួរឧស្សាហ៍លាងសម្អាតអនាម័យឱ្យបានស្អាតគ្រប់ទីកន្លែង ព្រមទាំងគួរងូត ទឹកក្នុងមួយ ថ្ងៃ ២ ដងដើម្បីបញ្ចៀសបញ្ហាមានក្លិននៅតាមកន្លែងហប់អាថ៌កំបាំង ប៉ុន្តែ ប្រសិនបើស្ថិតក្នុងស្ថានភាពតក់ក្រហល់ពុំ មានពេលវេលា គ្រប់គ្រាន់ និង សម្អាត អនាម័យនោះ ណែនាំឱ្យប្រើក្រណាត់ជ្រលក់ទឹករួចពូកឱ្យស្រស់ទឹកជូតនៅត្រង់ បរិវេណនោះ ឱ្យ សព្វ ២-៣ ដង ក៏អាចជួយលុបបំបាត់កង្វល់រឿងនេះបានដែរ ។

៤-ខ្នង : ខណៈពេលរួមភេទម្តងៗអាចត្រូវការដកពិសោធរបស់ថ្មីៗ រួមគ្នារវាងបុរស និង ស្ត្រី ។ ដើម្បីកុំឱ្យនាង ខកបំណងក្នុងរឿងនេះ អ្នកគួរថែសាច់ខ្នង ឱ្យមានសភាព រលោង ស្រស់ស្អាត និង មានក្លិនក្រអូប ។ ក្រៅពីមើលថែទាំ រាងកាយឱ្យ ស្អាតបាត ហើយនោះ រឿង សម្លៀកបំពាក់ក៏មិនអាចមើលរំលងបានដែរ ចាំបាច់ត្រូវមានអនាម័យ ព្រមទាំង មានក្លិន ក្រអូបផងដែរ ។

៥-ជើង : អាចចាត់ទុកថាជាចំណែកមួយនៃរាងកាយដែលមានក្លិនស្អុយជាងគេ ព្រោះមួយថ្ងៃៗវាត្រូវស្ថិតនៅ ក្នុងទីក្តោបហ៊ុមជិតក្នុងស្បែកជើងហប់សើមគ្មានឱកាសត្រូវខ្យល់ស្ងួត ។ អ្នកអាចយកចិត្តទុកដាក់មើលថែទាំប្រអប់ជើង ដោយត្រាំជើង នៅក្នុងទឹក ក្តៅឧណ្ហៗ ព្រម ទាំងប្រើក្រណាត់ជូតដុសលាងតាមចង្វែកម្រាមជើងឱ្យស្អាត រួចលាបជេល ឬ សាប៊ូមានក្លិនក្រអូប ។ បន្ទាប់មកកាត់សម្អាតក្រចកហើយប្រើបន្ទះរូស ឱ្យរាបស្មើដើម្បីទំនុកចិត្តពេលអ្នកបង្ហាញរាងកាយដល់ ដៃគូនៅពេលនោះ ។

ក្រៅពីនេះ កន្លែងដទៃៗទៀតដូចជាស្លឹកត្រចៀក និង ក្រោយស្លឹកត្រចៀកក៏ជាកន្លែងស្តុកទាំងធូលី និង ក្លិនដែរ ។ សរសៃសក់ កែវភ្នែក ច្រមុះ ជាពិសេសក្រពេញខ្លាញ់នៅជុំវិញច្រមុះ រួមទាំងរន្ធផ្ចិតក៏ចាំបាច់យកចិត្តទុកដាក់រក្សា ឱ្យស្អាតដូចគ្នា ផងដែរ ។ អ្នក គួរឧស្សាហ៍ដុស លាងដោយសាប៊ូ និង ប្រើសំឡីមានដងជូតសម្អាត ឱ្យបានញឹកញាប់ ៕

What Next?

Recent Articles

2 Responses to "រៀបចំអ្វីខ្លះសំរាប់ឡើងគ្រែ"

  1. Khmer Family says:

    សួរស្តី!