សៀមរាប៖ សម្រាប់ការប្រឡង ឆមាសលើកទី១ របស់សិស្ស ថ្នាក់ទី១២ ចាប់ពីថ្ងៃទី ២១-២៣ ខែមីនា នៅ ខេត្ត សៀមរាប មានពាក្យ ចចាម អារ៉ាមថា វិញ្ញាសារ ប្រឡង ត្រូវបាន លេចធ្លាយ ហើយសិស្ស មួយ ចំនួន ត្រូវក្រោកពី ដំណេក តាំងពីព្រលឹម ម៉ោង ៤:០០នាទី ដល់ ម៉ោង៦:០០នាទី ជួបគ្នានៅ មុខសាលា វិទ្យាល័យ អង្គរ ក្រុង សៀមរាប ដើម្បីថតចម្លង វិញ្ញាសារ ហើយអ្នកខ្លះ បានយកទៅ ចែកគ្នាបន្ត ឬ លក់ឲ្យ សិស្សដទៃ យ៉ាង ប្រសេចប្រសាច។
Sunday 24 March 2013
The Free Press Magazine
ដោយៈ ដើមអម្ពិល
មានព័ត៌មានលេចឮពីសិស្ស និងគ្រូ មួយចំនួនថា វិញ្ញាសាដែល ពួកគេ បាន ថតចម្លង និងទិញតៗ គ្នានោះ ត្រូវគ្នានឹង វិញ្ញាសារ ដែលពួក គេ ប្រលងមែន ។ ចំពោះ សិស្ស ដែល មក ថតចម្លង និងទិញ វិញ្ញាសារ ទាំងនោះ មកពី វិទ្យាល័យ អង្គរ វិទ្យាល័យ ១០ មករា ១៩៧៩ វិទ្យាល័យ សម្ដេចឪ វិទ្យាល័យពួក (ស្រុកពួក) វិទ្យាល័យបាគង (ស្រុក ប្រាសាទបាគង) និងវិទ្យាល័យ មួយ ចំនួនទៀត នៅសៀមរាប ផងដែរ ។
លោកគ្រួម្នាក់ (សុំមិនបញ្ចេញឈ្មោះ) បានប្រាប់ អ្នកយកព័ត៌មាន ដើមអម្ពិល កាលពីព្រឹកថ្ងៃទី ២៣នោះ ថា នៅមុខសាលា វិទ្យាល័យអង្គរ មាន កន្លែង ថតចម្លង មួយកន្លែង ដែលមាន ឈ្មោះថា វណ្ណឌី មានសិស្ស រាប់រយនាក់ បានមកជួបជុំគ្នា តាំង ពីម៉ោង ៤:០០ ព្រឹកព្រលឹម រហូតដល់ ម៉ោងជាង ៦:០០ព្រឹក ដើម្បីថត ចម្លង និងទិញវិញ្ញា សារប្រលង ។
សិស្សម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា “វិញ្ញាសារដែល ពួកគេបាន ថតចម្លង និងទិញនោះ បើ សំខាន់ មានតម្លៃ ៥ដុល្លារ ហើយបើមិនសូវ សំខាន់វិញ គឺមានតម្លៃ ពី ៥.០០០រៀល ទៅ ១០.០០០ រៀល ទៅតាមមុខវិជ្ជា” ។
លោក អ៊ុង សេរីឌី ប្រធាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានមាន ប្រសាសន៍ថា “ធម្មតាសិស្ស ឬ អ្នកណាមួយ បានរៀបចំ ប្រ៊ីយ៉ុងត្រៀម ហើយតាមមើល ទៅវា មិនដូច ទាំងស្រុង នោះទេ វាគ្រាន់តែ មានទម្រង់ ប្រហាក់ប្រហែល នឹងឯង បើថាដូច ទាំងស្រុងនោះ មិនមានទេ ព្រោះលោក បានចុះទៅ មើលដែ រ។ ហើយប្រ៊ី យ៉ុងអីនោះ ខាងអនុរក្ស បានមាន វិធានការ ចាប់ មានក្រុមអ្នក ដើរចាប់ ដើរដកនិង ឆែកផង ដែរ” ។
លោកបានបន្ដថា “ បាតុភាព របៀបនេះ វាចេះតែមាន ហូរហែរអញ្ចឹង គ្រាន់តែយើង ក៏បានទប់ស្កាក់ និងត្រួត ពិនិត្យជា ប្រចាំផងដែរ បើថាឲ្យវា សុក្រឹត ១០០%នោះ មិនបានទេ និយាយទៅ គឺមានអ្នកខ្លះ បានត្រៀមទៅ វាត្រូវចំ អញ្ចឹងដែរ គឺ យើងបាន ដកហូត នៅតាមបន្ទប់ នីមួយៗ ផងដែរ។ តែយើងបាន កែលម្អ ជាបណ្ដើរៗ និងប្រឹងប្រែង ទាំងអស់គ្នា ក្នុងការ គ្រប់គ្រង ឲ្យមាន ប្រសិទ្ធិភាពខ្ពស់ សម្រាប់ការ ប្រលង នីមួយៗនោះ” ៕ ដោយៈ ដើមអម្ពិល

ក្រសួងគួរតែមានវិធានការចំពោះគណគ្រប់គ្រងខេត្ត ពីព្រោះតែងតែលេចធ្លាយវិញ្ញាសារជារៀងរាល់ឆ្នាំ។
ជាពិសេស ល្បីខាងពុករលួយមិនចាញ់ភ្នំពេញ ប៉ុន្មានទេ។ បើលោកគ្រូអ្នកគ្រូចង់ប្តូរផ្លាស់នៅក្នុងខេត្ត យ៉ាងហោចណាស់ក៏អស់ប្រាក់ ក្រោមតុ១០០០ដុល្លារដែរ។
តាំងតែពីដើមមកមានតែ ក្រសួងអប់រំទេ ដែលស្អាតស្អំជាងគេ ប៉ុន្តែ សម័យដែកជោរនេះ ក្រសួងយ៉ាប់ដល់កំរិត ជាពិសេស លោកគ្រូអ្នកគ្រូ ស្ទើតែគ្មានតម្លៃនៅក្នុងសង្គមទៅហើយ។ នេះហើយដែលអស់លោកអួតសរសើថា សម្តេច ហ៊ុន សែន ដឹកនាំប្រកបដោយគតិបណ្ឌិត។
ដរាបណារាជរដ្ឋាភិបាលនៅតែដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រទេសជាតិ នៅតែមានការរីកចម្រើន និង អភិវឌ្ឍន៍។
តើអ្នកយល់ថាការធ្លាយវិញ្ញាសា ដូចម្តេចដែរឬទេ?
សម័យតេជោ សែន គឺអព្ចឹាង ព្រោះគ្រូមិនទទួលបានប្រាក់ខែគ្រប់គ្រាន់ដូចសម័យ សម្តេច ស៊ីហនុ៕ ជយោ!!!តេជោ សែន មហាពុករលួយ!!!!!!!!!!!