ពលរដ្ឋ​ចារ៉ាយ​ចូល​បំភ្លឺ រឿង​ប្តឹង​ក្រុមហ៊ុន​ដី​សម្បទាន​ឈូស​ឆាយ​ព្រៃ​ការពារ

រតនគិរីៈ អាជ្ញាធរ​និង​ប្រជាសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ក្នុង​ស្រុក​អូរយ៉ាវ​ ខេត្ត​រតនគិរី បាន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​តាម​ការ​កោះហៅ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ពាក់​ព័ន្ធ​ទៅនឹង​បណ្តឹង​របស់​ពួក​គាត់​ប្តឹង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទារ​សំណង​១ម៉ឺន​ដុល្លារ​​ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​ព្រៃ​ការពារ​អស់​៣០​ហិកតា។

Monday, 25 March 2013
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍

ដីព្រៃដែលត្រូវបានគេឈូសឆាយ។ រូបថត សហការី

ដីព្រៃដែលត្រូវបានគេឈូសឆាយ។ រូបថត សហការី

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា​តុលាការ​ត្រូវ​តែ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ករណី​នេះ ដើម្បី​ទុក​ជា​គំរូ និង​ការ​ព្រមាន​ដល់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ផ្សេង​ៗ​ទៀត។

លោក​ ឆាយ ធី បាន​បញ្ជាក់​ថា៖​«វាជា​ការ​រំលោភ​លក្ខត្តិកៈ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុម​ហ៊ុន​ឈូស​ឆាយ ព្រៃ​ស្រោង ឬ​ព្រៃ​ការពារ​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច»។

លោក​ ឆាយ ធី បាន​បន្ត​ថា​កាល​ពី​ឆ្នាំ​២០១២​ក្រុមហ៊ុន​ជា​ចន្ទ័រិទ្ទ​បាន​ធ្វើ​ការ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​នេះ​អស់​៣០​ហិកតា ក្នុង​ចំណោម​ព្រៃ​ចំនួន​៤៨១ហិកតា។ បន្ទាប់មក សហគមន៍​បាន​ដាក់​ពាក្យ​បណ្តឹង​មក​អាដហុក​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១២ ហើយ​អាដហុក​បាន​បញ្ជូន​ពាក្យ​បណ្តឹង​បី​ច្បាប់​ទៅ​សាលា​ខេត្ត ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ និង​តុលាការ​ខេត្ត។

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​ចារ៉ាយ​ចូល​បំភ្លឺ រឿង​ប្តឹង​ក្រុមហ៊ុន​ដី​សម្បទាន​ឈូស​ឆាយ​ព្រៃ​ការពារ"

  1. neth hort says:

    * 3/1@…..
    ***គណបក្ស ប្រជាជន និង ការបំផ្លិចបំផ្លាញ…………
    *ក្រុម គណបក្ស ប្រជាជន បានបំផ្លិចបំផ្លាញ ទៅលើ
    ធនធានធម្មជាតិនៅ កម្ពុជា គឺមានទំហំធំធេង និងមិន
    អាចកាត់ថ្លៃបាន គឺស្មើ ៨០% នៃធនធានសរុបរបស់
    កម្ពុជា ទាំងអស់ ធ្វើឲ្យ កម្ពុជា បាត់បង់ថវិការ ដ៏ច្រើន
    សន្ធឹកសន្ធាប់លើវិនាសកម្ម ធនធានធម្មជាតិរបស់ខ្លួន
    ហើយវាបាន ធ្វើឲ្យមានការប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ជីវ
    ភាពរសនៅ របស់ប្រជាពលរដ្ឋ និង ដំណើរការ អភិវឌ្ឍន៏
    ប្រទេសជាតិ មានការយឺតយ៉ាវ ទៅមុខមិនរួច……

  2. neth hort says:

    សោកនាដ្ដកម្មអ្នកភូមិ បឹងកក​ និង បូរីកីឡា គឺនៅតែជាអ្នករងគ្រោះ
    ព្រោះ អ្នកដឹកនាំបច្ចុបន្ន គឺ ក្រុម ឧក្រិដ្ឋជន………