Written by ភ្នំពេញដេលីញូវ
Monday, 25 March 2013
រាល់លើកក្រោយពេលបញ្ចប់ ការងារលើ គ្រែរួច គួរព្យាយាម សម្អាតរាងកាយ ជា ពិសេស អវយវភេទ របស់អ្នកឱ្យ បាន ស្អាត ជានិច្ច មិនថាអ្នក ប្រើពេល វេលា ឆាប់រហ័ស ឬ យឺតយាវ យ៉ាងណា ក៏ ដោយចុះ ។ ប្រសិនបើអ្នក ធ្វេសប្រហែស ទុកបណ្តែត បណ្តោយ ចោល អាចធ្វើ ឱ្យ កើតការ ផ្អាប់រហូត ក្លាយទៅជា អាការ រមាស់ នៅត្រង់ បរិវេណ អវយវភេទ បាន ។
ទោះជាយ៉ាងណាក៏ដោយ អ្នកមិនចាំបាច់ ប្រញ្ញាប់ប្រញ្ញាល់ ពេកនោះទេ មានន័យ ថា គ្រាន់តែចប់ ការងារ លើគ្រែភ្លាម ស្ទុះភ្លែតទៅ លាងជម្រះ ។ សកម្មភាព បែបនេះអាច ធ្វើឱ្យប៉ះពាល់ ដល់អារម្មណ៍ ភាគីម្ខាងទៀត ឬបើធ្ងន់ធ្ងរ អាចធ្វើឱ្យ ដៃគូម្នាក់ទៀត គិតថា អ្នក ខ្ពើមរអើម ។ ដូច្នេះ មធ្យោបាយ ល្អបំផុត អ្នកគួរដំអក់ ប្រមាណជា មួយស្របក់ មុននឹងទៅ លាងជម្រះកាយ បើនិយាយ ឱ្យងាយ យល់ គឺដូចជាការ ហាត់ប្រាណ ដែលត្រូវ សម្រាករហូត ដល់បាត់ហត់ ទើបងូតទឹក បាន តែទោះបី យ៉ាងណា អ្នកត្រូវតែ សម្អាត អវយវភេទ រួមទាំង រាងកាយ ឱ្យ បានស្អាត រាល់លើក ដើម្បីសុខភាព និង អនាម័យ ៕

យើងនាំគ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងពេលបើកបរត្រូវមានការអាធ្យាស្រ័យគ្នា
ទៅវិញទៅមក ។ សូមលោកខាងចេញប៊ែកមីកុំគិតតែពីលុយពេក វាអាចនាំគ្រោះថ្នាក់ដល់សង្គម ។
ខ្ញុំធ្វើដំណើរាល់ថ្ងៃសង្កេតឃើញដែរថា អស់លោកម៉ូតូរ៉ឺម៉កបើកពុំសូវគិតពីគេដែរ ព្រោះម៉ូតូតូច រ៉ឺម៉កធំ
ហើយគាត់បើកឱ្យតែម៉ូតូគាត់ទៅរួច គាត់មិនខ្វល់ពីរ៉ឺម៉កនៅខាងក្រោយទេ ។ បើតាមខ្ញុំគិត សូមខាងលើោកប៉ូលីសចរាចរណ៍ជួយណែនាំពួកគាត់ខ្លះផង ។
It is so funny to see Mr. Water talks at the wrong subject in this artical.
The artical is talking about clearn a body after sex, and he comments about traffic calming
in the roads of this article.