Thursday, 28 March 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ជារឿយៗតារាសម្តែងធ្មេញច្រពើស នាង អ៊ិន លក្ខិណា តែងអះអាងថា នាង និងលោក ដេវិដ ឆាណាយវា ជាគូស្នេហ៍នឹងគ្នា បើទោះជាដេវិដ ឆាណាយវា ក្លាយខ្លួនជាទណ្ឌិតហើយក្តី។ ប៉ុន្តែអ្វីដែលបង្កឲ្យភ្ញាក់ផ្អើលជាងនោះ គឺពេលនេះ លោក ដេវិដ ឆាណាយវា ដែលមានអ៊ីនធឺណិតប្រើក្នុងគុកនោះបានសរសេរសារបង្ហោះតាមហ្វេសប៊ុកចេញពីពន្ធនាគារព្រៃស បដិសេធថាលោកនិងនាងអ៊ិន លក្ខិណា នោះមិនដែលមានទំនាក់ទំនងជាមួយគ្នាឡើយ ហើយអមជាមួយការបកអាក្រាតរឿងអាស្រូវនាងជាច្រើនថែមទៀតផង។
លោក ដេវិដ ឆាណាយវា បានសរសេរបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោកថា៖«ពីរលើកហើយដែល អ៊ិន លក្ខិណា បានយករឿងដែលគ្មានការពិតមកផ្សព្វផ្សាយដើម្បីទាក់ទាញប្រជាប្រិយភាពខ្លួនឯងដោយគ្មានបានសុំសិទ្ធិពីខ្ញុំបាទ»។ ជាមួយការលើកឡើងនោះ ទណ្ឌិតជាអតីតមេធាវីដែលកំពុងត្រូវឃុំខ្លួននៅពន្ធនាគារព្រៃស ព្រោះរឿងប្រើអំពើហិង្សាលើអ្នកសារព័ត៌មាននោះ បានសរសេរឲ្យដឹងបន្តថា៖«ខ្ញុំសូមជម្រាបមិត្តអ្នកអានឲ្យបានជ្រាបថា ដេវិដ ឆាណាយវា ខ្ញុំនេះមិនមានស្នេហាពាក់ព័ន្ធអ្វីជាមួយ អ៊ិន លក្ខិណា នោះទេ»។
ទណ្ឌិតវ័យជាង៤០ឆ្នាំដែលប្រកាសលាងរឿងអាស្រូវស្នេហ៍ ពីតារាសម្តែងធ្មេញច្រពើសរូបស្រស់វ័យ២៤ឆ្នាំបានបញ្ជាក់ទៀតថា៖«ទំនាក់ទំនងរបស់ខ្ញុំជាមួយនាង អ៊ិន លក្ខិណា គ្មានពីមុនក៏គ្មានទៅថ្ងៃអនាគតដែរ។ សុំឲ្យកាសែតធ្វើការកែតម្រូវឡើងវិញ»។
យ៉ាងណាមិញមិនត្រឹមតែបដិសេធមិនមានទំនាក់ទំនងស្នេហ៍ជាមួយតារាសម្តែងរូបស្រស់នាង អ៊ិន លក្ខិណានោះទេទណ្ឌិតមានឋានៈជាឧកញ៉ាម្នាក់នេះថែមទាំងបានបកអាក្រាតនូវរឿងអាស្រូវជាច្រើនជាមួយជីវិតអាថ៌កំបាំងរបស់ស្រីស្រស់សម្បូរមន្តស្នេហ៍ អ៊ិន លក្ខិណា នោះទៀតផង។ នៅអមជាមួយសារដែលលោក ដេវិដ ឆាណាយវា សរសេរបង្ហោះក្នុងហ្វេសប៊ុកនោះ លោក ដេវិដ ឆាណាយវា បានសរសេររៀបរាប់ថា កាលពីកន្លងទៅ អ៊ិន លក្ខិណា ធ្លាប់មានគ្រួសារ ជាជនជាតិម៉ាឡេស៊ី និងមានកូនម្នាក់រួចទៅហើយ។ លើសពីនេះទៅទៀត នាងក៏ជាស្រីស្នេហ៍របស់មន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលម្នាក់ផងដែរ»។
ជាមួយការបដិសេធមិនមានទំនាក់ទំនងស្នេហានិងការបកអាក្រាតរឿងអាស្រូវរបស់តារាសម្តែងដែលជាសង្សារ នាងអ៊ិន លក្ខិណា នោះ ដេវិដ ឆាណាយវា ក៏សរសេរបង្ហោះក្នុងហ្វេសប៊ុកនោះដែរ ។ អតីតមេធាវីដែលគេលុបឈ្មោះពីបញ្ជីគណៈមេធាវីតាំងពីឆ្នាំ២០០៣ លោក ដេវិដ ឆាណាយវាបានសរសេរ Comment ប្រាប់ទៅមិត្តភក្តិរបស់លោកនៅក្នុង Facebook ថា លោក និងក្រុមគ្រួសារថា លោក និង ក្រុមគ្រួសារបានផ្តល់សិទ្ធិទៅឲ្យបងស្រីរបស់លោកធ្វើការទាមទារឲ្យកាសែតនិងទស្សនាវដ្តី កែតម្រូវឡើងវិញ។ មិនតែប៉ុណ្ណោះលោកក៏គ្រោងប្តឹងទៅតុលាការផងដែរបើគ្មានការបកស្រាយពី កញ្ញា អ៊ិន លក្ខិណា នោះទេ»។
ឆ្លើយតបនឹងការលើកឡើងរបស់គូស្នេហ៍ដែលក្លាយជាទណ្ឌិតកំពុងឃុំខ្លួននៅព្រៃស នោះស្រីស្រស់ធ្មេញច្រពើសនាង អ៊ិន លក្ខិណា និយាយថា៖«តាមខ្ញុំដឹងគឺគាត់ជាមនុស្សគ្មានការទទួលខុសត្រូវ ជាមនុស្សប្រុសមានស្រីច្រើន។ កាលដែលខ្ញុំមុននេះមានទំនាក់ទំនងជាមួយគាត់ខ្ញុំក៏មិនមានបំណងណាមួយយកគាត់ធ្វើប្តីដែរ ហើយកាលដែលខ្ញុំនិយាយថាគាត់ជាសង្សារនិងគ្រោងដឹកដៃគ្នាចូលរោងការនោះវាគ្រាន់តែជាហ្គេមរបស់ខ្ញុំមួយដែរទេ»។
នាងបានបន្តថា៖«ខ្ញុំមិនដែលមានបំណងចូលរោងការជាមួយគាត់ទេ តាំងពីភ្ជាប់ទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជិត៤ឆ្នាំមកនេះ ព្រោះថាខ្ញុំមានជម្រើសច្រើន មានអ្នកស្រឡាញ់ខ្ញុំមានប្រាក់ច្រើនជាងគាត់និងមានចរិតល្អជាងនេះឆ្ងាយណាស់»។
ប៉ុន្តែនាងក៏បានបញ្ជាក់ថា៖ «ល្អដែរ ដែលគាត់ប្រព្រឹត្តខ្លួនមិនគប្បីយ៉ាងនេះហើយហើយគាត់ចេញមុខបដិសេធថាមិនមានស្នេហាជាមួយខ្ញុំពីមុនមកនោះ។ ប៉ុន្តែខ្ញុំគ្រាន់តែគិតថាគាត់ជាមនុស្សមិនមានការទទួលស្គាល់មែន។ ថ្ងៃដែលសារព័ត៌មានថតរូបពួកយើងជាមួយគ្នានោះ គឺគាត់ទេដែលបបួលខ្ញុំថា អូនហ៊ានថតរូបជាមួយបងទេ ពេលនេះបងមិនមានអ្នកណាក្រៅពីអូនទេ»។ នាងបានបន្ថែមថា៖«ខ្ញុំមានរូបថតថតជាមួយគ្នាច្រើនណាស់ តែគ្រាន់ថាកន្លងមកខ្ញុំមិនចង់បញ្ចេញ តែកាលដែលខ្ញុំបញ្ចេញរូបថតឲ្យខាងព័ត៌មានមុននោះដោយការអង្វររបស់គាត់ចង់ថតជាមួយអូនប្រកាសប្រាប់គេថា ពួកយើងជាគូស្នេហ៍នឹងគ្នា»។
ចំពោះការបកអាក្រាតរបស់ឧកញ៉ាពីជីវិត នាងនោះ ស្រីស្រស់មានមន្តស្នេហ៍រូបនេះ បានបដិសេធយ៉ាងដាច់ខាតថា នាងមិនដែលមានគ្រួសារហើយក៏មិនមានកូននោះដែរ។ នាងបាននិយាយថា៖ «មនុស្សខ្ញុំមិនដែលលាក់លៀមឡើយ បើធ្លាប់មានប្តីប្រាប់ថា មានប្តីចុះមិនទាន់មានប្តីតើឲ្យមានកូនមកពីណា?»។ នាងបានបញ្ជាក់ទៀតថា៖«ខ្ញុំមិនមានប្តីហើយក៏មិនមានកូនដូចដែលលោក ដេវិដ នោះនិយាយដែរ ហើយចំពោះថា ខ្ញុំមានស្នេហាជាមួយស្រីដូចគ្នានោះក៏រឹតតែអត់ទៀត»។
ក្នុងសម្តីបែបអួលដើមក ហួសចិត្តនឹងការបង្កាច់បង្ខូចកិត្តិយសនោះ នាង អ៊ិន លក្ខិណា ក៏បានសារភាពថានាងមិនមែនមានស្នេហាតែជាមួយលោក ដេវិដមួយនេះមែន។ នាងបានបញ្ជាក់ថា៖«កាលពីលោកដេវិដ មិនទាន់ត្រូវបានគេចាប់ឃុំខ្លួននោះ ខ្ញុំក៏មិនមែនមានស្នេហាតែម្នាក់ជាមួយគាត់នោះដែរ តែស្នេហាខ្ញុំនេះមិនមែនជាមួយស្រ្តីភេទដូចគ្នានេះទេ ហើយគេនោះល្អជាង ដេវិដនេះឆ្ងាយណាស់។ នេះខ្ញុំសូមប្រកាស»៕

គួរឲ្យអស្ចារ្យណាស់ តើនរណាជាអ្នកជួយនរណា ដើម្បីឲ្យនរណាប្រសើរជាងនរណា?
បើតាមការឆ្លងកាត់អំណាននៃអត្ថបតពត៌មានខាងលើនេះ
ទើបយើងយល់អំពីពាក្យបុរាណាចារ្យលោកពោលថា (គីង្គក់កំពុងលក់ថ្នាំស្រែង)
(ដំរីខ្វាក់ទ្រមាក់ក៏ឆ្កួត) ។ បើដូច្នេះ តើប្រជាជនខ្មែរត្រូវទៅពឹងនរណា
ដើម្បីជួយពួកគាត់ឲ្យរួចផុតពីនឹមដែកអំរែកកម្មទាំងឡាយទាំងពួកនាពេលបច្ចុប្បន្នបានទៅ?
តួនាទីជាមេធាវី
គឺជាអ្នកស្វែងរកយុត្តិធម៌ជូនជនណាម្នាក់ដែលកំពុងត្រូវបាននរណាម្នាក់មួលបង្កាច់ថាជាជនល្មើ
ស ឬជនប្រព្រឹត្តអំពើណាដែលបំពាន់និងច្បាប់។
ផ្ទុយទៅវិញមេធាវីដែលមានឈ្មោះក្នុងអត្ថបទនេះ
គឺជាអ្នកការពារជនណាម្នាក់តាមវិធីផ្លូវច្បាប់ ជាបុគ្គលដែលប្រជាជនសង្ឈឹមថាជាអ្នកច្បាប់
ឈរលើគោលការណ៍ច្បាប់ តែសួរថាហេតុអ្វីក៏មេធាវីរូបនេះប្រព្រឹត្តអំពើខុសច្បាប់ខ្លួនឯង
ទៅវិញ?។
គ្រូវបង្រៀនបើកបរដ៏ចំណានម្នាក់ (មិនមែនដែចំណានទេណា) បើកឡានទៅបុកគេស្លាប់
និងរបួស លើចំណុចផ្លូវកោងដែលមានគំនួសជាប់ចំកណ្តាលទ្រូងផ្លូវ ហើយបើកឡានរត់
(មុនពេលប៉ូលីសចាប់បាន) តើគ្រូបែបនេះជាគ្រូបង្រៀនបើកបរយ៉ាងដូចម្តេច
បើជាអ្នកប្រាប់គេអំពីច្បាប់បើកបរ តែខ្លួនឯងមិនគោរពច្បាប់ចរាចរណ៍នោះ?
ដូចច្នេះហើយទើបបានជាគ្រោះថ្នាក់ចរាចរណ៍មិនស្រកស្រុតឡើយ។
ប៉ូលីសមានតួរនាទីជាអ្នកការពារប្រជាពលរដ្ឋពីអសន្តិសុខនានា
ផ្ទុយទៅវិញអន្តិសុខមួយចំនួនច្រើនកើតឡើងពីប៉ូលីស ដូចជាកាលពីប៉ុន្មានខែមុន
នៅខេត្តពោធិសាត់មានប៉ូលីសដេញបាញ់សម្លាប់បុរសម្នាក់តាមបញ្ជាររបស់មេខ្លួន
(តាមរបៀបកាត់ទោសក្រៅប្រព័ន្ធតុលារ) យ៉ាងឃោឃៅ និងឆៅៗទៅវិញ។
ទាំងអស់នេះអាចថាជាគីង្គក់លក់ថ្នាំស្រែង
ឬដំរីខ្វាក់ទ្េមានក់ក៏ឆ្កួតបានទេ ?
អាដេវិដ ឆាយណាយវាស្ងីគេនេះ ធ្លាប់រស់នៅស្រុកគេ បានរឿនសូត្រចេះដឹងគួរសមដែរ ស្មានថាវាមានចរិតថៃ្លថ្នូរ បែរជាមកថោកដល់ថ្នាក់ហ្នឹង……អាឆ្កួត
គួរអោយសរសើរនូវវិរះជនរបស់គាត់និងសេចក្តីក្លាហានរបស់នាង តែនេះមិនមែនចរិតរបស់ខែ្មរទេណា ៊៊៊
គុកព្រៃសរ ឥឡូវ free WIFI និងម៉ាស៊ីនត្រជាក់ discount ៥០%.