រដ្ឋាភិបាល​ព្រមាន​ប្តឹង​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី ជុំវិញ​ការផ្សាយ​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ

ក្នុងសន្និសីទកាសែត នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុក​ថា បញ្ហា​ព្រំដែន ​ជា​បញ្ហា​សន្តិសុខ​ជាតិ ហើយ​ដំណើរការ​កំណត់ព្រំដែន ជាមួយ​ប្រទេសជិតខាង ជាពិសេស​នៅព្រំដែន​កម្ពុជា និង​ថៃ មិនបាន​ធ្វើឲ្យ​កម្ពុជា​បាត់បង់​ទឹកដី សូម្បីតែ​មួយមីលីម៉ែត្រ​ឡើយ។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏បាន​ប្រកាស​ព្រមានថា រដ្ឋាភិបាល​អាចនឹង​ចាត់វិធានការ​តាមផ្លូវច្បាប់ ដោយ​ប្តឹង​អ្នកកាសែត​វិទ្យុអាស៊ីសេរី ទៅកាន់​តុលាការ​យោធា ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន ពីរឿង​ព្រំដែន​កម្ពុជា-ថៃ។

ថ្ងៃ ព្រហស្បតិ៍ 28 មីនា 2013
ដោយ លី ម៉េងហួរ
RFI

មន្រ្តី​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាសែត ជុំវិញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន​ខ្មែរ-ថៃ (RFI/Channa Siv)

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

(05:06)

ក្នុង​សន្និសីទកាសែត​នៅព្រឹកមិញ មន្ត្រី​ជាន់ខ្ពស់រដ្ឋា​ភិបាល​​​ បានលើកឡើងថា ការបោះបង្គោល​កំណត់​ព្រំដែនកម្ពុជា និងថៃ ​មិន​បាន​ធ្វើ​ឲ្យ​បាត់បង់ទឹកដី ដូច​ការផ្សព្វផ្សាយ​របស់​​កាសែត ពិសេស ការផ្សាយ​របស់​វិទ្យុអាស៊ីសេរី​ទេ។

ការអះអាង លាយឡំនឹង​ការ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ដូច្នេះ គឺ​បន្ទាប់ពី​វិទ្យុ​អាស៊ីសេរី កាលពេលថ្មីៗនេះ បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដោយ​បាន​ផ្សាយ​ថា កម្ពុជា បាន​បាត់បង់​ដី ១០ គីឡូម៉ែត្រ ទៅ​ប្រទេស​ថៃ នៅ​ព្រំដែនស្រុក​​សំឡូត ខេត្ត​បាត់ដំបង។
 
​លោក​ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​បញ្ជាក់​ក្នុង​សន្និសីទកាសែត​ថា ការចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ដែលថា កម្ពុជាបាត់​ដី​ទៅ​​​ឲ្យ​ប្រទេស​ថៃ គឺនាំឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។ លោកថា តាមពិត​កម្ពុជា​មិន​បាន​បាត់បង់​ទឹកដី សូម្បីតែ​មួយ​មីលីម៉ែត្រ ទៅ​ប្រទេសជិតខាង ពិសេស​ប្រទេស​ថៃ​ឡើយ។
 
ចំណែក​លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​​កិច្ចការ​ព្រំដែន បាន​មានប្រសាសន៍​ថា ការកំណត់​ទីតាំង​បង្គោល​ព្រំដែន​កម្ពុជា និង​ថៃ ទាំង ៧៣ បង្គោល គឺ​រដ្ឋាភិបាល​កម្ពុជា និងថៃ បានធ្វើឡើង នៅ​ចំ​ទីតាំងចាស់ ដែលមាន​កំណត់​​នៅ​ក្នុង​ឯកសារ​ផែនទី បន្សល់ទុក​ពីសម័យ​អាណានិគម​បារាំង។
 
លោកស្រី បានលើកឡើងថា ចាប់តាំងពី​ឆ្នាំ​២០០៦ ក្រុមការងារ​ព្រំដែន​ប្រទេស​ទាំងពីរ បាន​រុក​​រកឃើញ​បង្គោល​ព្រំដែន​ចាស់​ចំនួន ៤៨ បង្គោល ក្នុងចំណោម​បង្គោលព្រំដែន​ចាស់ សរុប ៧៣ បង្គោល។
 
ចំណែក​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​ពីរឿងព្រំដែន នៅគ្រា​ដែល​តុលាការ​ឡាអេ គ្រោងនឹង​បើក​សវនាការ រឿងព្រំដែន​ប្រាសាទ​ព្រះវិហារ នៅពាក់កណ្តាល​ខែមេសា អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា និងថៃ មានបញ្ហា​នឹងគ្នា​ជាថ្មីទៀត។
 
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា អាច​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយប្តឹង​ទៅកាន់​តុលាការ​យោធា ទៅ​លើអ្នកកាសែត​វិទ្យុអាស៊ីសេរី បើសិនជា​វិទ្យុ​ទទួលជំនួយ​ពី​​អាមេរិក​មួយនេះ នៅ​តែ​បន្ត​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពីបញ្ហា​​ព្រំដែន ជាមួយ​ប្រទេស​ជិតខាង ដែល​​មិនមាន​ការពិត ជា​ហេតុ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខជាតិ។
 
នៅថ្ងៃនេះ មិនទាន់មាន​ប្រតិកម្ម​បែបណា​ពីវិទ្យុ​អាស៊ីសេរី នៅឡើយទេ។ ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក ពុយ គា អ្នកកាសែត​ជើងចាស់ និង​ជា​សមាជិក​ក្លឹបអ្នកកាសែត​កម្ពុជា បាន​អំពាវនាវ​ទៅកាន់​រដ្ឋាភិបាល ឲ្យអនុវត្ត​ច្បាប់​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​តម្រូវឲ្យ​វិទ្យុអាស៊ីសេរី ចេញផ្សាយ​នូវការ​បំភ្លឺកែតម្រូវ មុននឹង​រដ្ឋាភិបាល សម្រចយក​វិធានការ ប្តឹងផ្តល់​ទៅកាន់​តុលាការ។
 
ជាការកត់សម្គាល់ កាលពីខែតុលា ឆ្នាំ២០១២ រដ្ឋាភិបាល​បានកោះប្រជុំ​ជាមួយ​តំណាង​វិទ្យុ​អាស៊ីសេរី និង​វិទ្យុសំឡេង​សហរដ្ឋអាមេរិក ជុំវិញ​ការចាក់ផ្សាយ​ព័ត៌មាន ដែល​មន្ត្រីរដ្ឋាភិបាល ចាត់ទុកថា ជាព័ត៌មាន​វាយប្រហារ​លើ​រដ្ឋាភិបាល។
 
កាលណោះ វិទ្យុអាស៊ីសេរី ដែលមាន​ទីស្នាក់ការធំ​នៅទីក្រុង​វ៉ាស៊ីតោន បាន​ចាត់ទុក​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ថាជាការ​រំលោភ​លើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​សារព័ត៌មាន៕

What Next?

Related Articles

45 Responses to "រដ្ឋាភិបាល​ព្រមាន​ប្តឹង​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី ជុំវិញ​ការផ្សាយ​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ"

  1. ????? says:

    កុំព្រមានអី ! ប្តឹងទៅ នឹងបានឃើញ ស ខ្មៅ ហើយណា ….!

  2. ហាស ហាស ហាស…
    ញុំចង់អោយគាត់ប្តឹងទៅ ដើម្បីអោយដឹងថាវាចឹងមែន!!!
    ហាស ហាស ហាស ហាស…

  3. ព្រាននារី says:

    បែបរសើបគូថហើយមើលទៅ កុំចាំស្អែកទាន់ប្តឺងទាំងយប់ហ្នឹងតែម្តងទៅ។ធ្វើស្រៃទាន់ក្តៅដី ញ៉ៃស្តីទាន់ក្តៅចឹត្ត។

  4. 0{}0 says:

    គេព្រួយបារម្ភពីរឿងទឹកដីគ្មានអីខុសទេ
    យ៉ាងម៉េចចង់ប្ដឹងគេបំបិទមាត់ ឱ្យរលាយបាត់បង់ដូចកោះត្រល់និងកោះមួយចំនួនដែលសេញ្ញេកាត់ឱ្យយួនទៀតឬ ?

  5. How is about Vietnam and Cambodia with google news?

  6. តើប្រទេសនេះក្រុម CCP ទិញដាច់មែនទេ ? មិនព្រមបកស្រាយអោយគេដឹងទេបែជាគំរាមប្តឹងគេទៅវិញ

    ពួកអាយ៉ាប់ !

  7. គេធ្វើចឹងក៏ដើម្បីជាតិដែរតើ ក្រែងសាពត៌មានជាកញ្ចក់ឆ្លុះសង្គមហី? បើប្រជាជនគេនិយាយមិនពិតមិចមិនបក

    ស្រាយប្រាប់សាធារណៈជនម៉ោ? ម្តេចក៏ស្ងាត់ដូចគេចុចចឹង ដល់ពេលគេនិយាយពីបញ្ហាក្តៅជាមួយសៀមជាង

    ១ខែទៅហើយ បានទើបតែអើតក្បាលពីបង្គប់មកចង់ប្តឹងខ្មែរគ្នាឯងទៅវិញ ! ពិតឆ្កួតហ្នឹងប្តឹងមែន ?

  8. គេដឹង ហើយ អំពីការព្រួយបារម្ភ នៃការបាត់បង់ទឹក ដី អ្នកណាក៏មិនចង់បាត់បង់ទឹក ដី ដែរ ប៉ន្តែ ដើម្បី រក្សាបាននូវ ទឹក ដី កុំអោយមានអ្នកឈ្លានពាន ទៀត និង កុំអោយ កូនចៅជំនាន់ក្រោយ ដូចជា កូនខ្ញុំជាដើម ឈ្លោះគ្នា យកបញ្ហាទឹកដីមកធ្វើនយោបាយ ដូចរាល់ថ្ងៃ ហេតុនេះ ហើយបានជារាជរដ្ឋាភិបាល ខឹតខំ ដោះស្រាយ បញ្ហាព្រុំដែល និង បោះបង្គោលព្រុំដែន អោយរួចរាល់ដោយ សន្តិវិធី មិនធ្វើសង្ក្រាម ដូចប្រទេស មួយចំនួន ។
    ទន្ទឹមនិង នេះ ដែ មានកូនខ្មែរ បើកប្រាក់ខែ ពីបរទេស រករឿង គ្មានពេលល្ហែ អឹតឈប់ ដោយសា ដុល្លា ។ អាមេរិក ចាប់ដ្តើម ចាក់រុក ដើម្បី ថៃទៀតហើយ តាមរយៈ ដៃជើងរបស់ខ្លួន ដើម្បី អោយមានបញ្ហា កម្ពុជា ថៃ កុំអោយដោះស្រាយរួច អោយ មានសង្គ្រាម ដូច ប្រទេស ដ៏ទៃ ដែល អាមេរិក បានចាក់រុក ដើម្បី ផលប្រយោជរបស់ខ្លួន ។

    កូន ខ្មែរ ល្មម ដឹង ខ្លួនហើយ កុំចាញ់ ការញុះញុង របស់អាមេរិក ។

    បញ្ហាព្រុំ ដែន គឺ ធ្វើតាមផែនទីចាស់ទេ គេមានច្បាប់ត្រឹម ត្រូវ មានភេនទី ត្រឹម ត្រូវ មិនដូច ថៃ និង អាមេរិក វាស់ខ្លួនឯងទេ ដូច្នេះ ពួកនេះ ចង់ អោយ ខ្មែរ មានបញ្ហា ទៀត ហើយ។

    ខ្ញុំសូមគាំទ្រ ពេញទំហឹង ចំពោះ ចំណាត់ការរបស់ រដ្ឋា ភិបាល ប្តឹង អ្នកការសែត វិទ្យុអាស៊ីសេរី ព្រោះ វិទ្យុនេះ បំរើផលប្រយោជន៏ អោយ អាមេរិកកាំង ។

    កូនខ្មែរ ត្រូវចាំថា ករណីព្រះវិហ៊ា គឺ ថៃចង់បានទឹកដីខ្មែរ ហើយខ្មែរចង់អោយ តុលាការអន្តរៈជាតិបំភ្លឺតែអាមេរិក ជួយថៃ មិនចង់អោយ តុលាការបំភ្លឺទេ ដូចអ្នករិះគឹត កុំ ចេះតែ ចោទ គ្នាឯង តាម អាមេរិក ។ ធ្វើម្តេច បើកូនខ្មែរ ម្នាក់ លេងស្គាល់ជាតិឯង ហើយ កុំអោយ មានអ្នក ងុបទៀត សូមជួយដោះស្រាយ បញ្ហាព្រុំដែន កុំ រុំខាន នឹង បង្កបញ្ហា ស្មុក ស្មាញដល់ ដំណើការ ព្រុំដែន ។

  9. ហេតុអ្វីត្រូវប្តឹងអ្នកការសែត
    បើធ្វើដូចនេះគឺធ្វើអោយអ្នកការសែនមិនហ៊ានចុះផ្សាយពត៌មានទេ
    រដ្ឋាភិបាលគួរតែបកស្រាយហើយពន្យល់តាមបចេ្ចកទេសជំនាញរបស់ខ្លួន ហើយនិយាយថាវាមិនដូចជាពត៌មាន
    ដែលបានចុះផ្សាយទេ។

  10. love Cambodia says:

    Mr. Pi Secypan say right, not lost one សូម្បីតែ​មួយ​មីលីម៉ែត្រ, lost many of Kilo Mate.

  11. cheath says:

    ពួកអាវិទ្យុខ្លែងស្រាកអាស៊ីសេរីហ្នឹង គួរ អោយវាស្គាល់ក្លិនគុកម្តងហើយ ទើបវាស្កាល់ពី
    បទដ្ឋាននៃវិជ្ជាជីវៈរបស់វា
    រាល់ថ្ងៃនេះបុគ្គលិកពត៏មានពួកវា អាណាដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលយ៉ាងស្រួចស្រាល់
    ទើបបានឈរជើងជាប់នៅវិទ្យុវា បើត្រឹមតែសរសេរពត៏មានឈរលើចំណុចកណ្តាលទេ វេចបង្វិច
    ទៅផ្ទះវិញទៅល្អជាងអានាង នេះជាគោលការណ៏ពិតប្រាកដរបស់អាវិទ្យុខ្លែងស្រាក អាស៊ីសេរី

  12. Khmer citizen says:

    ជូនលោក ខ្ញុំសូមមិនបញ្ជេញឈ្មោះ បានសរសេរថា៖​ កូន ខ្មែរ ល្មម ដឹង ខ្លួនហើយ កុំចាញ់ ការញុះញុង របស់អាមេរិក ។ ខ្ញុំសូមបន្ថែមថា យើងត្រឹមចាញ់ការញុះញុង តែវៀតណាមបានហើយ។

  13. មិនអាចប្តឹងបានទេព្រោះអ្នកកាសែតមានច្បាប់​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មានចាំការពារ

    តែបើទៅគោះឡានដឹកឈើមិនខុសច្បាប់​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មានទេ

  14. NGO UN says:

    សោកស្តាយ សោកស្តាយ សែនសោកស្តាយ ចំពោះទង្វើរបស់រដ្ឋាភិបាលដែលអសមត្ថភាពក្នុងការធានាឲ្យបាននូវបូរណភាពទឹកដីខ្មែរដ៏កំសត់មួយនេះ ។ ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន ២០១៣ មិនល្ងីល្ងើដូចជំនាន់ ១៩៧៩ នោះទេ បើទោះបីជាមានជនមួយចំនួនរូបរាងជាខ្មែរ តែខួរក្បាលត្រូវបានយូនយកទៅលាងជាញឹកញាប់ មកបំពុលបរិយាកាសយ៉ាងណាក៏ដោយ ។ បើលោកអ្នក ធ្លាប់បម្រើការឲ្យអង្គការមិនមែនរដ្ឋាភិបាលមែននោះ ខួរក្បាលលោកអ្នកដែលគាំទ្រឲ្យរដ្ឋាភិបាលជំរុញឲ្យប្តឹងវិទ្យុអាស៊ីសេរ៊ី ប្រាកដជាមានបញ្ហាហើយ សូមធ្វើការទំនាក់ទំនងទៅកាន់មន្ទីរពេទ្យរបស់លោកស្រាប់គឺ International Neurosergery Hospital 65A Luy Ban Bich St. Tan Thoi Hoa W. Tan Phu Dist., HCMC​ ។ ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នទន្ទឹងរង់ចាំ ប្រធានស័ក្ខកើតឡើង នឹងអាចមានលទ្ធភាពសង្រ្គោះជាតិខ្មែរប៉ុណ្ណោះ​ព្រោះថារដ្ឋាភិបាលកំពុងកាន់អាត់២រួចទៅហើយសម្រាប់ការបោះឆ្នោតខាងមុខនេះ ។
    ខ្ញុំឯកភាពនឹងលោកអ្នក ដែលថាអាមេរិចមិនដែលកាន់ជើងយើងទេ​ ជាជាងកាន់ជើងថៃ ព្រោះថាថៃគឺជាកូនជឹងរបស់ខ្លួន ជាក់ស្តែងអាមេរិកមានមូលដ្ឋានទ័ពអាកាសនៅទីនោះស្រាប់ ។ តែសូមចាំកុំភ្លេចថា បើខ្មែរនៅតែបន្តលាបពណ៍គ្នាឯងទៅទៀត គឺខ្មែរនឹងតែរងទឹកភ្នែករហូត ដូច្នេះសូមខ្មែរស្រឡាញ់ខ្មែរ ជួយស្ថាបនាគ្នាទៅវិញទៅមក ជាជាងមានងាជាបណ្ឌិត តែគំនិតដូចក្មេងមិនទាន់គ្រប់អាយុ ក្នុងការវិភាគនយោបាយនៅស្រុកខ្មែរ ។ មកទល់ពេលនេះ នយោបាយស្រុកខ្មែរ មិនលំបាកស្មុគស្មាញពេលទេក្នុងការវិភាគ សម្រាប់អ្នកតាមដាន ពិសេសតាមរយៈសារព័ត៌មានឯករាជ្យ ដូចវិទ្យុអាស៊ីសេរីជាដើម ព្រោះវាជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គមយ៉ាងពិតប្រាកដ ។ មនុស្សដែលចាញ់បោកគេ គឺជាមនុស្សដែលមានប្រាថ្នា!

    ពីប្រជារាស្រ្តដ៏សាម័ញ្ញម្នាក់ដែលតែងតែតាមដាននយោបាយស្រុកខ្មែរ តាមរយៈព៍ត៌មានដែលឯករាជ្យ។

  15. I'm student in grade 11 says:

    បើនិយាយពីព្រុំដែន ខ្ញុំមិនដឹងថា ព្រុំដែនរបស់យើងនៅត្រឹមណានោះទេ ហើយមិនត្រឹមតែខ្ញុំនោះទេ សូមបីតែ សិស្សនិងសនិស្ស ព្រមទាំង អ្នកធ្វើការនៅក្នុងជររដ្ឋាភិបាល មួយចំនួនធំ ក៏ប្រហែលជាមិនដឹងច្បាស់ដែរមើលទៅ។ ខ្ញុំគិតថា មិនដឹងជាខ្ញុំរៀនដើម្បីអី បើសូមបីតែ រឿងព្រុំដែន ក៏មិនចង់អោយពួកខ្ញុំដឹងដែរនោះ។ ខ្ញុំមិនដែលឃើញ កម្មវិធីសិក្សាដែលផ្តោតខ្លាំងទៅលើព្រុំដែននោះទេ ហើយរដ្ឋាបាលក៏មិនដែលចង់អោយសិស្សរឺនិស្សខ្មែរខ្លួនឯង បានឃើញផ្ទាល់នូវព្រុំដែននោះដែរ បើមិននៅកន្លែងនោះផ្ទាល់ក៏មិនដឹង។ តើថ្ងៃក្រោយអាចរក្សាទឹកដីបានម៉េចទៅ? ឳខ្មែរអើយខ្មែរ!

  16. cheath says:

    NGO UN (ង៉ូ អ៊ុន) អានេះឈ្មោះយួនសុទ្ធ ស្អីវិទ្យុខ្លែងស្រាកអាស៊ីសេរីហ្នឹងពត៏មានឯករាជ្យ ?
    ផ្សាយពត៏មានពិតមិនលម្អៀង ? ឆ្កួតសុទ្ធអាគាត់នេះ ដូចទើបងើបពីឋាននរកទេហ្អី ! បានជាមិនដឹងខ្យល់អីអញ្ចឹង ?

  17. ប្រុសស្អាត says:

    បើលោកអែងមានសមត្ថភាពម៉េចមិនធ្វើកុំតែនិយាយអត់ការអាអត់ប្រយោជន៍

  18. cheath says:

    រាជរដ្ឋាភិបាលកម្ពុជា បានទទួលរងគ្រោះម្តងហើយម្តងទៀត មិនចេះចប់ មិនចេះហើយ ដោយការចោទប្រកាន់ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ថា ជាអ្នកបានគំរាមកំហែងទៅលើក្រុមអ្នករិះគន់ នៅពីក្រោយការអនុវត្តវិធានការរបស់ស្ថាប័នតុលាការ ទៅលើជន ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬក៏ជនសង្ស័យមួយចំនួន ក្នុងអំពើបំពានច្បាប់អាចអោយនៅក្រៅច្បាប់បាន?

    ព្រឹត្តិការណ៍ថ្មីៗ និងចុងក្រោយនេះ ហាក់បីដូចជា មិនខុសប្លែកពីអ្វីដែលធ្លាប់ត្រូវបានចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដូចការចុះផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០១២កន្លងទៅនេះនោះទេ គឺក្រុមអង្គការសង្គមស៊ីវិលមួយចំនួននោះ បាននិយាយភាសាដដែលៗ ថា “ចំណាត់វិធានការលើសង្គមស៊ីវិល ធ្វើឱ្យមានការភ័យខ្លាច និងប៉ះពាល់ដល់កិច្ចការរបស់ពួកគេ…” ឬក្នុងពាក្យចោទជាថ្មីទៀតមកលើរាជរដ្ឋាភិបាល ថា ជាអ្នកបានគំរាមកំហែងធ្ងន់ធ្ងរដល់ការងាររបស់ក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិល”។

    ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះ ដែលរួមមាន ថ្នាក់ដឹកនាំ ឬជាមន្ត្រីធ្វើការផ្នែកសិទ្ធិមនុស្ស អ្នកវិភាគឯករាជ្យ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ មាន VOA , វិទ្យុខ្លែងស្រាកអាស៊ីសេរីជាដើម ដែលមានទំនោរគាំទ្របក្សប្រឆាំង គឺពួកគេហាក់ដូចជាជ្រួលច្របល់ អន្ទះអន្ទែងក្នុងចិត្តជាខ្លាំង ខណៈពេលដែលមានសកម្មជនធ្លាប់សហការការងារជាមួយពួកគេ ត្រូវបានចាប់ឃុំខ្លួន និងមួយចំនួនខ្លះទៀតមានដីកាបង្គាប់ពីតុលាការឱ្យចូលខ្លួន ពាក់ព័ន្ធក្នុងរឿងព្រហ្មទណ្ឌ។
    ពិតណាស់ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល គឺដៃម្ខាងស្រែកទាមទារចង់ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រោមស្លាក (NGOs ) និងដៃម្ខាងទៀតប្រើអំណាចគាបសង្កត់មកលើស្ថាប័នតុលាការ ឬរាជរដ្ឋាភិបាល។
    នេះឬជាសារជាតិពិតរបស់អង្គការសង្គមស៊ីវិល ដែលជាស្ថាប័នឯករាជ្យ ដែលគួរតែមានតួនាទីក្នុងការចូលរួមពង្រឹងសន្តិសុខសង្គម និងការអភិវឌ្ឍ ប៉ុន្តែ ផ្ទុយទៅវិញ សកម្មភាពរបស់អង្គការសង្គមស៊ីវិលមួយចំនួន ពួកគេរាល់ថ្ងៃបែរជាខិតខំនាំគ្នាស្រែកប្រឆាំង ដើម្បីតែប្រាក់ជំនួយ និងការបំផ្លាញជាតិទៅវិញ?។ជានិច្ចកាល
    អង្គការសង្គមស៊ីវិលទាំងនោះ ឫុប្រព័ន្ធផ្សាយ VOA , វិទ្យុខ្លែងស្រាកអាស៊ីសេរីតែងធ្វើការបកស្រាយបំភ្លើស ឬក៏បំពុលសាធារណមតិតាមរយះពត៏មានញ៉ុះញង់អុចអាល ដែលជាការបង្ហាញច្បាស់ថា ប្រធានសមាគម ឬក៏មន្ត្រីអង្គការសង្គមស៊ីវិល ប្រធានប្រព័ន្ធផ្សព្វផ្សាយទាំងនោះសុទ្ធតែជាបុគ្គល គោរពច្បាប់នោះទេ ។
    ពិតណាស់បុគ្គលឫុអង្គភាពដែលប្រព្រឹត្តិទង្វើប្រាសចាកផ្លូវច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ។ជាឧហរណ៍ តាមរយះចុះផ្សាយរបស់កាសែត Los Angeless Times កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១២កន្លងទៅនេះ គឺមេដឹកនាំសហជីពមួយរូបដ៏ល្បីល្បាញនៅរដ្ឋកាលីហ្វ័ញ៉ា ត្រូវបានប្រឈមនឹងការចោទប្រកាន់ពីបទលួចប្រាក់ និងគេចពន្ធ ជាពិសេស កិបកេងលុយកាក់ពីក្រុមកម្មករ និងសមាជិកសហជីព ដើម្បីធ្វើមានបានខ្លួនឯង ឥឡូវគេយកទៅកាត់ទោស។ ក្នុងបញ្ហានេះ សួរថា ៖ តើការចាប់មេដឹកនាំសហជីពនោះ នៅសហរដ្ឋអាមេរិកគេមានដើរប្រមូលស្នាមមេដៃដើម្បីគាបសង្កត់ទៅលើតុលាការឱ្យដោះលែងដូចនៅកម្ពុជាដែរទេ? តើការចាប់ខ្លួននោះ ត្រូវបានគេចាត់ទុកថា ជារឿងនយោបាយដែរឬទេ?

    ម្យ៉ាងវិញទៀត បើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកថ្មីបំផុតនេះ បានបង្ហាញថា ពួកឧក្រិដ្ឋជន ក្រុមភេរវករ ពួកលាងលុយ តែងតែប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួនធ្វើជាឡប់ឡែ ដើម្បីផ្តល់ហិរញ្ញប្បទានជួយទ្រទ្រង់សកម្មភាពរបស់ពួកភេរវករ ជាពិសេស ពួកភេរវករអន្តរជាតិ។ ម្យ៉ាងវិញទៀត ទាំងរាជរដ្ឋាភិបាល និងទាំងអង្គការសង្គមស៊ីវិល គឺសុទ្ធតែទាមទារចង់បាននូវការពង្រឹងនីតិរដ្ឋ តាមរយៈការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ចុះសួរថា ហេតុអ្វីក៏ពួកគេចាត់ទុកវិធានការតាមផ្លូវច្បាប់ ថា ជារឿងគាបសង្កត់បុគ្គលទៅវិញ ? ឬមួយក៏អង្គការទាំងនោះ ចង់នៅក្រៅច្បាប់៕

  19. ប្រុសស្អាត says:

    កុំពូកែតែវោហាដូចពួកមួយចំនួន ត្រូវធ្វើផងទៅទើបដឹងថាលំបាក រឺក៏ស្រួល សង់ផ្ទះមិនមែនធ្វើតែមួយថ្ងៃទេអាមោកត្រូវការរយៈពេលត្រូវគិត.

  20. NGO UN says:

    អរគុណណាស់ លោកជាតិ ដែលបានប្រើប្រាស់សំដីដ៍ពិរោះសម្រាប់ក្រុមរបស់លោកតែប៉ុណ្ណោះ ។ ជីតាខ្ញុំប្រាប់ថា កំហឹងគឺជាប្រភពនៃក្តីអន្តរាយ អ្នកដឹកនាំដ៏ល្អមិនធ្លាប់ប្រើសំដីដូចលោក ជាតិទេ។​ ខ្ញុំអាណិតលោកណាស់ ព្រោះលោកកំពុងឈានទៅរកសេចក្តីវិនាស តែបើលោកចេះកែខ្លួនទាន់ពេលវេលា លោកអាចនឹងក្លាយជាមនុស្សល្អបាន ។ កុំភ្លេចថា សំដីសរជាតិ មាយាទសរពូជ ហើយពូជខ្មែរមិនមែនជាពូជ ជេរប្រទិចផ្តាសារនោះទេ ។ ការពិតនៅតែការពិត មានតែខ្លួនយើងទេដែលដឹងខ្លួនឯងច្បាស់ ។

  21. ប្រុសស្អាត says:

    កុំមើលតែអាខុស ត្រូវមើលគេធ្វើអាត្រូវខ្លះផង ដូចជាអាVOAមិនដែលឃើញេវាសសើរគេធ្វើត្រូវទេ
    វាចាំមើលតែអាខុសវាដាក់ ។ ដូចាជាអារឿងទឹកដី ចុះអាខ្មែរដែលទៅនៅទឹកដីអាមេរិចអាហ្នឹងវាលួចទឹកដីអាមេរិចដែរ រឺក៏អី.សូមអោយពួកហ្នឹងមានវាចាបន្តិចមក។

  22. ប្រុសស្អាត says:

    កុំមានសេចក្តីសុខនៅក្រៅស្រុកហើយវ៉ាយប្រហារអ្នកនៅក្នុងស្រុក សុទ្ធតែពួកអាភ្លេចកំណើតអែង។
    ឆ្កែសុទ្ធ. អាងមានរឿងអីទៅក្រៅស្រុក ចុះអាអ្នកនៅក្នុងស្រុកទុកអោយវាងាប់ទៅអី.

  23. NGO UN says:

    តើអ្នកដឹកនាំខ្មែរបច្ចុប្បន្នមានទស្សនៈវិស័យបែបណាក្នុងការគ្រប់ក្រងប្រទេស?

    ខាងក្រោមនេះគឺជាទស្សនវិស័យរបស់ព្រះអង្គជ័យវរ្ម័នទី៧ ដែលលោកបានអនុវត្ត៖

    ១. ទឹកក្នុងអំរែក មានន័យថា អ្នកដឹកនាំត្រូវតែយុត្តិធម៌
    ២. ភ្នែកសត្វខ្លែង មានន័យថា ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ (ដូចព្រហ្មមុខ៤)
    ៣. ចិត្តរាជសី មានន័យថា ក្លាហាន ពលីកម្មដើម្បីជាតិមាតុភូមិ
    ៤. សំដីឥសូរ មានន័យថា អ្នកដឹកនាំត្រូវតែគោរពពាក្យសំដីរបស់ខ្លួន ព្រោះវាជាអារុធមុខពីរ
    ៥. ថ្ងូរព្រះឥន្ទ មានន័យថា ស្តាប់មតិរាស្រ្ត ព្រោះអំណាចបានពីរាស្រ្ត ព្រះឥន្ទជាសេ្តចនៃទេវតា រីឯរាស្រ្ត ជាសេ្តចនៃអ្នកដឹកនាំ។
    ៦. សុបិន្តឋានសួគ៌ មានន័យថា អ្នកដឹកនាំធានាឲ្យក្រពះរាស្រ្តឆ្អែត មានសន្តិភាព សុភមង្គល
    ៧. គួរជាទន្សាយ មានន័យថា អ្នកដឹកនាំត្រូវពង្រឹងសមត្ថភាព និងធ្វើឲ្យរាស្រ្តមានពុទ្ធិខ្ពង់ខ្ពស់
    ៨. សប្បាយស្រមោច មានន័យថា អ្នកដឹកនាំត្រូវធ្វើឲ្យរាស្រ្តចេះសាមគ្គី មានមនសិកាជាតិ ។

    រួមទាំងខ្ញុំ និងលោកអ្នកផងនោះ តើបានធ្វើអ្វីខ្ឡះហើយ ដើម្បីរួមចំណែកធ្វើឲ្យទឹកដីសុវណ្ណភូមិដ៍កម្សត់មួយនេះ សម្បូរសប្បាយចាប់ពីពេលនេះតទៅ ???

  24. killer says:

    មិនបាត់ទេមួយមីលីម៉ែត បើបាត់គិតជាគីឡូម៉ែតមានមែន ត្រូវទេអាឆ្កែ Chheath
    និងអាឆ្កែ ប្រុសស្អាត

  25. លោក ផៃ ស៊ីផាន បាននិយាយថា” បញ្ហាព្រំដែន វាជា ជារឿងទាក់ទងទៅនិងបញ្ហាសន្តិសុខ ជាតិ”

    ។ តើវាមានដូចម្តេចទៅចំពោះបញ្ហាព្រំដែន ? ឬ មួយប្រជាពលរដ្ធខ្មែរ មិនអាចមានសិទ្ធដឹងរឿង

    បានទេ អំពីបញ្ហាព្រំដែន របស់ប្រទេសខ្លួន ។ នេះគឺជាទង្វើមួយដែលប្រមាថមើលងាយ

    ពលរដ្ធខ្មែរ គ្រប់រូប និងប្រទេសជាតិទាំងមូលទៅវីញ ទេ​។ បើ រដ្ធាភិបាលធ្វើការវាស់វែងព្រំដែន

    មិនត្រូវបាន ផ្តល់ព៍តមានអោយ ប្រជាពលរដ្ធខ្មែរគ្រប់រូបបានដឹង ច្បាស់លាស់នោះទេ

    វាប្រៀបបានទៅ នឹងរដ្ធាភិបាលដែលកំពុងលក់ជាតិ ឬ ក្បត់ជាតិទៅវិញនោះទេ ។

    គ្រប់បណ្តាលប្រទេសទាំងងស់នៅលើសកលលោក រាល់បញ្ហាព្រំដែនរវាងប្រទេសជិតខាង

    គឺរដ្ធាភិបាលរបស់គេ តែងតែប្រកាសប្រាប់ប្រជាពលរដ្ធគេអោយ

    បានទទួលព៍តមាននេះជាមុនហើយ គឺមិនមានទាល់តែបានធ្វើរួចហើយទើបប្រកាសប្រាប់

    ពលរដ្ធគេអោយដឹងនោះទេ ទង្វើដូចនេះ វាគ្មានអ្វី ក្រៅពីដូចអ្នកលក់ជាតិនោះទេ

    ទោះបីចង់ឬមិនចង់ក៏ដោយ ។

    ឬអែសំដីរបស់ម្សៀអស់សាច់មួយនេះវាហាក់ដូចមើលងាយមើលស្រាល ដល់យុវជន

    ខ្មែរយ៉ាងច្បាស់ណស់ ក្នុងកំលុង បទអត្ថាធិប្បាយរបស់ខ្លួនម្សិលមិញ ២៨ មិនា

    ដែលវាយប្រហារទៅលើអ្នកយកព៍តរបស់មានវិទ្យុអាស៊ីសេរី ។​ផៃស៊ីផាន បាន និយាយថា

    ” មិនគួរណាវិទ្យុអាស៊ីសេរី អោយក្មេង ក្រោម អាយុ ១៨ឆ្នាំធ្វើអត្ថាធិប្បាយក្នុងរឿង បញ្ហាព្រំដែន”

    នេះទេ ស៊ិះ ។​សូម ផៃស៊ីផាន មេត្តាកែសំរួលពាក្យនេះជាបន្ទាន់ គឺវាប៉ះពាល់យ៉ាងធ្ងន់ ទៅ

    ដល់តំលៃយុវជន ខ្មែរ និង ផ្ទុយស្រលះពីរដ្ធធម្មនុញ្ញ ដែលមានចែង ក្នុង ប្រទេស ។

    មិនថាតែក្មេងគ្នាមានអាយុក្រោម១៨ឆ្នាំនោះទេ ដែលគេត្រូវមានសិទ្ធិ

    ដឺងឮចំពើប្រទេសនិងជោគវាសនារបស់ខ្លួន សូម្បី តែកូនង៉ាក៏គេត្រូវមានសិទ្ធដឺង ឮ ចំពោះ

    រឿងនេះដែរ ។

    បើចង់ប្តឹងវិទ្យុនេះ គួរ ប្តឺង ទៅ រដ្ធាភិបាលសហរដ្ធអាមេរិកទៅ ។ ពីព្រោះវិទ្យុនេះ គឺរដ្ធាភិបាល អាមេរិកជាអ្នកបង្កើតឡើង ។ ចាំមើល តើ គេ ហ៊ានប្តឺង ឬ អត់ ?

    .

  26. មនុស្សធម្មតា says:

    អាមួយធ្វើការអង្គកាក្រៅរដ្ខាភិបាលនឹង ខ្ញុំឆ្លល់ដល់ហើយមិនដឹងជាNGOមួយណាទទួលអោយធ្វើកាបើល្អីល្ងើអត់ខួរអញ្ចឹងសោះ

  27. cheath says:

    កុំចាំបាច់ធ្វើកំសត់អា បាញ់ទា ហៅអា ង៉ូ អ៊ុន (NGO UN)
    អោយវាចេះក្លាហានផងអាអើយ ហ៊ីង ! វានៅតែហ៊ីង ដដែលទេ ទោះវាខំបំប៉ោងំពោះវាអោយប៉ិនដំរីក៏ដោយ
    យ៉ាងណាម៉ិញ អ្ហែងដើរដាក់ឈ្មោះ ហូរហែរ តាប៉ែលត
    អោយគេថាអ្ហែងមានគ្នាច្រើន វាដូចជាមើលស្រាលគេអ្នកអានពេកហើយអ្ហា៎ !
    សម្តីសរសេររបស់អ្ហែងវាដដែលៗតែមួយ មនុស្សតែម្នាក់ទេអាអើយ អាចៅតា ! ហាស! ហាស

  28. Anonymous says:

    lop lop lop girl !!!!

    Yes Good Good Good the name man’s Govt Cambodia is saith so right we are not lose land only 1ml, I think the same. if who say that Cambodia lose land we can bring him to jail. it true that our Ca Govt lose nation sense only ………………………………….

    hahahahahhahha

  29. មនុស្សធម្មតា says:

    ធ្វើការNGO ជាង​១៤​ឆ្នាំនៅតែអត់កំណើតដោយសារតែមានទស្សនៈអត់ខួររបៀបនេះ

  30. ធម្មតា says:

    ចុះអ្នកដឹកនាំសព្វថ្ងៃមានទស្សនះវិស័យក្នុងការដឹកនាំប្រទេសយ៉ាងណាដែរ???

  31. NGO UN says:

    តើពេលណា ទើបកូនខ្មែរមួយចំនួនតូចមានសមត្ថភាពធ្វើឲ្យខ្លួនអាចក្លាយជាមនុស្សល្អបាន ។ ពាក្យពេជ្រជាច្រើនដែលសម្តេចសង្ឃ ជួន ណាត បានបន្សល់ទុកឲ្យកូនខ្មែរប្រើប្រាស់ យ៉ាងល្អប្រពៃ និងប្រកបដោយអត្ថន័យខ្លឹមសារ យ៉ាងពិរោះរណ្តំ តែបែជាយល់ថា លាមកជាផ្កា​ទៅវិញ ។ តើកូនខ្មែរមួយចំនួនតូច ពិតជាពុំអាចរក្សានូវវប្បធម៌ដ៏ល្អផូរផង់របស់ខ្លួនបានមែនទេ ? ខ្ញុំមិនជឿទាល់តែសោះថា អ្នកអាចធ្លាក់ខ្លួនយ៉ាងជ្រៅក្នុងគ្រោះអវិជ្ជាបែបនេះ ។

    ត្រូវចងចាំថា សម្តេច ហ៊ុន សែន ព្យាយាមរែងមនុស្សល្អៗមកធ្វើការក្បែរខ្លួនរបស់គាត់ បើទោះជាពេលខ្លះ គាត់ចេញតួជាយក្សយ៉ាងណាក្តី ។ ខ្ញុំមិនដែលមើលឃើញពីឈ្មោះរបស់មនុស្សទេ ព្រោះគេអាចផ្លាស់ប្តូរបានគ្រប់ពេលវេលា ហើយមិនថា សម្តេច ហ៊ុន សែន​ ឬ អ្នកដឹកនាំផ្សេងទៀតក្តី ឲ្យតែបុគ្គលនោះគិតពីប្រយោជន៍ខ្លួន និងរាស្រ្តឲ្យបានច្រើនទៅ វាជាការប្រពៃណាស់ទៅហើយ ។

    ក្នុង១ជីវិត បើមានសត្រូវម្នាក់គឺ វាច្រើនពេកហើយដែលធ្វើឲ្យអារម្មណ៍របស់យើងអាប់អួរ តើអ្នកចូលចិត្តជេរប្រទិចគ្នាណាស់ឬ ។

    ខ្ញុំសង្ឃឹមណា លោកអ្នកប្រើការសំដែងមតិនេះ ដើម្បីស្ងាបនាគ្នាទៅវិញទៅមក ព្រោះជាកន្លែងចែករំលែកនូវចំណេះដឹងយ៉ាងល្អប្រពៃ ។ សូមអរគុណសម្រាប់ដួងចិត្តដ៏ល្ងរបស់អ្នក មកលើមនុស្សទូទាំងពិភពលោក ។ គួរចាំថា ឲ្យតែមានពន្លឺបន្តិច គឺពិតជាអាចបំបាត់នូវភាពងងឹតបានហើយ ៕

  32. គាំទ្រ ឈ្មោះតំណាងអោយអង្គការ NGO និង អង្គការសហប្រជាជាតិ UN!

  33. NGO UN says:

    រឿងមួយដែលខ្ញុំបារម្ភខ្លាំង សម្រាប់អ្នកដឹកនាំបច្ចុប្បន្នដែលស្រឡាញ់អំណាចជ្រុលពេល នៅពេលខ្លួនត្រូវបាត់បង់អ្នកគាំទ្រ គឺគាត់អាចប្រឈមទៅនឹងវិបត្តិផ្លូវចិត្តដ៏ធ្ងន់ធ្ងរ រហូតដល់ពេលខ្លះ ស្ទើរតែពុំអាចសង្រ្គោះបាន ដូច្នេះសូមឲ្យខ្ញុំ និងរូបលោកអ្នកទាំងអស់គ្នាកុំងប់ងល់នឹងអំណាចសប្បនិម្មិតនេះខ្លាំងពេក ព្រោះអ្វីៗតែងតែមានព្រំដែនកំណត់របស់វា ។ យុគសម័យនេះ អ្វីៗលែងអាចឆ្ពិនភ្នែកដូចសម័យមុនៗហើយ ពោលគឺព័ត៌មានជាប្រពភយ៉ាងសំខាន់សម្រាប់មនុស្សគ្រប់រូបក្នុងការវិភាគរកហេតុនិងផល។

  34. ខ្មែរ says:

    លោក Cheath លោកគួរតែរៀនសូត្រពីលោក NGO UN ទៅ។

  35. យីអាមួយនោះមិនដឹងជាឆ្អេះឆ្អាស់រឿងស្អី!? ចុងក្រោយ “ហាស! ហាស” ដូចឆ្កួត!
    អាឆ្កួត!

  36. បុណ្យ says:

    មិនមែនទាំងអស់ទេមានមនុស្សល្អៗមួយក្រុមទៀតដែលគេដេញពឹវិទ្យុអាសឹុសេរីទៅបង្កើតវិទ្យុខ្មែពិភពលោកសូមលោកអ្នកអញ្ជើញនាំគ្នាស្ដាប់វិទ្យុខ្មែពិភពលោកទៅ

  37. ខ្មែរ says:

    បញ្ហាព្រំដែនជាបញ្ហារបស់ជាតិ វាក៏ជាបញ្ហារបស់ខ្ញុំដែរ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់។

  38. NGO UN says:

    ពេលនេះបើលោកអ្នកពិបាកវាយតម្លៃថាអ្នកនេះល្អ ឬអ្នកនោះអាក្រក់​ ហើយបើលោកអ្នកនៅវ័យកណ្តលមនុស្ស សូមលោកអ្នករង់ចាំមើលពីជីវិតចុងក្រោយរបស់ថ្នាក់ដឹកនាំទាំងនោះ នៅពេលដែលគាត់ចូលសុគត ឬស្លាប់ ។​ បើមានប្រជាពលរដ្ឋដ៍សាម័ញ្ញ និងមនុស្សជាតិទូទៅ ចូលរួមដង្ហែសពរបស់គាត់យ៉ាងច្រើនកុះករ មានន័យថាគាត់ជាអ្នកដឹកនាំដ៏ល្អប្រពែ ។ ថ្មីៗមានឧទាហរណ៍ រួចហើយ តួយ៉ាង ដូចជាសពរបស់ លោក ជា វិជ្ជា ពិសិដ្ឋ ពិលិកា លោក រាជ្យ សម្បត្តិ ឯកឧត្តម ហុក ឡងឌី សម្តេច ព្រះនរោត្តមសីហនុ ជាដើម។ តើអ្នកដឹងទេ ថាតើការដង្ហែសាកសពរបស់ពួកកាត់យ៉ាងណា ? វាយតម្លៃដោយខ្លួនអ្នកចុះ ។

  39. បុណ្យ says:

    សូមអ្នកស្នេហាទឹកដីសាកសួរព័តមានអតិតទ័ពខ្មែក្រុហមទៅមើល?មុនពេលផ្ដាច់ខ្លួននិងក្រោយតើគេគ្រប់គ្រងដល់ណា?ចុះឥឡូវនេះចាប់ពីកោះកុង. បៃលិន កំរៀងភ្នំព្រឺក សំពៅលូន………

  40. ខ្ញុំកំពុងអានព័ត៌មានស្តីពី UFO ដែល FBI បានធ្វើកំនត់ហេតុស៊ើបអង្កេត
    តែវាជារឿងអាថ៌កំបាំងនៅឡើយ…

  41. Sen-Gaddafi says:

    គេផ្សាយនូវពត៌មានត្រឹមត្រូវតើមានអ្វីខុស????​ មានសាក្សីមានសំឡេងប្រជាជនដែលកំពុង​តែរស់ នៅតាមព្រំដែនគេមើលឃើញថាដីវាបានបាត់ទៅភាគីថៃយ៉ាងច្បាស់ក្រឡែតរឿងអី​ប្រជាជនមិន អាចដឹងបាន។ កិច្ចការប្រទេសជាតិប្រជាជនមានសិទ្ធទទួលពត៌មាននិងជាអ្នក​សម្រេច​វាសនា ប្រទេសជាតិ រដ្ឋាភិបាលត្រូវតែផ្តល់ដំណឹងដល់ប្រជាជនដោយតម្លាភាព គឺមិនមានអ្វីបិទបាំង នោះទេ ប្រជាជនបោះឆ្នោតឲ្យបុគ្គលម្នាក់តំណាងប្រជាជនក្នុងការដឹងនាំ​ប្រទេស ដូច្នេះរដ្ឋា ភិបាល ត្រូវតែផ្តល់ពត៌មានអ្វីក៍ដោយឲ្យយប្រជាជនទូទៅគេបានដឹងតែបែជា​គំរក់ចាញ់វិទ្យុ​ឯករាជ្យដ៍តូច មួយផងដែលផ្តល់ពត៌មានពិតជូនប្រជាជនទៅវិញ។ តើរដ្ឋាភិបាល​កំពុងកាន់អំណាចកំពុងតែ ធ្វើអ្វីបានជាខំប្រឹងលាក់កិច្ចការដ៍សំខាន់នេះជាមួយ​ប្រជាជនទៅ​វិញ???? ហ៊ុនសែនបានពុះច្រៀក កាត់កោះ កាត់ទឹកដីឲ្យទៅប្រទេសយួនដ៍សន្ធឹកសន្ធាប់​ហើយចង់កាត់ទឹកដីខាងលិចឲ្យគេទៅឬ??? យីអាហ៊ុនសែចំកួតនេះវាជាសាសន៍ខ្មែរឬជា​សាសន៍អ្វីឲ្យវាប្រាកដ??? ហ៊ុនសែនសព្វថ្ងៃខ្លាំងបានតែជាមួយ ខ្មែរគ្នាឯងតែប៉ុណ្ណោះ តែបើជា​មួយបរទេសជិតខាងវិញគឺកំសាកញី តែម្តងគឺជ្រើសយកនយោបាយ (អាសាច់ជួនខ្លាទើប នៅស្រុកបាន) ហ៊ុនសែនមិនមែនក្រាន់តែកំសាកញីទេគឺកំសាកជាងញីទៅទៀត។

  42. Srey Khmer says:

    Government made the very bad example to the society of Democracy.
    Have the Government ever made the law to protect the Free Speech and Free press?
    If not, your government is still in the communist and fake democracy in Cambodia.

  43. លោក ម៉ម ស៊ីម៉ង់ដូ ចេញប្រលោកពិភពគុណវីញហើយ

  44. beloved khmer says:

    fuck you HUN SEN, FUCK YOU HUN SEN AND FUCK YOU HUN SEN,

    MAY GOD CONDEMN FUCK YOU HUN SEN TO DEATH,

    THANK GOD FOR DRAGING FUCKING HUN SEN TO HELL……..MILLION YEARS.