មន្ត្រីជាន់ខ្ពស់នៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានឆ្លើយតបចំពោះមូលហេតុដែលអាជ្ញាធរវៀតណាម មិនអនុញ្ញាតឲ្យលោក សឺន ស៊ូប៊ែរ្ដិ៍ ជាឧត្ដមប្រឹក្សាព្រះមហាក្សត្រ និងជាសាស្ត្រាចារ្យផ្នែកបុរាណវិទ្យា ចូលទៅប្រទេសវៀតណាម កាលពីថ្ងៃទី២២ ខែមីនា។
ដោយ ទីន ហ្សាការីយ៉ា
2013-03-28
RFA

ឧត្ដមប្រឹក្សាព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្ដិ៍ ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០១២។ RFA
មន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៨ មីនា ថា អាជ្ញាធរវៀតណាម មិនអនុញ្ញាតឲ្យលោក សឺន ស៊ូប៊ែរ្ដិ៍ ចូលទៅប្រទេសវៀតណាម ដោយសារសមត្ថកិច្ចព្រំដែនវៀតណាម គិតពីសុវត្ថិភាពលោក សឺន ស៊ូប៊ែរ្ដិ៍ ជារឿងសំខាន់ក្នុងនាមលោកជាមន្ត្រីកម្ពុជាមួយរូប។
ការឆ្លើយតបរបស់ស្ថានទូតវៀតណាមនេះ ស្របពេលលោក សឺន ស៊ូប៊ែរ្ដិ៍ បានដាក់លិខិតទៅក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៨ មីនា នេះ សុំឲ្យធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា នៅពេលពួកគាត់ចង់ទៅលេងនៅប្រទេសវៀតណាមនោះ។
លោក ឡេ មិញ ង៉ុក (Le Minh ngoc) ជាមន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅទីក្រុងភ្នំពេញ។ លោកបានពន្យល់ពីមូលហេតុពីរសំខាន់។ ទី១ លោក សឺន ស៊ូប៊ែរ្ដិ៍ ជាឧត្ដមប្រឹក្សាព្រះមហាក្សត្រ ទៅវៀតណាមនោះ មិនបានប្រាប់ពីគោលបំណងច្បាស់លាស់ និងមិនដឹងថា លោកចង់ទៅកន្លែងណាខ្លះ។ ម្យ៉ាងវិញទៀត លោកគ្មានទីភ្នាក់ងារទេសចរណ៍ណាជូនលោកនៅពេលលោកចូលទៅវៀតណាមនោះ ដូច្នេះលោកបញ្ជាក់ថា បញ្ហានេះមានការលំបាកក្នុងការធានានូវសន្តិសុខ និងសុវត្ថិភាពជូនលោក សឺន ស៊ូប៊ែរ្ដី៍ និងគណៈប្រតិភូរបស់លោក។
បញ្ហាទីពីរ រដ្ឋាភិបាលវៀតណាម តែងតែគិតពីបញ្ហាសន្តិសុខ និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាដែលចូលទៅទស្សនកិច្ចនៅវៀតណាមនោះ ដូច្នេះមិនអាចនិយាយថា បញ្ហាសមត្ថកិច្ចព្រំដែនឃាត់លោក សឺន ស៊ូប៊ែរ្ដិ៍ ចូលទៅវៀតណាមនេះ មិនមែនជាការរំលោភសិទ្ធិមនុស្សអ្វីទេ។
ទោះបីជាយ៉ាងនេះក្ដី ឧត្ដមប្រឹក្សាព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្ដិ៍ និងជាសាស្ត្រាចារ្យផ្នែកបុរាណវិទ្យា បានឆ្លើយតបថា វៀតណាមរារាំងលោកមិនឲ្យចូលទៅវៀតណាមនេះ មិនមែនជារឿងគិតពីសុវត្ថិភាពរបស់លោកនោះទេ ហើយវៀតណាម ក៏មិនមែនជាប្រទេសមានអសន្តិសុខនោះដែរ។
លោក សឺន ស៊ូប៊ែរ្ដិ៍ បានអះអាងថា មុនលោកទៅវៀតណាមនោះ លោកបានរាយការណ៍ប្រាប់ស្ថានទូតវៀតណាម រួចរាល់ អំពីគោលបំណងរបស់លោក និងទីតាំងដែលលោកត្រូវទៅនោះនៅទីក្រុងព្រៃនគរ ឬហូជីមិញ។ លោកបញ្ជាក់ថា គោលបំណងចង់ទៅនោះ គឺទៅលេងមិត្តភ័ក្ដិ និងចង់ទស្សនាសារមន្ទីរ។
លោក សឺន ស៊ូប៊ែរ្ដិ៍ ត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍វៀតណាម ឃាត់ខ្លួន កាលពីថ្ងៃទី២២ មីនា នៅច្រកតានិញ អស់រយៈពេលជាច្រើនម៉ោង ទោះបីជំនួយការរបស់លោកបានព្យាយាមទាក់ទងមកស្ថានទូតវៀតណាម ដើម្បីឲ្យជួយសម្រួលឲ្យលោក និងអ្នកទៅជាមួយលោកប្រមាណ ៥នាក់ ឲ្យអនុញ្ញាតទៅវៀតណាម ហើយមន្ត្រីស្ថានទូតប្រាប់ថា អនុញ្ញាតឲ្យទៅក្ដី តែទីបំផុតមន្ត្រីនគរបាលអន្តោប្រវេសន៍នៅតែរារាំងមិនអនុញ្ញាតឲ្យលោកទៅទីក្រុងហូជីមិញ នោះទេ។
លោក សឺន ស៊ូប៊ែរ្ដិ៍ អះអាងថា លោកបានកាន់លិខិតឆ្លងដែនការទូត និងបានជិះរថយន្តផ្ទាល់ខ្លួននៅពេលចូលទៅប្រទេសវៀតណាមនោះ។ លោកបញ្ជាក់ថា បញ្ហាសំខាន់វៀតណាម ខ្លាចលោកទៅលេងទឹកដីកំណើតរបស់លោកនៅវៀតណាម ភូមិភាគខាងត្បូង។ លោកបញ្ជាក់ថា នេះជាការរំលោភសិទ្ធិមនុស្ស។
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅវៀតណាម តែងតែរាយការណ៍អំពីអាជ្ញាធរវៀតណាម ឃាត់ខ្លួន ឬហៅទៅសួរនាំនៅពេលពួកគាត់មកលេងនៅកម្ពុជា ហើយត្រឡប់ទៅវៀតណាម វិញនោះ។
ទាក់ទងនឹងបញ្ហានេះ អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ថា បញ្ហានេះ រដ្ឋាភិបាលវៀតណាម គួរតែពន្យល់ឲ្យបានច្បាស់ជាងនេះ ហេតុអ្វីបានជាផ្លាស់ប្ដូរគំនិតភ្លាមៗ ចំពោះការបដិសេធមិនឲ្យលោក សឺន ស៊ូប៊ែរ្ដិ៍ ចូលទៅប្រទេសវៀតណាមនោះ។ លោកបញ្ជាក់ថា ប្រសិនបើវៀតណាម នៅតែរឹងរូសក្នុងការពារសិទ្ធិខ្មែរក្រោមនោះ តើមានអ្វីនៅក្រោយខ្នងរឿងនេះ។
លោកបន្ថែមថា តាមការស្រាវជ្រាវរបស់អង្គការរបស់លោករកឃើញថា វៀតណាមមានការរើសអើងជាប្រព័ន្ធមកលើខ្មែរកម្ពុជាក្រោម ហើយមន្ត្រីរដ្ឋាភិបាលវៀតណាម តែងរំលោភបំពានសិទ្ធិខ្មែរកម្ពុជាក្រោម ប៉ុន្តែរដ្ឋាភិបាលកម្ពុជា នៅស្ងៀមស្ងាត់ចំពោះបញ្ហានេះ ហើយរដ្ឋាភិបាលកម្ពុជា នៅតែរក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលទីក្រុងហាណូយ រដ្ឋាភិបាលមិនដោះស្រាយចំពោះបញ្ហាប្រឈមដែលខ្មែរក្រោមកំពុងរងនូវការរំលោភបំពាននៅប្រទេសវៀតណាម នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រដ្ឋាភិបាលដឹនាំដោយបគ្សប្រជាជនដេលមានលោកហ៊ុនសែនជាប្រមុខកឺអញ្ចឹង
តែបើរដ្ឋាភិលដឹកនាំដោយបគ្សប្រជាជានគ្មានលោកហ៊ុនសែនជាប្រមុខវានិងល្អជាងហ្នឹង។
គិតពីសុវត្ថិភាព?????????:)
បើអ្នកខ្លាំង អំពី សិទ្ធមនុស្ស ហេតុ ដូចម្តេច បានជា មិន ចេ មិន បរិហាអោយ ចំទៅ ចាំបាច់ បន្ទោស រដ្ឋាភិបាល កម្ពុជា ធ្វើអី អស់ លោក ហ៊ាន តែ ជាមួយ កម្ពុជាទេ តែ យួន ហ៊ានថា បើអាមេរិក ក៏ខ្លាច យួនដែ ចាញ់ សង្គ្រាមយ៉ួនដែរ ។
ខ្លាំងអី អាងអីបង្វែរ មករដ្ឋាភិបាល កម្ពុជា បើ ខ្លាំង ចាក់ការជាមួយ យ៉ួនទៅ ។
អាហ្នឹងយួនសុទ្ធ តែវាអួតខ្លួនវាជាស្មែរ ធ្វើម៉េចយួនអោយចូលស្រុកវា ?
គាត់អាចចូលបានដោយស្រួលបើគាត់កាន់លិខិតឆ្លងដែនធម្មតា
បើគាត់ជាយួនសុទ្ធ ហើយអួតខ្លួនវាជាស្មែរ ធ្វើម៉េចយួនអោយចូលស្រុក? អត់យល់សោះ ជួយបកស្រាយផង អាឆ្កែ Chheath
អត់យល់ អាជាតិ វាចង់និយាយពីអ្វី? គាត់ជាមនុស្សល្អ ស្អាតស្អំ ដូចជាបិតារបស់គាត់ដែរ។ អាក្រពើ ជាតិ ឯងជាយួនទើបត្រូវ!
ចៅវិរបុរសឧកញា”សឹងគុយដែលអ្នកទាមទារសិទ្ធិសេរីភាពនិងសាសនាឱយខ្មែរក្រោមហើយក៏ជាកួនបង្កើតសម្ដេចបវរសេដ្ឋាសឹនសានដែលពួកយួនតែងតែប្រមាទគាត់កុំច្រឡំថាយួន
Go to eat shits ah lops!!!
ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស ! ជួយអន្តរាគមន៍ទៅទូតសៀមផង ទាហានបាញ់ខ្មែរដូច
ចាបចឹង