ជាថ្មីម្តងទៀត សហភាពអន្តរសភា (IPU = Inter-Parliamentary Union) កាលពីថ្ងៃទី២៧ មីនា បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រឆាំង ស្វែងរកមធ្យោបាយអនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មានឱកាសចូលរួមការបោះឆ្នោតនៅខែកក្កដា ខាងមុខ។
ដោយ យន់ សាមៀន
2013-03-28
RFA
ជាថ្មីម្តងទៀត សហភាពអន្តរសភា (IPU = Inter-Parliamentary Union) កាលពីថ្ងៃទី២៧ មីនា បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រឆាំង ស្វែងរកមធ្យោបាយអនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មានឱកាសចូលរួមការបោះឆ្នោតនៅខែកក្កដា ខាងមុខ។
សំណើនេះ ធ្វើឡើងចំពេលដែលលោក សម រង្ស៊ី កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីតំណាងរាស្ត្រ និងរដ្ឋាភិបាលអង់គ្លេស ដើម្បីអាចចូលរួមការបោះឆ្នោតវិញបាន។
សហភាពអន្តរសភា សម្ដែងការសោកស្ដាយចំពោះករណីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលមិនទាន់មានឱកាសវិលត្រឡប់ទៅប្រទេសកម្ពុជា វិញ ចូលរួមការបោះឆ្នោត។
សហភាពអន្តរសភា ជាស្ថាប័នសភាអន្តរជាតិដ៏មានឥទ្ធិពល ដែលមានសមាជិកមកពី ១៦២ប្រទេស រួមទាំងកម្ពុជា ផងដែរ។
សេចក្តីសម្រេចចិត្តរបស់សហភាពអន្តរសភា កាលពីថ្ងៃទី២៧ មីនា ចាត់ទុកថា ការចោទប្រកាន់ប្រឆាំងនឹងលោក សម រង្ស៊ី មិនបានការ ដោយសារតែការដកតម្រុយបង្គោលព្រំដែនបណ្ដោះអាសន្ននោះ គ្រាន់តែជាកាយវិការនយោបាយតែប៉ុណ្ណោះ។ សហភាពអន្តរសភា អះអាងថា តុលាការកម្ពុជា មិនគួរចោទប្រកាន់លោក សម រង្ស៊ី តាំងពីសាលាដំបូងខេត្តស្វាយរៀង មកម្ល៉េះ។
ទោះបីជាយ៉ាងណាក៏ដោយ សហភាពអន្តរសភា បានស្នើឲ្យរដ្ឋាភិបាល និងគណបក្សប្រឆាំង ស្វែងរកវិធីគ្រប់យ៉ាង រួមគ្នាដើម្បីអនុញ្ញាតឲ្យលោក សម រង្ស៊ី អាចចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោត។
សហភាពអន្តរសភា ក៏ស្នើសុំឲ្យរដ្ឋសភាកម្ពុជា ជំរុញឲ្យមានទំនាក់ទំនងការងារល្អ និងគោរពតួនាទីគណបក្សប្រឆាំងក្នុងរដ្ឋសភា។
នៅដើមសប្ដាហ៍នេះ លោក សម រង្ស៊ី អះអាងថា លោកនឹងបន្តស្វែងរកឱកាសចូលរួមការបោះឆ្នោត ប៉ុន្តែប្រសិនបើលោកគ្មានវត្តមានក្នុងការបោះឆ្នោត វាក៏នឹងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់គណបក្ស និងការផ្លាស់ប្ដូរសង្គមកម្ពុជា។ នេះជាលើកទីមួយហើយ ដែលលោក សម រង្ស៊ី ទទួលស្គាល់ថា ឱកាសចូលរួមការបោះឆ្នោតនៅកម្ពុជា មានលក្ខណៈចង្អៀត។
មន្ត្រីរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្លាប់បានបដិសេធន៍សំណើរបស់សហគមន៍អន្តរជាតិ ទាមទារឲ្យលោក សម រង្ស៊ី ចូលរួមការបោះឆ្នោត។ រដ្ឋាភិបាលកំពុងប្រាប់មន្ត្រីការទូតបរទេសថា អវត្តមានរបស់លោក សម រង្ស៊ី នឹងមិនប៉ះពាល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ការបោះឆ្នោតកាលពីអាណត្តិមុន មានការដកពាក្យបណ្តឹងជូនជា កាដូ
ទៅហ្វូងមនុស្សទ្រលាន់នឹងពាក្យគេដៀលថា ពួកកុម្មុយនិស្ត។ មកដល់
ការបោះឆ្នោតក្នុងអាណត្តិនេះ តើពួកគេត្រូវការអ្វីពីសហភាពអន្តរសភា
ឫក៏លោក សម រង្ស៊ី ?។ បើសិនជាឆ្លើយបែបនេះថា គេចង់ឲលោកសម
រង្ស៊ី ចុះចាញ់ភ្លាម ទាល់តែយូរ ណ៎! ។ ចាំតើ! ។ បើសិនជាឆ្លើយបែប
នេះថា គេចង់បានលុយ តើជាលុយរបស់នរណា ទៅ ?។
បើសហភាពអន្តរសភា អធ្វើបែបនេះ និយាយ បែបនេះ ហាក់បីដូចជា មើលងាយ ច្បាប់របស់ ប្រទេស កម្ពុជា ធ្វើស្អី អាថានយោបាយ វាយ គេថានយោបាយ ដូច្នេះ តើ ច្បាប់ កម្ពុជា ជាអ្វី ។ ការដកតគរុយ បង្គោលព្រុំដែន ជាទង្វើនយោបាយ រឺ? គ្មានអ្នកណាហាមខាត់ លោក សម រស្ស៊ី មិនអោយ ចូលស្រុកទេ តែ ត្រូវ កាត់ទោស សិន ។
យើងខ្ញុំជា ប្រជាជន សូមអោយ អន្តរជាតិ រឺ អ្នកមានអំណាច ជាពិសេស ប្រទេស ដែល ចង់ជិះជាន់ខ្មែរ កុំចេះតែថា ពិនិត្យ និង គោរពច្បាប់ស្រុក ខ្មែរ ផង ។
បើលោក សម រស្ស៊ី ចូលស្រុក អត់ មានទោស អាចសុខ ស្រួល មិនគោរពច្បាប់ ស្រុក ខ្មែរ អោយ តែ ប្រជារស្រ្ត គោរពច្បាប់ ក្រុម យើង ខ្ញុំ ក៏មានសិទ្ធ តវា ធ្វើ បាតុកម្ម ទាមទាអោយ គោរពច្បាប់ ដូចដែល អស់ លោក ធ្វើ រាល់ថ្ងៃដែរ ។
អស់លោក ចេះថា គេ អយុតិធម៌ អត់ គោរពច្បាប់ ដល់ ក្រុម ខ្លួនឯង សុទ្ធតែ សំរួល នេះជា ទង្វើល្អទេ ។ បើចិត្ត សឿង ធ្វើដូច លោកតា ម៉ម សូណង់ដូទៅ គាត់ សុខចិត្ត ទទួលទោស តាមអ្វី ដែលគាត់បានធ្វើ ។
អស់ លោក លួចគេហើយ ថាខ្លួនឯង មិនមេនចោទៀត ។
ច្បាប់របស់ប្រទេសកម្ពុជាសព្វថ្ងៃនេះ វាដូចជាចានបង្គន់ ប៉ុណ្ណោះ ។ បើគេត្រូវការវាពឹតជាមានតំលៃសំរាប់ ពួកអ្នកកាន់អំនាចបច្ចុប្បន្ន ប៉ុន្តែបើមិនត្រូវការវាទេប្រៀប បានដូចបង្គន់ដែលគេជុះហើយ ហើយ ដើរចេញពីវាដូច្នេះអែង ។
អាមួយឈ្មោះខ្ញុំសូមមិនបញ្ចេញឈ្មោះ ។ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំដូចជា ឆ្គួតឬជា បើសម រង្សី មកស្រុកខ្មែរ ងាប់ម៉ែ ឪ វាឬ?
សុភាពបុរស ដើមទ្រូងប្រំាហត្ថចិត្តកំសាក
បុរសនេះ សុទ្ធតែកំសាក លោកសម រង្សីគាត់មិនមែន
ជាបុរសចិត្តសឿងដូចលោកម៉ម សូណង់ដូ ឬ អ្នកស្រី អ៊ុង សាន
សូជី ពាក់ខ្នោះ ចូលគុកដោយរីករាយ ដើម្បីទាមទារសេរីភាព ឬ
យុត្តិធម៌សំរាប់សង្គម គាត់ពិតជាបុរសកំសាកមិនហ៊ានលះបង់។
និយាយរួមឲ្យខ្លីងាយស្តាប់ទៅ លោកសម រង្សី ជាបុរសម្នាក់លេង
នយោបាយ តែកំសាកខ្លាច(គុក) គាត់សាកសមទទួលងារសុភាព
បុរស ដើមទ្រូងប្រាំហត្ថចិត្តកំសាក ។
សាកសមឥតខ្ចោះ និង ទទួលងារ សុភាពបុរស ដើមទ្រូងប្រំាហត្ថ
ចិត្ត(មហា)កំសាក។
សុភាពបុរស ដែលហ៊ានចូលគុកមិនសមហេតុផលគឺ-សុភាពបុរសមហាល្ងង់-អ្នកនយោបាយកន្ទុយអណ្តើក
អ្នកនយោបាយមិនយល់កាលៈទេសៈ
សម រង្សីជាអ្នកនយោបាយពុលទឹកមាត់មួយរូប ដែលនិយមចូលចិត្តប្រើគំនិតស្រមើស្រម៉ៃដ៏មហិមា បូករួមជាមួយនឹងការប្រើមធ្យោបាយភូតកុហក និងបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញការគាំទ្រ ប៉ុន្តែសកម្មភាពទាំងអស់នោះ វាគ្រាន់តែជាយុទ្ធសាស្ត្រនៃការរវើរវាយបែបឆោតល្ងង់របស់ ចៅចាក់ស្មុក ដែលគ្មានទទួលបានអ្វីជាការពិតនោះឡើយ។
ការស្រមើស្រមៃវាជាមូលដ្ខានគ្រីះដើម្បិបង្នើត Goal and Plan and they find the ways to achieve goal. Do you understand Mr. Rithy Komar ?