សេចក្តីជូនដំណឹង ស្តីពីការចាត់តាំងបាញ់គ្រាប់ពិត កាំភ្លើងប្រតិកម្ម BM-21 និងកាំភ្លើងធំ១៣០ម.ម

លោក ប៉ុល សារឿន អគ្គបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៧ ខែមីនា បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការចាត់តាំង​បាញ់​គ្រាប់​ពិត​កាំភ្លើង​ប្រតិកម្ម BM-21 និង​កាំភ្លើង​ធំ​១៣០ម.ម ​នៅ​តំបន់ ACO ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​បាញ់​គ្រាប់​ពិត​នេះ មានការ​ភ្ញាក់ផ្អើល​រាល់​សំឡេង ស្នូរ នៃ​កាំភ្លើង​។

វ.វឍ្ឍតី
Thursday 28 March 2013
The Free Press Magazine

យោងតាម​សេចក្តីជូនដំណឹង​អគ្គបញ្ជាការ នៃ​កងយោធពល​ខេ​មរ​ភូមិ នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៣ ដែលមាន​បោះត្រា និង​ចុះហត្ថលេខា​ដោយលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន បាន​បព្ជាក់ថា អគ្គបញ្ជាការ នៃ​កងយោធពល​ខេ​មរ​ភូមិ​សូម​ជម្រាបជូន​ដំណឹង​ដល់​ អស់លោក លោកស្រី ប្រជាពលរដ្ឋ​នៅ​គ្រប់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ដែនដី​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​ខេត្តតាកែវ ព្រមទាំង​រដ្ឋលេខាធិកា​រ​អាកាសចរណ៍​ស៊ីវិល​ឲ្យ​បាន​ជ្រាបថា ៖ អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នឹងធ្វើ​លំ​ហាត់​បាញ់​គ្រាប់​ពិត​កាំភ្លើង​ប្រតិកម្ម BM-21​និង​កាំភ្លើង​ធំ​១៣០​ម​មរយៈ​ចំងាយ​ឆ្ងាយ​នៅ​តំបន់ ACO ស្រុក​ភ្នំស្រុក​ខេត្តកំពង់ស្ពឺ មក​តំបន់ភ្នំ​ចង្អោ​ធំ​ជាប់​ព្រំប្រទល់​បី​ស្រុក គឺ​ស្រុក​បសេដ្ឋ ស្រុក​ភ្នំស្រួច និង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី១-២​ខែមេសា ឆ្នាំ​២០១៣​ខាង​មុននេះ​។

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ សូម​ អស់លោក លោកស្រី ប្រជាពលរដ្ឋ​នៅ​គ្រប់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់​មេត្តា​ជ្រាប និង​កុំ​មានការ​ភ្ញាក់ផ្អើល​រាល់​សំឡេង ស្នូរ នៃ​កាំភ្លើង ព្រមទាំង​ធ្វើការ​ហាមឃាត់​ការចូល និង​ការហោះហើរ​ឆ្លងកាត់​តំបន់​ខាងលើ ដោយ​ប្រការ​ណាមួយ​តាម​កាលបរិច្ឆេទ​ខាងលើ​ជាដាច់ខាត​។​

​អគ្គបញ្ជាការ នៃ​កងយោធពល​ខេ​មរ​ភូមិ សង្ឃឹម និង​ជឿទុកចិត្ត​រាល់​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ឡាយ​ដែល​ពាក់ព័ន្ធ​ដល់​ការបាញ់​សាកល្បង​កាំភ្លើង​ប្រតិកម្ម BM-21 និង​កាំភ្លើង​ធំ​១៣០​ម​ម​នេះ ឲ្យ​ប្រព្រឹត្តទៅបាន​ទទួលជោគជ័យ និង​ធានា​សុវត្ថិភាព​ខ្ពស់​៕​

What Next?

Recent Articles

One Response to "សេចក្តីជូនដំណឹង ស្តីពីការចាត់តាំងបាញ់គ្រាប់ពិត កាំភ្លើងប្រតិកម្ម BM-21 និងកាំភ្លើងធំ១៣០ម.ម"

  1. 18 Mars says:

    វាស្រដៀងនឹងកូរ៉េខាងជើង ខ្លួនឯងកំពុងក្រតែយកលុយទៅបំផ្លាញ ឬចង់គំរាមប្រជាពលរដ្ឋឲ្យមានភាព​បាក់​​ស្បាត?