ភ្នំពេញៈ លោក កឹម សុខា បានលាលែងពីប្រធានគណបក្ស សិទិ្ធមនុស្ស ទាំងអាឡោះអាល័យ ប៉ុន្តែសប្បាយចិត្តដើម្បីទៅធ្វើជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបបង្កើតថ្មី ជាអ្វីដែលអតីតមេអង្គការសិទ្ធិមនុស្សល្បីឈ្មោះរូបនេះ បានថ្លែងដោយមោទនភាពថា ជាបេសកកម្មជាប្រវត្តិសាស្ត្រថ្មីមួយទៀតដើម្បីសង្គ្រោះជាតិ។
Monday, 01 April 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍
ថ្លែងទៅកាន់សមាជិកប្រហែល ២០០០ នាក់ នៅក្នុងអង្គសមាជនៅទីស្នាក់ការកណ្តាលគណបក្សក្នុងខណ្ឌទួលគោក កាលពីម្សិលមិញ លោក កឹម សុខា ថា លោកបានលាលែងពីតំណែងប្រធានគណបក្ស សិទិ្ធមនុស្ស ដោយការសោកស្តាយ បន្ទាប់ពីបានបង្កើតគណបក្សនេះអស់រយៈពេល៥ ឆ្នាំ ហើយបានឈ្នះអាសនៈរដ្ឋសភា និងឃុំសង្កាត់ក្នុងការបោះឆ្នោតកន្លងមក។
លោក បន្ថែមថា៖ «ខ្ញុំលាលែងពីប្រធានគណបក្ស សិទិ្ធមនុស្ស ដោយការអាឡោះអាល័យ ប៉ុន្តែមានសេចក្តីរីករាយ ក្នុងគោលដៅបំពេញបេសកកម្មជាប្រវត្តិសាស្រ្តថ្មី ក្នុងតួនាទីជាអនុប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា»។
ទោះជា យ៉ាងណា លោកបានប្រាប់សមាជិកថា បើទោះបីជាលោកបានលាលែងពីគណបក្ស សិទិ្ធមនុស្សក៏ដោយ ក៏ប៉ុន្តែលោកនៅតែធ្វើការជាមួយនឹងសមាជិកទាំងអស់ដែលខិតខំ តស៊ូ ដើម្បីឈ្នះគណបក្សប្រជាជនកម្ពុជា ដើម្បីគ្រប់គ្រងប្រទេស តាមប្រព័ន្ធប្រជាធិបតេយ្យ និងលើកកម្ពស់ជីវភាពប្រជាជនឲ្យចៀសផុតពីភាពក្រីក្រ។
ទន្ទឹមនឹងនេះលោក កឹម សុខា បានប្រាប់អ្នកយកព័ត៌មានថា បើទោះបីជាលោកលាលែងពីប្រធានគណបក្សសិទិ្ធមនុស្សក៏ដោយ ក៏វាមិនប៉ះពាល់ដល់តំណែងតំណាងរាស្រ្តរបស់លោកដែរ។
ទាក់ទងនឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងថា ប្រសិនបើការបោះឆ្នោតត្រឹមត្រូវ និងយុតិ្តធម៌ គណបក្សសង្គ្រោះជាតិកម្ពុជាចង់ឲ្យលោក សម រង្ស៊ី មកចូលរួមការបោះឆ្នោត ប៉ុន្តែប្រសិនបើការបោះឆ្នោតមិនត្រឹមត្រូវ និងយុតិ្តធម៌) គណបក្សមិនចង់ឲ្យលោក សម រង្ស៊ី ចូលមកទេ។
លោក បញ្ជាក់ថា៖ «វាមានករណីពីរ។ ប្រសិនបើវាជាការបោះឆ្នោតត្រឹមត្រូវ និងយុតិ្តធម៌ យើងចង់ឃើញគាត់មានវត្តមាន … ប៉ុន្តែបើ ការបោះឆ្នោតមិនត្រឹមត្រូវ និងយុត្តិធម៌ គាត់មក វាធ្វើឲ្យយើងចាញ់ទាំងអស់គ្នា»។
លោក សឺន ស៊ូប៊ែរ្ត៍ ប្រធានគណៈកម្មាធិការកណ្តាលរបស់គណបក្ស ត្រូវបានតែងតាំងជាប្រធានគណបក្សនេះ ដើម្បីរក្សាអាសនៈឃុំសង្កាត់របស់គណបក្សនេះ រហូតដល់ផុតអាណតិ្តឆ្នាំ ២០១៧។ លោក ស៊ូប៊ែរ្ត៍ បានថ្លែងថា គណបក្សសិទិ្ធមនុស្ស មិនឃោសនាគោលនយោបាយគណបក្សឲ្យគណបក្សសិទិ្ធមនុស្សទេ តែធ្វើដើម្បីគណបក្សសង្គ្រោះជាតិកម្ពុជា។
លោក ឈាង វុន តំណាងរាស្រ្តគណបក្សប្រជាជននិងជាអ្នកនាំពាក្យរដ្ឋសភា បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ ថាតើលោក កឹម សុខា នឹងត្រូវបាត់បង់អាសនៈ ឬយ៉ាងណាទេ បន្ទាប់ពីគាត់បានលាលែងពីតំណែងប្រធានគណបក្សសិទិ្ធមនុស្សដោយ លោកបានជំរុញឲ្យមើលច្បាប់ហើយថា លោកមិនខ្វល់អំពីការលាលែងរបស់លោក កឹម សុខា ទៅដឹកនាំគណបក្សសង្គ្រោះជាតិទេ៕ TK

កឹម សុខាបានលាលែងពីប្រធានគណបក្ស សិទិ្ធមនុស្ស ទាំងអាឡោះអាល័យ ប៉ុន្តែសប្បាយចិត្តដើម្បីទៅធ្វើជាអនុប្រធានគណបក្សសង្គ្រោះជាតិ ជាជិសេសក៏ព្រោះតែប្អូនប្រុសស្រី៣នាក់នៅក្នុងCPP។
លោក ឈាង វុន មិនអាចអធិប្បាយបានទេ ព្រោះគាត់ក៏មិនអាចដឹងបានថាស្អែកនឹងមានអ្វីកើតឡើង។ កន្លងទៅគាត់បាននិយាយថាគាត់មិនដឹងផងថានៅប្រទេសកម្ពុជាមានជនជាតិព្នង មិនភ្លើទេតែធ្វើភ្លើ។
អូនទៅចុះ ទៅអោយឆ្ងាយចុះ ទៅកាន់តែឆ្ងាយកាន់តែល្អ ហើយកុំត្រឡប់មកវិញអោយសោះ ….ឡា ឡា ឡា ឡា ឡា ឡា ដល់ពេលសង្សារអូនបែកចិត្ត កុំលោតពីលើស្ពានជ្រោយចង្វារណា………………
ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ ក្រុមប្រឆាំងមានអាតិរិច្ឆានកឹមសុខា អាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជនកម្ពុជាយ៉ាងពេញទី។
ពិតណាស់អាតិរិច្ឆានកឹមសុខាក្តី អាតិរិច្ឆានសមរង្សីក្តី ពិសេសអាតិរិច្ឆានកឹមសុខាភូតកុហកថា បើកពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
លើភាពជាក់ស្ដែង ចំពោះការសន្យារបស់អាតិរិច្ឆានអស់នេះវា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយអាតិរិច្ឆានកឹមសុខា អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ ៣៤ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់។ បើធ្វើការប្រៀបធៀបគឺយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនកាត់ក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរ តើយើងលោតទៅតោងធុងកំបែកមាត់មួយ ដែលអណ្ដាតប៉ែលប៉ោលនៅក្នុងមហាសាគរទៅវិញឬ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកលោកមានការយល់ដឹងច្បាស់លាស់ណាស់។ លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនថាជាយួនទៀតឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រេជាជនស្រឡាញ់ ហ៊ុនសែន ដល់ទៅចំនួន ៨៧%ឯណោះ៕
ahahaha wonderful CPP, wonderful more than 5 million Vietnam help Hunsen to vote, wonderful khmer hate khmer but help Youn.
Hey Ah cheath help me to share your idea to support CPP to be Vietnam’s slaver.
wonderful khmer lost land hahahaha I am very happy when Vietnam control khmer like khmer Groum thne Khmer have no time blame each other.
wonderful Dech joooo os dey
ការផ្លាស់ប្តូរ កើតចាស់ឈឺស្លាប់ជាច្បាប់ធម្មជាតិកំណត់ ប៉ុន្តែច្បាប់ ប្ញ លោកគ្រូ អ្នកគ្រូ មិនដែលបង្រៀនអំពីរបៀបជេរប្រមាថគ្នាដូចទីនេះទេ នេះប្ញជានាទីវប្បធម៏ខ្មែរ សព្វថ្ងៃ។
God them!!!
– បើយើងលើកសំនួរ មួយសួរទៅប្រជាពលរដ្ធថា តើមានចិត្តចង់ផ្លាស់ប្តូរមេដឹកនាំចាស់ទេ?
ចំលើយដែលយើងបានរកឃើញ គឺ :
៧៥% ក្នុងចំណោមប្រជាពលរដ្ធពេញវ័យ ១០នាក់ គឺគេ មាន ចិត្តចង់ផ្លាស់ប្តូរ មេដឹកនាំចាស់ ។
– ប៉ុន្តែបើយើង សួរគេថា តើគាំទ្រគណះបក្សប្រឆាំង ដើម្បីផ្លាស់ប្តូរមេដឹកនាំចាស់ដែរឬទេ ?
ចំលើយដែលយើងបានរកឃើញ គឺ :
៣៣% ក្នុងចំណោមប្រជាពលរដ្ធពេញវ័យ ១០ នាក់ គឺគេពេញចិត្តនឹងគាំទ្រគណះបក្សប្រឆាំង ។
ចំណែកនៅសល់ប៉ុន្មានភាគរយទៀត គឺ ស្ថិត នៅ ភាពស្ទាក់ស្ទើរ
និងមិនទុកចិត្តគណះបក្សណាទាំងអស់ ។ ប៉ុន្តែជាលទ្ធផល គឺគេសំរេចចិត្ត បោះឆ្នោត អោយ
គណះបក្សប្រជាជន ដោយគ្មានជំរើស ។
សួរថា មូលហេតុ អ្វី ?
ចំលើយ ដែលងាយយល់បំផុត គឺ គណះបក្ស
ប្រឆាំងពុំទាន់បានបង្ហាញនៅទំនុកចិត្តទៅដល់ពួកគាត់អោយបានស៊ីជំរៅ ដូចជា :
១ . កង្វះ ព៍តមាន ស្តីពីនយោបាយ ជាក់លាក់ណាមួយទៅដល់ពួកគាត់
២ . ការបែកខ្ញែកគ្នា ជាច្រើនបក្ស នយោបាយនៃក្រុមគណះបក្សប្រឆាំង ដែលធ្វើអោយពួកគាត់ពិបាកសំរេចចិត្ត ថា តើ គួរជ្រើសរើសយកគណះបក្សណាមួយ ដែលពួកគាត់អាចជឿទុកចិត្តបាន
៣. សកម្មភាពរបស់មេដឹកនាំនិងមន្រ្តីនៃក្រុមគណះបក្សប្រឆាំង ពុំ បាន មុជចូលអោយជ្រៅ គ្រប់ទីកន្លែង ទៅដល់សហគមន៏ពួកគាត់ ជាពិសេសសហគមន៏ប្រជាពលរដ្ធដែលរសើនៅនៅ តាមជនបទ ឬ ភូមិស្រុក មួយចំនួន ។ សកម្មភាពទាំងអស់នេះ ភាគច្រើន មានតែនៅក្នុងទីក្រុង ឬ ទីប្រជុំជនធំៗប៉ុណ្ណោះ ។
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការរយៈពេល ២ថ្ងៃ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ។ តំណាងចូលរួមមហាសន្និបាត រួមមានសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សដែលជាសមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ និងតំណាងគណបក្សមកពីគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបចំនួន ២.២៤៨ រូប ។
មហាសន្និបាត សម្តែងនូវទុក្ខក្រៀមក្រំក្រៃលែង ចំពោះការយាងចូលទីវង្គតនៃ ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរគ្រប់រូប និងឧទ្ទិសបួងសួង សូមព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ បានយាងទៅសោយសុខក្នុងព្រះបរមសុគតិភពជារៀងរហូតទៅ ។
មហាសន្និបាត សម្តែងនូវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរ និងសូមថ្វាយព្រះពរព្រះអង្គមានព្រះរាជសុខភាពបរិបូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាព និងសុភមង្គល ។
មហាសន្និបាត បានដំណើរការស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ប្រកបដោយលក្ខណៈប្រជាធិបតេយ្យដ៏ទូលំទូលាយ ហើយបានចេញសេចក្តីសម្រេចចិត្តដូចតទៅ ៖
១. មហាសន្និបាត បានឯកភាពលើការវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សពីឆ្នាំ ២០០៨ ដល់ ២០១២ និងទិសដៅភារកិច្ចឆ្នាំ ២០១៣ ដោយបានកត់សម្គាល់ប្រកបដោយមោទនភាព ចំពោះសមិទ្ធផលធំៗលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលក្នុងនីតិកាលទី ៤ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបានក្នុងដំណើរការកសាង និងការពារជាតិរយៈពេលជិត ៥ឆ្នាំ មកនេះ ។ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំ ប្រជាជនបានរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិសេរីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានលើកកម្ពស់ ។ រាល់កំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ត្រូវបានជំរុញអនុវត្តប្រកបដោយផ្លែផ្កា ជាពិសេសកំណែទម្រង់ជលផល តាមរយៈការលុបឡូត៍នេសាទទឹកសាបទាំងអស់ ទុកជូនប្រជាជនធ្វើការនេសាទជាលក្ខណៈគ្រួសារ និងកំណែទម្រង់ដីធ្លី តាមរយៈការអនុវត្ត “នយោបាយចាស់ សកម្មភាពថ្មី” លើវិស័យដីធ្លី ដែលបានទទួលការអបអរសាទរ និងការគាំទ្រយ៉ាងខ្លាំងពីប្រជាជន និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ។ វិស័យសេដ្ឋកិច្ច សម្រេចបានកំណើន ៧,៣% នៅឆ្នាំ ២០១២ ទោះបីមានឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលក៏ដោយ ។ គោលដៅអភិវឌ្ឍសហស្សវត្សក្នុងការកាត់បន្ថយភាពក្រីក្រ ត្រូវបានសម្រេច ដែលក្នុងនោះអត្រាភាពក្រីក្របានធ្លាក់ចុះពី ២២,៩% ក្នុងឆ្នាំ ២០០៩ មកនៅត្រឹមរង្វង់ ២០% ក្នុងឆ្នាំ ២០១១ ហើយរំពឹងថានឹងចុះមកនៅក្រោម ១៩% នៅឆ្នាំ ២០១៣ ។ ព្រមជាមួយនេះ កិត្យានុភាព និងកិត្តិនាមរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ កម្ពុជាបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសក្នុងការដោះស្រាយកិច្ចការតំបន់ក៏ដូចពិភពលោក ។
មហាសន្និបាត គាំទ្រពេញទំហឹង ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទីពីរ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ឆ្នាំ ២០០៩-២០១៣ ។
២. មហាសន្និបាត បានអនុម័តសេចក្តីប្រកាស ស្តីពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៣-២០១៨ ដែលបង្ហាញច្បាស់នូវគោលដៅជាយុទ្ធសាស្ត្រ បណ្តាគោលការណ៍គ្រឹះ និងគោលនយោបាយលើគ្រប់វិស័យ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជននៅក្នុងរយៈពេល ៥ឆ្នាំ បន្តទៀត ។ ទន្ទឹមនេះ បានពិនិត្យវាយតម្លៃរាល់ការងារត្រៀមរៀបចំរបស់គណបក្សគ្រប់ថ្នាក់ ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។ មហាសន្និបាត បញ្ជាក់ច្បាស់នូវការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនេះ ក្នុងស្មារតីគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត ហើយធ្វើសហប្រតិបត្តិការយ៉ាងស្មោះស្ម័គ្រ ជាមួយគ្រប់ស្ថាប័នជាតិ គ្រប់គណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងទៀត ដើម្បីធានាឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
៣. មហាសន្និបាត គាំទ្រជាឯកច្ឆ័ន្ទបេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ទៀត ។
មហាសន្និបាត បញ្ជាក់នូវជំហររបស់គណបក្សប្រជាជនកម្ពុជា បន្តប្រកាន់យកគោលការណ៍ រៀបចំរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់មជ្ឈដ្ឋានស្នេហាជាតិ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ឈរលើគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីពង្រីកកម្លាំងមហាសាមគ្គីកសាង និងការពារមាតុភូមិ ។
៤. មហាសន្និបាត សម្តែងនូវការគោរព និងការកោតសរសើរចំពោះក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ព្រមទាំងមន្ត្រី សមាជិក សមាជិកាគណបក្សគ្រប់រូប ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល ផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រជាជន ប្រឹងប្រែងពុះពារ សម្រេចរាល់ភារកិច្ចដែលគណបក្សបានប្រគល់ជូន ខ្នះខ្នែងជួយកសាងសមិទ្ធផលយ៉ាងច្រើននៅមូលដ្ឋាន និងរួមចំណែកដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក ហើយត្រៀមរាល់លក្ខណៈសម្បត្តិបានល្អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ។
៥. មហាសន្និបាត សម្តែងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិនៅគ្រប់ទិសទី ដែលបានផ្តល់ការគាំទ្រយ៉ាងធំធេង ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់គណបក្សប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍មកដល់បច្ចុប្បន្ន ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កើនឡើងពីការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយទៀត ធ្វើឱ្យគណបក្សកាន់តែមានលទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជន ។ ព្រមជាមួយនេះ មហាសន្និបាត សម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ សហគមន៍អន្តរជាតិ និងសង្គមស៊ីវិល ដែលបាននឹងកំពុងផ្តល់ការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាដល់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។
៦. មហាសន្និបាត អំពាវនាវដល់ជនរួមជាតិនៅគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម សូមផ្តល់ការគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តពុះពារជំនះរាល់ឧបសគ្គ និងការលំបាកទាំងឡាយក្នុងដំណើររីកចម្រើនរបស់ជាតិ ហើយបង្កើតសមិទ្ធផលធំៗថ្មីៗទៀត ក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិកម្ពុជា ។
៧. នៅក្នុងឱកាសនេះដែរ គណៈកម្មាធិការកណ្តាល បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ស៊ីម កា ជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល ជំនួស ឯកឧត្តម ជា សុទ្ធ ដែលបានទទួលមរណៈភាព ។
៨. មហាសន្និបាត ប្រគល់ភារកិច្ចជូនគណៈកម្មាធិការកណ្តាល ដើម្បីដឹកនាំអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត ឱ្យទៅជាសកម្មភាពជាក់ស្តែងរបស់គណបក្សទាំងមូល ប្រកបដោយជោគជ័យ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនយើង ។
«បើលោកអ្នកបោះឆ្នោតឱ្យ ហ៊ុន សែន យកអំណាចមកធ្វបាបរាស្រ្តខ្មែរដូចសព្វថ្ងៃនេះ នោះលោក អ្នកកំពុងតែកសាងអំពើបាបកម្មសម្រាប់ខ្លួនលោកអ្នកនិងគ្រួសារលោកអ្នកជាតិនេះនិងជាតិមុខជាក់ជាមិនខាន»
– ដើម្បីកសាងខ្លួនឱ្យទៅជាអ្នកមានធម៌ សូមផ្សព្វផ្សាយសារនេះដល់ប្រជាជនខ្មែរទូទាំងនគរផង។
– នេះជារឿងមោទនភាពណាស់ដែលលោកលះបង់ប្រយោជន៍ផ្ទាល់ខ្លួនចូលរួមជ្រោមជ្រែង ប្រយោជន៍ជាតិ ពិតណាស់ក្រុមជនសម្បជ្ជញ្ញៈខ្សោយ(គតិខ្សោយ)មួយចំនួនមើលមិនឃើញវែង ឆ្ងាយទេ ជនបែបនេះបើលោកអ្នកជឿតាម លោកអ្នកកំពុងតែកសាងអំពើបាបកម្មមួយយ៉ាងធំ សម្រាប់ខ្លួនលោកអ្នកនិងគ្រួសារលោកអ្នកជាតិនេះនិងជាតិមុខជាក់ជាមិនខាន។
ខ្ញុំទ្រលាន់នឹងពាក្យ មហាសន្និបាត ខ្លាំងសំបើម។ ពាក្យនេះខ្ញុំធ្លាប់ស្តាប់ឭ ពីជំនាន់ ប៉ុល ពត
មកម៉្លេះ។ គណបក្សមួយនេះ នៅតែភ្ជាប់និស្ស័យពាក្យនយោបាយដូចពួក ប៉ុល ពត ដដែល។
ពាក្យនយោបាយសម័យលទ្ធិប្រជាធិបតេយ្យ សេរី គឺ សមាជ ។
Cheat you are worry about mr Kim sokha and mr. Sam rangsy. Do you know he will win election is coming because people right now they know how to government structure. Are you like that? Or you get benefit from corruption trend. Most people get like that very small amount you must to know. You can as many people by opend as did they like this regim maybe they earlier reply it is good but if you ask them by secret like that maybe I need to change because it is the same and late development while most leader come from army or vn brain to demolish of Khmer people. Or are you vn ? If you are vn you should to continue support Hun sen tov.
I do not believe him up today
I am from finance ministry that befor I select Hun sen in electio but new election I change him hoy so you should follow how the global mechanism. I want to add more my idea whatever I am a supporter of cpp in the commune but I let people to understand them self
Do you know that not only me many supporters of CPP also do like that. Do you that ? Maybe they are not told you because you are closed and get much benefit from government? How many government staffs get much benefit ?
With best clarification
Next time we fly via Facebook by khmer letter na.