កូន​ប្រុស​លោក ហ៊ុន សែន អាច​នឹង​ឈរ​ឈ្មោះ​នៅ​កំពង់ចាម

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​មុខ​កូន​ប្រុស​ទាំង ៣ របស់​លោក​ជា​សាធារណៈ​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ស្វែង​រក​ការ​គាំទ្រ​សម្រាប់​ការ​បោះ​ឆ្នោត​ខែ​កក្កដា ខាង​មុខ។

ដោយ វណ្ណ វិចារ
2013-04-01
RFA


ស្តាប់សំឡេង ថតសំឡេង

ការ​បង្ហាញ​មុខ​កូន​ប្រុស​ឲ្យ​មហាជន​បាន​ស្គាល់​ជា​ថ្មី​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា នៅ​វត្ត​កំពង់ឫស្សី ស្ថិតនៅ​ឃុំ​ជីរោទ៍ទី១ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម នៅ​ចំពោះ​មុខ​មនុស្ស​ម្នា​រាប់​ពាន់​នាក់។

កូន​ប្រុស​ទាំង​បី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ជា​ត្រូវ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​នៅ​អាណត្តិ​ទី​៥ ខាង​មុខ ហើយ​យ៉ាង​ហោច​ណាស់​មាន​ម្នាក់​នឹង​អាច​ឈរ​ឈ្មោះ​នៅ​ខេត្ត​កំពង់ចាម។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​ទៅ​កាន់​ពលរដ្ឋ និង​យុវជន​ជាង ៦​ពាន់​នាក់​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា កូន​ប្រុស​លោក​ទាំង​បី នឹង​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​នៅ​ខេត្ត​កំពង់ចាម ដោយ​កូន​ប្រុស​ច្បង​លោក ហ៊ុន ម៉ាណែត មាន​តួនាទី​ជា​ប្រធាន​យុវជន​ខេត្ត​កំពង់ចាម កូន​ប្រុស​កណ្ដាល លោក ហ៊ុន ម៉ានិត ជា​ប្រធាន​យុវជន​ស្ម័គ្រ​ចិត្ត​វាស់វែង​ដីធ្លី និង​កូន​ប្រុស​ពៅ លោក ហ៊ុន ម៉ានី ជា​ប្រធាន​សមាគម​យុវជន​កម្ពុជា ហើយ​ប្រសិន​ណា​យុវជន​នៅ​ទី​នោះ​មាន​បញ្ហា​ណា​មួយ​អាច​ស្នើ​ទៅ​អ្នក​ទាំង​បី​បាន។

លោក​ក៏​បាន​ជំរុញ​ឲ្យ​កូន​ទាំង​បី​នាក់ ខិតខំ​ជួយ​បម្រើ​ប្រជាពលរដ្ឋ​ភូមិ​ឃុំ​ដែល​លោក​និង​ភរិយា​ធ្លាប់​រស់​នៅ​កាល​ពី​សម័យ ប៉ុល ពត៖ «ទាំង​បី​ឲ្យ​មក​ធ្វើ​ខាង​ហ្នឹង​ហើយ បើ​ក្មួយៗ​ត្រូវ​ការ​ខាង​វាស់ដី​រក ម៉ានិត បើ​ខាង​យុវជន​ខ្មែរ​រក ម៉ានី បាន​ជា​ចេះ មិន​មែន​ចង់​ឡង់សេ​ឃោសនា​អី​ឲ្យ​កូន​ទេ តែ​ឲ្យ​គេ​ដឹង​ពី​ប្រវត្តិ​របស់​ឪពុក​ម្ដាយ​ពួក​គេ​ពិបាក​ប៉ុណ្ណា»

លោក​បន្ត​ថា រដូវ​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់ ហើយ​ក៏​មាន​មន្ត្រី​បក្ស​ជំទាស់​ជេរ​គណបក្ស​កាន់​អំណាច​ច្រើន​ដែរ ប៉ុន្តែ​សមាជិក​គណបក្ស​ប្រជាជន​ទាំង​អស់​ត្រូវ​តែ​អត់ធ្មត់។

ការ​បង្ហាញ​វត្តមាន​កូន​ប្រុស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ទី​២​ហើយ ដោយ​កាល​ពី​ដើម​ខែ​មីនា លោក ហ៊ុន សែន បាន​បង្ហាញ​មុខ​កូន​ប្រុស​ទាំង ៣ និង​កូន​ប្រុស​របស់​លោក​អនុ​ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ ថា​នឹង​អាច​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា នឹង​ធ្វើ​តំណាងរាស្ត្រ​នៅ​មណ្ឌល​ណា​នៅ​ឡើយ​ទេ។

សង្គម​ស៊ីវិល​យល់​ថា ការ​ជំរុញ​យុវជន​នៅ​ក្នុង​នយោបាយ គឺ​សំខាន់ ពី​ព្រោះ​ថា អ្នក​នយោបាយ​មួយ​ចំនួន​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ។ សង្គម​ស៊ីវិល​រក​ឃើញ​ថា អ្នក​នយោបាយ​ជា​ច្រើន​គឺ​ស្ថិត​នៅ​ក្នុង​វ័យ ៨០​ឆ្នាំ ដូច​នេះ​ពួក​គេ​ខ្វះ​ថាមពល ហើយ​អ្វី​ជា​បញ្ហា​នោះ គឺ​​​របៀប​ដែល​ផ្តល់​ឱកាស​ស្មើ​ភាព​គ្នា​ទៅ​ដល់​យុវជន​ផ្សេង​ទៀត។ យុវជន​ដទៃ​ប្រហែល​ជា​ចង់​ចូល​រួម​នៅ​ក្នុង​នយោបាយ​ដែរ តែ​បាន​ត្រឹម​តែ​កាន់​ខោអាវ ឬ​យួរ​ស្បែក​ជើង​ឲ្យ​កូន​មន្ត្រី​ថ្នាក់ធំៗ​ប៉ុណ្ណោះ។

តំណាងរាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច លោក ជាម យៀប ធ្លាប់​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា កូន​ប្រុស​ពីរ​នាក់​របស់​លោក​នាយក​រដ្ឋមន្រ្តី គឺ​នឹង​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​អ្នក​តំណាងរាស្ត្រ ហើយ​ជា​ផ្នែក​មួយ​នៃ​ការ​ចូល​និវត្តន៍​របស់​សមាជិក​វ័យ​ចំណាស់ៗ​ដែល​មិន​អាច​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជា​តំណាង​រាស្រ្ត​បាន។

លោក​បាន​បន្ត​ថា​ អ្នក​តំណាងរាស្ត្រ​ក្នុង​គណបក្ស​ប្រជាជន​ប្រមាណ ៣០​ភាគរយ នឹង​ត្រូវ​ចូល​និវត្តន៍ ហើយ​នឹង​ជំនួស​ដោយ​បេក្ខជន​វ័យ​ក្មេង​ជាង។ តែ​ទោះ​យ៉ាង​ណា មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ឃើញ​គណបក្ស​ប្រជាជន​បង្ហាញ​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ថ្មី​នេះ​ជា​ផ្លូវការ​នៅ​ឡើយ។

កាល​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៤ កន្លង​ទៅ ខេត្ត​កំពង់ចាម មាន​អាសនៈ​សភា ១៨​អាសនៈ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ១១​អាសនៈ គណបក្ស សម រង្ស៉ី បាន ៥​អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ១​អាសនៈ និង​គណបក្ស​សិទ្ធិ​មនុស្ស ១​អាសនៈ។ បើ​សិន​ជា​កូន​ប្រុស​លោក ហ៊ុន សែន ទាំង​បី​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​នៅ​ខេត្ត​កំពង់ចាម មែន​នោះ តំណាង​រាស្ត្រ​ចាស់ៗ​ដែល​មិន​សូវ​ល្បី​ឈ្មោះ និង​ប្រើ​ការ​លែង​កើត។

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ទាយ​ទុក​ថា បើ​សិន​គណបក្ស​ប្រជាជន​កម្ពុជា ជាប់​ឆ្នោត​កូន​ប្រុស​លោក ហ៊ុន សែន នឹង​អាច​កាន់​តំណែង​បន្ថែម​លើ​តំណែង​រាស្ត្រ​រហូត​ដល់​ធ្វើ​រដ្ឋមន្ត្រី​តាម​ក្រសួង​សំខាន់ៗ​នានា ទៅ​តាម​ជំនាញ​របស់​ពួក​គេ ហើយ​រដ្ឋមន្ត្រី​មាន​វ័យ​ចំណាស់​មួយ​ចំនួន​ក៏​ទំនង​ត្រូវ​អស់​តំណែង​ដែរ ដោយសារ​តែ​វ័យ​កាន់​តែ​ចាស់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

30 Responses to "កូន​ប្រុស​លោក ហ៊ុន សែន អាច​នឹង​ឈរ​ឈ្មោះ​នៅ​កំពង់ចាម"

  1. លឹង្គនាគរាជ says:

    មិនបាច់ទៅបោះក៍ជាប់ដែរ នរណាមួយមិនអោយជាប់ សាកមើល។

  2. Cpp says:

    កូនអ្នកដ៍ទៃគ្មានទេ មានតែកូនរាជវង្សហ៊ុន  ទេ១ស្រុកខ្មែរនេះ  ដែលអាច 

    បន្តសកម្មភាព និងគោលបំណងរបស់ឪពុកបាន ដូចជា:

    1 កាត់ដីអោយយួន

    ២  អោយយួនហូរចូលអោយចូលដោយសេរី

    ៣  លក់ទឹក លក់ដី ព្រៃព្រឹក្សារ មច្ឆារ 

    ៤  បំណងធំបំផុតគឺ  ខាងកើតទន្លេមេគង្គ អោយទៅយួន

    បើអត់ពីប៉ាៗទៅកូនត្រូូវអនុវត្តន៍អោយបានណាកូនសំលាញ់មាសឪពុក គ្មាននណារ

    អាចទីពឹងបានក្រៅពីកូនទេ។ 

  3. cheath says:

    វាគ្រាន់តែជាសម្លេងដែលចេញពីក្រអូមមាត់ឆ្កែរបស់អ្ហែង ដែលជានិស្សិតខ្យល់ និស្សិតស្រមោល និស្សិតរៀនសឹកតេក្តិតខោ ច្រាសបាយបង្ហិនអង្ករ តែប៉ុណ្ណោះ អា Cpp ចុច ក្តខ្លីកាប៉ុច ក្រឡុញឆឹក
    ប្រជាជនកម្ពុជា ៨៧% គេដឹងយ៉ាងពិតប្រាកដថា មានហ៊ុនសែន ប្រទេសជាតិមានការធភិវឌ្ឍន៏
    ប្រទេសជាតិរស់នៅដោយសុខសន្តិភាព ជីវភាពរស់នៅរបស់ពួកគាត់ត្រូវបានលើកតម្កើង ស្រស់
    ត្រកាលប្រកបដោយផាសុកភាព ។ តើវាមានខុសអ្វីទៅ កូនជំនួសការងារឪពុក នោះ ?
    វាដូវអ្ហែងអញ្ចឹង ដែលឪអ្ហែងជាអាចារ្យតែថេះ ហើយអាចុចអ្ហែងហ្នឹងជាអាឆ្កែពាលនោះ
    យល់នៅ ? អាចៅ Cpp ចុច ក្តខ្លីកាប៉ុច ក្រឡុញឆឹក !

  4. នេះជាព្រះរាជសារ របស់ ព្រះករុណា ព្រះបាទសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលបានតែងតាំង

    ព្រះរាជបុត្រច្បង ព្រះនាម ហ៊ុន ម៉ាណែត ជារាជទាយាទ ដើម្បីឡើងសោយរាជបន្តព្រះបិតា និងព្រះអាណុច

    ព្រះនាម ហ៊ុនម៉ាណិត និងត្រូវតែងតាំងជាព្រះអគ្គមហាឧបរាជ ផងដែរ ។

  5. តែមុនហ្នឹងផ្ទេររាជទៅអោយបុត្រច្បង សម្តេច ឆាវសែន បាននិងកំពុងរិះរកគ្រប់មធ្យោបាយដើម្បីអោយទីព្រឹក្សា

    គ ជ ប របស់ទ្រង់អាចជួយបន្លំសន្លឹកឆ្នោតដើម្បីអោយឈ្នះដាច់ លើពួកប្រឆាំង សង្រ្គាះជាតិ សុីខា ជាមុនសិន ។

  6. Cpp says:

    គេមានថាស្អី កូនជំនួសការងារឪ វាត្រឹមត្រូវហើយតើ  ។ ធម្មតាកូនវាត្រូវជំនួសឪអញ្ចឹង

    លក់ដី លក់ព្រៃ លក់បឹង លក់កោះ យួនហូរចូលសេរី  ព្រំដែនកាត់ជាបណ្តើរៗ ធ្វើរបៀប

    នេះទើបសមជាកូនល្អ  ។ ចំណែកអាcheath&អាJMLវិញ យ៉ាងម៉េចដែរ? ថ្ងៃណាបាន

    ធើធំនឹងគេ ? ណ្ហើយ ធ្វើជាឆ្កែព្រុសការពារម្ចាស់តទៅទៀតទៅ  ១មាត់១ករ លិតពងក្តដេកទៅ

  7. ជួយគ្នា says:

    យើងទាំងអស់គ្នាគួរគាំទ្រ និងទុកឪកាសឱ្យយុវជនដែលមានចំណេះដឹងបានចូលរួមក្នុងការ អភិវឌ្ឈប្រទេសជាតិផងនេះជាការគិតគូរដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំរដ្ឋាភិបាលចំពោះអនាគត់ ប្រទេសជាតិយើង។

  8. បើសិនជាតាមយល់ឃើញរបស់ខ្ញុំជាអតីតនិសិ្សតក្មេងវត្ត បក្សកាន់អំណាចអាចនិងឈ្នះនៅឆ្នាំ២០១៣នេះទៀត តែវា

    បញ្ហាត្រង់ថា ! បក្សនេះហ្នឹងត្រូវបាត់បង់កៅអីខ្លះ ដែលអាចនៅសល់យ៉ាងច្រើនត្រឹម ៧០ជាងកៅអីរឺ តិចជាងនេះ ។

    ហើយមូលហេតុដែលនាំអោយគាត់ឈ្នះនោះគឺ៖

    – ជនជាតិយួនប្រមាណជាង ១-២ លាននាក់រឺច្រើនជាងនេះ ដែលកំពុងរស់នៅស្រុកខ្មែរនិងគាំទ្របក្សប្រជាជន ។

    – ពួកមន្រ្តីពុករលួយថ្នាក់កណ្តាលហ្នឹងថ្នាក់លើ ចង់រឺមិនចង់ត្រូវតែគាំទ្របក្សកាន់អំណាចដើម្បីរក្សាអំណាច និង
    ផលប្រយោជន៍ខ្លួន ។

    – ប្រជាជនខ្មែរមួយចំនួនដែលមានកំរិតវប្បធម៌ទាប និង កង្វះពត៌មាន នៅតែស្រលាញ់ ផ្កាប់មុខ និងអំណោយបន្តិច

    បន្តួចទំនោរទៅកាន់បក្សកាន់អំណាចដដែល ។

    – គជប ជាមនុស្ស និងមន្រ្តីរបស់បក្សកាន់អំណាច ។

    ៤ ចំនុចនេះហើយដែលជាមូលហេតុនាំអោយបក្សកាន់អំណាចនៅតែរក្សាអំណាចបានរហូតដល់សព្វថ្ងៃ

    ហើយវាក៏ជាកំផែងដ៏រឹងមាំចុងក្រោយ ដែលធ្វើអោយពួកប្រឆាំងពីបាកនិងរកល្បិចដើម្បីវាយបំបែង ។

  9. អា cheath សួរតាមត្រង់ទៅចុះ តើបក្សប្រជាជនអោយហ្អែងឈរនៅលេងរៀងទីប៉ុន្មាន

    ហើយជាបេក្ខជនឈរនៅមណ្ឌលណាដែរ ? មិចបានជាហ្អែងព្រុសគ្មានដឹងខុសត្រូវស្អី

    មួយបៀកចឹង? តែមនុស្សកាកអាចម៍គ្មានចំនេះដឹងដូចជាហ្អែងចឹង វាគ្មានអ្វីសមជាងអ្នក

    រើសអេដស៏ចាយ និងឆ្កែព្រុសការពារមេហ្អែងនៅទីនេះទេ ! អាយ៉ាប់ !

  10. cheath says:

    ស្អីគេអាវ៉ា ! នៅសល់៧០ កៅអី ?
    បក្សCPP គេមានសមាជិក៥ -៦លាននាក់ គឹតទាំងថ្មីទាំងចាស់ មានមេក្រុមបក្ស មេសាខាបក្ស
    គ្រប់ថ្នាក់ គ្រប់ផ្នែករួបរួមសាមគ្គីគ្នា យ៉ាងស្អិតល្មួត សួរថាយ៉ាម៉េចដែរ ?
    គ្រាន់តែគឹតពីចំនួនសមាជិក គេដឹងថាគេមានប៉ុន្មានកៅអីបាត់ទៅហើយ វាមិនខុសពីពួកអ្ហែង
    ដែលដឹងសមាជិករបស់ខ្លួនមានប៉ុន្មាន បានប៉ុន្មានកៅអី ដឹងថាចាញ់តាំងពិយូរហើយហ្នឹង ។
    អាមេអ្ហែងវាប្រឹងសព្វថ្ងៃ វាខ្លាចបាត់កៅអីវាដែលដែលខេត្តដែលវាឈរឈ្មោះ Cpp ស៊ីដាច់
    ទាំងអស់នោះហ្នឹង កុំល្ងង់ពេកអាល្ងង់ !

  11. ស្អីហ្នឹង ! ត្រឹមសមាជិក៥ -៦លាននាក់ គិតទាំងថ្មីទាំងចាស់នោះ សូម្បីតែអញក៏ជាសមាជិកបក្សប្រជាជនដែរ ចាំមើល

    មើសថា បើសំលេងបក្សប្រជាជនមានការគាំទ្រត្រឹមតែ៥លានអ្នកនោះ អញសុខចិត្តប្តូរឈ្មោះនេះចោល

    ហើយឈប់ចូលក្នុង camnews រហូត ?

  12. ហាស ហាស ! អញស៊ូក្បត់បក្ស តែមិនក្បត់ជាតិជាមួយហ្អែងទេវើយ ! ហើយ មិនត្រឹមតែអញទេ

    សូម្បីអ្នកដទៃទៀតក៏ប្រហែលCaដូចអញដែរ អា ខ្ចៀត ! ហាស ហស !

  13. *** says:

    អ្នកដែលបានកៅអីច្រើនគឺអាប៉ុលពត អាអៀងសារី វាបានចុះទៅទទួលតំណែងមុននៅឯស្ថាននរកហើយ ពេលវាអស់អាណត្តិ ពពួកអាចោរលួចសន្លឹកឆ្នោតត្រូវទៅទទួលបន្តអាណត្តិ ពីអាប៉ុលពត អាអៀងសារីនៅឯស្ថាននរកទៀត………….

  14. ហាស ហាស ! អញស៊ូក្បត់បក្ស តែមិនក្បត់ជាតិជាមួយហ្អែងទេវើយ ! ហើយ មិនត្រឹមតែអញទេ

    សូម្បីអ្នកដទៃទៀតក៏ប្រហែលជាដូចអញដែរ អា ខ្ចៀត ! ហាស ហស !

  15. សង្គមខ្មែរឥឡូវ ប្រៀបដូចជាមនុស្សដែលកំពុងផ្ទុកមេរោគអេដស៍អញ្ចឹង ! បើយើងមិនលេបថ្នាំពន្យាទេ

    ពិតជារស់មិនបានយូរទេ បើចៃដន្យអី ! ស្រាប់តែថ្ងៃក្រោយមានថ្នាំព្យាបាលនោះ យើងពិតជាសំណាងហើយ !

    ហាស ហាស បក្សសង្គ្រោះជាតិ អាចប្រៀបប្រដូចទៅហ្នឹងថ្នាំពន្យាការពារអាមេរោគដណ្តើមដីពីយួននិងសៀម

    បានដែរតើ ហាស ! ហាស! ពិតជាសមហេតុសមផលមែនទេ អា cheath ! ហាស ហាស !

  16. ជនក្សត់គំនិត says:

    មើលទេសភាពស្រុកយើងពេលថៃ្ង​ ពួកកវីបណ្ឌិតគិតតែពីជេរប្រមាថគ្នា ពេលយប់យុវជនយុវតី ភ្លឹតភ្លើននឹងការសប្បាយ ​តែកុំភ្លេចណាដានប្រវតិ្តសាស្រ្តថ្មី​​​​

  17. អាចយ says:

    គាំទ្រ ១០០%​ លោកបង Cpp

  18. បើយើងលើកសំនួរ មួយសួរទៅប្រជាពលរដ្ធថា តើមានចិត្តចង់ផ្លាស់ប្តូរមេដឹកនាំចាស់ទេ?

    ចំលើយដែលយើងបានរកឃើញ គឺ :

    ៧៥% ក្នុងចំណោមប្រជាពលរដ្ធពេញវ័យ ១០នាក់ គឺគេ មាន ចិត្តចង់ផ្លាស់ប្តូរ មេដឹកនាំចាស់ ។

    – ប៉ុន្តែបើយើង សួរគេថា តើគាំទ្រគណះបក្សប្រឆាំង ដើម្បីផ្លាស់ប្តូរមេដឹកនាំចាស់ដែរឬទេ ?

    ចំលើយដែលយើងបានរកឃើញ គឺ :

    ៣៣% ក្នុងចំណោមប្រជាពលរដ្ធពេញវ័យ ១០ នាក់ គឺគេពេញចិត្តនឹងគាំទ្រគណះបក្សប្រឆាំង ។

    ចំណែកនៅសល់ប៉ុន្មានភាគរយទៀត គឺ ស្ថិត នៅ ភាពស្ទាក់ស្ទើរ

    និងមិនទុកចិត្តគណះបក្សណាទាំងអស់ ។ ប៉ុន្តែជាលទ្ធផល គឺគេសំរេចចិត្ត បោះឆ្នោត អោយ

    គណះបក្សប្រជាជន ដោយគ្មានជំរើស ។

    សួរថា មូលហេតុ អ្វី ?

    ចំលើយ ដែលងាយយល់បំផុត គឺ គណះបក្ស

    ប្រឆាំងពុំទាន់បានបង្ហាញនៅទំនុកចិត្តទៅដល់ពួកគាត់អោយបានស៊ីជំរៅ ដូចជា :

    ១ . កង្វះ ព៍តមាន ស្តីពីនយោបាយ ជាក់លាក់ណាមួយទៅដល់ពួកគាត់

    ២ . ការបែកខ្ញែកគ្នា ជាច្រើនបក្ស នយោបាយនៃក្រុមគណះបក្សប្រឆាំង ដែលធ្វើអោយពួកគាត់ពិបាកសំរេចចិត្ត ថា តើ គួរជ្រើសរើសយកគណះបក្សណាមួយ ដែលពួកគាត់អាចជឿទុកចិត្តបាន

    ៣. សកម្មភាព​របស់មេដឹកនាំនិងមន្រ្តីនៃក្រុមគណះបក្សប្រឆាំង ពុំ បាន មុជចូលអោយជ្រៅ គ្រប់ទីកន្លែង ទៅដល់សហគមន៏ពួកគាត់ ជាពិសេសសហគមន៏ប្រជាពលរដ្ធដែលរសើនៅនៅ តាមជនបទ ឬ ភូមិស្រុក មួយចំនួន ។ សកម្មភាពទាំងអស់នេះ ភាគច្រើន មានតែនៅក្នុងទីក្រុង ឬ ទីប្រជុំជនធំៗប៉ុណ្ណោះ ។

  19. សំឡាញ់! says:

    លោកCheath ថាមានសម្តេច ហ៊ុន សែន មានការអភិវឌ្ឍ ។ ចុះប្រទេសដទៃទៀតលើពិភពលោកនេះ
    មានសម្តេច ហ៊ុន សែន ដែរឬអត់ ? ហេតុអ្វីបានជាប្រទេសគេរីកចំរើនម្លេះ ?

  20. ដូចដែលខ្ញុំបាននិយាយ ម្តងរួចមកហើយ កុំច្រណែន គេ គ្មាន ឪពុកម្តាយរូបណា មិនចង់អោយ កូនខ្លួនឯង មានបាន និង មានបុណ្យស័ក្តិខ្ពស់នោះទេ គឺ ឪពុកម្តាយគ្រប់រូប រមែងតែងតែ ចង់អោយកូន ខ្ពង់ខ្ពស់ និង មានសេក្តីសុខ គ្រប់គ្នា ដូច្នេះ នៅពេល ដែលឪពុកម្តាយ មានសិទ្ធ ផ្តល់អោយ កូនគ្រប់បែបយ៉ាង គឺ ផ្តល់អោយហើយ មិនថា អ្នករិះគន់គេ រឺ អ្នកមិនបានរិះគន់ទេ គឺ ទឹកចិត្ត របស់ ឪពុកម្តាយ គឺស្រលាញ់កូន ដូចតែគ្នា ម្យ៉ាង ទៀត សមស្រប និង ចំណះដឹង របស់កូន ខ្ពង់ខ្ពស់ មានសមត្ថភាពអាទទួលការងារ និង ធ្វើការងារ ខ្ពង់ខ្ពស់បាន ឪពុកម្តាយ តែង តែផ្តល់ឳកាសដល់កូន គ្រប់រូប នេះជា រឿង ធម្មតា និង មិនខុសច្បាប់ទេ ។
    ចំពោះ ការរិះគន់ ការចេ តែមិនបានទទួលផលដល់គេ មិនមានប្រយោជន៏ដល់គេ គេថាគេចេដូច្នេះឯង កើតមកជាមនុស្ស គឺ មានគ្រប់បែបគ្រប់យ៉ាង ដូច្នេះ ស៊ូទ្រាំ ចុះ ចំពោះ ការចេការថា គ្មាន ប្រយោជន៏ ។
    មនុស្ស ពិបាក ផ្គាប់ចិត្តណាស់ មនុស្ស ចិត្ត លោភលន់ណាស់ គ្មាន អ្វី គ្មាននណាម្នាក់ អាចផ្គាប់ចិត្ត បនុស្សត្រូវទេ គ្មានអ្នកណាម្នាក់ ធ្វើត្រូវចំពោះ មនុស្សទេ ត្រូវមួយ ខុសមួយ ដូច្នេះ តាមដំណើរ ថាចេះតែថាទៅ យើងធ្វើចេះតែធ្វើកុំចាញ់ ក្រុងមាអោរសោះ តាំង ចិត្ត ជាព្រះ ដើម្បី ឈ្នោះ មា ។
    ធ្វើម្តេច ពូជន៏ យើង ជាអ្នក ដឹក នាំ ប្រទេស ត្រូវ​តែធ្វើជាអ្នកដឹក នាំ ប្រទេស តែ ពូជគេ ជាអ្នកប្រឆាំង អោយ គេ ប្រឆាំង ទៅ កុំឈឺក្បាល អោយតែ រាស្រ្ត ត្រូវការ រាស្រ្ត គាំទ្រ យើង នៅតែបំរើ នៅតែ ការពារ រាស្រ្ត ជាប់ជានិច បើអត់មានអ្នកចេ ក៏អត់មាន ប្រឆាំង អន់មានអ្នកបាប ក៏អត់មាន អ្នក ល្អ អត់មាន អ្នកអាក្រក់ អត់មាន ទេប្តាដែរ ។

    ស៊ូទ្រាំ ដូចព្រះ ដើម្បី ប្រជាជន យើងជាអ្នកធ្វើ ត្រូវតែធ្វើ គេអ្នកថា គឺ ថាចុះ ថា អស់ចិត្ត ចេអស់ ចិត្ត គេនិង ឈប់ ហើយ ចេរហូតដល់ អាយុ ១០០ឆ្នាំ គឺ ចេលេងកើតហើយ ។

    អ្នកចេគេ អ្នក ថាគេ សំរាន អិត ឡក់ទេ គឺ ខ្វល់ខ្វាយ រហូត ទីមួយ ខ្លាច គេតបត ទី២ ខ្លាចគេគុំ គួន ទ៣ខ្លាច គេលបវាយ ព្រោះដោយសាខ្លួនចេគេ នៅមិនសុខ ដេក មិនលក់ ខ្វល់ខ្វាយ បាយមិនបាន ដោយសាគេមិនតបត យ៉ូៗ ធ្លាក់ខ្លួនឈឺ មានជំងឺ មើលអស់ប្រាក់ ធ្លាក់ខ្លួន ក្រ ពេល ធ្លាក់ខ្លួន ក្រ គ្មានគេរាប់អាន គ្មានមិត្ត ភក្តិ នៅឯកកោ មិនអាចទៅណាមកណាបាន នៅតែផ្ទះ ដូចកង្កែប ក្នុង អណ្តូង គ្មាន ប្រាក់ អោយ កូនទៅរៀន ដល់ពេល កូនធំឡើង ចំណះដឹង អត់ ខ្ពស់ ដូចគេ ដល់ចង់ធ្វើនយោបាយ ធ្វើអ្នកធំ ខ្ពង់ខ្ពស់ អត់បាន គេអោយ ធ្វើត្រឹម តែអ្នកចេគេ ដូចឪដដែល ដូច្នេះ ដល់កូន គឹតទៅ ថា ឪពុកអីយ កូន ធ្វើជាអ្នចេគេហើយ កូនសុំធ្វើជាអ្នក អោយគេចេម្តង ដល់តែ ដុតធូប ដឹង ដល់ ឪពុក ឪពុក ខឹង កាច់ កូនស្លាប់ ដោយសារ កូន ក្បត់ មិន តាម បណ្តាំ ឪពុក ដូច្នេះ ចាប់ពីពេល នោះទៅ អត់មានអ្នកចេ ព្រោះ ស្លាប់ដោយសារការចេនេះឯង ។

  21. ខ្មែរជាន់ក្រោយ says:

    នរណា ក៏បាន សំខាន់ ខ្មែរមិនរណបយួន សៀម ប្រជាជនខ្មែរមានសិទ្ធិ ដឹងរឿងជាតិ។ កុំស្អី ឡើងសន្តសុខជាតិ ដូច្នោះរឿងចាតិមិនមែនរបស់នរណាម្នាក់ទេ គឺរបស់ខ្មែរៗៗៗៗៗៗ

  22. ហាហា says:

    គាត់រៀនបានច្រើន ហើយនៅប្រទេសមហាអំណាចទៀត ដូចជាការល្អដែរ

  23. អូសាម៉ា ប៊ីលឡាដិន និង គីម យ៉ុងអ៊ីល ក៏ ធ្លាប់បានរៀនច្រើននៅប្រទេសមហាអំណាចដែរ​។

  24. Khmer Family says:

    ដើម្បីអោយប្រទេសមានការអភិវឌ្ឌ្យ រីកចំរើន ដូចបណ្តាប្រទេសរីកចំរើននានាលើសកលលោក ជាពិសេសប្រទេសលោកខាងលិច យើងពិតជាត្រូវការធនធានមនុស្សក្មេងៗស្រករក្រោយ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ទាំងនេះណាស់ បើមិនអញ្ចឹងទេ យើងមិនអាចតាមទាន់ប្រទេសគេបានឡើយ ហើយនេះជាការវិវឌ្ដ្យន៏ដ៏ល្អបំផុតមួយ ខ្ញុំសុំគាំទ្រ១០០% ទុកអោយចាស់ៗបានសំរាក មើលថែទាំចៅៗ ឯការដឹកនាំប្រទេសទុកអោយក្មេងៗម្តង

  25. cheath says:

    មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការរយៈពេល ២ថ្ងៃ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ។ តំណាងចូលរួមមហាសន្និបាត រួមមានសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សដែលជាសមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ និងតំណាងគណបក្សមកពីគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបចំនួន ២.២៤៨ រូប ។
    មហាសន្និបាត សម្តែងនូវទុក្ខក្រៀមក្រំក្រៃលែង ចំពោះការយាងចូលទីវង្គតនៃ ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរគ្រប់រូប និងឧទ្ទិសបួងសួង សូមព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ បានយាងទៅសោយសុខក្នុងព្រះបរមសុគតិភពជារៀងរហូតទៅ ។
    មហាសន្និបាត សម្តែងនូវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរ និងសូមថ្វាយព្រះពរព្រះអង្គមានព្រះរាជសុខភាពបរិបូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាព និងសុភមង្គល ។
    មហាសន្និបាត បានដំណើរការស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ប្រកបដោយលក្ខណៈប្រជាធិបតេយ្យដ៏ទូលំទូលាយ ហើយបានចេញសេចក្តីសម្រេចចិត្តដូចតទៅ ៖
    ១. មហាសន្និបាត បានឯកភាពលើការវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សពីឆ្នាំ ២០០៨ ដល់ ២០១២ និងទិសដៅភារកិច្ចឆ្នាំ ២០១៣ ដោយបានកត់សម្គាល់ប្រកបដោយមោទនភាព ចំពោះសមិទ្ធផលធំៗលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលក្នុងនីតិកាលទី ៤ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបានក្នុងដំណើរការកសាង និងការពារជាតិរយៈពេលជិត ៥ឆ្នាំ មកនេះ ។ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំ ប្រជាជនបានរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិសេរីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានលើកកម្ពស់ ។ រាល់កំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ត្រូវបានជំរុញអនុវត្តប្រកបដោយផ្លែផ្កា ជាពិសេសកំណែទម្រង់ជលផល តាមរយៈការលុបឡូត៍នេសាទទឹកសាបទាំងអស់ ទុកជូនប្រជាជនធ្វើការនេសាទជាលក្ខណៈគ្រួសារ និងកំណែទម្រង់ដីធ្លី តាមរយៈការអនុវត្ត “នយោបាយចាស់ សកម្មភាពថ្មី” លើវិស័យដីធ្លី ដែលបានទទួលការអបអរសាទរ និងការគាំទ្រយ៉ាងខ្លាំងពីប្រជាជន និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ។ វិស័យសេដ្ឋកិច្ច សម្រេចបានកំណើន ៧,៣% នៅឆ្នាំ ២០១២ ទោះបីមានឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលក៏ដោយ ។ គោលដៅអភិវឌ្ឍសហស្សវត្សក្នុងការកាត់បន្ថយភាពក្រីក្រ ត្រូវបានសម្រេច ដែលក្នុងនោះអត្រាភាពក្រីក្របានធ្លាក់ចុះពី ២២,៩% ក្នុងឆ្នាំ ២០០៩ មកនៅត្រឹមរង្វង់ ២០% ក្នុងឆ្នាំ ២០១១ ហើយរំពឹងថានឹងចុះមកនៅក្រោម ១៩% នៅឆ្នាំ ២០១៣ ។ ព្រមជាមួយនេះ កិត្យានុភាព និងកិត្តិនាមរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ កម្ពុជាបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសក្នុងការដោះស្រាយកិច្ចការតំបន់ក៏ដូចពិភពលោក ។
    មហាសន្និបាត គាំទ្រពេញទំហឹង ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទីពីរ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ឆ្នាំ ២០០៩-២០១៣ ។
    ២. មហាសន្និបាត បានអនុម័តសេចក្តីប្រកាស ស្តីពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៣-២០១៨ ដែលបង្ហាញច្បាស់នូវគោលដៅជាយុទ្ធសាស្ត្រ បណ្តាគោលការណ៍គ្រឹះ និងគោលនយោបាយលើគ្រប់វិស័យ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជននៅក្នុងរយៈពេល ៥ឆ្នាំ បន្តទៀត ។ ទន្ទឹមនេះ បានពិនិត្យវាយតម្លៃរាល់ការងារត្រៀមរៀបចំរបស់គណបក្សគ្រប់ថ្នាក់ ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។ មហាសន្និបាត បញ្ជាក់ច្បាស់នូវការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនេះ ក្នុងស្មារតីគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត ហើយធ្វើសហប្រតិបត្តិការយ៉ាងស្មោះស្ម័គ្រ ជាមួយគ្រប់ស្ថាប័នជាតិ គ្រប់គណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងទៀត ដើម្បីធានាឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
    ៣. មហាសន្និបាត គាំទ្រជាឯកច្ឆ័ន្ទបេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ទៀត ។
    មហាសន្និបាត បញ្ជាក់នូវជំហររបស់គណបក្សប្រជាជនកម្ពុជា បន្តប្រកាន់យកគោលការណ៍ រៀបចំរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់មជ្ឈដ្ឋានស្នេហាជាតិ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ឈរលើគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីពង្រីកកម្លាំងមហាសាមគ្គីកសាង និងការពារមាតុភូមិ ។
    ៤. មហាសន្និបាត សម្តែងនូវការគោរព និងការកោតសរសើរចំពោះក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ព្រមទាំងមន្ត្រី សមាជិក សមាជិកាគណបក្សគ្រប់រូប ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល ផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រជាជន ប្រឹងប្រែងពុះពារ សម្រេចរាល់ភារកិច្ចដែលគណបក្សបានប្រគល់ជូន ខ្នះខ្នែងជួយកសាងសមិទ្ធផលយ៉ាងច្រើននៅមូលដ្ឋាន និងរួមចំណែកដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក ហើយត្រៀមរាល់លក្ខណៈសម្បត្តិបានល្អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ។
    ៥. មហាសន្និបាត សម្តែងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិនៅគ្រប់ទិសទី ដែលបានផ្តល់ការគាំទ្រយ៉ាងធំធេង ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់គណបក្សប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍មកដល់បច្ចុប្បន្ន ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កើនឡើងពីការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយទៀត ធ្វើឱ្យគណបក្សកាន់តែមានលទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជន ។ ព្រមជាមួយនេះ មហាសន្និបាត សម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ សហគមន៍អន្តរជាតិ និងសង្គមស៊ីវិល ដែលបាននឹងកំពុងផ្តល់ការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាដល់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។
    ៦. មហាសន្និបាត អំពាវនាវដល់ជនរួមជាតិនៅគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម សូមផ្តល់ការគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តពុះពារជំនះរាល់ឧបសគ្គ និងការលំបាកទាំងឡាយក្នុងដំណើររីកចម្រើនរបស់ជាតិ ហើយបង្កើតសមិទ្ធផលធំៗថ្មីៗទៀត ក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិកម្ពុជា ។
    ៧. នៅក្នុងឱកាសនេះដែរ គណៈកម្មាធិការកណ្តាល បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ស៊ីម កា ជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល ជំនួស ឯកឧត្តម ជា សុទ្ធ ដែលបានទទួលមរណៈភាព ។
    ៨. មហាសន្និបាត ប្រគល់ភារកិច្ចជូនគណៈកម្មាធិការកណ្តាល ដើម្បីដឹកនាំអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត ឱ្យទៅជាសកម្មភាពជាក់ស្តែងរបស់គណបក្សទាំងមូល ប្រកបដោយជោគជ័យ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនយើង ។

  26. CPP says:

    ក្នុងខណៈដែលការបោះឆ្នោតជាតិ អាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ជិតឈានមក ដល់ក្រុមអ្នក នយោបាយ នៃគណបក្សប្រឆាំង បានធ្វើការវាយប្រហារខ្លាំងៗទៅលើ គណបក្សប្រជា ជនកម្ពុជា និងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាក់ស្តែងនៅតាមវេទិកានានា ក្រុមមេដឹកនាំនិងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ តែងតែបើក ការវាយប្រហារលើសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាយ៉ាងពេញបន្ទុក ដើម្បីទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋ។ ក៏ប៉ុន្តែទោះជា យ៉ាងណាគណបក្សប្រឆាំង មិនទទួលបាន ការគាំទ្រពីប្រជាពលរដ្ឋគួរឲ្យកត់សម្គាល់ទេ ព្រោះប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ជឿជាក់លើ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោហ៊ុន សែន ដែលបាន ធ្វើឲ្យប្រទេសជាតិមាន សន្តិសុខនិងសន្តិភាពពេញលេញ ព្រមទាំងមានការរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាព រស់នៅ របស់ប្រជាពលរដ្ឋ កាន់តែធូរធារជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។

  27. *** says:

    Hey! Dog cheath , which school you study?
    U happy with old story for corruption.
    U have to change Ur attitude and learn how to change U to be a good person.
    U have to stop bark like a dog, bark!bark! never bite .
    After bark Ur own give U eat shit.

  28. . says:

    អាCheath, ស្នាមញញឹមរបស់ឪពុកម្តាយឯង គឺជាស្នាមញញឹម ស្អាតបំផុត ហើយឯងនឹងឃើញវាកាន់តែស្អាត
    ជាងនេះទៅទៀត នៅពេលដែលឯងដឹងថា ឯងគឺជាមូលហេតុចំបង ដែលធ្វើអោយពួក គាត់ទាំងទ្វេរញញឹម។

  29. . says:

    អាCheath, អំពើពាលទាំងប៉ុន្មានរបស់ឯងគឺជាការផ្ទេរពីឪពុកឯង? តើឯង
    នឹងផ្ទេរអំពើពាលទាំងនេះបន្តទៅកូនឯងទៀតឬ? ចុះចៅឯង???

  30. . says:

    អស្ចារ្យមែន! យន្តការផ្ទេរអំណាចតាមរយះ “ហ្សែន” ពាលរបស់ក្រុមហ្អែងអាCheath,