គណបក្ស​ប្រជាជន​មិន​ដែល​ប្រៀបធៀប​រឿង​កាប់​ព្រៃ​ឈើ​ជាមួយ​ខ្មែរ​ក្រហម​ទាល់​តែ​សោះ

និន្នាការ​តវ៉ា​ពីរ​ច្រាស​ទិស​គ្នា នៅ​ប្រទេស​ជឿន​លឿន​ប្រជា​ពល​រដ្ឋ​គេ​ទាមទារ​រដ្ឋាភិបាល​ តែ​អំពី​រឿង​ការ​ថែទាំ​សុខភាព​ ហូប​ច្រើន​ពេក​ និង​ទាមទារ​សិទ្ធិ​ការ​រៀប​អាពាហ៍​ពិពាហ៍​​របស់​​ក្រុម​​មនុស្ស​ភេទ​ដូចគ្នា ជាដើម​ ឯ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ស្រុក​ខ្មែរ​វិញ​​ប្រជាពលរដ្ឋ​នាំគ្នា​តវ៉ា​ រាជរដ្ឋាភិបាល​​ រឿង​អត់អី​ហូប​ រឿង​គ្មាន​​ជម្រក​ រឿង​បាត់​បង់​​ដីធ្លី​ រឿង​​បាត់បង់​​ព្រៃឈើ បញ្ហា​អយុត្តិធម៌ និង​រឿង​​រំលោភ​បំពាន​សិទ្ធិ ​ទៅ​វិញ​។

Monday, 01 April 2013
តុង សុប្រាជ្ញ
ភ្នំពេញ ប៉ុស្តិ៍

គល់​ឈើ​និង​ឫស្ស​របស់​វា ត្រូវ​បាន​គេ​ជីក​គាស់​ យក​មក​កែ​ច្នៃ​ធ្វើ​​​ជា​គ្រឿង​លម្អ​សម្រាប់​ដាក់​តាំងផ្ទះ​​​។ រូបថត សហ​ការី​

គល់​ឈើ​និង​ឫស្ស​របស់​វា ត្រូវ​បាន​គេ​ជីក​គាស់​ យក​មក​កែ​ច្នៃ​ធ្វើ​​​ជា​គ្រឿង​លម្អ​សម្រាប់​ដាក់​តាំងផ្ទះ​​​។ រូបថត សហ​ការី​



នេះ​មក​ពី​ស្រុក​ក្រ ​បាន​ជា​ទទួល​រង​ភាព​អយុត្តិធម៌​បែប​នេះ​?​ ហេតុអ្វី​បាន​ជា​យូ​រៗ​ទៅ ​ប្រជាពលរដ្ឋ​ត្រូវ​គិត​គូរ​បញ្​ហា​​ព្រៃឈើ​ ជំនួស​​​​រដ្ឋា​ភិ​បា​ល​​​ទៅ​វិញ​?​ តើ​នៅ​ស្រុ​ក​ខ្មែរ​​សព្វ​ថ្ងៃ​នេះ​​ មាន​សល់​ព្រៃ​ឈើ​ប៉ុន្មាន​ភាគ​រយ​នៃ​ផ្ទៃ​ប្រទេស​?​ តើ​នៅ​មាន​​សល់​ប្រភេទ​ដើម​​ឈើ​អ្វីខ្លះ​ សម្រាប​់​​ឲ្យ​​កូន​​ខ្មែរ​​រៀន​​នៅ​​តាម​​សាលា​​រៀន​​​?

តាម​​​ច្បា​ប់​ ​ គឺ​រាជ​​​រដ្ឋាភិបាលទេ​ ដែល​ត្រូវ​តែ​​ប្តូរ​ផ្តាច់​ការពារ​ព្រៃ​ព្រឹក្សារបស់​​ជាតិ​​ដើម្បី​ពលរដ្ឋ ​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន និង​សម្រាប់​កូនចៅ​​ជំនាន់ក្រោយៗ​ទៀត មិន​​មែនជា​តួនាទី​របស់​ប្រជាពល​រដ្ឋ​ក្រីក្រទេ​។ ម្តង​​ម្កាល​​បាន​ឮ ​មន្ត្រី​មេព្រៃៗ​ជជែក​​គ្នា​នៅ​ហាង​កាហ្វេ​ ដោយ​អស់​​សង្ឃឹម​​ពី​រឿង​ព្រៃឈើ ហើយ​​ខ្លះ​ក៏​បាន​គិត​ពី​អនាគត​របស់​ពួក​គាត់​ថា​តើ ​នឹង​ត្រៀម​ខ្លួន​រក​ការងារ​ថ្មី​ឲ្យ​ហើយ ដូចជា​ ដាំដំឡូង​មី ដាំ​កៅស៊ូ​ ឬ​ក៏​ដាំ​ស្វាយ​ចន្ទី​ នៅ​លើដី​របស់​ខ្លួន​ជាដើម ឬក៏​រក​មុខ​របរ​វិជ្ជាជីវៈ​ណា​មួយ​ផ្សេង​​ទៅ​វិញ ព្រោះ​មន្ត្រី​មួយ​ចំនួន​ដឹង​ជា​មុន​ថា ​បើ​ព្រៃ​ឈើ​កាប់ ​និង​ជួញ​ដូរ​ដូច​សព្វ​ថ្ងៃ​នេះ ​ព្រៃ​ឈើ​នឹង​អស់​នៅ​អាណត្តិ​៥​ឆ្នាំ​ក្រោយ​ហើយ គឺ​នៅ​សល់​តែ​ព្រៃ​របោះ​ៗ​នោះ​ទេ​។​ មន្រ្តី​ទាំង​នោះ ​យល់​ឃើញ​ថា​ មិ​នដឹង​ជា​បាន​ប្រាក់​ចំណូល​ពី​ព្រៃ​ឈើ​អី​ទៀត​មក​ចិញ្ចឹម​គ្រួសារ​ បើ​អស់​​ព្រៃ​ឈើ​មានតម្លៃ​​ហើយ​នោះ​។​

បើ​ដើម​គ្រញូង​វិញ​ កាប់​មិន​អស់​ចិត្ត​ទេ ​គឺ​គាស់​ទាំង​ឫស​ទៀត​ ពោល​គឺ​ធ្វើ​ទៅ​តាម​ទ្រឹស្តី​របស់​កុម្មុយនីស្ត ដែល​គ្មាន​ទុក​ឲ្យ​សល់​​គ្រាន់​តពូជ​ ទុក​គ្រាន់​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​ផង​ទេ (ជីកស្មៅ​ត្រូវ​ជីក​ទាំង​ឫស) ដូច្នោះ​​កាប់​គ្រញូង​ក៏​ត្រូវ​គាស់​ទាំង​ឫស​ដែរ​។​

បើ​និយាយ​ពី​កាប់​ឈើ​កាលពី​ជំនាន់​ទសវត្សរ៍​ឆ្នាំ​៨០ និង​ដើម​៩០​ គឺ​កាប់​ឈើ​ហ៊ុប​មាន​តម្លៃ​ដើម្បី​លក់​ទិញ​សព្វាវុធ​ និង​ម្ហូប​អាហារ​​សម្រាប់​កងទ័ព​ ដើម្បី​ទប់ទល់​ជាមួយ​នឹង​អតីត​​ឧទ្ទាម​ទ័​ពព្រៃ​ខ្មែរ​ក្រហម​ ហាក់បី​ដូច​ជា​​មាន​ហេតុ​ផល​សមរម្យ​​។​​ តែ​បច្ចុប្បន្ន​នេះ គឺ​កាប់​ដើម​ឈើ​មាន​តម្លៃ​ដើម្បី​យក​លុយ​ដាក់​ហោ​ប៉ៅ​បុគ្គល​ដែល​មាន​ តួនាទី​ធំៗ​ ឈ្មួញ​ និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៅ​វិញ​​ ហើយ​មិន​ដឹងថា​ប្រាក់​ចំណូល​ចូល​រដ្ឋ​ដោយ​សារ​លក់​ឈើ​​ចំនួន​ប៉ុន្មាន​ក្នុង ​មួយ​ឆ្នាំៗ​។​

និយាយ​ពី​ដឹក​វិញ​ ដឹក​ឡើង​ខ្ទេច​​ថ្នល់​ជាតិ​ក្រហេង​ក្រហូង​អស់​ ហើយ​​ដឹក​តែ​យប់ៗ​ទៀត​។​ បើទោះ​ជា​សម្តេច​តេជោ ហ៊ុន សែន​ តែង​តែ​ក្រើន​រំឭក​ដល់​ឈ្មួញ​ដឹក​ឈើ​ទាំង​ឡាយ​អំពី​ការ​បំផ្លាញ​ផ្លូវ​ សាធារណៈ ​តាម​រយៈ​ចម្រៀង​បទ «ទំនួញ​ផ្លូវ​លំ​» ជា​ញឹកញាប់​ក៏ដោយ ក៏​មិន​បាន​​ធ្វើ​ឲ្យ​អ្នក​ដឹក​ឈើ​ទាំង​ឡាយ​នោះ​ព្រឺ​រោម​ដែរ។

ជាង​នេះ​ ទៅ​ទៀត មាន​មន្រ្តី​ចាំ​កាក់​យក​លុយ​មាន​គ្រប់​ប្រភេទ​ មាន​តាំង​ពី​មេព្រៃ ​នគរបាល​ កង​រាជ​​អាវុធ​​ហត្ថ​ កង​ទ័ព​ និង​ដោយ​ទាំង​អ្នក​កាសែត​ក្នុង​​ស្រុក​មួយ​ចំនួន​ដែល​តាម​កាក់​នឹង​គេ​ដែរ ​។​ ពេល​ខ្លះ ​លុះ​ត្រា​តែ​មាន​មន្ត្រី ​មាន​ទំនាស់​គ្នា​រឿង​ដាក់​កុង​ត្រូល​ ទើប​បាន​ដឹង​ថា​​ដោយ​សារ​តែ​ឈើ ​ហើយ​ដោយ​សារ​តែ​សរសេរ​រឿង​ឈើ​ធ្វើ​ឲ្យ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​មួយ​ រូប​នៅ​ខេត្ត​រតន​គិរី​ សម្លាប់​អ្នក​កាសែត​វរជន​ខ្មែរ​ លោក​ហង្ស​ សេរី​ឧត្តម​ កាល​ពី​ឆ្នាំ​ទៅ ​ដែល​សំណុំ​រឿង​កំពុង​តែ​កាត់​ទោស​​នៅ​តុលាការ​ខេត្ត​។​ ចំណែកឯ លោក ឈុត វុទ្ធី ចុះ​បេសកកម្ម​ ការពារ​​ព្រៃឈើ​នៅ​តំបន់​ព្រៃ​សេស​សល់​នៅ​ខេត្ត​កោះកុង​ ក៏​ត្រូវ​បាន​គេ​សម្លាប់​ទទេ​កាល​ពី​ឆ្នាំ​ទៅ​។

តែ​បើ​តាម​ច្បាប់​ ធម្មជាតិ ដែល​ចាស់​ចំណាំ​តែ​ងនិយាយ​តៗ​គ្នា​ថា​ បើ​មនុស្ស​បំផ្លាញ​ធម្មជាតិ​ គឺ​ធម្មជាតិ​នឹង​បំផ្លាញ​ប្រឆាំង​នឹង​មនុស្ស​វិញ​ហើយ​ ដែល​ជា​សត្យានុម័ត នោះ​។ ឧទាហរណ៍៖​ ​កាល​ពី​មុន​រន្ទះ​បាញ់​តែ​ដើម​ឈើ​ទេ ​តែ​បន្ទាប់​ពី​មនុស្ស​កាប់​​ដើម​ឈើ​ស្ទើរ​តែ​អស់ ​ឥឡូវ​រន្ទះ​បាញ់​នោះ​​គឺ​បាញ់​សំដៅ​តែ​មនុស្ស​​ទៅ​វិញ​ កាល​ពី​ឆ្នាំ​ទៅ ​មាន​អ្នក​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​មាន​ចំនួន​១០៣​នាក់។ បើ​កាប់​ដើម​ឈើ​ដូច​សព្វ​ថ្ងៃ​នេះ ​ឲ្យ​តែ​មាន​ទឹក​រាង​ធំ​បន្តិច​គឺ​ដឹង​តែ​ពី​លិច​ស្ទើរ​គ្រប់​ខេត្ត ហើយ​ក៏​មិន​មែន​ដោយ​សារ​តែ​ឆ្នាំ​រោង​ទឹក​ធំ​នោះ​ទេ​។​ កាល​​ពី​ខែ​កញ្ញា​ឆ្នាំ ​២០១១​ ភ្ញៀវ​ទេសចរបរទេស​រត់​ឡើង​គោក​ស្ទើរ​មិន​ទាន់​នៅ​ប្រាសាទ​បន្ទាយ ស្រី ​ខេត្ត​សៀម​រាប​ នៅ​ពេល​ទឹក​ជំនន់​មក​ពី​ភ្នំ​ហើយ​គ្មាន​ដើម​ឈើ​​ធំៗទប់​​។

ជាអកុស​ល គ្រាន់​តែ​រយៈពេល​ពីរ សប្តាហ៍​សោះ​គិត​ពី​ថ្ងៃទី ​១២ ​ដល់ថ្ងៃ​ទី ២៨​ ខែ​មីនា​​នេះ ​​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដោយ​សារ​ខ្យល់​ភ្លៀង​កក់​ខែ​បាក់​ផ្ទះ​អស់ ដល់​ទៅ​១៥០០​ខ្នង​ គឺ​កើន​ឡើង​បី​ដង​បើ​ប្រៀប​ធៀប ក្នុង​រយៈ​ពេល​៣ខែ​ដំបូង​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ និង​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្លាប់​៦​នាក់​ដែរ​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន នេះ​បើ​តាម​សេចក្តី​រាយការណ៍ លោក កែវ វី អនុ​ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​ មហន្ដរាយ។ នេះគ្រាន់​តែ​ខ្យល់​ភ្លៀង​កក់​ខែ​ដូច​ធម្មតា​សោះ ធ្វើ​ឲ្យ​ខូច​ខាត​ផ្ទះ​​សម្បែង​ និង​មនុស្ស​ស្លាប់​យ៉ាង​​នេះ។ ខ្យល់​នេះ ​គឺ​គ្មាន​ទៅ​ខ្យល់​ព្យុះ​ទីហ្វុង ​ឬ​ក៏​កេត​សាណា​មក​ពី​ណា​ទេ​គឺ​មក​ពី​កាប់​ដើម​ឈើ​ធំៗ​ស្ទើរ​អស់​គ្មាន​ អី​ទប់​ខ្យល់​នោះ។

បើ​តាម​ទី​តាំង​ភូមិ​សាស្ត្រ ​ផ្ទៃ​ដី​ស្រុក​ខ្មែរ​មាន​រាង​ជា​បាត​ខ្ទះ ​ហើយ​មាន​ដើម​ឈើ​បាំង​ជុំវិញ​ អ៊ីចឹង​គឺ​អាច​ចៀស​ពី​ខ្យល់​ព្យុះ​បាន​ ដូច​ពេល​កាល​ពី​ដើម​ និង​ទសវត្សរ៍​ឆ្នាំ​៨០​ ស្រុក​ខ្មែរ​​អត់​ឃ្លាន​ ឬ​មាន​ស៊ី​ តែ​មិន​ដែល​ឮថា​ ​មាន​បាក់​ផ្ទះ​សម្បែង​ដោយ​សារ​ខ្យល់​ទេ តែ​ឥឡូវ​នេះ ​កើត​មាន​​គ្រប់​កន្លែង​ខេត្ត-ក្រុង​។ នេះ​គឺជា​លទ្ធផល​ដែល​មនុស្ស​​បំផ្លាញ​ធម្មជាតិ​។ ​តែ​អ្វី​ដែល​អយុត្តិ​ធម៌​នោះ ​គឺ​អ្នក​ធំមាន​អំណាច ឬ​អ្នក​មាន​ជា​អ្នក​បំផ្លាញ​ព្រៃ​ឈើ​​ ដើម្បី​ផល​ប្រយោជន៍​ពួក​គេ ​តែ​អ្នក​ដែល​​ទទួល​រងគ្រោះ​​នោះ​គឺ ​ប្រជា​ពលរដ្ឋ​ដែល​អ្នក​ក្រ​តូច​តាច​​ទៅ​វិញ​។​​​ ក្រ​ហើយ​ទទួល​រង​គ្រោះ​មហន្ត​រាយ​​ទៀត​។​

តាម​រយៈ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុ​និយម​ ក៏​បាន​ជូន​ដំណឹង​ថា ​សីតុណ្ហភាព​អាច​មា​ន​ការ​កើន​ឡើង​ដល់​ទៅ ​៤០ អង្សា​សេ​ក្នុង​ខែ​មេសា ​នេះ​។​ ការ​ឡើង​កម្ដៅ​នេះ ក៏​កើន​ឡើង​ហួស​ខុស​ពី​ធម្មតា​ដែរ ដែល​ជា​បញ្ហា​បណ្តាល​មក​ពី​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ព្រៃ​ឈើ។ ហេតុ​ដូច​នេះ​ហើយ ​មនុស្ស​ជា​អ្នក​បំផ្លាញ​ធម្មជាតិ ​ធម្មជាតិ​សង​សឹក​វិញ​ហើយ មក​ពី​មនុស្ស​លោក​ធ្វើ​ឲ្យ​មាន​ការ​​ផ្លាស់​ប្តូរ​បរិយាកាស​(​ClimateChange)ទេ មិន​មក​ពី​បាតុភូត​របស់​ធម្មជាតិ​ទេ។

យ៉ាង​ណា មិញ​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ត្រង់​ថា ​ដើម​គ្រញូង​ត្រូវ​បាន​គេ​កាប់ ហើយ​គាស់​ទាំង​ឫស​អស់​ពី​ដី​ ស្រុក​ខ្មែរ​ ហើយ​ជំរុញ​ឲ្យ​កម្មករ​ស៊ី​ឈ្នួល​កាប់​ឈើ​គ្រញូង​នៅ​ទឹក​ដី​​​ថៃ និង​ឡាវ ត្រូវ​គេ​បាញ់​ស្លាប់​នៅ​ព្រៃ​ទឹក​ដី​គេ​ក៏​មាន។​ អស់​ដើម​ឈើ​គ្រញូង​ហើយ​ ទើប​រាជ​រដ្ឋាភិបាល​ចេញ​បទបញ្ជា ០២ ហាម​កាប់​ដើម​ឈើ​គ្រញូង​កាល​ពី​ខែមុន​​នេះ​។​​ រីឯ​កាល​ពី​សប្តាហ៍​មុន​នេះ ​រាជរដ្ឋាភិបាល​ទើប​សម្ពោធ ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង​ និង​អគ្គលេខាធិកាដ្ឋាន ​គឺ​ហាក់​បី​ដូច​ទើប​តែ​ភ្ញាក់​ពី​សម្រាន្ត​អ៊ីចឹង បក្ស​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ទៅ​ហើយ គឺ​ទាល់​តែ​ព្រៃ​ឈើ​ជិត​អស់​ ទើប​តែ​នឹក​ឃើញ​បង្កើត​ស្ថាប័ន​នេះ​។

ឈើ​ប្រណីត​ៗ​មិន​មែន​ដាំ​៤​ទៅ​៥ឆ្នាំ​ បាន​ផល​ដូច​កៅស៊ូ​ឯណា ​គឺ​ស៊ី​ពេល​រាប់​សិប​ឆ្នាំ​ឯណោះ ​តាំង​ពី​កេរ​​ដូន​តា​មក​ម្ល៉េះ រឿង​បំផ្លាញ​ស្រួល​ទេ តែ​មួយ​ប៉ប្រិច​ភ្នែក​រលាយ​ខ្ទេច​។ ថ្មីៗ​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បាន​ព្រមាន​ផង​ និង​អង្វរ​ផង​ទៅ​ម្ចាស់​ឆ្នោត​ថា ​បើ​លោក​ចាញ់​ឆ្នោត​ខែ​កក្កដា​ខាង​មុខ​នេះ នឹង​មិន​មាន​សាង​សង់​ស្ពាន​ ថ្នល់​ទៀត​ទេ​។​​ តែ​បើ​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​ មាន​បន្ត​ការ​សាង​សង់​ស្ពាន ​ថ្នល់​ទៀត​។

ផ្ទុយ​ទៅ​វិញ ​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​ដែល​សន្យា​ថា​ព្រៃ​ឈើ​នឹង​កើន​ឡើង​ជាង​សព្វ ​ថ្ងៃ​នេះ​ទេ​​ ហើយ​ជា​ទូទៅ​គណបក្ស​ប្រជាជន​​ច្រើន​​តែ​ទាញ​ផល​ប្រយោជន៍​ពី​ការ​ប្រៀប ​ធៀប​ជាមួយ​ការ​បំផ្លិច​បំផ្លាញ​របប​ខ្មែរ​ក្រហម​ តែ​បក្ស​កាន់​អំណាច​សព្វ​ថ្ងៃ ​មិន​ដែល​ហ៊ាន​និយាយ​ និង​ធ្វើ​ការ​ប្រៀប​ធៀប​រឿង​ព្រៃឈើ ជាមួយ​​របប​​ខ្មែរ​​ក្រហម​​ទេ​ ព្រោះ​ខ្លាច​ខ្មាស​ខ្មោច​មេដឹកនាំ​នៃ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ​ពត​។​​

តាម​ពិត​ទៅ​ការ​សាង​ស​ង់​ស្ពាន ​ថ្នល់​ធំៗ​មួយ​​ចំនួន​ធំ​​គឺ​សុទ្ធ​តែ​បា​ន​មក​ពី​លុយ​ជំនួយ​ និង​កម្ចី​ពី​ប​រទេស​ទេ​ ដែល​ខុស​ពី​ព្រៃ​ឈើ​ដែល​ជា​រ​បស់​​ខ្លួន​ឯង​សោះ​​ មិនចេះ​ថែ​រ​ក្សា​ឲ្យ​បាន​គង់​វង្ស​។​​ ទាំង​នេះ ​មិន​មែន​មក​ពី​រាជ​រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​នយោបាយ​​ក្នុង​ការ​ការពារ​ព្រៃ ឈើ​ទេ ​គឺ​រាជ​រដ្ឋាភិបាល​មិន​បាន​បំពេញ​កាតព្វកិច្ច​គ្រប់គ្រាន់​ក្នុង​ការ​ថែរក្សា​ពៃ្រ​ឈើ​នោះ ​ដែល​​បណ្តាល​ឲ្យ​​មាន​គ្រោះ​មហន្តរាយ​ផ្សេងៗ​ដូច​សព្វ​ថ្ងៃ​នេះ និង​ពេល​អនាគត​៕

ចូល​រួម​ផ្តល់​យោ​បល់​តាម​រយៈ​ soprach.tong@phnompenhpost.com

What Next?

Recent Articles

10 Responses to "គណបក្ស​ប្រជាជន​មិន​ដែល​ប្រៀបធៀប​រឿង​កាប់​ព្រៃ​ឈើ​ជាមួយ​ខ្មែរ​ក្រហម​ទាល់​តែ​សោះ"

  1. អ្នកដែលបាននឹងកំពុងកាប់បំផ្លាញព្រៃឈើជិតអស់ទៅហើយនោះ តើ គេហ៊ានប្រៀបធៀប ជាមួយនឹងអ្នកដែលមិនបានកាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិតេយ្យ ដូចម្តេចទៅ ?

  2. Khmer Family says:

    បើមិនកាប់ព្រៃ តើបានដីឯណា ធ្វើស្រែ ធ្វើចំការ ហើយបើមិនបានធ្វើស្រែ ចំការ តើនឹងមានរឿងអ្វីកើតឡើង? អ្នកក្រុងបានអង្ករអីស៊ី?

  3. 18 Mars says:

    កាប់ដើមអស់ គាស់ឫសទៀតឲ្យតែមានគេទិញ

  4. នៅពេលដែលគ្មានទឹកភ្លៀង ឬ នៅ ពេលដែល មានទឹកជំនន់លិច តើ គេអាចធ្វើស្រែបានដោយរបៀបណាទៅ ហើយ ពេលនោះ សួរថា​តើអ្នកក្រុងឬ អ្នកស្រែ បានអង្ករហូបដែរ ឬទេ ? រយះពេលប៉ុន្មានខែកន្លងមកនេះ គ្រោះធម្មជាតី ដែល បំផ្លាញ ផ្ទះប្រជាជនរាប់រយខ្នង នឹងព្រមទាំងឆក់យកជីវិតមនុស្ស និងសត្វអស់មួយចំនួនទៀតនោះ តើ វាបណ្តាលមកពីអ្វី ?

  5. Khmer Family says:

    កម្មពៀ! កម្មពៀ! ទឹកជំនន់ រន្ទះបាញ់ ព្រះធរណីស្រូប ភ្លើងឆេះកាល នេះជាទំនាយព្រះពុទ្ធ កាលពីជាង២៥០០ឆ្នាំមុន កម្មពៀរបស់មនុស្សមកដល់ហើយ! ធ្វើបាបបានបាប ធ្វើបុណ្យបានបុណ្យ គួរធ្វើបុណ្យអោយបានច្រើន ដើម្បីឆ្លងអោយផុតពី​វាលវដ្តិ៏សង្សានេះ

  6. ahahaha wonderful CPP, wonderful more than 5 million Vietnam help Hunsen to vote, wonderful khmer hate khmer but help Youn.
    Hey Ah cheath help me to share your idea to support CPP to be Vietnam’s slaver.
    wonderful khmer lost land hahahaha I am very happy when Vietnam control khmer like khmer Groum thne Khmer have no time blame each other.
    wonderful Dech joooo os dey

  7. ks says:

    សូមគាំទ្រសម្តេចដេកជោរ ព្រោះបានធ្វើនយោបាយកាប់បំផ្លាញព្រៃឈើការពារភ្លើងឆេះព្រៃ។
    ព្រោះតាំងតែពីអស់ព្រៃឈើមក មិនដែលមានភ្លើងឆេះព្រៃទេមានតែខ្យល់ព្យុះបោកបក់បំផ្លាញ
    ផ្ទះប្រជាពលរដ្ឋ ពេលភ្លៀងខ្លាំងទឹកជនលិចភូមិស្រុក ហិនហោចស្រែចំការ។នេះហើយមេដឹកនាំ
    ដ៏មហាអស្ចារ្យខាងបំផ្លាញជាតិ។

  8. រិៈគន់ល្អ says:

    ជីវភាពខ្វះខាតជាកក្តាដែលនាំឲ្យប្រជាពរដ្ឋខ្មែរមើលឃើញតែមួយចំហៀង ឃើញគេធ្វើអ្វីបានរត់ធ្វើតាមគេ កាប់ព្រៃក៏កាប់និងគេទៅ បើមិនធ្វើអត់លុយចាយ មិនដែលមានគិតដល់ថា តើថ្ងៃស្អែកត្រូវធ្វើអ្វីទេ? គិតតែនៅ ថ្ងៃនេះបានអ្វីញុំា? កូនតូចឆ្លៀតឈឺទៀត មិនមានថៅកែណារកទៅកាប់ព្រែចំការទៀតទេ

  9. CPP loy 9... says:

    tver min la or min ban ka HunSen tver min kait ba a reing bom planh cheat
    pu kai 9 tai mdorng lmom deng kloun hery ( lok bong pnaik 1)

  10. kumrou says:

    មិនមែនអ្នកត្រូវរន្ទះបាញ់ជាអ្នកបំផ្លាញព្រៃឈើទេ ​កុំផ្តាសាគេ។មិនយូរទេ រន្ទះនឹងបាញ់ក្បាលអាអ្នកពូកែផ្តាសាគេម្តងហើយ ចាំតែមើលទៅអាក្អូន។