ព្រះមហាក្សត្រ​ជូនពរ​អោយ​មិត្តភាព​កម្ពុជា-ចិន​រីក​ចំរើន​ឥត​ឈប់ឈរ​

ព្រះមហាក្សត្រ ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេច​ម៉ែ​នរោត្តម មុនីនាថ សីហនុ​បាន​មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​ទាំងពីរ​បាន​ពេញ​ព្រះទ័យ​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់ទំនង​​ជា​មិត្តភាព និង​ជា​ប្រវត្តិសាស្ត្រ​ រវាង​កម្ពុជា​និង​ចិន ដែល​រីកចំរើន​ទៅ​មុខ​ឥត​ឈប់ឈរ។ នៅ​ក្នុង​ព្រះរាជសារ​អបអរសាទរ​ ប្រធានាធិបតី​ថ្មី​របស់​ចិន គឺ​លោក​ស៊ី ជីនពីង​ ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ក៏​បាន​ថ្លែង​អរគុណ​មេដឹកនាំ​របស់​ប្រទេសចិន​ដែល​នៅតែ​យក​ចិត្តទុក​ដាក់​ចំពោះ​ព្រះអង្គ​ទាំងពីរ​ ទាំង​ការគង់នៅ​ក្នុង​ដំណាក់​ប៉េកាំង និង​ការ​បន្ត​ពិនិត្យ​ព្រះរាជ​សុខភាព។

ថ្ងៃ ចន្ទ 01 មេសា 2013
ដោយ លាង ដឺលុច
RFI

ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ (© ចាន់ ស៊ីណា)

សេចក្តី​រាយការណ៍​របស់​ លាង ដឺលុច

(02:18)

នៅ​ក្នុង​ព្រះរាជសារ​មួយ​ផ្ញើ​ទៅ​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ចិន ​គឺ​លោក​ស៊ី ជីនពីង ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម សីហមុនី និង​សម្តេច​ម៉ែ មុនីនាថ សីហនុ​ ព្រះអង្គ​ទាំងពីរ​បាន​ធ្វើ​ព្រះរាជសំណេរ​រួមគ្នា​ប្រាប់មេដឹកនាំ​ចិន​រូបនេះ​ថា ព្រះអង្គ​បាន​ពេញ​ព្រះទ័យ​យ៉ាងខ្លាំង​ចំពោះ​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចិន​រហូត​ដល់​បច្ចុប្បន្ននេះ។ មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​ដែល​ព្រះអង្គ​មានព្រះរាជតំរិះថា នឹង​ឋិតឋេរ​ចីរកាល​តរៀងទៅ ប្រៀបបី​ដូច​ជា​ទន្លេ​ឡានឆាន និង​ទន្លេ​មេគង្គ​ដែល​ហូរ​ទៅមុខ​រហូត​មិន​ឈប់ឈរ​ឡើយ។

ព្រះអង្គ​បាន​មានព្រះរាជបន្ទូល​បែបនេះ ​នៅ​ក្នុង​ព្រះរាជសារ​មួយ​អបអរ​សាទរ​លោក​ស៊ី ជីនពីង ​ដែល​បាន​ឡើង​កាន់ដំណែង​ប្រធានាធិបតីរបស់​ប្រទេស​ចិន។ ព្រះរាជសារ​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ក្នុង​គេហទំព័រ​របស់​សម្តេច​ឪ​នរោត្តម សីហនុ។
 
ក្នុង​ន័យ​កោត​សរសើរ​មេដឹកនាំ​នៃប្រទេស​ចិន ព្រះ​មហាក្សត្រ​ខ្មែរ​និងសម្តេចម៉ែ​ ក៏​បានមាន​ព្រះរាជ​ឱង្កា​​​ផង​ដែរ​ រម្លឹក​ប្រាប់​លោក​ប្រធានាធិបតី​ចិនថា ថ្នាក់​ដឹកនាំគ្រប់ជំនាន់នៃ​រដ្ឋាភិបាល​ចិនបាន​ពង្រឹង​និង​ពង្រីក​រក្សា​យ៉ាង​ខ្ជាប់ខ្ជួន​ឥត​ងាក​រេ​នូវ​ចំណងមិត្តភាព មេត្រី​ភាព​ជា​ភាតរៈ​រវាង​ប្រជាជាតិ​និង​ប្រជាជន​ទាំងពីរ កម្ពុជា-​ចិន។ ចំណង​មិត្តភាព​នេះ​ដែល​បានកើត​ឡើង​តាំងពី​ឆ្នាំ​ ១៩៥៥​ ដោយ​សម្តេចឪ​នរោត្តម សីហនុ និង​អតីត​នាយករដ្ឋមន្ត្រី​ចិន លោក​ជូ អេនឡាយ។
 
នៅ​ក្នុង​ព្រះរាជសារ​ដដែលនោះ ​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ​មុនីនាថ សីហនុ​ដែល​ទើប​តែ​យាង​ពី​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង បាន​ធ្វើ​ព្រះរាជសំណេរ​ប្រាប់​លោក​ស៊ី ជីនពីង​ ថា ព្រះអង្គ​ទាំង​ពីរ​ក៏​ដូច​អតីត​ព្រះមហាវីរក្សត្រ​នរោត្តម សីហនុ ​ដែរ បាន​ចាត់ទុក​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​មិត្ត​ដ៏​ល្អ ​ស្មោះត្រង់ ឥត​កែប្រែ និង​ជា​មាតុភូមិ​ទី២​របស់​ព្រះអង្គ​ទាំង​ពីរ។
 
បើ​យោងតាម​ព្រះរាជសារ​ដដែល​នោះ មេដឹកនាំ​នៃ​ប្រទេស​ចិន​នៅ​តែ​ទទួល​ស្វាគមន៍​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ​ អោយ​គង់​នៅ​ក្នុង​រាជដំណាក់​ប៉េកាំង​បន្តទៀត ក៏​ដូច​ជា​ការ​ថ្វាយ​ការ​ពិនិត្យ​ព្រះរាជ​សុខភាព​​ថ្វាយ​ព្រះអង្គ​ទាំងពីរ។ ហើយ​ថា ព្រះអង្គ​នឹង​យាង​ទៅ​ទទួលការ​ពិនិត្យ​និង​ព្យាបាល​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ​តាម​កាល​កំណត់​នៃ​ក្រុម​គ្រូពេទ្យ​ចិន​ដ៏​ចំណានៗ។
 
គួរ​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​៦​មេសា​ខាង​មុខ​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ គ្រោង​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​របស់​កម្ពុជា​ទៅ​ទស្សនកិច្ច ​ក្នុង​ប្រទេស​ចិន ហើយ​លោក​ក៏​នឹង​ជួប​​សំណេះសំណាល​ជាមួយ​មេដឹកនាំ​ថ្មី​របស់​ប្រទេស​ចិន​ប្រជាមានិត៕

 

What Next?

Recent Articles

6 Responses to "ព្រះមហាក្សត្រ​ជូនពរ​អោយ​មិត្តភាព​កម្ពុជា-ចិន​រីក​ចំរើន​ឥត​ឈប់ឈរ​"

  1. លឹង្គនាគរាជ says:

    ចេះតែទ្រាំៗទៅអោយតែគេអោយវាំងនៅ ។គួរអោយអាណោចអាធម្មមែនស្តេចខ្មែរយើង ស្គាល់តែពេទ្យចិន ពេត្យខ្មែរឬយួនបារាំងអង់គ្លេអត់ចេះមើលទេ
    ខ្លាចគេដឹងអវះយវះក្នុងទេដឹង?។

  2. . says:

    បើអ្នកស្អប់រដ្ឋាភិបាលអ្នកជេទៅជេម៉ាអស់ដៃតែសំរាប់
    ព្រះមហាក្សក្រកំុអោយសោះ

  3. Cpp says:

    គួរអោយស្តាយណាស់ដីខ្មែរមិនជាប់ចិន  បើជាប់វិញព្រះកុរណាអោយចិនបាត់ហើយ។

    តែទោះជាហ៉ាងណាក៍ដោយ ស្តេចហ្សិនមិនឈ្មះស្តេចអាយទេ ។ 

  4. kadongchi says:

    Bravo! baby king of smher!!!

  5. ចេះតែលើកដៃសំពះសុំគេម៉ារស់ទៅបានហើយ មិនចាំបាច់ បើកព្រះនេត្រមើល រាស្ត្រខ្មែររងទុក្ខយ៉ាងម៉េចនោះទេ​។ ពឹតជាចោលម្សៀតមែន មានចំណេះដឹង គ្រាន់បើដែរ បែរជាមកសំងំរស់នៅយ៉ាងសុខស្រួលធ្វើរំភើយ ដោយមិនខ្វល់ពីជាតិនិងរាស្ត្រ បើទោះបីក្លាយជាយ៉ាងម៉េចក៏ដោយអោយតែអញ គង់នៅបានសោយសុខ ។

  6. *** says:

    ” Like father like son ” China and Noth Korea is best friend for million year !!!!!
    Ha ha. red king from sweet cucumber breed !!!

    SPM more experience to operate country to devoloped and all his sons to be exellence people ( Phd & Master degree difference sweet cucumber Opera dancer ).