លោក​​នាយករដ្ឋមន្ត្រី​​អំពាវនាវ​​ឲ្យ​​សកម្មជន​​គណបក្ស​​កាន់អំណាច​​អត់ធ្មត់​​ ក្នុង​​រដូវ​​បោះឆ្នោត​​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បាន​អំពាវនាវ​ផ្ទាល់មាត់​ទៅកាន់​សកម្មជន អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យបង្កើន​ការ​អត់ធ្មត់ ក្នុងពេល​ឃោសនា​បោះឆ្នោត ជា​ពិសេស​​ទៅលើ​ក្រុម​គណបក្ស​ប្រឆាំង ដែលលោកថា បានផ្តើម​យុទ្ធនាការ​រិះគន់​រូប​លោក និង​គណបក្ស​​ប្រជាជន​កម្ពុជា ដែលកំពុង​កាន់​អំណាច។ ជា​ការអំពាវនាវ ដែលលោក គល់ បញ្ញា ប្រធាន​អង្គការ ខុមហ្វ្រែល សង្ឃឹម​ថា ការបោះឆ្នោត​ជាតិ​នា​ខែកក្កដា​ខាង​មុខ នឹង​មិន​កើត​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ទេ។

ថ្ងៃ ចន្ទ 01 មេសា 2013
ដោយ លី ម៉េងហួរ
RFI

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សំណូមពរ​អោយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ធ្វើ​អំពើ​ល្អ​ជា​មួយ​ប្រជាជន​​ឲ្យ​បាន​ច្រើន (REUTERS/Samrang Pring)

សេចក្តីរាយការណ៍របស់​​ លី​ ម៉េងហួរ

(03:09)

ថ្លែងទៅកាន់​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ចន្ទនេះ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មានការ​អត់ធ្មត់ ក្នុង​ពេល​ដែល​លោក​ហៅ​ថា​យុទ្ធនាការ​បង្ខូច​​កេរ្តិ៍ឈ្មោះ និង​បំផ្លាញ​កិត្តិយស​មកលើ​រូបលោក និង​គណបក្ស​កាន់អំណាច ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ កាន់​តែ​ឡើង​កំដៅ។
ក៏ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់​ទៅកាន់​ក្រុម​អ្នកគាំទ្រ​គណបក្សកាន់​អំណាច​ឲ្យ​អត់ធ្មត់ កុំយក​កំហឹង​ទៅទល់​នឹង​កំហល់។
    ​
លោក គល់ បញ្ញា ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល យល់ឃើញ​ថា ការទប់​ស្កាត់​អំពើ​ហិង្សា​ខាង​នយោបាយ នៅពេល​បោះឆ្នោត ជា​ការទទួល​ខុសត្រូវ​របស់​រាជរដ្ឋាភិបាល​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់។ លោក គល់ បញ្ញា យល់ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ តែងតែ​មាន​ការទិតៀន​លើ​គណបក្ស​កាន់​អំណាច ដែលជា​ការបញ្ចេញ​មតិ។
 
យ៉ាងណា​ក៏ដោយ លោក គល់ បញ្ញា មើលឃើញ​ថា អំពើហិង្សា​ខាង​នយោបាយ​នៅពេល​បោះឆ្នោត ពី​មួយអាណត្តិ​ទៅ​មួយអាណត្តិ​ បាន​ថយចុះ ជាពិសេស​ការសម្លាប់​សកម្មជន​គណបក្ស​​​ប្រឆាំង ក៏ស្ទើរតែ​លែង​កើត​មាន ក្នុង​ការបោះឆ្នោត​សកល​ចុងក្រោយ​នេះ។ ប៉ុន្តែការ​គំរាម​កំហែង​តាម​ពាក្យសម្តី​ដោយផ្ទាល់​លើ​សកម្មជន​គណបក្សប្រឆាំង បន្ត​កើតមាន​នៅ​ឡើយ។
 
ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​កំពង់ឫស្សី ក្នុង​ឃុំ​ជីរោទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម​ នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​បាន​ផ្តាំផ្ញើ​ទៅកាន់​សមាជិក​​របស់​គណបក្ស​​​​ប្រជាជន​កម្ពុជា ជាពិសេស​ក្រុម​យុវជន ត្រូវខិតខំ​រៀន​​បង្កើន​សមត្ថភាព​ផ្ទាល់ខ្លួន ត្រូវ​​​ចៀសវាង​​​ពី​គ្រឿងញៀន គោរព​​ច្បាប់​​ចរាចរណ៍ និង​​ច្បាប់​ទម្លាប់។ ក្នុងនោះ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ក៏​ត្រូវ​ធ្វើ​អំពើ​ល្អ​ជា​មួយ​ប្រជាជន​​ឲ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​មកវិញ​នូវ​សន្លឹក​ឆ្នោត សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​នាយករដ្ឋមន្ត្រី នៅ​ព្រឹកមិញ ក៏បាន​ប្រកាស​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​​ហ៊ាន​ថ្កោលទោស​ការ​ទំលាក់​គ្រាប់បែក ​ការ​ឈ្លានពានរ​បស់​សហរដ្ឋអាមេរិក និងការ​ឈ្លានពាន​ពី​វៀតណាម​ខាងត្បូង ​ចំពោះ​ទឹកដី​កម្ពុជា​ ក្នុង​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧០៕

What Next?

Recent Articles

6 Responses to "លោក​​នាយករដ្ឋមន្ត្រី​​អំពាវនាវ​​ឲ្យ​​សកម្មជន​​គណបក្ស​​កាន់អំណាច​​អត់ធ្មត់​​ ក្នុង​​រដូវ​​បោះឆ្នោត​​"

  1. បើគណះបក្សកាន់អំណាចឬលោកហ៊ុន សែន នឹងមិនធ្វើអំពើហឹង្សា តើមាននរណាហ៊ានប្រព្រឹត្តទៅហ្ន ?

  2. neth hort says:

    *1/8@….
    *ការបោះឆ្នោត ដោយសេរី និង ត្រឹមត្រូវ នៅ កម្ពុជា និងមិន
    អាចប្រព្រឹត្តិទៅបានទេ ក្នុង ខែកក្ដា ឆ្នាំ ២០១៣ខាងមុខនេះពី
    ព្រោះក្រុម ឧក្រិដ្ឋជននៅតែជា ឧក្រិដ្ឋជន ពួកគេមិនអាចឲ្យ
    មានការផ្លាស់ប្ដូររបបឡើយ បើមានការផ្លាស់ប្ដូរ របបនោះ ពួក
    គេសុទ្ធតែជាអ្នកមានទោស ពីបទ ឧក្រិដ្ឋ ពលរដ្ឋ ទាំងអស់នឹង
    ដឹងពីបហ្ហានេះទាំងអស់គ្នា ដែលយើងបានឮ ̹បានឃើញ ̹បាន
    ដឹង̹ បានយល ̹ ទាំងអស់គ្នារួចមកហើយ……………។ល។

  3. សង្គមខ្មែរឥឡូវ ប្រៀបដូចជាមនុស្សដែលកំពុងផ្ទុកមេរោគអេដស៍អញ្ចឹង ! បើយើងមិនលេបថ្នាំពន្យាទេ

    ពិតជារស់មិនបានយូរទេ បើចៃដន្យអី ! ស្រាប់តែថ្ងៃក្រោយមានថ្នាំព្យាបាលនោះ យើងពិតជាសំណាងហើយ !

    ហាស ហាស បក្សសង្គ្រោះជាតិ អាចប្រៀបប្រដូចទៅហ្នឹងថ្នាំពន្យាការពារអាមេរោគដណ្តើមដីពីយួននិងសៀម

    បានដែរតើ ហាស ! ហាស! ពិតជាសមហេតុសមផលមែនទេ អា cheath ! ហាស ហាស !

  4. cheath says:

    គេមិនផ្លាស់ប្តូរមេដឹកនាំ មកពីដឹងថាហ៊ុន សែនជាមេល្អ មិនមែនថាប្តូររបបដូចអ្ហែងអញ្ចឹងទេអាល្ងង់ neth hort
    ប្តូររបប លុះត្រជាការដណើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារ តោះតាមបែបយោធាក្តី ស៊ីវិលក្តី
    នេះបានគេហៅថាដូររបប អាល្ងង់
    ដូច្នេះ បើវាអក្រក់ដូចអាកំណើតឆ្កែ អ្ហែងថានោះ គេមិនបោះឆ្នោតអោយ Cpp ឈ្នះ អោយហ៊ុនសែន
    ធ្វើនាយករដ្ឋមន្ត្រីទេ អាឡឺកឺ neth hort

  5. ភ្នំ says:

    ជាតិជាមនុស្សល្ងង់លុងនឹងអំណាច មិនអាចផ្ដូរយកអ្វីដែលជាផលប្រយោជន៏ល្អជូនប្រជារាស្រ្ដខ្លួនបាន
    ទេ។​

  6. chourn says:

    ឮចំនុចអត់ធ្មត់នឹកឃើញពីរឿងគួឲ្យអស់សំណើចមួយគឺរឿងព្រះសង្ឃខន្តីញោម។ ព្រះសង្ឃអង្គនោះ ឃើញប្តីប្រពន្ធមួយគូរកំពុងតែទាស់គ្នាហើយក៍ចូលទៅអន្តរាគមន៍ប្តីប្រពន្ធនោះដោយទូន្មានថាសូម អ្នកទាំងសងខាងមេត្តាខន្តីញោម រំពេចនោះស្រាប់តែខាងភាគីទំនាស់ជាប្រពន្ធបានគប់ស្បែកជើង ទៅលើភាគីខាងប្តីស្រាប់តែមិនត្រូវប្តីបែរជាផ្លាតទៅត្រូវព្រះកេះរបស់ព្រះសង្ឃរំពេចនោះព្រះសង្ឃ បានខឹងយ៉ាងក្លាំងក៍ស្រែករកកូនសិស្សលោកថា កូនសេកកូ​​នសេប្រញាប់មកកាន់ស្រាក់បាយឲ្យអាត្មា អាត្មាចូលទៅវ៉ៃក្បាលមីចុយម្រាយហ្នឺងឥឲ្យបែកម្តងមើល។ ដូច្នេះរឿងខន្តីតើអាចទៅរួចដែរឬទេ?