សហជីព​ហៅ​បទបញ្ជា​រដ្ឋាភិបាល​ថា​ជា​ការ​ហាម​បញ្ចេញ​មតិ​តវ៉ា

បទបញ្ជា​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន ៧​ចំណុច មាន​ខ្លឹមសារ​ជា​រួម ដើម្បី​អន្តរាគមន៍ បង្ការ ទប់ស្កាត់ ដោះស្រាយ និង​តម្រង់​ទិស​ការ​អនុវត្ត​សិទ្ធិ​ធ្វើ​កូដកម្ម​ឲ្យ​ស្រប​តាម​ច្បាប់​ការងារ និង​ការ​អនុវត្ត​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

ដោយ កែវ និមល
2013-04-01
RFA


ស្តាប់សំឡេង ថតសំឡេង

កម្មករ​រោងចក្រ​ស្បែក​ជើង​មែកណេតធ៍ ហ៊្វូតវែរ (Magnate Foot Wear) សាខា​ទី១ ធ្វើ​កូដកម្ម​បិទ​ផ្លូវ នា​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៣។

កម្មករ​រោងចក្រ​ស្បែក​ជើង​មែកណេតធ៍ ហ៊្វូតវែរ (Magnate Foot Wear) សាខា​ទី១ ធ្វើ​កូដកម្ម​បិទ​ផ្លូវ នា​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៣។ RFA/Ouk Savborey

ប្រធាន​សហជីព​កម្មករ​មួយ​ចំនួន​បាន​ហៅ​បទបញ្ជា​របស់​រដ្ឋាភិបាល​នោះ​ថា ជា​ការ​ហាម​បញ្ចេញ​មតិ តវ៉ា និង​ថា អាជ្ញាធរ​ថ្នាក់ក្រោម​អាច​ប្រើ​ជា​លេស​ដើម្បី​បង្ក្រាប​ការ​ធ្វើ​កូដកម្ម និង​បាតុកម្ម​របស់​កម្មករ​ធ្វើការ​តាម​រោងចក្រ​សហគ្រាស។

អ្នកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ​កម្ពុជា បាន​ហៅ​បទបញ្ជា​លេខ ០៣ប.ប. នោះ​ថា មាន​គោលដៅ​បិទ​សិទ្ធិ​សេរីភាព​កម្មករ​រោងចក្រ​កាត់ដេរ និង​បង្ក​ឱកាស​ឲ្យ​អាជ្ញាធរ​តាម​បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ៖ «ក្នុង​បទបញ្ជា​នោះ​ដាក់​ពិន័យ​តឹងតែង​ពេក ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​តវ៉ា​រឿង​អី​សោះ។ ចង់​ឲ្យ​ថា រដ្ឋាភិបាល​និយាយ​ម៉េច អ្នក​ទាំង​អស់​គ្នា​ត្រូវ​តែ​ធ្វើ​តាម​គាត់​តែម្ដង»។

ចំណែក​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា មាន​យោបល់​ថា បទបញ្ជា​នោះ​មាន​ចំណុច ២​សំខាន់ គឺ​ទី​១ វា​ជា​ការ​ណែនាំ​មួយ​ឲ្យ​កម្មករ និង​ថៅកែ​រោងចក្រ​ដោះស្រាយ​ទំនាស់​គ្នា​តាម​នីតិវិធី​ច្បាប់​ដែល​បាន​កំណត់។ តែ​ម៉្យាង​ទៀត​នោះ គឺ​ធ្វើ​ឲ្យ​ភាគី​កម្មករ​ដែល​ជា​ភាគី​ទន់​ខ្សោយ​មិន​អាច​ឈ្នះ​ថៅកែ​រោងចក្រ​បាន​ឡើយ ទាំង​ការ​តវ៉ា​តាម​ផ្លូវ​ថ្នល់ និង​ការ​តវ៉ា​តាម​ផ្លូវ​ច្បាប់​នៅ​តុលាការ។

លោក អាត់ ធន់៖ «ឧទាហរណ៍​គេ​យក​បទបញ្ជា​នេះ​ដើម្បី​បង្ក្រាប ឬ​ក៏​អនុវត្ត​ទៅ​ហើយ វា​ប៉ះពាល់​ដល់​អ្នក​ទន់​ខ្សោយ គឺ​កម្មករ។ ហេតុ​អី​បាន​ជា​ខ្ញុំ​និយាយ​ដូច​នេះ ដោយសារ​បទបញ្ជា​មួយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ហែ​អី​ទេ។ ប៉ុន្តែ​ជួនកាល​រឿង​កម្មករ​នោះ​គាត់​ត្រូវ​គេ​រំលោភ ធ្វើ​ឲ្យ​ពួក​គាត់​ជា​អ្នក​រង​គ្រោះ នៅ​ពេល​គាត់​តវ៉ា​ត្រូវ​គេ​បង្ក្រាប​ទៀត»។

រី​ឯ​លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​មាន​យោបល់​ថា ការ​ប្រកាស​បទបញ្ជា ០៣ប.ប. នេះ បាន​កើត ដោយសារ​អាជ្ញាធរ​ខ្លាច​មាន​សហជីព​តំណាង​កម្មករ​មួយ​ចំនួន​តវ៉ា​ធំ ដោយសារ​មិន​យល់​ព្រម​តាម​ចំនួន​ប្រាក់ខែ​គោល ៨០​ដុល្លារ ដែល​សហជីព​មួយ​ចំនួន​ថៅកែ​រោងចក្រ និង​តំណាង​រដ្ឋាភិបាល​បាន​សម្រេច​រួច​ទៅ​ហើយ​នោះ៖ «ខ្ញុំ​គិត​ថា បទបញ្ជា​នោះ​ដើម្បី​រាំង​ស្កាត់​សហព័ន្ធ​សហជីព​មួយ​ចំនួន​ដែល​មិន​ពេញ​ចិត្ត ការ​សម្រេច​ឡើង​ប្រាក់ខែ​កន្លង​ទៅ​របស់​សហព័ន្ធ​មួយ​ចំនួន​ជាមួយ​រដ្ឋាភិបាល​នោះ»។

ចំពោះ​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វិញ មាន​យោបល់​ថា បទបញ្ជា​នោះ​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ឡើយ ហើយ​បទបញ្ជា​របៀប​នេះ​មិន​មែន​មាន​ជា​លើក​ទី​១ នោះ​ទេ៖ «ខ្ញុំ​ឃើញ​បទបញ្ជា​នេះ​ជាមួយ​បទបញ្ជា​ផ្សេងៗ​ទៀត។ សម្រាប់​ខ្ញុំ​គឺ​គិត​ថា អត់​មាន​ប្រសិទ្ធភាព​ទេ។ ហេតុ​អី​បាន​ជា​ខ្ញុំ​និយាយ​អ៊ីចឹង? ដោយសារ​រដ្ឋាភិបាល​អត់​សមត្ថភាព​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ដោះស្រាយ​ឲ្យ​កម្មករ និង​កម្មាការិនី។ ធ្វើ​រាប់​ពាន់​បទបញ្ជា​ទៀត​ក៏​អត់​បាន​ការ​ដែរ ពីព្រោះ​កម្មករ​ធ្វើ​កូដកម្ម និង​បាតុកម្ម ដោយសារ​ថៅកែ​រំលោភ​កេង​ប្រវ័ញ្ច​ពី​ពួក​គាត់។ អ៊ីចឹង​រដ្ឋាភិបាល​ចេះ​តែ​ចេញ ហើយ​បទបញ្ជា​តែ​ចុង​ក្រោយ គឺ​អត់​បាន​ការ»។

ខ្លឹមសារ​សង្ខេប​ចំណុច​ទាំង ៧ នៃ​បទបញ្ជា​លេខ ០៣ប.ប. របស់​រដ្ឋាភិបាល​នោះ​មាន​ដូច​តទៅ៖

ទី​១ ក្រសួង​មាន​សមត្ថកិច្ច​ទាំង​អស់​ដែល​ធ្វើ​ការងារ​ទាក់ទង​ជាមួយ​កម្មករ​នៃ​រោងចក្រ​កាត់ដេរ និង​អាជ្ញាធរ​តាម​មូលដ្ឋាន និង​កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ឲ្យ​ពង្រឹង​ច្បាប់​ស្ដីពី​ការងារ ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ខិតខំ​ដោះស្រាយ​រាល់​វិវាទ​ការងារ​តាម​នីតិវិធី​ច្បាប់ តាំង​ពី​ពេល​ចាប់​ផ្ដើម​ដំបូង​ចៀសវាង​ការ​អូស​បន្លាយ​ពេល​វេលា​ដែល​នាំ​ឲ្យ​បញ្ហា​រាលដាល​ធំ។ ក្នុង​ករណី​មិន​អាច​ដោះស្រាយ​បាន ត្រូវ​ចាត់​វិធានការ​រក្សា​សណ្ដាប់ធ្នាប់ និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

ទី​២ ថៅកែ​រោងចក្រ​ត្រូវ​គោរព និង​អនុវត្ត​ច្បាប់ យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​លក្ខខណ្ឌ​ការងារ​សុវត្ថិភាព អនាម័យ សន្តិសុខ​ការងារ គោរព​សិទ្ធិ​ស្រប​ច្បាប់​របស់​សហជីព និង​សហការ​ល្អ​ជាមួយ​សហជីព​ដែល​មាន​ភាព​តំណាង​បំផុត។ ក្នុង​ករណី​មាន​វិវាទ​កើត​ឡើង ត្រូវ​ផ្ដល់​ព័ត៌មាន​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ចាត់​តំណាង​ស្រប​ច្បាប់​ចូល​រួម​ចរចា និង​ដោះស្រាយ​ដោយ​សន្តិវិធី។ ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​នីតិវិធី​ឡុកអៅ។

ទី​៣ អង្គការ​សហជីព​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​អនុសញ្ញា​លេខ ៨៧ និង ៨៩ របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ខាង​ការងារ​ស្ដីពី​សេរីភាព​សហជីព និង​ការ​ចរចា​អនុសញ្ញា​រួម គោរព​តាម​ច្បាប់​ការងារ។ ពេល​វិវាទ​កើត​ឡើង ត្រូវ​ព្យាយាម​ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព ចុង​ក្រោយ​បើ​ភាគី​ណា​មួយ​មិន​សុខ​ចិត្ត ត្រូវ​ប្ដឹង​ទៅ​តុលាការ និង​គប្បី​ចៀសវាង​ជា​អតិបរមា​នូវ​ការ​ធ្វើ​កូដកម្ម និង​បាតុកម្ម។

ទី​៤ កម្មករ​កម្មការិនី​ត្រូវ​គោរព​ច្បាប់​ចូល​រួម​រក្សា​ភាព​សុខសាន្ត សាមគ្គីភាព​នៅ​កន្លែង​ធ្វើ​ការ ចាត់​ទុក​រោងចក្រ​សហគ្រាស​ជា​ឆ្នាំង​បាយ​រួម​របស់​កម្មករ និង​ថៅកែ​រោងចក្រ។

ទី​៥ អាជ្ញាធរ​រាជធានី ខេត្ត ត្រូវ​រៀបចំ​បង្កើត និង​ពង្រឹង​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា​នៅ​ថ្នាក់​រាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី​ចាត់​វិធានការ​ទប់ស្កាត់​ដោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា​ករណី​កូដកម្ម បាតុកម្ម។

ទី​៦ កងកម្លាំង​នគរបាល​ជាតិ កងរាជអាវុធហត្ថ និង​កម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចាត់​វិធានការ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ ប្រឹងប្រែង​រាំង​ខ្ទប់​អំពើ​ហិង្សា ការ​បិទ​ផ្លូវ​សាធារណៈ ការ​គប់ ឬ​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ទ្រព្យ​សម្បត្តិ​ឯកជន ការ​រារាំង​មធ្យោបាយ​ដឹក​ជញ្ជូន​ទំនិញ​របស់​រដ្ឋ ឬ​ឯកជន ការ​ចាក់​សោ​បង្ខាំង​មនុស្ស ការ​បង្ក​របួស​ស្នាម ការ​គំរាម​កំហែង​កម្មករ​មិន​ឲ្យ​ចូល​ធ្វើការ។ល។ និង ។ល។ ក្នុង​ករណី​មាន​អំពើ​ហិង្សា​ត្រូវ​ចាត់​វិធានការ​តាម​នីតិវិធី កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

ទី​៧ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា ត្រូវ​ដឹកនាំ​សម្របសម្រួល​ជាមួយ​ក្រសួង​នានា ដើម្បី​អនុវត្ត​បទបញ្ជា​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្រ្តី​រដ្ឋាភិបាល ដើម្បី​ធ្វើ​អត្ថាធិប្បាយ​លើ​បទបញ្ជា ០៣​ប.ប នោះ​បាន​ឡើយ នៅ​ថ្ងៃ​ទី​៣១ មីនា។

ប្រភព​ឯកសារ​សហជីព​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា មាន​កម្មករ​កាត់​ដេរ​ប្រមាណ ៦០​ម៉ឺន​នាក់ ធ្វើ​ការ​តាម​រោងចក្រ​ចំនួន ៤០០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

7 Responses to "សហជីព​ហៅ​បទបញ្ជា​រដ្ឋាភិបាល​ថា​ជា​ការ​ហាម​បញ្ចេញ​មតិ​តវ៉ា"

  1. វាគ្មានអីដែលថាមិនដើរតាមគំរូចិន និងយួនទេ នៅពេលនេះ ។ ប៉ុន្តែ ចិននិងយួន គេគ្រាន់បើជាង ថ្វីត្បិត តែមានការរឹតបន្តឹងសេរិភាពមែន ប៉ុន្តែគេមានគោលការណ៏ នយោបាយច្បាស់លាស់ក្នុងការលើកតំកើងជីវាភាពប្រជាជនគេអោយកាន់តែប្រសើរឡើង ។ តែនៅស្រុកខ្មែរ ការបែងចែកឥទ្ធិពលរវាងកម្មករនិង ពួកនយោជិកវីញនោះ គ្មានភាពស្មើរគ្នានោះឡើយ គឺខុសស្រឡះប្រៀបបានមេឃនិងដី ។

  2. JML says:

    អើយ ! អាខួរឆ្កែផ្កាប់មុខអ្នកលេងពងក្ត ហែងនិយាយហ្នឹងមានអីសំអាងហា?
    ចុះឥឡូវហែងមិនឃើញប្រជាជនមានការរីកចំរើនទេអាអី? មានអីៗគ្រប់យ៉ាង និងកំពុងឈានទៅមុខ
    មិនដូចនយោបាយបោកប្រាស់ដូចពួកមេអាឆ្កែអស់ឯងនោះទេ បានតែពីព្រុស

  3. ឈានទៅមុខតែពូកអាប៉ុន្មានក្បាលប៉ុណ្ណោះ តែសំរាប់កម្មករនៅតែដើរថយក្រោយជានិច្ច ដឹងទេ អាសំរាម ។

  4. Kobe says:

    បងអ្នកលេងគួរមានគំនិតបើកទូលាយបន្តិចនឹងយល់ហើយ

  5. cheath says:

    វាចេះយល់អីវា ខួរក្បាលវាអន់ឆ្កែ តេក្រអូមមាត់វាឆ្កែហ្នឹង ភ្នែកវារាល់ថ្ងៃនៅឋាននរកឯណោះ !

  6. JML says:

    អាអ្នកលេងក្តហៅអាអត់ឈ្មោះ ហៅអាចុចអាចម៏ក្តាប់ផ្កាប់មុខមិនរួចពីអាចម៏ឆ្កែ អាខួររលួយអាចម៏
    មានខួរក្បាលឯណាទៅគិតដល់ចំនុចដែលរដ្ឋាភិបាលបានធ្វើសព្វថ្ងៃនោះ? វាមិនបានមើលផង ព្រោះ
    វាបានតែពីព្រុសបិទភ្នែកហ្នឹង អញ្ចឹងទេ បងប្អូនកុំប្រកាន់វាអី តែបើជួបវាជួយសុទពីជើងឲ្យខ្ញុំផង៕
    នៅមានទៀត សូមរងចាំទស្សនាភាគបន្ត

  7. ប្អូនKobe ចិត្តបងពឹតជាមិនចង្អៀតនោះទេ បងយល់ពីន័យដែលប្អុននិយាយ។