I​C​J​ ថា នឹង​ បន្ត​​ផ្ទាល់​​តាម​​អន​​ឡា​ញ ពី​​សវនាការ​ សំណុំ​រឿង ប្រាសាទ​​ព្រះ​វិហារ​

​តុលាការ​អន្តរជាតិ (ICJ) បាន​ប្រកាស​ឲ្យដឹង​ថា នឹង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​សវនាកា​រលើ​សំណុំរឿង​ប្រាសាទ​ព្រះ​វា​ហា​រ រវាង​ប្រទេស​កម្ពុជា​និង​ថៃ ថ្ងៃទី​១៥-១៩ ខែ មេសា ឆ្នាំ​២០១៣ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។​

បុប្ផានី
Monday 01 April 2013
The Free Press Magazine

អគារICJ ដែល មានទីតាំង នៅទីក្រុងឡាអេ ប្រទេសហូឡង់

អគារICJ ដែល មានទីតាំង នៅទីក្រុងឡាអេ ប្រទេសហូឡង់

ICJ បានលើកឡើង តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ កាលពី​ចុង​សប្ដាហ៏​កន្លងទៅ​នេះ​ថា តុលាការ​នឹង​ផ្សាយ​បន្ត​ផ្ទាល់ សវនាការ​ចោទសួរ រវាង​ប្រទេស​ទាំង​ពីរ នៅលើ​គេហទំព័រ​របស់ខ្លួន (www.icj-cij.org) និង នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍​អន​ឡា​ញ (http://webtv.un.org) ។​

ICJ បាន​បន្ត​ឲ្យដឹងថា បើ​អ្នក​ចង់​ដឹង​ពី​ដំណើរការ​សវនាការ​នេះ អាច​ស្តាប់​វីដេអូ​ថត​ទុក នៅលើ​គេហទំព័រ (http://webtv.un.org/meeting-events/) តុលាការ ICJ នៅ​ទីក្រុង​ឡាអេ នឹង​បើក​សវនាកា​រលើ​សំណុំរឿង​ប្រាសាទព្រះវិហារ នៅ​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣ ។​

​គួរបញ្ជាក់​ថា ក្រោយ​ឆ្នាំ​១៩៦២​ដែល​ICJ​បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះក្ដី​ជា​ម្ចាស់​ប្រាសាទ​ព្រះវិហារ ដ៏​ចំណាស់​របស់ខ្លួន គឺ​ទើបតែ​នៅ ឆ្នាំ​២០០៨ ប៉ុណ្ណោះ ដែល​បញ្ហា​ត្រូវ​បាន​ថៃ​សើរើ​ឡើងវិញ ខណៈ​ដែល​កម្ពុជា​បញ្ចូល​ប្រាសាទ​នេះ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។ ការទាមទារ​ប្រាសាទ​និង ចំណែក​ដី នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ទាំងនេះ​បាន​ក្លាយជា​បញ្ហា​ដែល​នាំ​ទៅរក​ការ​ប្រឈម​ដាក់គ្នា​ដោយ​អាវុធ ដែល​ធ្វើឲ្យ​ភាគី​ទាំងសង្ខាង​ស្លាប់​។ ហើយ​នៅ​ដើមឆ្នាំ​២០០៩ កម្ពុជា​បាន​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​ICJ ដើម្បី​ឲ្យមាន​ការបកស្រា​យ​សាលក្រម​ឆ្នាំ​១៩៦២ នោះ​។​

​ភាគី​កម្ពុជា​និង​ថៃ បាន​ប្រកាស​រួច​ហើយ​ពី​ការរក្សា​ភាពនឹងន៎ មិន​ចល័ត​ទ័ព នៅតាម​ព្រំដែន​ដែល​មាន​ជម្លោះ អំឡុង​តុលាការ​ធ្វើការ​ជំនុំជម្រះ​នោះ​៕

What Next?

Recent Articles

3 Responses to "I​C​J​ ថា នឹង​ បន្ត​​ផ្ទាល់​​តាម​​អន​​ឡា​ញ ពី​​សវនាការ​ សំណុំ​រឿង ប្រាសាទ​​ព្រះ​វិហារ​"

  1. លឹង្គនាគរាជ says:

    អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខខ្លា។

  2. Ratha says:

    .មិនថាលោកប្រមុខការទូត ប្រធានគណកម្មាធិការព្រំដែនឬអកជំនាញច្បាប់
    តែងតែអះអាងជាញយៗ ថា ខ្មែរយើងនឹងទទួលជោគជ័យជាមិនខានលើការ.
    សម្រេចរបស់តុលាការ ICJ ចុះបើសៀមគេទទួលជ័យជំនះវិញ តើខ្មែរយើងមាន.
    វិធានការសម្រាប់ដោះស្រាយបញ្ហានេះយ៉ាងណាទៅ? ឬមួយក៏ចុះចាញ់គេយ៉ាងស្ងប់ស្ងាត់។

  3. ម៉ែ អា Cheath says:

    Ratha @ បើខ្មែរយើងចាញ់វិញ នោះ ហ៊ុន សែន ប្រាកដជាដាច់ក្បាលជាមិនខានទេ ។ ព្រោះ លោក ហ៊ុន សែន បាននិយាយហើយថា មិនធ្វើអោយបាត់បង់ដឺខ្មែរ សូម្បី តែ ១ml .