នាព្រឹកថ្ងៃអង្គារនេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលកោះពេជ្រ នាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវជាសា ធារណៈ ដល់បណ្ដាគណបក្សនយោបាយទាំងអស់ រៀបចំស្លាកយីហោសម្រាប់ឃោសនារបស់ខ្លួនឲ្យបានរឹងមាំ ។ ជាការអំពាវនាវខណៈដែលកន្លងមកបក្សនយោបាយមួយចំនួន ជាពិសេសកណបក្សប្រឆាំងបានចោទប្រកាន់ការដួលរលំ ស្លាករបស់ខ្លួនដោយសាមាជិកបក្សកាន់អំណាច ។
Tuesday 02 April 2013
The Free Press Magazine
ជាមួយគ្នាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ការឃោសនាស្វែងរកសម្លេងឆ្នោតនាពេលខាងមុខគឺឈរនៅលើបរិយាកាសស្មើភាពគ្នា និង យុត្តិធម៌ ។ ដោយលោកបានប្រាប់ទៅក្រុមសត្ថកិច្ច ឲ្យរក្សាការពារសណ្ដាប់ធ្នាប់ធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តនទៅដោយរលូន ចៀ ស វាងការ លាបពណ៌ បង្កាច់បង្ខូចគ្នា ។
ក្នុងនោះលោក នាយករដ្ឋមន្ត្រីក៏បានលើកមកអត្ថាធិប្បាយផងដែរ ពីសេចក្ដីសម្រេចរបស់មហាសន្និបាតបក្សប្រជាជនកាលពីពាក់កណ្ដាលខែមីនា ទាក់ទងកា រ តម្លើងប្រាក់ខែដល់មន្ត្រីរាជការ ដែលថាចាប់ពីអាណ្តតិក្រោយទៅការតម្លើងប្រាក់ខែត្រូវធ្វើតាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។ ពោលគឺមិនអនុវត្តន៏តាមគោ ល ការតម្លើង២០ភាគរយ ដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំនោះទៀតទេ ។ ចំណែករឿងតម្លើងប្រាក់ខែគោលដ៏ចម្រូងចម្រាសដល់កម្មករ ត្រូវបានលោក នា យ ក រដ្ឋមន្ត្រី លើកឡើងថា នឹងមានការពិភាក្សាគ្នាជាលក្ខណត្រីភាគីនាពេលក្រោយ ៕

អបអរសាទរ សម្តេចនាយករដ្ឋមន្រ្តីដែលបានសន្យា ដំឡើងប្រាក់ខែដល់មន្រ្តីរាជការតាមកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ នេះជាដំណឹងដ៏រីរាយមួយ និងលើកទឺកចិត្តដល់មន្រ្តីរាជការ គ្រប់ស្រទាប់ឋានានុក្រម អោយខិតខំបំរើប្រទេសជាតិអស់ពីចិត្តពីថ្លើម
«ប្រសិនបើអ្នកស្រឡាញ់ បើអ្នកអាណិត បើអ្នកអរគុណ និងបើអ្នកជឿជាក់លើហ៊ុន សែន សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា»។