បញ្ហាកាប់បំផ្លាញព្រៃឈើនៅខេត្តរតនគិរី គឺជាប្រធានបទសំខាន់ដែលមជ្ឈដ្ឋានសាធារណៈចាត់ទុកថាជាទង្វើប៉ះពាល់ធនធានធម្មជាតិ ជាទ្រព្យសម្បត្តិជាតិមិនអាចកាត់ថ្លៃបាន និងបង្កឲ្យកើតមានផលប៉ះពាល់ផ្នែកបរិស្ថានដ៏ធ្ងន់ធ្ងរ។
ដោយ រដ្ឋា វីសាល
2013-04-02
RFA

គ្រឿងចក្រក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ឈូសឆាយព្រៃឈើសហគមន៍នៅភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១២។ Adhoc
មានចម្ងល់ជាច្រើន ចោទសួរថា ហេតុអ្វីបានជាមន្ត្រីអាជ្ញាធរមូលដ្ឋានក្រសួងពាក់ព័ន្ធ និងជាពិសេស ប្រមុខរាជរដ្ឋាភិបាលមិនអាចទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើនេះបាន?
គ្មានអ្វីអាចប្រកែកបានទេថា ព្រៃឈើនៅខេត្តរតនគិរី មិនបានបំផ្លាញ។ អ្នកដែលធ្លាប់បានរស់នៅខេត្តរតនគិរី ពីឆ្នាំ២០០១ រហូតមកទល់ឆ្នាំ២០១៣ ពិតជាបានដឹងប្រាកដណាស់ថា ព្រៃឈើពាក់កណ្ដាលព្រៃស្រោង និងព្រៃស្រោង បានបាត់បង់អស់ជាច្រើន បើប្រៀបធៀបទៅនឹងព្រៃឈើដែលមានមុនឆ្នាំ២០០១ នៅក្នុងខេត្តនេះ។ គេពិតជាទទួលស្គាល់ថា ព្រៃឈើច្រើនពាន់ហិកតារ ឬរហូតរាប់ម៉ឺនហិកតារ ត្រូវគេកាប់រានដើម្បីយកឈើ ឬយកដីធ្វើកសិកម្ម។
កាលពីឆ្នាំ២០១០ អភិបាលខេត្តរតនគិរី លោក ប៉ាវ ហមផាន ធ្លាប់បានមានប្រសាសន៍ទទួលស្គាល់នៅក្នុងកិច្ចប្រជុំថ្នាក់ខេត្តថា ដីចម្ការកៅស៊ូថ្មីៗជាង ៣ម៉ឺនហិកតារ នាពេលបច្ចុប្បន្ន បានមកពីការកាប់រានព្រៃឈើនៅក្នុងខេត្តនេះ។
ច្រើនឆ្នាំកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយ មានកាសែត វិទ្យុ ទូរទស្សន៍ បានចេញផ្សាយព័ត៌មានស្ដីពីសកម្មភាពកាប់ព្រៃឈើយកដី សកម្មភាពដឹកជញ្ជូនឈើ ឬការចាប់ខ្លួន និងការកាត់ទោសជនជាប់សង្ស័យក្នុងបទល្មើសព្រៃឈើ។ ជាពិសេស ករណីរកឃើញឧក្រិដ្ឋកម្មព្រៃឈើដ៏ធំមួយនៅតំបន់កន្ទុយនាគខេត្តរតនគិរី ជាដើម។ ទាំងអស់នេះ បានឆ្លុះបញ្ចាំងប្រាកដណាស់ថា ព្រៃឈើពិតជាត្រូវបានគេបំផ្លាញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្មានឆ្នាំកន្លងទៅនេះ លោកបានសារភាពជាសាធារណៈថា លោកមានកំហុសដែលមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបាន ហើយជាបន្តបន្ទាប់ លោកបានចេញបទបញ្ជា និងសេចក្តីណែនាំឲ្យមន្ត្រីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងអំពាវនាវឲ្យអង្គការក្រៅរដ្ឋាភិបាល ប្រជាពលរដ្ឋចូលរួមទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព និងព្រមានដាក់ទោសទណ្ឌចំពោះមន្ត្រីអាជ្ញាធរណាពាក់ព័ន្ធបទល្មើសព្រៃឈើ។
ទាក់ទិនបទល្មើសព្រៃឈើនេះ តើមានកត្តាសំខាន់ៗអ្វីខ្លះ ជាហេតុផលនាំឲ្យព្រៃឈើត្រូវបានកាប់បំផ្លាញ?
មុនឆ្នាំ២០០១ អត្រាប្រជាពលរដ្ឋរស់នៅខេត្តរតនគិរី មានត្រឹមតែជាង ៥ ទៅ ៦ម៉ឺននាក់ទេ ប៉ុន្តែរហូតមកទល់ឆ្នាំ២០១៣ តួលេខនេះកើតឡើងពី ៣ ទៅ ៤ដង។ តាមតួលេខរបស់អាជ្ញាធរ ខេត្តបច្ចុប្បន្នមានប្រជាពលរដ្ឋជាង ១៦ម៉ឺននាក់ មករស់នៅខេត្តដាច់ស្រយាលមួយនេះ។ អត្រាកើនឡើងចំនួនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពលរដ្ឋចំណាកស្រុកចូលមករស់នៅក្នុងខេត្តរតនគិរី ធ្វើឲ្យមានតម្រូវការដី។ ប្រជាពលរដ្ឋត្រូវការដីតាំងលំនៅឋានថ្មី ត្រូវការដីធ្វើស្រែចម្ការ ហើយនេះគឺជាមូលហេតុនាំឲ្យមានការកាប់រានព្រៃឈើយកដី។
កត្តាសំខាន់មួយទៀត គឺគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ជាពិសេសនយោបាយផ្តល់ដីសម្បទានសេដ្ឋកិច្ចរាប់ម៉ឺនហិកតារ ក៏ជាកម្មវត្ថុនៃការកាប់បំផ្លាញព្រៃឈើ ហើយជំនួសវិញជាចម្ការកៅស៊ូ និងចម្ការដំឡូង។ ថ្វីត្បិតគោលនយោបាយផ្តល់ដីសម្បទានសេដ្ឋកិច្ច ធ្វើឡើងសម្រាប់តែព្រៃរេចរឹល ក៏ប៉ុន្តែ ជាក់ស្តែងក្រុមសហគមន៍ជនជាតិដើមភាគតិចស្ទើរគ្រប់ស្រុក បានធ្វើការតវ៉ាថា ព្រៃសហគមន៍អភិរក្ស ឬក៏ព្រៃស្រោងគម្របព្រៃឈើ ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនសម្បទាន ហើយបន្ទាប់មកព្រៃមានតម្លៃទាំងនោះត្រូវគេឈូសឆាយកាប់ដុតរានចោលអស់ដើម្បីយកដី។
អំពើពុករលួយក៏ជាផ្នែកមួយនាំឲ្យព្រៃឈើត្រូវបាត់បង់ដែរ។ ជាក់ស្តែង យើងឃើញថា នៅតាមដងផ្លូវជាតិ ដងផ្លូវសំខាន់ៗតាមទីរួមខេត្ត ស្រុក ឃុំ សង្កាត់ ជាដើម សុទ្ធតែមានមន្ត្រីក្រុមសមត្ថកិច្ចបោះទីតាំងការិយាល័យ ឬប៉ុស្តិ៍ត្រួតពិនិត្យ។ ចំណែកនៅមូលដ្ឋាន មានអាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក ជាដើម មានតួនាទីឃ្លាំមើល បង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ចុះហេតុអ្វីបានជាបទល្មើសព្រៃឈើនៅតែអាចធ្វើទៅបាន? ចម្លើយគឺមន្ត្រីពាក់ព័ន្ធទំនងជាធ្វេសប្រហែស គ្មានសមត្ថភាព ឬក៏អាចឃុបឃិតទទួលលាភសក្ការៈ ឬសំណូក។
បើដូច្នេះ តើបទល្មើសព្រៃឈើពិតជាមិនអាចលុបបំបាត់បានឬយ៉ាងណា?
គ្មានអ្វីដែលថាមិនអាចនឹងចាត់វិធានការក្នុងបញ្ហានេះបានទេ ពីព្រោះចាប់ពីឆ្នាំ២០០២ មក ច្បាប់ព្រៃឈើត្រូវបានសភាអនុម័ត និងដាក់ឲ្យប្រើប្រាស់ជាធរមានហើយ។ ដូច្នេះ បញ្ហានៅត្រង់ថា តើរាជរដ្ឋាភិបាលមានចេតនាអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពឬយ៉ាងណា?
អ្វីដែលជាបញ្ហាប្រឈមចម្បងមួយរបស់ក្រុមសមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើ គឺខ្វះមធ្យោបាយសម្រាប់បំពេញភារកិច្ច។ នៅពេលដែលមធ្យោបាយ និងសម្ភារៈដែលជនល្មើសប្រើប្រាស់សម្រាប់បទល្មើសព្រៃឈើបច្ចុប្បន្នកាន់តែមានលក្ខណៈទំនើប មន្ត្រីកងកម្លាំងចុះបង្ក្រាបនៅមិនទាន់មានប្រព័ន្ធទាក់ទង ដូចជាទូរស័ព្ទ ឬវិទ្យុទាក់ទងសម្រាប់ផ្តល់សញ្ញាអោយបានគ្រប់គ្រាន់នៅឡើយ។ ក្រៅពីនេះ មន្ត្រីបង្ក្រាបខ្វះមធ្យោបាយធ្វើដំណើរ ដូចជារថយន្ត សាំង ប្រាក់បំពេញបេសកកម្មជាដើម។ ប្រសិនរាជរដ្ឋាភិបាលផ្តល់មធ្យោបាយបង្ក្រាបដល់ក្រុមសមត្ថកិច្ចបានគ្រប់គ្រាន់ រួមទាំងការរៀបចំប្រាក់បៀវត្សមន្ត្រីរាជការមានតុល្យភាពទៅលើចំណាយជីវភាពប្រចាំខែនោះបទល្មើសព្រៃឈើអាចនឹងទប់ស្កាត់បានច្រើន ដោយសារមន្ត្រីក្រុមសមត្ថកិច្ចមានឆន្ទៈបំពេញការងារដោយមិនព្រួយបារម្ភពីកង្វះជីវភាពរស់នៅក្នុងក្រុមគ្រួសារ។
ការលើកទឹកចិត្តដូចជាការផ្តល់អបហារណ៍ ឬរង្វាន់លើកទឹកចិត្តអ្នកចូលរួមបង្ក្រាប ឬទប់ស្កាត់បទល្មើសព្រៃឈើ ក៏ជាប្រការសំខាន់ដែលត្រូវតែបំពេញឲ្យបាន។ កន្លងមក រាជរដ្ឋាភិបាលបានចេញគោលការណ៍ផ្តល់ប្រាក់អបហារណ៍ចំពោះអ្នកបានចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ប៉ុន្តែជាក់ស្តែង គោលនយោបាយលើកទឹកចិត្តនេះ មិនត្រូវបានអនុវត្តន៍ ហើយបុគ្គលជាមន្ត្រីអាជ្ញាធរ បានគំរាមកំហែង ឬបំភិតបំភ័យ និងដាក់គំនាបទៅលើសហគមន៍អ្នកចូលរួមបង្ក្រាបបទល្មើសព្រៃឈើទៅវិញ។ ឧទាហរណ៍ជាក់ស្តែង ប្រធានសហគមន៍ភូមិកាំបាក់ ឃុំតឺន ត្រូវអភិបាលស្រុកដាក់លក្ខខណ្ឌឲ្យសហគមន៍ដកលោកចេញពីតំណែង ដោយសារលោកបានដឹកនាំសហគមន៍បង្ក្រាបបទល្មើសព្រៃឈើ និងប្ដឹងអាជ្ញាធរមូលដ្ឋានពីបទលក់ដីព្រៃឈើជាដើម។
បញ្ហាមិនដាក់ទោសទណ្ឌ ឬនិទ្ទណ្ឌភាព គឺជាកត្តាចាំបាច់ ដែលរាជរដ្ឋាភិបាលត្រូវតែធ្វើការកែទម្រង់ ពីព្រោះបច្ចុប្បន្ន អ្នកប្រព្រឹត្តបទល្មើសព្រៃឈើមួយចំនួនជាក្រុមគ្រួសារអ្នកមានអំណាច ឬអ្នកមានអំណាចក្នុងជួររាជរដ្ឋាភិបាល ដែលមន្ត្រីមានសមត្ថកិច្ចមិនហ៊ានអនុវត្តវិធានការច្បាប់ចំពោះអ្នកទាំងនោះ។ ប្រសិនបើហ៊ានកាត់សាច់ដំបៅរបស់ប្រមុខរាជរដ្ឋាភិបាលនោះ គឺជាមធ្យោបាយសំខាន់ដែលអាចនឹងព្យាបាលជំងឺមហារីកព្រៃឈើបានជាសះស្បើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សុំដាច់ធ្លាប់និយាយថា “ខឹងគោកុំវាយរទេះ ! បើខឹងមេភូមិ មេឃុំ សូមកុំខឹងហ៊ុន សែន
បើស្រឡាញ់ ហ៊ុន សែន អាណិត ហ៊ុន សែន ចូលចិត្ត ហ៊ុនសែន សូមបោះឆ្នោត អោយគណបក្ស
ប្រជាជន ” ។ នេះមានន័យថា មេភូមិ មេឃុំ ជាគោ ហើយសុំដាច់ជារទេះ ដូច្នេះមេភូមិ មេឃុំ ជាអ្នក
អូសសុំដាច់ បើអញ្ចឹង ” ចំណែកនៅមូលដ្ឋាន មានអាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក ជាដើម មាន
តួនាទីឃ្លាំមើល បង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ចុះហេតុអ្វីបានជាបទល្មើសព្រៃឈើនៅតែ
អាចធ្វើទៅបាន? ចម្លើយគឺមន្ត្រីពាក់ព័ន្ធទំនងជាធ្វេសប្រហែស គ្មានសមត្ថភាព ឬក៏អាចឃុបឃិត
ទទួលលាភសក្ការៈ ឬសំណូក។” នេះបញ្ជាក់អោយឃើញថា សុំដាច់គ្មានលិទ្ធភាព
ទប់ស្កាត់អាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក នោះទេ ព្រោះពួកគេជាគោ ហើយសុំដាច់ជារទេះ គឺគេអូស
សុំដាច់ អោយពុករលួយតែរហូតហ្នឹង ! ៕ បើប្រជាជនខឹងនិងអាជ្ញាធរភូមិ ឃុំ ហើយអាណិត
សុំដាច់ និង បោះឆ្នោតអោយCCP វាស្មើ នឹង បង្កើនអំណាចអោយអាជ្ញាធរភូមិ ឃុំរឹតតែបានដៃ
ប្រល័យខ្ទេចព្រៃឈើជាក់ជាមិនខាន នេះគេហៅថាទៅទាំងរទេះទៅទាំងគោ ។ បើសុំដាច់បាន
មើល Camnews នេះហើយសូមពិចារណាផង! ហើយកុំខឹង ព្រោះខ្ញុំ និយាយតាមតែសុំដាច់ទេ!!!!!
ដើរចុះដើរឡើងជាន់តែអាចមន៏ខ្លួនឯង ដូចឆ្កួតអញ្ចឹង អន់ជាងសិស្សថ្នាក់ទីប្រាំ ទៅទៀត។។។
តាមតួលេខ ដែលមានតម្កល់ នៅក្រសួងមហាផ្ទៃ គណបក្សនយោបាយសព្វថ្ងៃ មានចំនួន ៥០នេះ នៅពេលបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ គេមិនទាន់ដឹងច្បាស់ថា នឹងមានគណបក្សប៉ុន្មានចូលរួមនោះឡើយ ឯអង្គការក្រៅរដ្ឋាភិបាល(NGOs)វិញ ដែលមានចំនួនជាង ៣០០០នេះ តាមការពិតអង្គការ ដែលធ្វើសកម្មភាពសកម្ម គឺមានចំនួនតិចតួចបំផុត បើប្រៀបធៀបនឹងតួលេខចំនួន ៣០០០នោះ៕
បទអត្ថាធិប្បាយ ៖ តើលោក សម រង្ស៊ី ជាម្ចាស់លទ្ធិ ប្រជាធិបតេយ្យ នៅកម្ពុជាឬ?
*************************************************************************
ថ្មីៗនេះ វិទ្យុអាស៊ីសេរី ដែលជាវិទ្យុមាននិន្នាការ ប្រឆាំងរាជរដ្ឋាភិបាល កម្ពុជា បានធ្វើសេចក្តីរាយ ការណ៍ព័ត៌មាន មួយចំនួន ពាក់ព័ន្ធនឹងការ ចូល រួមរបស់ លោក សម រង្ស៊ី ក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ ដែលគ្រោងរៀបចំធ្វើ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
ក្នុងសេចក្តីរាយការណ៍ទាំងនេះ វិទ្យុអាស៊ីសេរីបានចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាប់មកលើរាជរដ្ឋាភិ បាល ថា បានរារាំងមិនឱ្យលោក សម រង្ស៊ី ចូលរួមការបោះឆ្នោត។ តាមរយៈសេចក្តីរាយការណ៍ទាំងនេះ ដែរ លោក សម រង្ស៊ី ដែលជាទណ្ឌិតគេចចេញពី សំណាញ់ច្បាប់បានអះអាងថា យុទ្ធ សាស្ត្រឈ្នះចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ គឺលោកនឹងមិនត្រឡប់មកកម្ពុជា ដើម្បីចូលរួមក្នុងការបោះឆ្នោត ដើម្បីឱ្យសហគមន៍ អន្តរជាតិ មិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត និងរាជរដ្ឋាភិបាលថ្មី។
លោក សម រង្ស៊ី ត្រូវបានតុលាការខេត្តស្វាយរៀង កាត់ទោសឱ្យជាប់ពន្ធនាការប្រមាណ ១២ ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោលព្រំដែន បទក្លែងបន្លំ ឯកសារផែនទី បទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មាន មិនពិត។ ប៉ុន្តែ លោក សម រង្ស៊ី មិនបានមកទទួលទោស តាមច្បាប់នោះទេ ។ ក្រោយប្រព្រឹត្ត បទល្មើសរួច លោក សម រង្ស៊ី បានរត់គេចចេញទៅក្រៅប្រទេស ដោយប្រើប្រាស់លិខិតឆ្លងដែន ប្រទេសផ្សេង ពីព្រោះលោកមានសញ្ជាតិពីរ។ ក្នុងបទវិភាគរបស់ខ្លួន វិទ្យុអាស៊ីសេរី បានចោទប្រកាន់រាជរដ្ឋាភិបាលថា បានរារាំងលោក សម រង្ស៊ី មិនឱ្យវិលត្រឡប់ម កកម្ពុជាវិញ ក្នុងហេតុផល នយោបាយ។ វិទ្យុនេះ ថែមទាំងបានចោទប្រកាន់ សម្តេច ហ៊ុន សែន និងគណប្សប្រជាជនកម្ពុជា ថា បានត្រួតត្រាស្ថាប័នជាតិគ្រប់វិស័យ រហូត ដល់ប្រព័ន្ធផ្សព្វផ្សាយ។
តើអ្វីទៅជាការពិត? ករណីរបស់លោក សម រង្ស៊ី ជាករណីផ្លូវច្បាប់សុទ្ធសាធ មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ។ លោក សម រង្ស៊ី បានប្រព្រឹត្តបទល្មើសជាក់ស្តែង ហើយត្រូវបានតុលាការកាត់ទោសតាមផ្លូវច្បាប់។ រដ្ឋធមនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់ថា អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ដូច្នេះ រាជរដ្ឋាភិបាលដែលជាអ្នកកាន់អំណាចនីតិប្រតិបត្តិ គ្មានសិទ្ធិ អ្វីទៅអន្តរាគមន៍តុលាការ ដើម្បីឱ្យលើកលែងការចោទប្រកាន់លោក សម រង្ស៊ី បាននោះទេ។ គេតែងតែស្នើឱ្យកម្ពុជាគោរពនីតិរដ្ឋ ប៉ុន្តែ គេមិនដែល ជំរុញឱ្យទណ្ឌិត សម រង្ស៊ី មកទទួលទោស តាមផ្លូវច្បាប់នោះទេ។
ជាការពិត គ្មាននរណាម្នាក់ហាមឃាត់លោក សម រង្ស៊ី មិនឱ្យវិលត្រឡប់កម្ពុជាវិញនោះទេ ប៉ុន្តែ លោក សម រង្ស៊ី ខ្លួនឯងទេ ដែលមិនត្រឡប់ មកកម្ពុជាវិញ ពីព្រោះលោកគេចចេញពីការទទួលខុសត្រូវចំពោះមុខច្បាប់។ រីឯការលុបឈ្មោះរបស់លោក សម រង្ស៊ី ចេញពីបញ្ជីអ្នកបោះឆ្នោត គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ធ្វើឡើងទៅតាមផ្លូវច្បាប់តែប៉ុណ្ណោះ។ មាត្រា៥០ ថ្មី នៃច្បាប់ស្តីការបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រ បានកំណត់ពីលក្ខខណ្ឌមួយចំនួន ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលក្នុងបណ្តាលក្ខខណ្ឌទាំងនោះ គឺមានលក្ខខណ្ឌ មួយកំណត់ថា មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ។ ចំណុចនេះហើយ ដែលលោក សម រង្ស៊ី ត្រូវបានលុបឈ្មោះចេញពីបញ្ជីអ្នកបោះឆ្នោត។
ជាមួយនឹងការប្រកាសគាំទ្រទណ្ឌិតដោយពុំផ្អែកលើមូលដ្ឋានច្បាប់ ក៏មានបរទេសមួយចំនួន បានចោទប្រកាន់មកលើស្ថាប័ន គ.ជ.ប. ក្នុងករណី នេះ ដែរ ពីព្រោះតែពួកគេមិនបានពិនិត្យមើលច្បាប់បោះឆ្នោតកម្ពុជាឱ្យបានច្បាស់លាស់។
មកដល់នេះ លោក សម រង្ស៊ី យល់ច្បាស់ណាស់ថា ទោះបីមាន ឬគ្មានរូបលោកក៏ដោយ ក៏ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅតែ ដំណើរ ការដែរ។ មនុស្សម្នាក់មិនមែនជាកត្តាកំណត់សម្រាប់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជានោះទេ។ ចំណុចនេះហើយ ដែល លោក សម រង្ស៊ី ពីមុនមកបានស្រែកថា នឹងមកចូលរួមការបោះឆ្នោត បានត្រឡប់ទៅជានិយាយថា លោកនឹងមិនត្រឡប់មកកម្ពុជា ដើម្បីចូលរួមក្នុងការបោះឆ្នោត ដើម្បីឱ្យសហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងរាជរដ្ឋាភិបាលថ្មី។
ហេតុអ្វីបានជា លោក សម រង្ស៊ី អះអាងបែបនេះនៅខណៈនេះ? លោក សម រង្ស៊ី បានដើរមកដល់ផ្លូវទ័លច្រកមួយ ដែលលោកត្រូវប្រឈម នឹងការ ពិតបីយ៉ាង ៖ ទី១ បើលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជា លោក សម រង្ស៊ី ត្រូវតែទទួលទោសតាមផ្លូវច្បាប់ ពីព្រោះ ច្បាប់ស្ថិតនៅពីលើ មនុស្សទាំងអស់នៅក្នុងសង្គម ហើយក៏គ្មានករណីពិសេសណាមួយ សម្រាប់ទណ្ឌិតរូបនេះដែរ។ ទី២ ទោះបីលោក សម រង្ស៊ី មាន ឬគ្មានវត្តមាន ក្នុងការបោះឆ្នោតក៏ដោយ ក៏មិនបានធ្វើឱ្យគណបក្សរបស់លោកមានសំឡេងកើនឡើងដែរ ដោយហេតុថា ខណៈដែលមន្ត្រីគណបក្សរបស់លោក ចុះដើរឃោសនាបោកប្រាស់ប្រជាពលរដ្ឋ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការកសាង សមិទ្ធផលធំៗជូនជាតិមាតុភូមិ និងប្រជាជន។ ទី៣ លោក សម រង្ស៊ី កំពុងតែបាត់ភាពម្ចាស់ការក្នុងការគ្រប់គ្រងគណបក្សរបស់ខ្លួន មិនថា គណបក្ស សម រង្ស៊ី ខ្លួនឯង ឬគណបក្សសង្គ្រោះជាតិ ដែលទើបបង្កើតឡើងថ្មីនោះទេ។
លោក សម រង្ស៊ី អះអាងថា មិនចូលរួមការបោះឆ្នោតដោយលើកហេតុផលថា គ្មានភាពយុត្តិធម៌។ តាមពិតយុត្តិធម៌ ឬមិនយុត្តិធម៌មិនមែន ស្ថិតនៅ លើបបូរមាត់របស់បុគ្គលណាម្នាក់នោះទេ គឺវាអាស្រ័យលើការវិនិច្ឆ័យរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត និងម្ចាស់អំណាច។ លោក សម រង្ស៊ី ពិតជាដឹងច្បាស់ពីលទ្ធផលនៃការបោះឆ្នោត ថា គណបក្សរបស់លោកនឹងមិនបានទទួលការគាំទ្រជាដុំកំភួននោះទេ។ ដូច្នេះ ដើម្បីជាលេស ក្នុងការបិទបាំងភាពអវិជ្ជាមានក្នុងការដឹកនាំគណបក្សរបស់ខ្លួន លោក សម រង្ស៊ី ចាំបាច់ត្រូវប្រកាសមិនចូលរួមការបោះឆ្នោត។ ការប្រកាសបែបនេះ របស់លោក សម រង្ស៊ី គឺជាការបង្អើលគណបក្សរបស់ខ្លួន ដែលកំពុងតែចុះខ្សោយ និងបែកបាក់ជាបំណែកទៅហើយនោះថែមទៀត។
ដូច្នេះ វាច្បាស់ណាស់ថា ទង្វើរបស់លោក សម រង្ស៊ី ក្នុងការដកតម្រុយបង្គោលព្រំដែន ជាសកម្មភាពគិតទុកជាមុន ដើម្បីបំផ្លាញការបោះឆ្នោត និងប្រកាសមិនចូលរួមការបោះឆ្នោត ដើម្បីកុំឱ្យសហគមន៍អន្តរជាតិទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ពីព្រោះលោក សម រង្ស៊ី ដឹងខ្លួនច្បាស់ ណាស់ថា លោកប្រាកដជាចាញ់ដូចអាណត្តិមុនទៀត។ នេះជាការរៀបចំលេសនយោបាយយ៉ាងច្បាស់ក្រឡែត ប៉ុន្តែ លេសនយោបាយរបស់លោក សម រង្ស៊ី មិនអាចទទួលជោគជ័យបានទេ ប្រជាធិបេតយ្យសេរីពហុបក្សនៅកម្ពុជា មិនចំណុះលើទណ្ឌិត សម រង្ស៊ី ម្នាក់នោះទេ គឺវាអាស្រ័យ លើការចូលរួមរបស់ប្រជាពលរដ្ឋមកពីគ្រប់និន្នាការនយោបាយ។
កន្លងមក ក៍ដូចជាបច្ចុប្បន្ននេះ លោក សម រង្ស៊ី មិនដែលពឹងលើសមត្ថភាពខ្លួនឯងទេ លោក សមរង្ស៊ី តែងតែយកសហគមន៍អន្តរជាតិធ្វើជារនាំង ហើយថែមទាំងឃោសនាឱ្យបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើជាតិឯងទៀតផង។ គ្រប់ពាក្យដែលលោក សម រង្ស៊ី លើកឡើង គ្មានចំណុចណាមួយ ដែលបង្ហាញពីការអភិវឌ្ឍ និងការបង្រួមបង្រួមជាតិទេ គឺមានតែពាក្យបំផ្លិចបំផ្លាញ ផ្តួលរំលំដូចសម័យ កម្ពុជាប្រជាធិប តេយ្យដូច្នោះដែរ។ ប្រសិនលោក សម រង្ស៊ី មានឱកាសឈ្នះឆ្នោតដឹកនាំប្រទេសកាលពីឆ្នាំ១៩៩៣ វិញ ម៉្លេះសមថ្ងៃនេះប្រទេស កម្ពុជា មិនអាច មានការបង្រួបបង្រួម និងផ្សះផ្សារជាតិ និងមានសន្តិភាពដូចសព្វថ្ងៃនេះទេ។ ពីព្រោះ លោក សម រង្ស៊ី ជាមនុស្សបុគ្គលនិយម មិនចូលចិត្តរួប រួមជាមួយអ្នកដទៃឡើយ គឺប្រកាន់គំនិតថា គ្មាននរណាស្មើខ្លួនជានិច្ច។
ពេលនេះ លោក សម រង្ស៊ី កាន់តែស្ថិតក្នុងភាពអស់សង្ឃឹម ក្នុងជីវិតនយោបាយរបស់ខ្លួន បាត់បង់ទាំងឱកាសឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី បាត់បង់ទាំងឱកាសគ្រប់គ្រង គណបក្សខ្លួន ហើយបែរជាទម្លាក់បញ្ហានេះទៅលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចទៅវិញ។ ចំពោះមុខទ្វេរគ្រោះនយោបាយនេះ លោក សម រង្សីត ខំបំភាន់មតិជាតិ និងអន្តរជាតិដោយប្រកាសថា នឹងមិនចូលរួមការបោះឆ្នោត ដែលគ្រោង ធ្វើនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះទេ។ ប៉ុន្តែ ទោះបីលោក សម រង្ស៊ី ចូលរួម ឬ មិនចូលរួមក៏ដោយ ក៏ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ដែរ សមដូចពំនោលមួយលើកឡើងថា «ទោះមាន់មិនរងាវ ក៏ថ្ងៃនៅតែរះដែរ» ៕
អត្ថបទដោយៈ បណ្ឌិត សុខ ទូច
សម្តេចប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍ថា “ខ្ញុំសូមផ្ញើសារទៅ សមាជិកទាំងអស់ថាឥឡូវ នេះមានយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ យុទ្ធនាការបំផ្លាញកិត្តិយស និងជេរប្រមាថ ដោយ គណបក្សដទៃ ទៀត ហើយកម្តៅបានកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែយើងមិនចាំបាច់វាយបកទេ កុំយក កំហឹង ទៅវាយបកតបនឹងការ ជេរប្រមាថ” ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់យុវជនសមាជិកថ្មី របស់គណបក្ស ប្រជាជនកម្ពុជាថា ការបោះឆ្នោតនាពេល ខាងមុខ ជាការបោះឆ្នោតថ្នាក់ជាតិ គឺខុសពីការបោះឆ្នោត ឃុំ-សង្កាត់ ។ការបោះឆ្នោតនាពេលខាង មុខជាការបោះឆ្នោតកំណត់ជោគវាសនា របស់នាយករដ្ឋមន្ត្រី ដូច្នេះសូមកុំខឹងគោ វាយរទះ ខឹងមេឃុំ ខឹងមេភូមិ ឬខឹងប៉ូលិស នៅតាមផ្លូវសូមកុំបោះឆ្នោត ទម្លាក់ហ៊ុន សែន ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា “បើចង់ឲ្យហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត សូមបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា។ ប្រសិនបើអ្នកស្រឡាញ់ បើអ្នកអាណិត បើអ្នកអរគុណ បើអ្នកជឿជាក់លើហ៊ុន សែន សូមបោះ ឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា” ។
សម្ដេចតេជោ បានលើកឡើងថា ការសម្រេចខាងលើគឺ ត្រូវបានធ្វើឡើង ក្នុងមហាសន្និបាត វិសាមញ្ញ របស់គណបក្សប្រជាជន ទូទាំង ប្រទេស កាលពីថ្ងៃទី១៦-១៧ ខែ មីនា ឆ្នាំ ២០១៣ កន្លងទៅ ។ដោយឡែកសម្រាប់ ប្រាក់ខែរបស់កម្មករ នាយករដ្ឋមន្ដ្រីបាន មានប្រសាសន៍ថា នឹងមានការប្រជុំគ្នាបន្ដ ទៀត តាមរយៈយន្ដការត្រីភាគីរួមមាន តំណាងរាជរដ្ឋាភិបាល ថៅកែរោងចក្រកាត់ ដេរ និងសហជីពកម្មករ ។ ចំពោះការ ដំឡើងប្រាក់ខែ ជូនមន្ដ្រីរាជការ និងកម្មករ ដែលត្រូវគណបក្សប្រឆាំង រួមទាំងសង្គម ស៊ីវិល ចង់បានដំឡើងឱ្យបានច្រើនក្នុងរយៈ ពេលភ្លាមៗនោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ពន្យល់ត្រឡប់ទៅវិញថា ការ ងារនេះ ធ្វើឡើងជាជំហានៗ ផ្ទុយពីការ លើកឡើងយ៉ាងដូច្នេះ ។
ហេតុអ្វីព្រៃឈើនៅរតនគិរីត្រូវបានបំផ្លាញ? ចម្លើយគឺៈ សម្តេច ហ៊ុន សែន ស៊ីញ៉េកុងត្រាឲ្យចៅហ្វាយ ៩៩ ឆ្នាំដាំដ់ម
កៅស៊ូ ។ បើគ្មានស៊ីញ៉េឲ្យគេកាប់ គ្មានអ្នកណាថ្លើមដុះមមីសហ៊ានបំពានឡើយ ។
http://www.youtube.com/watch?v=o4uOouBJuuI
http://www.youtube.com/watch?v=kEaS7Qz0ZeY
អាជាតិ អាហ្អែងហ៊ានកាត់-កអាហ៊ុនសែនទេ?
http://www.youtube.com/watch?v=LP5nVCIGBkw
ពួកអាក្បត់ជាតិ ពួកអាឆ្កែ
http://www.youtube.com/watch?v=wNzHTL-mdUw
Hun Sen is the father of destroying our Raintforests to binifit his own greed.
People who are supporting Hun Sen as the supporter of destroying of your own country.
ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានព្រះរាជបន្ទូលកោត សរសើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជាថា ជាមេដឹកនាំ ដ៏ប្រសើរ ឈ្លាសវៃ និងប៉ិនប្រសប់ និងបានលើកតម្កើងកេត្យនុភាពជាតិលើឆាកអន្តរជាតិ។