នៅខេត្តរតនគិរី ព្រៃឈើត្រូវគេលក់ដូរ ហើយអ្នកទិញដីនៅតែបន្តកាប់រានព្រៃឈើដើម្បីយកដីដដែល។ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើ អង្គការក្រៅរដ្ឋាភិបាល ចាត់ទុកថា នេះជាការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ដែលបានចុះហត្ថលេខាលើឯកសារលក់ដូរដីព្រៃឈើនេះ។
ដោយ រដ្ឋា វិសាល
2013-04-02
RFA
ព្រៃឈើប្រមាណជាង ១០ហិកតារថ្មីទៀត ត្រូវបានគេឈូសឆាយដើម្បីយកដី នៅឃុំតាលាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
សេចក្តីរាយការណ៍របស់សហគមន៍ភូមិកាណាតធំ ឃុំតាលាវ ឲ្យដឹងថា ព្រៃឈើនេះត្រូវគេឈូសឆាយប្រមាណជាងមួយសប្ដាហ៍កន្លងទៅនេះ។ អ្នកជួលគ្រឿងចក្រឈូសឆាយព្រៃឈើនោះមានឈ្មោះ សេង ពិសិដ្ឋ រស់នៅសង្កាត់បឹងកន្សែង ក្រុងបានលុង ដោយសម្អាងថា ដីព្រៃនោះគេបានទិញពីសហគមន៍ជនជាតិដើមភូមិកាណាតធំ។
អភិបាលស្រុកអណ្ដូងមាស លោក នង ដារឹទ្ធ មានប្រសាសន៍បញ្ជាក់ថា ក្រុមការងារនៃអាជ្ញាធរស្រុក ខេត្ត បានចាត់វិធានការបញ្ឈប់គ្រឿងចក្រមិនឲ្យឈូសឆាយព្រៃនោះហើយ បន្ទាប់ពីក្រុមហ៊ុនសម្បទានឈ្មោះ ស៊ីអរឌី (CRV) ប្ដឹងពីករណីឈូសឆាយព្រៃស្ថិតក្នុងផ្ទៃដីក្រុមហ៊ុន។ លោកបន្តថា ដីព្រៃនេះត្រូវគេលក់ដូរតាំងពីឆ្នាំ២០០៧ មុនពេលលោកចូលកាន់តំណែងនៅមូលដ្ឋាននេះ។ បច្ចុប្បន្ន ដីព្រៃនោះរដ្ឋបានប្រគល់ជាដីសម្បទាន៖ «យើងត្រឡប់មកវិញ គាត់បន្តការឈូសឆាយតទៅទៀត។ ឥឡូវ យើងផ្អាកម្សិលមិញទៀតហើយ កំណត់ហេតុយើងធ្វើថ្ងៃនេះ បញ្ជូនឲ្យទៅខេត្ត ដើម្បីឲ្យខេត្តមានវិធានការ»។
ទាក់ទិនការឈូសឆាយនេះ លោក សេង ពិសិដ្ឋ មានប្រសាសន៍បញ្ជាក់ថា ដីនេះលោកបានទិញពីប្រជាពលរដ្ឋ និងមានឯកសារបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ លោកបន្តថា លោកយល់ព្រមបញ្ឈប់សកម្មភាពឈូសឆាយសិន និងរៀបចំពិភាក្សាជាមួយក្រុមហ៊ុនលើបញ្ហានេះ៖ «បញ្ហាត្រង់ថា យើងជជែកគ្នារវាងក្រុមហ៊ុន ហើយនិងខ្ញុំៗមានច្បាប់ទម្លាប់យ៉ាងម៉េច បានខ្ញុំឈូសឆាយដាំដុះឆ្នាំហ្នឹង ហើយក្រុមហ៊ុនសម្អាងអ្វីបានជាគេប្ដឹងទៅអាជ្ញាធរឲ្យឃាត់»។
នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភីន មានប្រសាសន៍បញ្ជាក់ថា ដីដែលអ្នកភូមិលក់នោះ មួយចំណែកធំជាដីព្រៃស្រោង និងពាក់កណ្ដាលស្រោង និងមួយចំណែកតូចជាដីចម្ការវិលជុំរបស់សហគមន៍។ លោកបន្តថា មន្ត្រីព្រៃឈើបានចុះពិនិត្យករណីកាប់រានព្រៃឈើនេះរួចហើយ និងបានធ្វើរបាយការណ៍ជូនអាជ្ញាធរខេត្តដោះស្រាយ៖ «កន្លែងដែលគេឈូសឆាយហ្នឹង វាមានដីកសិកម្មពនេចរ ខ្លះតិចតួច រួចពីហ្នឹងសុទ្ធតែដីព្រៃ។ ហើយការលក់ទិញដីកសិកម្មពនេចរ មានស.ជ.ណ មួយពីទីស្ដីការគណៈរដ្ឋមន្ត្រី គឺបានហាមមិនឲ្យលក់ដីហ្នឹងទេ មិនស្របច្បាប់អ៊ីចឹងណា»។
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតសមាគមអាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ មានប្រសាសន៍បញ្ជាក់ថា ព្រៃឈើពាក់កណ្ដាលស្រោង និងព្រៃស្រោងមិនមែនជាកម្មវត្ថុសម្រាប់លក់ដូរ ឬផ្តល់សម្បទាននោះទេ។ លោកបន្តថា រាជរដ្ឋាភិបាលត្រូវតែពង្រឹងវិធានការអនុវត្តន៍ច្បាប់ព្រៃឈើ និងគោលការណ៍ផ្តល់ដីសម្បទាន ហើយផ្ដន្ទាទោសជនពាក់ព័ន្ធលក់ដីព្រៃឈើ អ្នកកាប់រានព្រៃឈើ និងអ្នកពាក់ព័ន្ធលក់ដីចម្ការវិលជុំសហគមន៍៖ «ឃើញអារឿងហ្នឹងចេះតែបន្តទៀត អត់ឃើញចំណាត់ការ ទុកបង្កឲ្យមានភាពអនាធិបតេយ្យ។ នេះជាកំហុសរបស់អាជ្ញាធរមូលដ្ឋានដែលផ្លូវច្បាប់មិនបានផ្តល់សិទ្ធិឲ្យគាត់ចុះហត្ថលេខាលក់ទិញដីព្រៃទ្រព្យសម្បត្តិរដ្ឋទេ»។
ប្រធានសហគមន៍ភូមិកាណាតធំ លោក សល់ ណើក មានប្រសាសន៍ទទួលស្គាល់ថា អ្នកភូមិ និងមន្ត្រីមូលដ្ឋានភូមិ ឃុំ ស្រុក ចុះហត្ថលេខាលក់កាលពីឆ្នាំ២០០៧ ក្នុងតម្លៃ ២៧០ដុល្លារក្នុងដីមួយហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សូមកុំខឹងគោវ៉ៃរទេះ ខឹងមេឃុំ ខឹងមេភូមិ ឬ ខឹងប៉ូលិសនៅតាមផ្លូវសុំកុំបោះឆ្នោតទម្លាក់ហ៊ុន សែន។ បើចង់ឲ្យ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីបន្តទៀត សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា»។
អ្នកស្រី សុខ គឹមឡេង តំណាងលោកស្រី ឈួង ចាលិក បានឱ្យដឹងថា នេះជាសិល្បៈ ចែករំលែកមួយ របស់ក្រុមស្រ្តីមេផ្ទះ ដើម្បីជួយកាត់ បន្ថយនៅភាពស្មុគស្មាញ និងការលំបាក របស់ក្រុមគ្រួសារសព ដែលបាន បាត់បងជីវិតកូនៗ កាលពីម្សិលមិញ ។ អ្នកស្រីបានបន្ដថា លោកស្រី ឈួង ចាលិក មានការសោកស្ដាយ ណាស់ ឪពុកម្ដាយ ណាមិនស្រឡាញ់កូន តែនេះជាការធ្វេស ប្រហែស របស់ឪពុកម្ដាយ ដូច្នេះ លោកស្រី សូមផ្ដាំផ្ញើ ដល់ឪពុកម្ដាយ ទាំងអស់ ត្រូវចេះមើលកូនចៅ ឱ្យបានល្អ ពីព្រោះជាមេរៀន មួយជាក់ស្ដែង សម្រាប់ បងប្អូន គឺត្រូវមានការប្រុងប្រយ័ត្នឱ្យបាន ខ្ពស់បំផុត ។ ហើយក្រុមស្រ្តី មេផ្ទះសូមជួយ រំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះ ក្រុមគ្រួសារ សពទាំង៣ ។