ភ្លា​ផ្លិត​ឃ្មុំ​ម្ហូប​ប្រចាំ​ទឹកដី​ខេត្ត​កំពង់ស្ពឺ

Tuesday, 02 April 2013
ឈឹម ស្រីនាង
ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញ : សហការ​រៀប​ចំ​ឡើង​ដោយ​អង្គការ​ស្នាម​ញញឹម​នៃ​កុមារ និង​ក្រសួង​ទេសចរណ៍​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ម្ហូប​ប្រចាំ​ខេត្ត​និង​តំបន់​នានា​ជា​ច្រើន ត្រូវ​បាន​លើក​យក​មក​បង្ហាញ​នៅ «ពិធី​បង្ហាញ​ម្ហូប​អាហារ​ខ្មែរ» ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ថ្ងៃ​សុក្រ និង​សៅរ៍​ចុង​សប្ដាហ៍​មុន​ជាមួយ​នឹង​វត្តមាន​អ្នក​ចូល​រួម​ទស្សនា និង​ភ្លក្ស​ម្ហូប​អាហារ​យ៉ាង​កកកុញ។

ក្នុង​ចំណោម​មុខ​ម្ហូប​ទាំង​នោះ ភ្លា​ផ្លិត​ឃ្មុំ ដែល​ជា​ម្ហូប​ប្រចាំ​ខេត្ត​កំពង់ស្ពឺ បាន​ទាក់​ទាញ​មនុស្ស​ម្នា​ឲ្យ​ចូល​ភ្លក្ស​និង​ថត​រូប ដោយ​សារ​តែ​ឈ្មោះ និង​រសជាតិ​អាហារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ។

គ្រឿង​ផ្សំ​របស់​ភ្លា ផ្លិត​ឃ្មុំ​រួម​មាន : ផ្លិត​ឃ្មុំ​កូន​ខ្ចី ទឹក​ដូង ខ្ទិះ​ដូង ក្រូច​ឆ្មារ ទឹកត្រី ម្ទេស ស្ករស ប៊ីចេង ខ្ទឹមស ស្លឹក​គ្រៃ និង​ខ្ទឹម​ក្រហម។

ចំណែក​ឯ​បន្លែ​ញ៉ាំ​ផ្ទាប់​ជាមួយ​ភ្លា​មាន​ដូចជា : ការ៉ុត ត្រយូង​ចេក ស្ពៃ​ក្ដោប និង​ជីរ​គ្រប់​មុខ។

វិធី​ចម្អិន : ដំបូង​ត្រូវ​ធ្វើ​ទឹក​ត្រី​កោះកុង ដោយ​បុក​ខ្ទឹមស និង​ម្ទេស​ចូល​គ្នា​រួច​ទុក​មួយ​អន្លើ​សិន។ ខ្ទិះ​ដូង​ត្រូវ​យក​ទៅ​រម្ងាស់ រួច​ចាក់​គ្រឿង​ខ្ទឹម និង​ម្ទេស​ដែល​បុក​រួច​ចូល​ហើយ​សឹម​បន្ថែម​ទឹក​ត្រី អំបិល ស្ករស និង​ប៊ីចេង​ចូល។

ចំណែក​ឯ​ផ្លិត​ឃ្មុំ​ត្រូវ​ស្រុស​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​ភ្លែត ហើយ​ស្រង់​វា​ទុក​ឲ្យ​ត្រជាក់ មុន​នឹង​យក​ទឹក​ត្រី​កោះកុង​ដែល​លាយ​រួច​មក​ចាក់​ស្រូប​ពី​លើ ហើយ​បន្ថែម​ខ្ទឹម​ក្រហម និង​ស្លឹក​គ្រៃ​ផ្អាប់​រយៈ​ពេល​ប្រមាណ​២​ម៉ោង​នោះ​ជា​ការ​ស្រេច។

ភ្លា​ផ្លិត​ឃ្មុំ​នេះ អាច​ទទួល​ទាន​ដោយ​កាត់​ជា​ដុំៗ ផ្ទាប់​ជាមួយ​បន្លែ​ខាង​លើ។ លោក​អ្នក​ក៏​អាច​ស្រូប​ទឹក​ត្រី​បន្ថែម​ពេល​ទទួល​ទាន​តាម​ចំណូល​ចិត្ត។

មុខ​ម្ហូប​ភ្លា​ផ្លិត​ឃ្មុំ​នេះ​ត្រូវ​បាន​ចម្អិន​ដោយ​មេ​ចុងភៅ សន ណៃ មក​ពី​ខេត្ត​កំពង់ស្ពឺ។

ទាក់​ទង​លេខ​ទូរស័ព្ទ ០១២ ៤៥ ៧៣ ៧២ និង ០១៧ ៧៦ ៥៧ ៦២៕


What Next?

Recent Articles

4 Responses to "ភ្លា​ផ្លិត​ឃ្មុំ​ម្ហូប​ប្រចាំ​ទឹកដី​ខេត្ត​កំពង់ស្ពឺ"

  1. Endrea says:

    មកដល់សម័យនេះទៅហើយ នៅមិនទាន់មានអ្នកអប់រំដល់ជនជាតិខ្មែរយើងឲ្យបានយល់ពីផលប្រយោជ​ន៏នៃសត្វឃ្មុំ
    ឃ្មុំនឹងសត្វល្អិតផ្សេងៗទៀតដែលរោមផ្កាមានសារៈសំខាន់ចំពោះដំណាំដែលយកផ្លែ មិនគួរយកវាមកធ្វើជាអាហារទេ
    ឃ្មុំនឹងសត្វល្អិតផ្សេងៗទៀតដែលរោមផ្កា ជាពួកសត្វPollinatorsនាំលំអងពីផ្កាមួយទៅផ្កាមួយទៀតធ្វើឲ្យដំណាំមាន
    ផ្លែរច្រើនផ្លែល្អ​ដូចជាដំណាំ​ស្រូវ ពោត សណ្ដែកនឹងដំណាំធំៗផងដែរ ដូចជាដូង ត្នោត ស្វាយនឹងដំណាំយកផ្លែរជាច្រើន​ទៀត។ ការសម្លាប់សត្វលអិតដែលក្រេបលំអងផ្កា ធ្វើឲ្យខូចខាតប្រយោជខាងកសិកម្ម យ៉ាងជាក់លាក់។ សូមបងប្អូនកុំ
    បំផ្លាញសត្វល្អិត​ប្រភេទក្រេបលំអងផ្កា បើគ្មានសត្វទាំងនេះទេ ដំណាំអាចមានផលផ្លែបានដោយសាខ្យលនាំលំអងតែ
    ប៉ុណ្ណុះ។ មិនគួរយកឃ្មុំមកធ្វើជាអាហារទេ

  2. Money Talks says:

    That’s right Endrea!
    Some Bondiths were never been attended University.

  3. Adictor says:

    This bee nest is not from the forest, it is from the bee keeping house by the NGO. Nowadays, u cannot find bee nests from the forest so many like before. I think u should know

  4. sparrow says:

    To what had been known to me, wild bee of this kind cannot be domesticated due to their wild nature. the only bee that can be domesticate is the one that make their hive in tree hollow.
    or in the small cave, we can make boxes for them too, we don’t kill or eat them. we only collect their honey. I have my own boxes right in my backyard.