សាលា​ឧទ្ធរណ៏​​បើក​សវនាកា​រ​​សំណុំរឿង អតីត​​ពិធី​ការ ​ប្រធាន​ព្រឹទ្ធសភា​​ថ្ងៃ​ទី​​១០ មេសា​

​សាលាឧទ្ធរណ៏​បាន​ប្រកា​ស​ឲ្យដឹង​កាលពី​ម្សិលមិ​ញ​ថា​នឹង​លើក​យក​សំណុំរឿង​អតីត​ពិធី​ការិនី រួម​ទាំង​ទីប្រឹក្សា​របស់​ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម មក​ធ្វើ​ការជំនុំជម្រះ​នា​ថ្ងៃ​ទី​១០​ខែ មេសា ខាងមុខ នេះ ។​

សិលាពល
Wednesday 03 April 2013
The Free Press Magazine

អ្នកស្រី ផេង គន្ធាបុរី ពេលនាំចេញពី បន្ទប់សវនាការ សាលាដំបូង ក្រុងភ្នំពេញ

អ្នកស្រី ផេង គន្ធាបុរី ពេលនាំចេញពី បន្ទប់សវនាការ សាលាដំបូង ក្រុងភ្នំពេញ

លោក ជួន ស៊ុន​ឡេង អនុប្រធាន​សាលាឧទ្ធរណ៏​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា​រឿងក្ដី​ប្ដឹង​លោកស្រី ផេង គន្ធា​បុរី អតីត​ប្រធាន​ពិធីការ រួមទាំង អតីត​ទីប្រឹក្សា​២​រូប​ទៀត​របស់​លោក​ជាស៊ីម ឈ្មោះ ហូ បន្លក និង ខៀវ បូរ៉ា នឹង លើកយក​មក​បើក​សវនាការ​ថ្ងៃទី ១០ ខែ មេសា ឆ្នាំ​២០១៣​។​

​គួរបញ្ជាក់​ថា សាលាដំបូង​ក្រុងភ្នំពេញ​កាលពី​ខែ​ធ្នូ ចុង ឆ្នាំ​២០១១ បាន​ផ្ដន្ទាទោស​ឲ្យ​អ្នកស្រី ផេង គន្ធា​បុរី និង លោក ហូ ពន្លក ជាប់ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ លោក ខៀវ បូរ៉ា ៣​ឆ្នាំ ពី​បទ​ឆបោក ទាក់ទង​ការ​ក្លែង​ហត្ថលេខា​លោក ជា ស៊ីម លើ​កិច្ចសន្យា​បោកប្រាស​មួយ ដែល​មាន​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​៕

What Next?

Recent Articles

3 Responses to "សាលា​ឧទ្ធរណ៏​​បើក​សវនាកា​រ​​សំណុំរឿង អតីត​​ពិធី​ការ ​ប្រធាន​ព្រឹទ្ធសភា​​ថ្ងៃ​ទី​​១០ មេសា​"

  1. CPP says:

    ក្នុងចំណោមមេដឹកនាំគណបក្សប្រជាជនកម្ពុជា ទាំងបីនាក់ លោក ជា ស៊ីម ជាមនុស្សម្នាក់ដែលមានមនុស្សជំនិត, មានទីប្រឹក្សា បង្ករឿងអាស្រូវច្រើនជាងគេ បើប្រៀបធៀបនឹងលោក ហ៊ុន សែន និងលោក ហេង សំរិន។

  2. Anonymous says:

    នេះគេហៅថាល្បិចពាលសីុពាលដើម្បីត្រូតត្រា។សូមកំុភ្លេចថាប៉ែន​សុវណ្ណ​
    ជាសិ

  3. ស្មូមយាយចក says:

    ខ្សែលោកជាសីុមគេត្រូវតែកំទេចឲ្យដល់ឬសគល់។