សេដ្ឋី​រុស្សី​ដែលប្រើអំពើ​ហិង្សា ត្រូវ​បាន​ដោះ​លែង​បណ្ដោះ​អា​សន្ន​

សេដ្ឋី​រុស្ស៊ីម្នាក់ដែល​បាន​ប្រើអំពើហឹង្សាដោយចេតនា ​ទៅ​លើ​ម្ចាស់​ទូក​​ដែលខ្លួន​ជួលជិៈ​កំសាន្ត ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនា​គារ​ក្រុងព្រះ​សី​ហនុហើយ កាលពី​ម្សិលមិញ​ តែស្ថិតក្រោម​ការ​ឃ្លាំ​មើល​​។

សិលាពល
Thursday 04 April 2013
The Free Press Magazine

មហាសេដ្ឋី រុស្ស៊ី Polonsky ដែលត្រូវបាន តុលាការក្រុង ព្រះសីហនុ បញ្ជាឲ្យដោះលែង កាលពីម្សិលមិញ

មហាសេដ្ឋី រុស្ស៊ី Polonsky ដែលត្រូវបាន តុលាការក្រុង ព្រះសីហនុ បញ្ជាឲ្យដោះលែង កាលពីម្សិលមិញ

ប៉ូឡុន ស្គី (Polon Sky) អាយុ៤០​ឆ្នាំ​ដែលជាសហកម្មសិទ្ធិ​កោះ​ដែ​ក​​​គោល​​ នៅជិតឆ្នេរ​ខេត្តព្រះសីហនុ​​​និង គូកន​រប​ស់​គេ ពីរ​នាក់​ទៀត​​​ត្រូវ​បាន​ចោទប្រកាន់ ​កាលពី​ចុង​ខែធ្នូ​ឆ្នាំទៅ​ពី​បទថាបាន​ប្រើប្រាសកាំបិត​ចុងស្រួច​ សម្លុត​និង​ចាប់ឃុំ​ខ្លួន​ក្រុមអ្នក​បរទូ​ក​៦​នាក់​ឃុំ ។ ​តែ​មិត្តភក្ដិ​របស់គេ​ពីរ​នាក់ទៀត​ត្រូវ​បាន​ដោះលែង​កា​ល​ពី​​ថ្ងៃទី​ ១៤ មិនា ឆ្នាំ២០១៣​ ។​

មាន​សេចក្ដី​រាយការណ៏ថា​ ជនរងគ្រោះត្រូវ​បាន​បង្គាប់​ឲ្យ​ដក​ពាក្យ​​បណ្ដឹង ជាមួយ​ការផ្ដល់​​ប្រាក់​២ម៉ឺន​ដុល្លារ ​។ ​ចំណែក​ការ​ដោះ​លែង ​គឺដោយសារការបង់ប្រាក់ធានា​៥ម៉ឺន​ដុល្លារ​។​យ៉ា​ង​ណា​ក៏ដោយ​មេធាវីជន​ជាប់ចោទ ​បាន​ច្រាន​​ចោល​ករណី​​ផ្ដល់​ប្រាក់ធានា​ ដើម្បីឲ្យ​កូន​ក្ដី​ខ្លួន ​នៅ​ក្រៅ​ឃុំ ៕

What Next?

Recent Articles

One Response to "សេដ្ឋី​រុស្សី​ដែលប្រើអំពើ​ហិង្សា ត្រូវ​បាន​ដោះ​លែង​បណ្ដោះ​អា​សន្ន​"

  1. CPP says:

    Good, that is a great news indeed,