អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនសាធារណៈជនជ្រាបថា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣ គណៈកម្មាធិកាអចិន្ត្រៃយ៍ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោម អធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភាដើម្បីពិនិត្យនិងសម្រេចលើ របៀបវារៈចំនួន៤ ដូចខាងក្រោម៖
FPM
Tuesday 09 April 2013
.ការពិនិត្យលើសំណើសុំអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម៖
១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ស្តីពីការសម្រួលការដឹកជញ្ជូនតាមផ្លូវសមុទ្រ។
២-កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីការសម្រួលការដឹកជញ្ជូនអន្តររដ្ឋ។
៣-ពិធីសារទី៦ ស្តីពីស្ថានីយព្រំដែនផ្លូវដែក និងស្ថានីយប្តូរខ្សែរថភ្លើង។
.ការពិនិត្យលើសំណើសុំអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា២៤៧ មាត្រា៣៦៨ មាត្រា៣៧២ និងមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
.ការពិនិត្យលើសំណើសុំអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារបន្ថែម ណាហ្គោយ៉ា-កូឡាឡំពួរ ស្តីពីការទទួលខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាតទៅនឹងពិធីសារកាតាហ្សេ-ណា ស្តីពីជីវសុវត្ថិភាព។
.ការពិនិត្យលើសំណើសុំអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ក្រោយពីបានបានប្រជុំ ពិភាក្សាកិច្ចប្រជុំ គណៈកម្មាធិកាអចន្ត្រៃយ៍រដ្ឋសភាបានសម្រេច ៖
១- សេចក្តីព្រាងច្បាប់ក្នុង របៀបវារៈ ទី១ ប្រគល់ភារកិច្ច ជូនគណៈកម្មការសាធារណការដឹកជញ្ជូន ទូរគមនាគមន៏ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ពិនិត្យ និងសិក្សា។
២-សេចក្តីព្រាងច្បាប់ ក្នុងរបៀបវារៈទី២ ប្រគល់ភារកិច្ច ជូនគណៈកម្មការ នីតិកម្ម និង យុត្តិធម៌ ពិនិត្យ និងសិក្សា ។
៣-សេចក្តីព្រាងច្បាប់ ក្នុងរបៀបវារៈទី៣ ប្រគល់ភារកិច្ច ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ហសការជាមួយគណៈកម្មការ កិច្ចការបរទេស សហប្រតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ពិនិត្យ និងសិក្សា។
៤-សេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី៤ ប្រគល់ភារកិច្ច ជូនគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធានាគារ និងសវនកម្ម សហការជាមួយ គណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និងមុខងារ សាធារណៈ ពិនិត្យ និងសិក្សា៕

មិត្តភក្តិអាចរកប៉ុន្មាន ក៏បានដែរ ប៉ុន្តែកល្យាណមិត្ត គឺពិបាក និងរកខ្លាំងណាស់ សម្តេចតេជោ គឺជាមិត្តពិតប្រាកដ របស់ថ្នាក់ដឹក នាំ និងប្រជាជនចិន។ ចិន និងកម្ពុជា គឺជាមិត្តល្អ និង ជាបងប្អូនដែលបានឆ្លង កាត់នូវពេលវេលា ដ៏យូរលង់ណាស់ មកហើយ។
មានចំណុចច្រើនដូចជាមិនសូវចំណេញសោះខាងកម្ពុជា ទាំងផ្លូវដែកផ្លូវទឹក វាហាក់ដូចភាពស្រពិចស្រពិលមួយនៅចន្លោះ
ការប្រគួតប្រជែងនៅតំបន់អាស៊ី ។ សេដ្ឋកិច្ចនៅកម្ពុជាមិនសំខាន់ណាស់ណាទេចំពោះចិន តែប្រហែលជាដែនសមុទ្រ
នោះវិញទេដែលអាចបំប៉ោងមហាអំណាចចិននៃសគរាជថ្មីដែលចិនសម្លឹងមើល ។
ក្នុងក្រសែភ្នែកចិន ! លោក ហ៊ុន សែន គ្រាន់តែ ជាកូនត្រីអុកមួយប៉ុណ្ណោះ ។ អ្នកដែលចិនយកចិត្តទុកដាក់និងប្រុងប្រយ័ត្នបំផុត គឺ យួនអែណោះទៅវិញទេ ។
យើងដឹងហើយថាឥទ្ធិពលយួនសព្វថ្ងៃបានពង្រីកគ្របដណ្តប់ស្ទើរតែទាំងស្រុង មកលើ ឧបទ្វីបឥណ្ឌូចិន ។ ដូច្នេះហើយ ចិនមានគោលបំណងចង់ច្បាមយកនូវសក្តានុពលនៃប្រភពសេដ្ធកិច្ច អោយបានច្រើនជាងមុនយួន ពីប្រទេសទាំងនេះ ។