ភ្នំពេញៈ ដូចគ្នានឹងលោក ឃុន ដេវីត អ្នកស្ពនស័រនាំតារាទៅច្រៀង និងសម្តែងនៅប្រទេសកាណាដាធ្លាប់លាតត្រដាងអាថ៌កំបាំងនាង អឿន ស្រីមុំ នោះថ្មីៗអាណិកជនខ្មែរនៅរដ្ឋអុងតារីយ៉ូប្រទេសកាណាដា ម្នាក់បានទម្លាយព័ត៌មានថា អឿន ស្រីមុំ វិលមកស្រុកខ្មែរវិញ មិនមែននាងវិលមកដោយចិត្តឯងនោះឡើយ គឺនាងត្រូវបានប៉ូលិសនៅកាណាដា នោះចាប់បញ្ជូននាងមកវិញព្រោះនាងមិនមានឯកសារគ្រប់គ្រាន់ក្នុងការបំពេញសិទ្ធិរស់នៅទីនោះ»។
Wednesday, 10 April 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
កាលពីចុងឆ្នាំ២០១២ មុនវត្តមានអ្នកនាងអឿន ស្រីមុំ មកដល់ប្រទេសកំណើតប្រមាណជាងមួយខែនោះ លោក ឃុន ដេវីត បានបញ្ជូនព័ត៌មានតាមសារអេឡិចត្រូនិកដោយរៀបរាប់ថា តារាចម្រៀង អឿន ស្រីមុំ រស់នៅទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា តាំងពីឆ្នាំ២០១០ រហូតដល់ឥឡូវ ប៉ុន្តែនាងគ្មានសិទ្ធិរស់នៅជាអចិន្រៃ្តយ៍ឡើយ។
ក្នុងសារអេឡិចត្រូនិក លោក ឃុន ដេវីត ក៏បានលើកឡើងដែរថា អ្នកនាង អឿន ស្រីមុំ រស់នៅលើទឹកដីកាណាដានោះបានដោយសារមានការធានាពីស្វាមីក្រោយរបស់នាង។ ប៉ុន្តែក្រោយពេលវិលមកស្រុកខ្មែរវិញនោះ អឿន ស្រមុំ បានអះអាងផ្ទុយពីលោក ឃុន ដេវីត ទៅវិញ។
ជារឿយៗរាល់ការធ្វើបទសម្ភាសជាមួយស្ថានីយទូរទស្សន៍នានាអ្នកនាង អឿន ស្រីមុំ តែងនិយាយថា៖«ខ្ញុំមករស់នៅស្រុកខ្មែរ ព្រោះខ្ញុំស្រឡាញ់ស្រុកខ្មែរ នឹកស្រុកខ្មែរ និង ពុកម៉ែ និងស្រឡាញ់ការងារសិល្បៈ។ ខ្ញុំមិនមានបញ្ហាអ្វីចោទនៅកាណាដានោះឡើយទាំងជាមួយប្តីហើយត្រឡប់ទៅវិញថ្ងៃណាក៏បានដែរ»។
ស្របគ្នានោះនាងក៏អះអាងថា៖«ប្តីប្រពន្ធខ្ញុំនៅតែស្រឡាញ់គ្នា ផ្អែមល្ហែមចាក់ទឹកមិនលេចដូចដែលចាប់ផ្តើមដដែលហ្នឹងហើយខ្ញុំនេះខ្ញុំទៅលេងគាត់ថ្ងៃណា ខែណាក៏បានដែរ។ មិនមានបញ្ហាអ្វីក្នុងការឡើងចុះកាណាដា នោះទេ»។
ប៉ុន្តែដោយឡែក ថ្មីៗនេះមានប្រភពមកពីកាណាដាបានទម្លាយការពិតរបស់នាងអឿន ស្រីមុំ ជាមួយការផ្ញើខ្លួនរស់នៅកាណាដាជាមួយប្តីទីពីរ ជាអ្នករត់តាក់ស៊ីនោះថា អ្នកនាង អឿន ស្រីមុំ រស់នៅកាណាដា នោះ នាងរស់នៅមិនសុខស្រួលឡើយ។ នាងនៅកាណាដានោះខិតខំធ្វើការងារផ្សេង ក្រៅពីការងារសិល្បៈ ដែលមានយូរៗម្តងប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាប្រភពពីអ្នកកាណាដា ដែលទើបចុះមកលេងស្រុកខ្មែរបានជាង១០ថ្ងៃម្នាក់នេះ បានអះអាងថា នាងក៏ទទួលការថ្នាក់ថ្នមពីបុរសម្នាក់នោះដែរ។
ប៉ុន្តែយ៉ាងណា ស្រីមុំ នៅមិនចង់ទទួលបានត្រឹមតែភាពថ្នាក់ថ្នម ពីអ្នករត់តាក់ស៊ីនោះឡើយ អ្វីដែលនាងចង់បានលើសនេះ គឺចង់ឲ្យប្តីស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់ឲ្យនាងនៅទីនោះ។
ប្រភពដែលទើបមកពីកាណាដា ថ្មីៗនេះបានឲ្យដឹងបន្តថា មូលហេតុតែមួយគត់ដែលបណ្តាលឲ្យអ្នកចម្រៀងសំនៀងរដឺននេះបន្សាត់ខ្លួនមករស់នៅស្រុកខ្មែរវិញ គឺបណ្តាលមកពីមូលហេតុម្យ៉ាងដែលប្តី អ្នកនាងអឿន ស្រីមុំ មិនមានសិទ្ធិក្នុងការធានានាងឲ្យបន្តរស់នៅលើទឹកដីកាណាដា បាននោះព្រោះថាបុរសម្នាក់នោះមិនមានសញ្ជាតិកាណាដាហើយពេលនេះជីវិតស្នេហារបស់នាងជាមួយអ្នករត់តាក់ស៊ីនោះក៏បានបញ្ចប់ហើយដែរ។
បើតាមការអះអាងរបស់ប្រភពនេះកាលដែលអ្នកនាង អឿន ស្រីមុំ បោះបង់មហិច្ឆតារស់នៅកាណាដានោះ ដោយនាងបានបញ្ចប់សម្ព័ន្ធភាពប្តីប្រពន្ធពីអ្នករត់តាក់ស៊ីទើបនាងស្វែងមកស្រវាអាជីពសិល្បៈក្នុងស្រុក។ យ៉ាងណា ដំណើរវិលចូលស្រុកនេះក៏មិនមែនកើតឡើងដោយសារអស់ចិត្តផ្តាច់ស្នេហ៍ពីអ្នករត់តាក់ស៊ីនោះដែរប្រភពដដែលបញ្ជាក់ឲ្យដឹងទៀតថា អឿន ស្រីមុំ ត្រូវបានប៉ូលិសនៅប្រទេសកាណាដាចាប់បញ្ជូនមកកម្ពុជាវិញដោយសារនាងគ្មានលិខិតគ្រប់គ្រាន់ ក្នុងការរស់នៅទីនោះ៕

ចង់ឡើងទ្រនំ ត្រូវដឹងថាឈើខ្លឹម ឬ ឈើពុក ….. ចង់រហ័សពេកគឺជួបឈើពុកដូច្នេះឯង……..ខូចកំប៉ុំពីតឥតប្រយោជន៍
តែមេម៉ាយមិនជាអ្វីទេ ព្រោះមេម៉ាយកាបុំពីតអស់អូឡាក់យីនទៅហើយ ហើយមមីសក៏ច្រើនបឹទរន្ធឡូតែប៉ុណ្ណោះ។