លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានថ្លែងនូវសន្ទរកថា ជាភាសាបារាំងនៅក្នុងសវនាការនោះ លោកបានបញ្ជាក់ច្បាស់ថា ប្រទេសកម្ពុជាមិនបានស្នើ ឲ្យមានការវាស់វែងព្រំដែនកម្ពុជាថៃឡើងវិញនោះឡើយ។ ប៉ុន្តែថា ការស្នើបកស្រាយសាលក្រមឆ្នាំ១៩៦២ស្តីពីប្រាសាទព្រះវិហារនេះ កម្ពុជាចង់អោយតុលាការរបស់អង្គការសហប្រជាជាតិមួយនេះ បញ្ជាក់ឡើងវិញអំពី អត្ថន័យ និងវិសាលភាពនៃសាលក្រមថ្ងៃទី១៥ មិថុនាឆ្នាំ១៩៦២។
វាសនា
Monday 15 April 2013
The Free Press Magazine
លោក ហោ ណាំហុង បានមានប្រសាសន៍ថា៖ “វាមិនមែនជាបញ្ហានៃការអនុវត្តសាលក្រមនោះទេ។ ហើយវាក៏មិនមែនជាបញ្ហាកំណត់ព្រំដែននោះដែរ ដោយហេតុថា ការកំណត់ព្រំដែននេះត្រូវបានកំណត់រួចហើយតាមរយៈផែនទីឧបសម្ព័ន្ធ១ ដែលតុលាការបានផ្អែកជាសំខាន់ ដើម្បីសម្រេចចេញសាលក្រមឆ្នាំ១៩៦២”។ លោករដ្ឋមន្ត្រីការបរទេសកម្ពុជាបន្តថា៖ “ហេតុដូចនេះ ចំពោះកម្ពុជា ការបកស្រាយសាលក្រមនេះមានន័យថា កម្ពុជាមានអធិបតេយ្យភាពលើដែនដី ដែលព្រំប្រទល់ក្នុងតំបន់ប្រាសាទព្រះវិហារ ត្រូវបានរៀបរាប់ក្នុងផែនទីឧបសម្ព័ន្ធ១ ដែលតុលាការបានផ្អែកលើទាំងស្រុងដើម្បីធ្វើសេចក្តីសំរេចក្នុងឆ្នាំ១៩៦២ ហើយនេះជាកាត្វកិច្ចជាបន្ត តម្រូវអោយថៃដកកំលាំងរបស់ខ្លួនចេញពីព្រំប្រទល់នៃដែនដីនេះ”។
លោក ហោ ណាំហុង គូសបញ្ជាក់ថា “លើសពីទិដ្ឋភាពច្បាប់ វាគឺជាការពិតមួយ ដែលតុលាការ មិនអាចធ្វើមិនដឹង មិនឮបានទេ ព្រោះគេបានស្គាល់ហើយពីឥទ្ធិពល និងទម្ងន់របស់តុលាការយុត្តិធម៌អន្តរជាតិ លើដំណើរការប្រតិបត្តិរបស់រដ្ឋនានា”។
ក្នុងពេលផ្តើមសវនាការ នៅរសៀលនេះ ក៏មានគណៈប្រតិភូរដ្ឋាភិបាលថៃ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសថៃ ចូលរួមស្តាប់ក្នុងសវនាការផងដែរ៕
សូមចុចត្រង់នេះដើម្បីទស្សនាវីដេអូដើមនៅគេទំព័រអង្កការសហប្រជាជាតិ http:/webtv.un.org/live-now/watch/international-court-of-justice-icj-cambodia-v.-thailand-case/2166553806001/

ហេតុអ្វីខ្មែរយើងត្រូវឡើងឆ្លើយ ចំពោះមុខ
តុលាការមុនថៃរហូតយ៉ាងដូច្នេះ???????
ធ្វើយ៉ាននេះ ថៃអាចមានប្រៀប សំរាប់ដោះ
សាររាល់បន្ទុកដែលខ្មែរចោទ ។
មើលចុះ វាលើកទ័ព ទៅទាំងហ្វូង ស្ពាយទាំង
ក្រុមទូរទស្សរ៍ ទាំងក្រុមវិទ្យុ ។ ខ្មែរយើងទទេរ
ស្អាត ។ ខ្ញំមានមោទនភាពជាខ្មែរសម្បើមណាស់ !!!!
ហ្វៃ ដឺ ថាក់ វានឹងត្រូវបណ្ដាសាពីកូនខ្មែរគ្រប់ៗជំនាន់។
ហេតុអ្វីប្រទេសកម្ពុជាមិនស្នើ ឲ្យមានការវាស់វែងព្រំដែនកម្ពុជាថៃឡើងវិញ?
ម្យាងដែរ ពិតជាឆ្លាត រី ល្ងង់ បើឈ្នះបានស្មើរដើម រីបាត់បង់ខ្លះ ព្រោះ
មានបង្គោលសីមាមូយចំនួនត្រូនបានរំកិល។
ការបកស្រាយ គួតែតុលាការអានសំណៅដើមដែលមានរួចស្រេច ១៩៦២ ដែលខ្មែរឈ្នះសៀម មិនមែនខ្មែរជាអ្នក
បកស្រាយនាំមុខ ហើយថៃចាំស្តាប់នោះទេ ។ ចំពោះការវាស់វែងសារឡើងវិញ បើមែន គួតែវាស់ទូទៅព្រុំដែនខាងលិច
និងខាងកើតផង តែសូមកុំឲ្យមែនទៅចុះ! ។
មិនខុសទេ រាល់ជម្លេាះ ម្នាក់ៗតែងចង់ដណ្តើមនិយាយមុន។វ
លោក ហោ ណាំហុង ប្រឹងប្រែងឡើងដើម្បីខ្មែរ។
Who is the lawyer who is represent for the Cambodian?
Is Hor Nam Hong brough any Lawyers to held the case against with Thai?
Have Va Kim Hong and Hor Nam Hong ever practiced the Law to face with intelligentsia
of Thai who are the most educated there?
We must not look down your enymy that they are weaker than you.
” Don’t Counts your Eggs Before They Hatches.”
Mi lop…
Mee Torn-Pussy katoeuy, you were born from a retarded whore. You father is a son of a bitch and a rapist………Do not look down to my leaders, mee Kaduoy royes!!!
Srey Khmer (USA), fuck off from posting. You are a real jerk with mental retardation……
Why would I respect to the corruption leaders who supposed to retire and hungry for power
Ah ignorant CPP&coruption Hun Sen?
សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នកបានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នាទៅតាមធនធានថវិការ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅនិងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ៩០.០០០(ទំងន់ជាង២គីឡូ)មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។
.
.