ភ្នំពេញ: ដូចរៀងរាល់ឆ្នាំដែរ គណបក្សប្រឆាំងរួបរួម គឺគណបក្សសង្គ្រោះជាតិ នឹងរៀបចំពិធីជួបជុំសកម្មជនប្រមាណ ៣០០ នាក់ ដើម្បីប្រារព្ធពិធីបង្សុកូល សូត្រធម៌ ឧទ្ទិសកុសល ជូនដល់អ្នកស្លាប់ ក្នុងរបបខ្មែរក្រហម ប៉ុលពត នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក ជាយរាជធានីភ្នំពេញ។
ថ្ងៃទី 16 មេសា 2013
ដោយ: លី សិលា
CEN
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលខ្មែរក្រហម ឡើងកាន់អំណាច នាំឲ្យមានការកាប់សម្លាប់ពលរដ្ឋខ្មែរយ៉ាងតិច ១,៨ លាននាក់ ទម្រាំតែរបបខ្មែរក្រហម ដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជើងឯក ជាកន្លែងសម្លាប់មនុស្ស ក្នុងសម័យខ្មែរក្រហម បន្ទាប់ពីជាប់ឃុំឃាំង នៅគុកទួលស្លែង ក្រោមការគ្រប់គ្រង របស់លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច។
ដើម្បីរម្លឹកដល់ថ្ងៃដ៏ខ្លោចផ្សា ក្នុងរបបអាវខ្មៅ ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ គណបក្សប្រឆាំង ដែលពីមុនមានតែគណបក្សសមរង្ស៊ី តែនៅឆ្នាំនេះ មានគណបក្សសិទ្ធិមនុស្ស បានបញ្ចូលគ្នា ក្នុងគណបក្សសង្គ្រោះជាតិ បានរៀបចំឲ្យមានការជួបជុំ ប្រារព្ធពិធីរម្លឹកខួបអ្នកស្លាប់ តាមប្រពៃណីជាតិ។
លោក ហូរ វ៉ាន់ អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំរាជធានីភ្នំពេញ បានឲ្យដឹងថា “នៅព្រឹកថ្ងៃទី១៧មេសា គណបក្សសង្គ្រោះជាតិ នឹងរៀបចំពិធីបង្សុកូល ឧទ្ទិសដល់បងប្អូន ចែកឋានទៅ នៅថ្ងៃទី១៧មេសា នៅស្តូបមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ ៣០០ នាក់។ ក្នុងនោះ ក៏មានថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលបានរួបរួមគ្នា ក្នុងគណបក្សសង្គ្រោះជាតិ ចូលរួម ព្រមទាំងសកម្មជនមួយចំនួនទៀតផង”។
សូមរម្លឹកថា សម្រាប់ការរម្លឹកពីព្រឹត្តិការណ៍សម្លាប់មនុស្ស នៅសម័យខ្មែរក្រហម គណបក្សប្រជាជនកម្ពុជា ក៏បានជ្រើសយកបឹងជើងឯក ជាកន្លែងប្រារព្ធពិធីប្រចាំឆ្នាំផងដែរ។ តែគណបក្សប្រជាជនកម្ពុជា ពិសេសសាខាគណបក្សប្រចាំរាជធានីភ្នំពេញ បានសម្រេចជ្រើសយកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីជួបជុំ សូត្រធម៌ បង្សុកូល ឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ក្នុងសម័យខ្មែរក្រហម។
ថ្ងៃ២០ឧសភា ឆ្នាំ១៩៧៥ ជាថ្ងៃដែលខ្មែរក្រហម ចាប់ផ្តើមអនុវត្តនូវគោលនយោបាយ សម្លាប់មនុស្ស ក្រោមហេតុផលដើម្បីបោសសំអាតខ្មាំងក្នុងជួរកម្មាភិបាលខ្មែរក្រហម៕
សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នកបានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នាទៅតាមធនធានថវិការ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅនិងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ៩០.០០០(ទំងន់ជាង២គីឡូ)មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។
.
.