ឧត្តរមានជ័យ: នៅមុនពេលសវនាការទៅលើសំណើកម្ពុជា សុំអោយបកស្រាយសាលក្រមឆ្នាំ១៩៦២ ទាក់ទងទឹកដីជុំវិញប្រាសាទព្រះវិហារ ដែលនឹងចាប់ផ្តើមនៅម៉ោង ៣ រសៀលថ្ងៃទី១៥មេសា ឆ្នាំ២០១៣ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃដដែលនោះ នៅចំណុចដើមចំបក់ ត្រង់ចន្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្ត ឧត្តរមានជ័យ ភាគីថៃដែលមានទាហានប៉ារ៉ា និងទាហានឈុតខ្មៅ បានមកជួប ទាហានកម្ពុជា នាយប៉ុស្តិ៍ព្រំដែន ដើម្បីហូបបាយសាមគ្គី ធ្វើពិធីបុណ្យចូលឆ្នាំថ្មីរួមគ្នាក្នុងបំណង់ពង្រីក និងពង្រឹងទំនាក់ ឲ្យកាន់តែរឹងមាំថែមទៀត។
ថ្ងៃទី 16 មេសា 2013
ដោយ: សូផុន
CEN
ទាហានប៉ារ៉ាថៃ នៃវរសេនាតូចលេខ៣០៣ កងពលលេខ២ ដឹកនាំដោយមេបញ្ជការសក្តិ៤កន្លះ លោកសិតវណ្ណដិនយ៉ាក្លាយ និងទាហានឈុតខ្មៅថៃ កងលេខ៦០៦ ដឹកនាំដោយលោកវេសេនីយ៍គ្រីតសុដាអារីរ៉ុម រួមកម្លាំងទាហានថៃចំនួន២៨នាក់ បានមកជួបគ្នាជាមួយលោកវរសេនីយ៍ឯក ទិន ប៊ុនហ៊ន ជាយោធាខេត្តឧត្តរមានជ័យ និងលោកវរសេនីយ៍ ក្លឹង យូឡុង មេប៉ុស្តិ៍នគរបាលការពារព្រំដែន៧០២ថ្មដូន។
ក្នុងជំនួប ទាហានប៉ារ៉ាថៃ ទាហានឈុនខ្មៅថៃ ជាមួយយោធា និងនាយប៉ុស្តិ៍នគរបាលព្រំដែនកម្ពុជា នាពេលនោះក្នុងបំណងពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងនោះគឺរៀបចំពិធីបុណ្យចូលឆ្នាំថ្មីរួមគ្នា និងហូបបាយសាមគ្គី។
ការជួបគ្នានេះ ក្នុងពេលដែលប្រទេសទាំងពីរកំពុងតស៊ូមតិនៅក្រុងឡាអេ ដើម្បីឲ្យតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសាលក្រមស្តីពីប្រាសាទព្រះវិហារ។
មកដល់ពេលនេះនៅព្រំដែនភូមិថ្មដូន ប្រាសាទតាមាន់ ប្រាសាទតាក្របី ស្ថិតក្នុងសភាពស្ងប់ស្ងាត់ដដែល ប៉ុន្តែកងកម្លាំងនៃប្រទេសកម្ពុជា និងថៃ ស្ថិតនៅក្នុងសភាពប្រុងជើងការយ៉ាងខ្ពស់បំផុត ហើយពួកគេបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងលេណដ្ឋានតែម្តង។
That has already hapened last a couple years. And after eating, they shooted each other. That is normal at Khmer-Thai border.
សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នកបានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នាទៅតាមធនធានថវិការ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅនិងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ៩០.០០០(ទំងន់ជាង២គីឡូ)មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។
.
.