ផឹកគ្រឿងស្រវឹង អាចធ្វើឱ្យងាយ ឆ្លងមេរោគនៅពេល រួមភេទតាមមាត់

Written by ភ្នំពេញដេលីញូវ
Tuesday, 16 April 2013

ការពិសោធន៍ បានបង្ហាញ ឱ្យ ឃើញថា កោសិកា ដែលនៅ ក្នុងមាត់ នឹងកាន់តែ ងាយឆ្លង មេរោគហ៊ីវ នៅពេល ដែល មានការ ប្រើប្រាស់ គ្រឿងស្រវឹង ដែលមានជាតិ អាល់កុល ។
ការរកឃើញនេះ ក៏បានឱ្យ ដឹង ដែរថា ការផឹកគ្រឿង ស្រវឹង ដែល មាន ជាតិអាល់កុល អាច សម្រួល ដល់ការឆ្លង មេរោគហ៊ីវ តាមរយៈ ការរួមភេទ តាមមាត់ ។ នេះគឺជាការ អះអាង របស់ លោក វេជ្ជបណ្ឌិត ជុន យីងសេង នៅវិទ្យាស្ថាន ទណ្ឌសាស្ត្រ ជូឡៅ និង សហសេវិក របស់ គាត់ ។
ខណៈពេល ដែលការ ប្រើប្រាស់ ជាតិ អាល់កុល មានទំនាក់ ទំនងទៅនឹង ការឆ្លង មេរោគហ៊ីវ អ្នកស្រាវជ្រាវ កត់សម្គាល់ ឃើញថា ការសិក្សា ស្រាវជ្រាវ ភាគច្រើន បំផុត បានផ្តោតទៅ លើឥទ្ធិពល របស់វា ទៅលើ ឥរិយាបថ នៃការ រួមភេទ ជាជាង ឥទ្ធិពល ដោយផ្ទាល់ ទៅលើ យន្តការ នៃការឆ្លង មេរោគនេះ ។ ដើម្បីធ្វើការ ស៊ើបអង្កេត ទៅលើ ករណីនេះ គេក៏បានយក កោសិកា អេពីតេលីយ៉ូម (ផេតិហលេម៉ិ) នៅតាមមាត់ ពីអ្នកដែល មិនមានផ្ទុក មេរោគហ៊ីវ មកដាក់ ជាមួយជាតិ អាល់កុល ហើយ បន្ទាប់មកយក កោសិកានោះ ដាក់នៅជាមួយ មេរោគ ហ៊ីវដែល ត្រូវធ្វើឱ្យ មានការ ប្រែប្រួលខ្លះ ដោយប្រូតេអ៊ីន ក្លុយអ័ររេសង់ ដែលមាន ពណ៌បៃតង ដើម្បីឱ្យ ងាយស្រួល ដល់ការ រកឃើញការឆ្លង មេរោគនេះ ។
កោសិកា អេពីតេលីយ៉ូម នៅតាមមាត់ ដែលត្រូវយក មកដាក់នៅ ជាមួយជាតិ អេតាណុល ៤ ភាគរយ រយៈពេល ១០ នាទី បានបង្ហាញថា វាងាយឆ្លង មេរោគហ៊ីវ ជាង គេដល់ទៅ ៣ ទៅ ៦ ដង ។ ក្រុមរបស់ វេជ្ជបណ្ឌិត សេង បានកត់ សម្គាល់ថា កំហាប់ អេតាណុល ដែលគេយក មកពិសោធនោះ គឺមានលក្ខណៈ ស្រដៀងគ្នា ទៅនឹង សមាសធាតុ អាល់កុល ដែលមាន នៅក្នុង ស្រាបៀរ ។
ស្រាបៀរ គឺជាគ្រឿង ស្រវឹងដែល ពេញនិយម នៅក្នុង ចំណោម បុរសកម្ពុជា ៕

 

តើត្រូវផឹកសុរាយ៉ាងដូចម្តេច ?
ក្រោយពីផឹកស្រា ២-៣ កែវចូលក្នុងពោះ រួចមក ជាតិសុរា នឹងអាច ស្រូបតាម រយៈក្រពះ និង ពោះវៀនតូច ។ បន្ទាប់មកក៏ ជ្រាបចូលទៅ ក្នុងឈាម ព្រមទាំងបំបែក ធាតុតាមរយៈ ថ្លើម ។ ក្នុងខណៈ ពេលដែល ចរន្តឈាម ហូរចូល ទៅដល់ ខួរក្បាល មានសារធាតុ ម៉្យាងដែលធ្វើ ស្ពឹកនោះ អាចជះឥទ្ធិពល ដល់មជ្ឈមណ្ឌល នៃប្រព័ន្ធ សរសៃប្រសាទ ដោយកាត់ បន្ថយ សមត្ថភាព គ្រប់គ្រង នៃប្រពន្ធ សរសៃ ខួរក្បាល ដែល ធ្វើឱ្យអ្នក ផឹកស្រានោះ មានអារម្មណ៍ ធូរស្រាល រំភើប ញ្ញាប់ញ្ញ័រ ព្រមទាំងទទួល បាននូវភាព សប្បាយរីករាយ ទៀតផង ។ ក្រោយពី ជាតិសុរា ជ្រាបចូលទៅ ក្នុងខួរក្បាល គឺត្រូវប្រើ រយៈពេល ២ ម៉ោង ទើបមាន អារម្មណ៍ថា ស្រវឹង ។ ប៉ុន្តែ អស់ទាំងនោះ ក៏អាស្រ័យ ទៅលើកម្រិត នៃជាតិសុរា នៅក្នុង ឈាមខ្ពស់ ឬ ទាប ទើបអាច កំណត់បាន ជាក់លាក់ ។

 

ខាងក្រោមនេះ ជាក្បួនខ្នាត នៃការផឹកស្រា មិនស្រវឹង ឬ ក៏មិនឱ្យ ឆាប់ស្រវឹង ៖

១-មើលស្រាលស្រាសាំប៉ាញ អាចផុងខ្លួន
ថ្វីដ្បិតតែជាតិសុរា នៃស្រាសាំប៉ាញ មានកម្រិត ស្រាលក្តី ប៉ុន្តែបើ ទទួលទាន ខុសក្បួនខ្នាត ក៏នាំឱ្យឆាប់ ស្រវឹង ងើបមុខ មិនរួចដែរ តួយ៉ាង ការផឹកស្រា សាំប៉ាញ លាយជាមួយ នឹងស្រាមាន កម្រិតដឺក្រេ ខ្លាំង ដូចជា ស្រាវុដកា, វីស្គី គឺឆាប់ស្រវឹង ណាស់ ។

 

២-ភេសជ្ជៈមានជាតិហ្គាស ងាយឆាបឆួល ដល់ខួរក្បាល
ក្រៅពីស្រាសាំប៉ាញ ការប្រើប្រាស់ ទឹកក្រូច លាយចូល ជាមួយនឹងស្រា ក៏ងាយនឹង ឆាប់ស្រវឹង ដែរ ព្រោះ ទឹកក្រូចជា ប្រភេទភេសជ្ជៈមានហ្គាស ដូចជាស្រា សាំប៉ាញដែរ ដែលធ្វើឱ្យ ក្រពះស្រូប យកជាតិ សុរា មានល្បឿន ឆាប់រហ័ស ជាទីបំផុត ។

 

៣-ផឹកស្រាទាំងពោះទទេងាយនឹងស្រវឹងដួល
ការផឹកស្រា ដោយពុំបាន បរិភោគអ្វី ចូលពោះ បន្តិច ទាល់តែ សោះនោះ ក៏ជាមូលហេតុ ម៉្យាង នាំឱ្យឆាប់ ស្រវឹងដែរ ។ ដូច្នេះមុននឹង ផឹកស្រា ត្រូវឱ្យ ធ្ងន់ពោះ បន្តិច ព្រោះអាចពន្យឺត នូវការ ស្រវឹង ចំពោះចំណី អាហារ ដ៏ល្អ សម្រាប់ បរិភោគមុន ផឹកស្រានោះគឺត្រូវហូប ហ្វ្រូម៉ា ឬ ប៊õរ មួយកូនដុំតូច ឬនំល្ង ព្រោះអាហារ ទាំងពីរមុខនេះ អាចឈប់សំចត នៅក្នុងក្រពះ បានរយៈពេលយូរ ដែលអាចបង្កើត បានជាក្រដាស ស្រទាប់ ការពារ ដោយអាច កាត់បន្ថយ និង ពន្យឺតល្បឿន នៃការ ស្រូបជាតិ សុរា ។ ក្រៅពីនោះ អាហារដែល អាចឈប់សំចត បានយូរ នៅក្នុងក្រពះ រួមមានបន្ទះ ដំឡូងក្រៀម និង សណ្តែកដី ។

 

៤-ផឹកដោយប្រញ្ញាប់ប្រញ្ញាល់ ក៏អាចនាំឱ្យ ឆាប់ស្រវឹងដែរ
ក្រៅពីនោះក្បួន ផឹកស្រា ដោយក្រេបតិចៗ ឬ យឺតៗ ក៏ជាវិធី ដ៏ល្អមួយដែរ ដែលមិនអាច នាំឱ្យឆាប់ស្រវឹង ។ ផ្ទុយវិញ្ញ ការផឹកស្រា ដោយលើកអក ដាច់ស្រឡះ ភ្លាមៗ គឺកម្រិត ជាតិសុរា ដ៏ខ្លាំងក្លា នៅក្នុងឈាម ក៏អាច មាន កម្រិតឡើងខ្ពស់ យ៉ាងឆាប់ រហ័សដែរ ។ ដូច្នេះក្បួនខ្នាត ដ៏ល្អនៅពេល កំពុងតែ ផឹកស្រា ត្រូវមាន ទឹកសាប ១ កែវនៅក្បែរនោះ ។ ពេលផឹកស្រា មួយក្អឹក ក៏ត្រូវផឹកទឹក ១ ក្អឹកដែរ ដោយទឹក ១ អាចពន្យឺត ល្បឿននៃការ ផឹកស្រា ។ ទី ២ ទឹកសាប អាចស្ថិតនៅ ក្នុងក្រពះ ដែលមាន អារម្មណ៍ថា ឆ្អែតមួយរយៈ ពេលខ្លី ។

 

៤-វិធី ៤ យ៉ាងសម្រាប់ បន្សាបជាតិសុរា

១-តាមរយៈការស្រាវជ្រាវ រកឃើញពីផ្នែក វេជ្ជសាស្ត្រ សរសៃ វិញ្ញាណ របស់អាមេរិក បានឱ្យដឹងថា ក្រោយ ពេល ផឹកស្រា ហើយ ផឹកកាហ្វេ គឺមានផល ប្រយោជន៍ ក្នុងការបន្សាប ជាតិសុរា ព្រមទាំងអាច កាត់បន្ថយ ក្រោយពេល ផឹកស្រា មានរោគខ្យល់ គទៀតផង ។
២-ក្រោមការណែនាំ របស់គ្រូ លាយស្រា បានឱ្យដឹងថា មុននិងក្រោយ ពេលផឹកស្រា ត្រូវផឹកនូវ គ្រឿង ភេសជ្ជៈ ណាដែលមាន សារធាតុជូរ ដូចជាទឹក ក្រូចឆ្មារ និង ក្រូចថ្លុង ឬ ទឹកក្រូច ពោធិ៍សាត់ ។ គោលដៅគឺ បង្កើតនូវជាតិជូរ នៅក្នុងក្រពះ ដើម្បី ជាជំនួយ អាចបន្សាប ជាតិ សុរានៅក្នុង ក្រពះ ។
៣-សម្រាប់ផ្នែក វេជ្ជសាស្ត្រ ចិនបុរាណ គឺក្រោយពេល ផឹកស្រា ត្រូវការជម្រះ ថ្លើមឱ្យស្អាត ។ ដូច្នេះលោក អ្នក អាចទិញ ថ្នាំចិនសែ ដោយប្រាប់ គ្រូផ្សំថ្នាំ “ថ្នាំសម្អាតថ្លើម” ។
៤-ក្រោយពេល ផឹកស្រា និង ក្រោយពេល ភ្ញាក់ពីដំណេក នៅក្នុង រាងកាយ នៅតែមាន ផ្ទុកនូវ ជាតិសុរា ធ្វើឱ្យខ្លួនប្រាណ ធីងធោង ។ ដូច្នេះចង់ បំបាត់អាការ ធីងធោង លោកអ្នកអាច បរិភោគ ផ្លែឈើ ឱ្យបានច្រើន ពីព្រោះនៅក្នុង ផ្លែឈើ សម្បូរទៅដោយ ជាតិទឹក ដែលអាច បន្សាបជាតិសុរា ប្រកបដោយ ប្រសិទ្ធភាព ខ្ពស់ ៕

គ-ឡេង

What Next?

Recent Articles

One Response to "ផឹកគ្រឿងស្រវឹង អាចធ្វើឱ្យងាយ ឆ្លងមេរោគនៅពេល រួមភេទតាមមាត់"

  1. Khmer Family says:

    សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ​​​​​​​​​​​​​​​​​​​​​​) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នក​បានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នា​ទៅតាមធនធានថវិការ​ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះ​ខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង​ មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅ​និងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ​៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ​៩០.០០០(ទំងន់ជាង២គីឡូ)​មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ​ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់​ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ​ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការ​ជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅ​ក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។

    .

    .